ដោយមានការហាមប្រាមពីយ៉ុនហ្គី ជីមីនក៏ព្រមគង់ចាំយ៉ុនហ្គី ប្រហែលជាមួយសន្ទុះធំតែមិនទាន់ឃើញយ៉ុនហ្គី យាងត្រឡប់មកវិញទៀតជីមីន ក៏សម្រេចព្រះទ័យលួចយាងមកកាន់ជម្រំមួយទៀតដែលនៅមិនឆ្ងាយពីជម្រំដែលទ្រង់គង់នៅប៉ុនកមានទេដោយមានសេនាប្រាំនាក់តាមការពារទ្រង់ផងដែរដែលវាជាជម្រំពិសោធន៍ថ្នាំនិងជាជម្រំសម្រាប់ក្រុមគ្រូពេទ្យស្នាក់នៅតែគ្មានអ្នកជម្ងឺអាសន្នរោគនៅព្យាបាលនោះទេ
«ថ្នាំនេះផ្សំមកពី....មែនទេ?»គ្រាន់តែបានកាន់ថ្នាំយកមកហិតជីមីន ក៏ជ្រាបទៅហើយថាវាមានធាតុផ្សំអីខ្លះក៏មកពីទ្រង់ជាកូនលោកគ្រូពេទ្យព្យូរ នោះអីទ្រង់ក៏បានស្គាល់ថ្នាំជាច្រើនប្រភេទ
«ពិតមែនហើយ ក្រាបទូល»ក្រុមគ្រូពេទ្យទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងទេព្យកោសល្យពិសេសរបស់ជីមីន ជាខ្លាំងមិននឹកស្មានថាជីមីន ពូកែដល់ថ្នាក់នេះសោះ?ពួកលោកជាគ្រូពេទ្យមករាប់ឆ្នាំហើយមិនអាចគ្រាន់ហិតក្លិនក៏ដឹងថាមានធាតុផ្សំអីខ្លះនោះទេ?(ពេទ្យរស់នៅក្នុងតំបន់ភ្នំនិងពេទ្យរស់នៅទីប្រជុំជនគឺមានលក្ខខណ:ពិសេសនិងសមត្ថភាពខុសៗពីគ្នា)
«តើយើងអាចជួយពួកលោកបានដែរទេ?»ជីមីន ស្នើសុំមកកាន់ក្រុមគ្រូពេទ្យទាំងនោះទ្រង់ពិតជាចង់ជួយពួកគេខ្លាំងណាស់
«តែ តែវាគ្រោះថ្នាក់ខ្លាំងណាស់ក្រាបទូល ទ្រង់អាចនឹងឆ្លងជម្ងឺនេះបានគ្រប់ពេលបើសិនជាទ្រង់ចង់ចូលមកជួយពួកយើង»ទោះបីជាជម្រំនេះមិនមានអ្នកជម្ងឺអាសន្នរោគមែនតែក៏មិនប្រាកដថាពួកគេមិនចញលពាក់ពន្ធជាមួយនឹងអ្នកមានផ្ទុកជម្ងឺអាសន្នរោគនោះទេ
«តែយើងពិតជាចង់ជួយពួកលោកពិតមែនយើងមិនអានឈរឱបដៃទតឃើញពួកគេមានភាពឈឺផ្សាដោយសារតែជម្ងឺដ៏កាចសាហាវនេះបានទេ»ក្រុមគ្រូពេទ្យដោយមិនអាចបដិសេធបានក៏មានតែឆ្លើយថាយល់ព្រម
«យើងចង់ឃើញអាការ:អ្នកដែលផ្ទុកជម្ងឺនេះ»ដោយសណ្តាប់ឮតែគេនិយាយអំពីភាពកាចសាហាវរបស់វាជីមីន ក៏ចង់ទតពីឥទ្ធិពលរបស់វាមកកាន់អ្នកដែលបានឆ្លង
«ក្រាបទូល សូមទ្រង់យាងមកតាមពួកយើងមក»ក្រុមគ្រូពេទ្យបាននាំជីមីន មកតំបន់ដែលមានអ្នកភូមិផ្ទុកជម្ងឺអាសន្នរោគមួយនេះដោយជីមីន ឈរឆ្ងាយពីអ្នកជម្ងឺរហូតទាល់តែប្រាំម៉ែត្រពីគ្នាឯណោះដោយមានក្រណាត់សម្រាប់ចងបិទមាត់និងច្រមុះ
«នៅក្នុងខ្លួនអ៊ុំស្រី.អ៊ុំស្រីមានអារម្មណ៍ថាមិនស្រួលត្រង់ណាទេ»ជីមីន សួរទៅកាន់អ៊ុំស្រីម្នាក់ដែលអង្គុយឆ្ងាយពីទ្រង់
«គឺខ្ញុំមានអារម្មណ៍ថារមាស់បំពង់.កក្រហាយភ្នែកស្រេកទឹកតែពេកផឹកទឹកកាន់តែស្រេកលើសដើមឈឺច្រមុះហើយថប់ៗពិបាកដកដង្ហើម»អ៊ុំស្រីម្នាក់នោះនិយាយរៀបរាប់ប្រាប់ជីមីន យ៉ាងលម្អិត
«ខ្ញុំនឹងព្យាបាលអ៊ុំស្រីឲ្យជាពេលនេះខ្ញុំនឹកឃើញហើយ»ជីមីន ស្រាប់តែញញឹមមានសង្ឃឹមឡើងគឺវាប្រថុយពាក់កណ្តាលបើមិនសាកម៉េចនឹងដឹងលទ្ធផលទៅ?
«បើសិនជាមានជម្ងឺអាសន្នរោគនោះគឺយើងអាចព្យាបាលវាបានដោយយកទឹកប្រម៉ាថពស់...លាយជាមួយនិងឈាមមាន់ខ្មៅ»ពាក្យសម្តីរបស់លោកអ៊ុំព្យូរ ដែលត្រូវជាឪពុកធម៌ជីមីន បានរលេចឡើងក្នុងការចងចាំរបស់ជីមីន សារជាថ្មីម្តងទៀត
«គឺត្រូវយកទឹកប្រម៉ាថពស់...លាយជាមួយនិងឈាមមាន់ខ្មៅតែពស់ប្រភេទនេះវាមានច្រើនក៏ពិតមែនតែពិសរបស់វាសាហាវជាងជម្ងឺអាសន្នរោគនេះទៅទៀតបើចង់ចាប់វាពិបាកបន្តិចហើយតែពួកយើងត្រូវតែសាកល្បង»ជីមីន បន្ទូលណែនាំមកកាន់គ្រូពេទ្យទាំងអស់បន្ទាប់ពីត្រឡបើមកពីក្នុងភូមិវិញ
«នៅរដូវនេះពស់ប្រភេទនេះវាចេញនៅពេលយប់ចាំយប់នេះពួកយើងនឹងប្រមូលគ្នាចាប់វាទុក ក្រាបទូល»គ្រូពេទ្យម្នាក់ដែលធំជាងគេបាននិយាយឡើង
«បើអញ្ចឹងយើងប្រញាប់ទៅវិញហើយ»ដោយលួចចេញមកផងនោះជីមីន មិនហ៊ាននៅបន្តទៀតទេខ្លាចយ៉ុនហ្គី ខ្ញាល់ជាមួយនឹងទ្រង់
«អូនទើបតែយាងមកពីណា?»សណ្តាប់ឮរាជបន្ទូលរបស់យ៉ុនហ្គី គឺមុឺងម៉ាត់ខ្លាំងណាស់ធ្វើឲ្យជីមីន ញាក់ញ័រព្រះកាយអស់ហើយ
«អូន អូន យាង អូនយាងមកពីជិតៗនេះចាំបងយូរពេកក៏អផ្សុក»ជីមីន មានបន្ទូលដោយឈ្ងោកព្រះភក្ត្រចុះមកក្រោកឯដៃក៏ទាញដៃអាវយ៉ុនហ្គី តិចៗ
«ចូលមកអម្បាញ់មិញនេះបាត់អូន.អូនដឹងទេថាបងបារម្ភពីអូនប៉ុណ្ណាទេ?»យ៉ុនហ្គី ទាញជីមីន មកឱបដោយថើបសក់ជីមីន ខ្សឺតៗ
«អូននឹងលែងទៅណាដោយគ្មានការអនុញ្ញាតពីបងទៀតហើយ»ជីមីន ញញឹមឡើងធូរទ្រូងពេលយ៉ុនហ្គី មិនបានសង្ស័យ
«ចុះផ្សិតពុលនោះវិញ យ៉ុន?»ជីមីន សួរទៅយ៉ុនហ្គី អំពីផ្សិតពុលនោះវិញម្តង
«គឺវាមិនរលួយជាមួយនិងទឹកកកនោះទេតែវាបែរជាដុះលូតលាស់យ៉ាងល្អបើតាមនឹងបងស្មានដំណាំនៅរដូវនេះទទួលរងការខូចខាតជាច្រើនធ្វើឲ្យប្រជាជនខ្វះខាតស្បៀងសម្រាប់ទំនុកបម្រុងជីវភាពរស់នៅរបស់ពួកគេទើបពេកទើបបានជាគេបានឃើញផ្សិតពុលនេះវាដុះល្អហើយវាផ្សាំនឹងអាកាសធាតុត្រជាក់នេះទៀតនោះទើបគេបានបេះវាមកហូបនិងដាំវាសម្រាប់ហូបទៀតផងទាំងដែលពួកគេមិនបានដឹងអំពីវាច្បាស់លាស់ក៏ចេះតែហូបៗ»យ៉ុនហ្គី ពន្យល់យ៉ាងលម្អិតឲ្យជីមីន ដែលកំពុងសណ្តាប់ឲ្យបានយល់អំពីផ្សិតពុលប្រភេទនេះ
«បើវាសុាំនឹងអាកាសធាតុត្រជាក់គួរតែឲ្យអ្នកឆ្លងពិសនេះផឹកទឹកក្តៅនិងអាំងភ្លើងឲ្យបានច្រើននិងយកថ្លើមពស់...ផឹកជាមួយនិងឈាមមាន់ខ្មៅទាំងឆៅនេះបើតាមនឹងដូនដឹងតាមពុកបានប្រាប់អូនទេ»ជីមីន មានបន្ទូលដោយធម្មតាតែយ៉ុនហ្គី ដែលកំពុងតែសណ្តាប់វិញមិនធម្មតាជាមួយទេ
«ចុះទៅរកពស់...នោះមកពីណា?»មែនហើយនៅខែរដូវនេះសត្វល្មូនភាគច្រើនគឺនៅពួនសម្ងំលាក់អាត្មាអស់ហើយ
«មិនពិបាករកទេពស់...វាក៏ផ្សាំនឹងអាកាសធាតុនេះដែរតែពេលចាប់វាគឺត្រូវមានបម្រុងប្រយ័ត្នពីព្រោះវាមានពិសសាហាវណាស់អាចធ្វើឲ្យមនុស្សស្លាប់មួយរំពេចដោយពិសរបស់វាហើយវាច្រើនចេញរកចំណីនៅកណ្តាលអាទ្រាធ»ដោយធ្លាប់រស់នៅតំបន់ព្រៃភ្នំដើររកថ្នាំគ្រប់ប្រភេទជាមួយលោកអ៊ុំព្យូរ និងជាកូនធម៌របស់គ្រូពេទ្យពូកែម្នាក់នៅក្នុងតំបន់ទៀតនោះទើបជីមីន បានដឹងអំពីរបៀបព្យាបាលខ្លះជីមីន ក៏បានប្រាប់វាឲ្យយ៉ុនហ្គី បានដឹងដែរ
«អូនរងារខ្លាំងដែរអត់?»យ៉ុនហ្គី ឱបជីមីន ដើម្បីផ្តល់កម្តៅនឹងបានដណ្តប់ភួយក្រាស់ៗពីរជាន់ជាមួយ ជីមីន
«សឺត មានបងឱបបែបនេះអូនអត់រងារទេ»គ្រាប់ព្រិលតូចៗបង្អុលចុះមកឥតដាច់ទោះបីជាមានពន្លឺព្រះអាទិត្យបញ្ចេញកម្តៅយ៉ាងណាក្តីក៏មិនអាចយកឈ្នះសីតុណ្ហភាពត្រជាក់របស់ព្រិលបានដែរ
«ផ្ទុំទៅអូនហត់ហើយ»យ៉ុនហ្គី ឱបជីមីន កាន់តែណែនជាងមុននៅទីនេះវាមិនដូចជានៅក្នុងរាជវាំងនោះទេវានៅកណ្តាលវាលគ្មានភាពកក់ក្តៅគ្រប់គ្រាន់បើកនៅខាងក្រៅយូរអាចនឹងផ្តាសាយបាន
«ជុប សម្ងំផ្ទុំទៅ»ភ្លើងកាន់តែឆេះឈួលបង្កើនចំហេះក្រហមៗអាចកាត់បន្ថយភាពរងារបានខ្លះក៏ពិតមែនតែវាមិនមែនទាំងស្រុងនោះទេបើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅខាងក្រោមនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះភាគនេះ?
Keo_theary
![](https://img.wattpad.com/cover/297209061-288-k412594.jpg)
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...