ឈឺសព្វសាច់

546 67 2
                                    

     ថ្ងៃថ្មីក៏បានឈានចូលមកដល់ជីមីន ពេលនេះកំពុងតែស្ថិតនៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់យ៉ុនហ្គី ជាមួយនឹងសាច់ក្រណាត់ដែរក្រាស់ៗដែរគ្របដណ្តប់នៅលើរាងកាយដើម្បីទប់ទល់នឹងខ្យល់ត្រជាក់ដែរនៅលើភ្នំ
«ហឹម»ជីមីន គ្រហឹមនៅក្នុងបំពង់-កនឹងឱបទៅយ៉ុនហ្គី បន្ទាប់មកក៏ឈ្ងុលមុខនឹងទ្រូងរបស់ យ៉ុនហ្គីចំណែកឯយ៉ុនហ្គី ក៏បានភ្ញាក់បន្ទាប់ពីឮសម្លេងរបស់ជីមីន គ្រហឹមយ៉ុនហ្គី ចាប់ផ្តើមញញឹមនឹងយកដៃអង្អែលសក់ជីមីន ថើរៗនឹងលោមុខមកថើបសក់ជីមីន មួយខ្សឺត
«ក្រោកឡើងភ្លឺហើយ»យ៉ុនហ្គី និយាយទាំងញញឹមនឹងអង្អែលក្បាលជីមីន ដដែល
«ងើបអត់រួចទេខ្ជិលណាស់ឈឺអស់សព្វសាច់ហើយ»ជីមីន និយាយស្មើរជាមួយនឹងយ៉ុនហ្គី ទាំងបិទភ្នែកនឹងនៅឈ្ងប់មុខនឹងទ្រូងយ៉ុនហ្គី ដដែល
«អត់ទេក្រាកឡើងកុំដេកស្ពឹកពេកឲ្យលឿន»យ៉ុនហ្គី បេះដៃជីមីន ចេញពីខ្លួន-ខ្លួនឯ ជីមីនវិញខំប្រឹងក្រោកអង្គុយទាំងឈឺខ្លួនថ្វីត្បិតតែជីមីន ក្រោយអង្គុយមែនតែគេមិនបានបើកភ្នែកទេដោយសារតែងងុយដេកពេក
«ហាំ»ដោយខ្នាញ់នឹងថ្ពាល់ដែរហៀរនឹងប៉ោងៗដូចជានំប៉ាវរបស់ជីមីន ពេកយ៉ុនហ្គី ក៏ឱនមកខាំវា
«អួយ អួត សឺត ដាច់ថ្ពាល់ទូលបង្គំហើយ»ជីមីន ខំប្រឹងរុញទ្រូងយ៉ុនហ្គី ឲ្យកុំខាំថ្ពាល់ខ្លួនរហូតទាល់តែបានសម្រេចនឹងយកថៃតូចៗនឹងខ្លីៗរបស់ខ្លួនមកអង្អែលសាច់ថ្ពាល់កន្លែងដែរយ៉ុនហ្គី បានខាំ
«មើលចុះក្រហមបាត់ហើយ ហឹស»យ៉ុនហ្គី ក៏យកដៃខ្លួនមកអង្អែលថ្ពាល់ជីមីន ថើរៗបន្ទាប់មកក៏យកដៃមកចាប់ទាញលេងថែមទៀតផង
«ដល់ពេលដែរយើងត្រូវទៅវិញហើយ ហឹស ហឹស»យ៉ុនហ្គី សើចនឹងជីមីន បន្តិចដែរធ្វើចរិកដូចជាកូនក្មេងយ៉ាងអញ្ចឹងបន្ទាប់មកក៏លើកបីជីមីន សម្តៅទៅកន្លែងទឹកជ្រោះកាលពីយប់មិញ
«អឹប ឆាប់លុបមុខទៅនឹងអាលទៅវិញ»យ៉ុនហ្គី ក៏ដាក់ឲ្យជីមីន នៅនឹងមកច្រាំងទឹក
«អួយ ទឹកស្អីត្រជាក់មេះ?»ជីមីន លូកដៃមកប៉ះនឹងទឹកត្រជាក់ចង់ហោះទៅហើយ
«ទឹកនៅលើភ្នំមិនឲ្យត្រជាក់»យ៉ុនហ្គី ឆ្លើយទងញញឹមនឹងគ្រវីក្បាលបន្តិចឯជីមីន មិនមាត់តទៅក៏ចាប់ផ្តើមលុបមុខលុបមាត់ចេញឯយ៉ុនហ្គី ក៏ដូចគ្នា
«អឹប ខ្លួនស្រាលណាស់ឯងនេះ»យ៉ុនហ្គី ក៏លើកបីជីមីន នឹងដើរចុះមកខាងក្រោមវិញ
«ទូលបង្គំមានទោសធ្ងន់ណាស់ដែរឲ្យព្រះអង្គបីទូលបង្គំបែបនេះ»ជីមីន និយាយតិចៗទាំងអៀនដោយសារតែនឹកឃើញមូលហេតុដែរខ្លួនដើរអត់ដូចចឹង
«ដឹងមានទោសដែរ?តែយើងបានដាក់ទោសឯងរួចហើយ ជុប»យ៉ុនហ្គី និយាយទាំងញញឹមកំហូចទៅកាន់ ជីមីនបន្ទាប់មកក៏លោមុខមកថើបថ្ងាសជីមីន មួយខ្សឺតឯជីមីន វិញស្រាក់-កយ៉ុនហ្គី ជាប់ខ្លាចធ្លាក់យ៉ុនហ្គី នឹងជីមីន បន្តនិយាយគ្នាពីនេះពីនោះរហូតទាល់តែមកដល់ខាងក្រោមភ្នំវិញយ៉ុនហ្គី ក៏ជួយឲ្យជីមីន ឡើងលើសេះឲ្យបានស្រួលបួលបន្ទាប់មកក៏ឡើងទៅជិះពីខាងក្រោយជីមីន ជិះសេះចូលរាជវាំងវិញ
«ទ្រង់ទើបតែយាងមកពីណាហើយអាល្អិត ឯងកើតអីមែនបានជាត្រូវព្រះអង្គបីអញ្ចឹង?»ចូលមកដល់រាជវាំងមិនបានប៉ុន្មានក៏បានជួបនឹងអ៊ុនវូ ប៉ក់ក៏សួរទៅយ៉ុនហ្គី នឹងជីមីន ភ្លាមដែរបាត់ទៅមួយយប់
«គឺ គឺជើង ជើងខ្ញុំសេះជាន់ទើបដើរអត់រួច»ជីមីន អេះអុញបននតិចបន្ទាប់មកក៏រកនឹកពាក្យកុហកឃើញ
«បើអញ្ចឹងទ្រង់ឲ្យជីមីន មកទូលបង្គំមកចាំទូលបង្គំនាំទេទៅរកថ្នាំលាប»អ៊ុនវូ ក៏ធានាខ្លួនថានឹងមើលថែរ ជីមីន
«មិនបាច់ទេយើងចេះមើលគេហើយ»យ៉ុនហ្គី សម្លក់មុខអ៊ុនវូ បន្តិចបន្ទាប់មកក៏បីជីមីន ទៅរាជដំណាក់ខ្លួនបាត់
«ចាំយើងឲ្យភីលាមកមើលថែរឯងឯអ៊ុំស្រីមានអ្នកមើលថែរហើយឯងកុំបារម្ភអី សឺត»យ៉ុនហ្គី ដាក់ជីមីន នៅលើគ្រែថ្នមៗបន្ទាប់មកក៏អង្អែលក្បាលជីមីន ថើរៗនឹងលោមុខមកថើបថ្ងាសជីមីន មួយខ្សឺតបន្ទាប់មកក៏ចេញទៅបាត់ប្រហែលមួយសន្ទុះក្រោយមកក៏មានភីលាងបី បួននាក់នឹងរាជពេទ្យម្នាក់ចូលមកពួកភីលាងក៏រៀបចំអាហារពេលព្រឹកឲ្យជីមីន បន្ទាប់ពីជីមីន ហូបអាហារពេលព្រឹករួចហើយរាជពេទ្យក៏ចូលខ្លួនមកមើលថែរជីមីន ម្តង
«លោកប្រុសមានឈឺត្រង់ណាទេ?»រាជពេទ្យនោះក៏សួរទៅជីមីន ត្រង់ៗតែម្តងឯជីមីន វិញក្តៅមុខឡើងមុខក្រហមអស់ហើយ
«ខ្ញុំ ខ្ញុំឈឺជើង អឹម គឺ គឺឈឺចន្លោះភ្លៅ»ជីមីន ឆ្លើយរៀងស្ទាក់ស្ទើរៗតែបើមិននិយាយប្រាប់ថាឈឺអីៗពេលពេទ្យឲ្យថ្នាំលេបឬលាបក៏មិនជាដែរឯរាជពេទ្យញញឹមបន្តិចបន្ទាប់មកក៏បានយកថ្នាំមួយដបតូចហុចឲ្យ ជីមីន
«យកថ្នាំនេះទៅលាបនៅកន្លែងដែរឈឺតែបីថ្ងៃបាត់ហើយ»និយាយរួចរាជពេទ្យនឹងភីលាងក៏នាំគ្នាចេញទៅវិញទុកពេលឲ្យជីមីន បានសម្រាកយកកម្លាំង

បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផងបើមានកន្លែងណាខ្វះខាតឬមិនពេលចិត្តខ្ញុំនឹងកែសម្រួលសូមសរសេរពីចំណុចខ្វះខាតនៃរឿងនេះផងបើអ្នកទាំងអស់គ្នាមិនជួយកែតម្រូវខ្ញុំ ខ្ញុំក៏មិនដឹងថាសរសេរទៅមុនទៀតយ៉ាងមិចដែរ♡✨
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now