បន្ទាប់ពីមានបន្ទូលប្រាប់ទៅយ៉ុនហ្គី ចប់សព្វគ្រប់អស់ហើយយ៉ុនហ្គី ក៏យាងចេញពីដំណាក់បិតាទ្រង់វិញទាំងព្រះភ័ក្ត្រក្រញ៉ូវមិនសូវជាស្រស់ប៉ុន្មានទេ
«ចេញឲ្យឆ្ងាយពីយើងទៅយើងធុញណាស់»យ៉ុនហ្គី យាងចេញមកក្តៅរាជដំណាក់របស់បិតាទ្រង់បានរាងឆ្ងាយបន្តិចបន្ទាប់មកក៏មានបន្ទូលទៅកាន់អ៊ុនវូ ដែរដើរតាមទ្រង់
«ក្រាបទូល»អ៊ូនវូ គោរពឱនគំនាបទៅកាន់យ៉ុនហ្គី បន្តិចបន្ទាប់មកក៏ដើរចេញទៅបាត់ ឯយ៉ុនហ្គី ក៏បានមកមើលលោកស្រីផាក
«មកតាមយើង»គ្រាន់តែងយាងមកដល់ភ្លាម យ៉ុនហ្គីក៏ទាញដៃជីមីន ចេញមកក្រៅបន្ទប់
«ឯងចង់ដើរលេងអត់?»យ៉ុនហ្គី ក៏ចាប់ស្មាជីមីន ឲ្យបែរមកទ្រង់នឹងសួរទៅកាន់ ជីមីន
«ក្រាបទូល»ជីមីន ញញឹមបន្តិចបន្ទាប់មកក៏តបទៅកាន់យ៉ុនហ្គី នឹងងក់ក្បាល
«ពួកយើងលួចចេញទៅលេងនៅក្រៅរាជវាំងឯងគិតមិចដែរ?»ព្រះភ័ក្ត្រយ៉ុនហ្គី ក៏ស្រាប់តែញញឹមឡើង
«លួច លួចចេញទៅ?»ជីមីន ក៏បានផ្ទួនពាក្យរបស់យ៉ុនហ្គី ដោយរដេបរដុប
«អឹម មកតាមយើងមក»មានបន្ទូលរួចទ្រង់ក៏បានទាញដៃជីមីន មកក្រោលចិញ្ចឹមសេះ
«យកសេះឲ្យយើងមួយក្បាលមកមិនបាច់យកសេះណាល្អពេកទេ»យ៉ុនហ្គី ក៏មានបន្អូលទៅកាន់អ្នកដែរមើលថែរសេះនៅទីនោះ
«ក្រាបទូលព្រះអង្គ»អ្នកមើលថែរសេះនោះក៏ឱនក្បាលគោរពទៅកាន់យ៉ុនហ្គី បន្ទាប់មកក៏ដើរទៅដឹងសេះមួយក្បាលពណ៌ត្នោតយកមក
«ឆាប់ឡើងទៅឯងនៅឈរធ្មឹងធ្វើអី?»សេះក៏បានដឹកយកមកដល់យ៉ុនហ្គី ក៏មានបន្ទូលទៅកាន់ជីមីន ដែរឈរធ្មឹងមិនព្រមឡើងសេះ
«ក្រាបទូល អាយ»ជីមីន ក៏បានដាក់ជើងជាន់ប្រដាប់ឡើងលើខ្នងសេះដែរជាប់នឹងខ្នងសោះមិនប្រយ័ត្នក៏ក្រឡាច់ជើងរកដួលតែសំណាងបានយ៉ុនហ្គី ទប់ជាប់
«សស្លាក់សស្លើកមែនឯងនេះ»យ៉ុនហ្គី ក៏បានបន្ទូលបន្ទោសទៅកាន់ជីមីន បន្តិចបន្ទាប់មកក៏ជួយកាន់ដៃជីមីន ឲ្យជីមីនឡើងលើសេះម្តងទៀតបន្ទាប់មកទ្រង់ក៏ឡើងមកគង់នៅលើខ្នងសេះពីខាងក្រោយ ជីមីន
«មិនបាច់មកតាមហើយទេ»ជិះសេះមកដល់ក្លោងទ្វាររាជវាំងក៏ពួកសេនាដែរយាមនៅក្លោងទ្វារក៏នាំគ្នាឱនគោរពទៅកាន់យ៉ុនហ្គី បន្ទាប់មកក៏រកទៅតាមការពារយ៉ុនហ្គី តែត្រូវយ៉ុនហ្គី ឃាត់ដោយសារតែទ្រង់ក៏ចង់មានពេលវេលាផ្ទាល់ខ្លួនដែរឯពះកសេនាក៏បានមកតាមនៅក្លោងទ្វារវិញដូចធម្មតាឯយ៉ុនហ្គី ក៏យាងទៅបាត់បើសិនជាអាចអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផង
Keo_thearyដំបូងខ្ញុំថាមិនចង់ដាក់រូបទេតែគ្រាន់តែមកចង់ផ្សព្វផ្សាយថានេះធ្វើឲ្យYoonmin stanឡើងរីកថើ្លម ប្រមាត់ ក្រពះ😩❤️✨
![](https://img.wattpad.com/cover/297209061-288-k412594.jpg)
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...