ចំណាយពេលប្រហែលជាមួយសន្ទុះទាំងពីរក៏បានធ្វើម្ហូបឆ្អិនរួចរាល់
«យ៉ុនហ្គីល ភ្ញាក់នៅ?»យ៉ុនហ្គី ក៏បានសួរទៅជីមីន ពេលនៅអង្គុយគ្រែនៅខាងមុនផ្ទះ
«ចាំខ្ញុំទៅមើល»ជីមីន ក៏បានដើរចូលមកក្នុងបន្ទប់ក៏ឃើញថាយ៉ុនហ្គីល កំពុងតែអង្គុយញីភ្នែកខ្លួនឯងតិចៗ
«ងើបអឹប មកហ្គីលទៅងូតទឹកចេញ»ជីមីន ក៏វានជួយឲ្យយ៉ុនហ្គីល ក្រោកឡើងនឹងបានដោះសម្លៀកបំពាក់យ៉ុនហ្គីល ចេញអស់រលីង
«យ៉ុនហ្គីល ងូតខ្លួនឯងវិញ»យ៉ុនហ្គីល ក៏បានកាន់ផ្តិលមកងូតទឹកតែដោយសារតែទឹកជិតអស់ទើបរៀងពិបាកដងបន្តិចឯយ៉ុនហ្គី ក៏បានមកមើលក៏ឃើញថាទឹកជិតអស់ហើយ
«បានទឹកមកពីណាប្រើ»យ៉ុនហ្គី ក៏បានសួរទៅ ជីមីន
«បានមកពីជ្រោះខាងនោះ»ជីមីន ក៏បានបង្អុលទៅទឹកជ្រោះដែលនៅប្រហែលជាហាសិបម៉ែត្រផ្ទះរបស់ខ្លួនយ៉ុនហ្គី ក៏បានឃើញធុងសម្រាប់ដងទឹកនៅគៀនពាងយ៉ុនហ្គី ក៏បានកាន់វាម្តងពីរតែម្តងនឹងបានដើរទៅដងទឹកមកដាកើក្នុងពាងរបស់យ៉ុនហ្គីល កំពុងងូតទឹកហើយក៏បានដងដាក់ពាងផ្សេងទៀតរហូតទាល់តែពេញអស់ហើយទឹកហ្នឹងងូតបានតែយ៉ុនហ្គីល ទេជីមីន អត់បានទេបើជីមីន ងូតគឺងូតសអស់ពីរពាងឯណោះទើបងូតគ្រប់ផ្ទះជីមីន មានតែពាងបីទេអញ្ចឹងជីមីន គឺមានតែងូតទឹកជ្រោះចំណែកឯយ៉ុនហ្គីល ជីមីនមិនដែលឲ្យទៅងូតទឹកនៅហ្នឹងទេហើយសូម្បីតែទៅជិតក៏ជីមីន មិនឲ្យទៅផង
«អត់ឲ្យពរទេ ពូយ៉ុន ពរហ្គីល បានអត់?»ជីមីន រកនឹងពរយ៉ុនហ្គីល ទៅបន្ទប់តែយ៉ុនហ្គីល អត់ឲ្យពរទេតែបែរជាសុំឲ្យយ៉ុនហ្គី ពរខ្លួនវិញ
«អឹម ប្រាកដជាបានហើយអាល្អិត»យ៉ុនហ្គី ក៏មកពរយ៉ុនហ្គីល ឯយ៉ុនហ្គីល វិញឱប-កយ៉ុនហ្គី ឡើងជាប់ទាងញញឹមចេញធ្មេញចេញមក
«ជូតខ្លួននិងអាលមកហូបបាយ»យ៉ុនហ្គីល ក៏បានរត់មករកជីមីន ដើម្បីឲ្យជីមីន ជូតខ្លួនឲ្យ
«ហ្គីល ស្លៀកខោអត់ពាក់អាវទេ»យ៉ុនហ្គីល ជាក្នេងដែលងាយផ្សាំនិងអាកាសធាតុដូចនេះមេឃត្រជាក់នៅលើភ្នំបិុនៗហ្នឹងអាចទ្រាំបានតែលើងលែងតែពេលងូតទឹកពេលព្រឹកទេ
«ឯងអត់ពាក់ប្រយ័ត្នបផ្តាសាយណា»យ៉ុនហ្គី ក៏បាននិយាយពន្យល់ប្រាប់ទៅយ៉ុនហ្គីល ដោយខ្លាចថាយ៉ុនហ្គីល នឹងឈឺ
«មិនអីទេគេសុាំនិងអាកាសធាតុនេះហើយតាំងពីតហរូវមកម្លេះ»នៅពេលដែលយ៉ុនហ្គីល ដោះអាវអញ្ចឹងយ៉ុនហ្គី ក៏បានឃើញចិញ្ចៀនមួយវង់ដែលខ្លួនបានទិញឲ្យជីមីន នៅថ្ងៃដែរមានរឿងមិនល្អចំពោះជីមីន ជាប់និង-កយ៉ុនហ្គីល ដោយចងខ្សែពាក់
«តោះទៅហូបបាយ»យ៉ុនហ្គីល ក៏បានកាន់ដៃជីមីន ម្ខាងហើយម្ខាងទៀតក៏កាន់ដៃយ៉ុនហ្គី នឹងបាននាំគ្នាចេញមកក្រៅបន្ទប់ដើម្បីហូបបាយអ្នកទាំងបីនៅពេលនេះគឺដូចជាសមាជិកគ្រួសារតូចមូយយ៉ាងអញ្ចឹង
«ឯងអង្គុយនៅហ្នឹងហើយ»យ៉ុនហ្គី ក៏បានឲ្យជីមីន អង្គុយនៅលើគ្រែជាមួយយ៉ុនហ្គីល ហើយខ្លួនក៏ជាអ្នកទៅយកបានម្ហូបមកហូបហើយយ៉ុនហ្គី ពេលនេះផងដែរដូចជាបុរសដែលប្រពន្ធប្រើទៅយកបាយម្ហូបដោយមានកូននិងប្រពន្ធអង្គុយចាំនៅលើគ្រែបន្ទាប់ពីបានយកបាយម្ហូបមកដាកលើគ្រែហើយជីមីន ក៏ចាប់ផ្តើមដួសបាយម្នាក់មួយចានៗហើយអ្នកទាំងបីក៏ចាប់ផ្តើមហូបបាយប្រហែលជាមួយសន្ទុះទើបរួចឯយ៉ុនហ្គី វិញគិតតែពីចាប់ម្ហូបដាក់ចានជីមីន រហូតទាល់តែជីមីន ឃាត់ទើបឈប់
«ទុកឲ្យយើងអ្នកលាងឯនាំយ៉ុនហ្គីល ទៅបន្ទប់ទៅ»នៅពេលដែលយកចានមកដាក់កន្ធុនអស់ហើយជីមីន ថានឹងលាងចានទៅហើយតែយ៉ុនហ្គី មិនឲ្យលាងឯជីមីន គ្រាន់តែងក់ក្បាលហើយក៏បាននាំយ៉ុនហ្គីល ឲ្យចូលដេកមុន
«លោកលាងចានហើយនៅ?បើងលាងហើយៗអញ្ចឹងលោកទៅយកសម្លៀកបំពាក់លោកសម្រាប់ផ្លាស់ទៅ»បន្ទាប់ពីឲ្យយ៉ុនហ្គីល ដេករួចជីមីន ក៏ដើរចេញមកក្រៅបន្ទប់មកមើលយ៉ុនហ្គី ដែលអង្គុយនៅគ្រែខាងមុខផ្ទះ
«ចាំបន្តិច»យ៉ុនហ្គី ក៏បានទៅយកសម្លៀកបំពាក់របស់ខ្លួនដែលបានទុកនៅក្នុងបន្ទប់ដែលយ៉ុនហ្គី កំពុងតែដេក
«ពួកយើងទៅងូតទឹកនៅខាងនោះមែន?»ជីមីន ក៏មិនបានមាត់គឺគ្រាន់តែងក់ក្បាលនឹងបានកាន់ចង្ក្រៀងដើរទៅមុខដោយមានយ៉ុនហ្គី ដើរតាមក្រោយ
«ឈូ ឈូ ឈូ»សម្លេងទឹកហូរបន្លឺឡើងបញ្ជាក់ថាអ្នកទាំងពីរបានដល់កន្លែងងូតហើយដែលជាអន្លង់មួយដែលមានទឹកត្រឹមទ្រូងបើសិនជាអង្គុយដែលហូរចេញមកពីភ្នំជីមីន បានដាក់ចង្កៀងនីនិងមាត់ច្រាំងហើយក៏ចាប់ផ្តើមដោះសម្លៀកបំពាក់ចេញនៅសល់តែខោសម្រាប់បិទបាំងភាពអៀនខ្មាស់ឯយ៉ុនហ្គី ក៏បានដោះសម្លៀកបំពាក់ដូចគ្នានៅសល់តែខោជាប់នឹងខ្លួនទេ
«ទឹកនៅទីនេះត្រជាក់ណាស់»ដោយមានភាពស្ងប់ស្ងាត់ពេកយ៉ុនហ្គី ក៏បាននិយាយឡើង
«ព្រះច័ន្ទយប់នេះស្អាតណាស់»ជីមីន មិនបាននិយាយតបទៅយ៉ុនហ្គី វិញនោះទេដោយសារតែជាប់ភ្នែកនិងព្រះច័ន្ទដែលរះពេញវង់មូលក្រឡង់បំភ្លឺមកកាន់អ្នកទាំងពីរ
«បើសិនជាបានដេកនៅលើវាលស្មៅហូបឪឡឹកមើលព្រះច័ន្ទមុនដឹងថាល្អទេ»យ៉ុនហ្គី ក៏បាននិយាយឡើងរុះលឹកដល់កាលដែលខ្លួនធ្លាប់ហូបឪឡឹកដេកកណ្តាលវាលស្មៅមើលព្រះច័ន្ទជាមួយនិង ជីមីន
«ខ្ញុំថាក៏ល្អដែរតែខ្លាចតែយ៉ុនហ្គីល ភ្ញាក់មកអត់ឃើញខ្ញុំយំទេ»ជីមីន ក៏បាននិយាយឡើងទាំងញញឹមនឹងបានសម្លឹងមកមើលព្រះច័ន្ទ
«អាយ»ជីមីន ភ្ញាក់ឡើងក្រញ៉ែងខ្លួននៅពេលដែលបាតដៃរបស់យ៉ុនហ្គី បានមកប៉ះនឹងខ្នងខ្លួន
«ចាំយើងដុសខ្នងឲ្យ»យ៉ុនហ្គី ក៏បានខិតមកជិតជីមីន នឹងបាននិយាយតិចៗក្បែរត្រចៀកជីមីន ធ្វើឲ្យជីមីន ឡើងព្រឺសម្បុរខ្ញាក
«ខ្ញុំថាមិនបាច់ទេ»ជីមីន ក៏បានខិលឆ្ងាយពីយ៉ុនហ្គី បន្តុចតែត្រូវយ៉ុនហ្គី ទាញមកពិតនឹងទ្រូងខ្លួន
«ទ្រូងគាត់រឹងណាស់»ជីមីន ត្រឹមតែនិយាយពាក្យទាំងនេះនៅក្នុងចិត្តឯរងាកាយក៏ប្រែជារឹងស្តូកអស់ហើយ
«អ្ហាស នៅឲ្យស្ងៀមកុំរង្គើរ»ជីមីន ក៏ចេះតែរង្គើរធ្វើឲ្យយ៉ុនហ្គី ពិបាកទ្រាំមិនស្ទើរនោះទេដោយប្រាប់ហើយនៅតែមិនស្តាប់យ៉ុនហ្គី ក៏រឹតខ្លួនជីមីន ឡើងជាប់ធ្វើឲ្យជីមីន រឹងខ្លួនម្តងទៀតនៅពេលដែលដៃយ៉ុនហ្គី មកប៉ះនឹងចុងស្រួចរបស់ខ្លួន>_<
«នៅឲ្យស្ងមចាំយើងដុសខ្នងឲ្យឯង»ម្តងនេះយ៉ុនហ្គី បាននិយាយទាំងបៀមទងត្រចៀករបស់ជីមីន ដោយមានជីមីន នៅអង្គុយប្រឡោះភ្លៅខ្លួនយ៉ុនហ្គី ចាប់ផ្តើមដុសខ្នងជីមីន ថ្នមៗដោយដៃរបស់ខ្លួននៅលើស្បែកស-ខ្ចីរបស់ជីមីន ឯជីមីនវិញបានត្រឹមតែបិទភ្នែកសម្ងំឲ្យយ៉ុនហ្គី ដុសខ្នងឲ្យដោយសារតែមិនដែលមានអ្នកណាធ្លាប់ដុសខ្នងឲ្យខ្លួននោះទេ
«ជុប»យ៉ុនហ្គី ក៏បានបន្លំមកថើបសាច់ស្មារបស់ជីមីន មួយខ្សឺតទាំងជីមីន មិនបានចាប់អារម្មណ៍នោះទេ យ៉ុនហ្គីនៅតែបន្តដុសខ្នងឲ្យជីមីន ទាំងបន្សំស្ទាបអង្អែលរាងកាយរបស់ជីមីន តែជីមីន ក៏មិនបានដឹងនោះទេ អ្នកទាំងពីរនៅត្រាំទឹកជិតមួយសន្ទុះទើបងើបពីទឹកស្លៀកពាក់វិញតែមិបមែនស្លៀកពាក់នៅមុខគ្នានោះទេគឺចែកកន្លែងគ្នាផ្លាស់សម្លៀកបំពាក់រៀងៗខ្លួន
«ទៅណាហ្នឹង?»ដោយឃើញជីមីន មិនដើរទៅផ្ទះតែបែរជាដើរមកចម្ការដែលដាំដំណាំទៅវិញ
«ក្រែងលោកថាចង់ហូបឪឡឹកនោះអី»ជីមីន ក៏បានបែរមុខមកនិយាយជាមូយនិង យ៉ុនហ្គី
«អរ ហើយឯណាផ្លែឪឡឹកនោះ?»ដោយឃើញតែផ្លែស្រ្តបឺរីដែលមានខ្លះរលីងគល់ឯខ្លះទៀតចង់រលើងយ៉ុនហ្គី ក៏សួរដោយសារតែឃើញមានតែផ្លែស្រ្តបឺរីហ្នឹងហើយចុះឯណាផ្លែឪឡឹកនោះ?
«នៅម្តុំនោះ»ជីមីន ក៏បានដើរទៅមុនដោយមានយ៉ុនហ្គី ដើរតាមក្រោយ
«បេះអាមួយនោះមក»ជីមីន ចង្អុលទៅផ្លែឪឡឹកដែលបែកក្រឡារីងធំដែលមានទំហុំជិតបិុនខ្លាំងដាំបាយដែរវាល្មមសម្រាប់ហូបពីរនាក់ឯយ៉ុនហ្គី ក៏បានកាន់ឪឡឹកដើរតាមជីមីន បន្ទាប់ពីបេះរួចហើយជីមីន ក៏បាននាំយ៉ុនហ្គី មកគ្រែនៅមុខផ្ទះដោយសារតែនៅលើគ្រែហ្នឹងអាចមើលមេឃ មើលផ្កាយបានហើយពេលយ៉ុនហ្គីុល ភ្ញាក់ស្រួលទៅមើល
«ខ្ញុំទៅចិតឪឡឹកសិន»ឯយ៉ុនហ្គី វិញតាមជីមីន ឡើងស្អិតក៏បានកាន់ចង្កៀងមកតាមជីមីន ដល់ចង្រ្កានបាយទៀត(ចង្កៀងហ្នឹងជាចង្កៀងគោមដែរគេដាក់ទៀនបិុនកំភុនដៃកូនក្មេងមួយខួចហើយដាក់ក្នុងហ្នឹងដោយមានរបាំងនៅព័ទ្ធជុំវិញហើយនៅខាងក្រោមត្រូវបានបិទជិតនិងមានស្នូលកណ្តាលសម្រាប់ដាក់ទៀនដែលដូចជាត្បាល់កិនរបស់ខ្មែរយើងដែរឯប្រឡោះលើគេបើកចំហរនិងមានខ្សែបីសរសៃរដែរមានប្រវែងស្មើៗគ្នាហើយកីមានដងសម្រាប់កាន់ប្រវែងជិតកន្លះម៉ែត្រនៅពេលដែលប្រើគឺគ្រាន់តែអុជភ្លើងគឺជាការស្រេចហើយចង្ក្រៀងបែបនេះការពារខ្យល់បានល្អធ្វើឲ្យចង្កៀងមិនងាយរលត់ទេ)
«ហូបទៅឪឡឹកពូជនេះផ្អែមឆ្ងាញ់ណាស់»ជីមីន ក៏បានលើកឪឡឹកពីចានយកមកដោយមួយចានមានឪឡឹកឡើងច្រើនឯមួយចានទៀតមានតែឪឡឹកបួនចំហៀតប៉ុណ្ណោះសម្រាប់យ៉ុនហ្គីល ពេលយ៉ុនហ្គីល ឃ្លានពេលយប់(ឪឡឹកហ្នឹងគេអត់ចិតសម្បកចេញទេគេគ្រាន់តែពុះជាជំហៀងៗដែលមានរាងវែងៗអត់ទាន់ក្បាលជាដុំនោះទេ)
«កុំអង្គុយមើលអញ្ចឹងីអដេកមក»យ៉ុនហ្គី ក៏បានទាញដៃឲ្យជីមីន ដេកមកលើគ្រែនៅពេលដែលជីមីន កំពុងហូបឪឡឹក
«ឯងចាប់អារម្មណ៍ម្នាក់នោះដែរអត់?»យ៉ុនហ្គី ក៏បានយកឪឡឹកមួយចំហៀងមកហូបហើយក៏សួរទៅជីមីន ថាចាប់អារម្មណ៍លើថេវ៉ុក ដែរអត់?
«ម៉េចក៏លោកសួរខ្ញុំអញ្ចឹង?»ជីមីន ក៏បានសម្លឹងមកមើលមុខយ៉ុនហ្គី ស្គាល់គ្នាមិនទាន់បានមួយថ្ងៃស្រួលបួលផងក៏ចង់ដឹងរឿងផ្ទាល់ខ្លួនទៅហើយ
«ហេតុអីក៏ខ្ញុំត្រូវឆ្លើយនិងសំណួរកនោះ?»ជីមីន ក៏បានងាកមុខចេញពីមុខ យ៉ុនហ្គី
«ត្រូវហើយនៅពេលនេះមានតែពួកយើងពីរនោះទេអញ្ចឹងកុំនិយាយពីអ្នកផ្សេងអីល្អជាង»យ៉ុនហ្គី ក៏បានទាញជីមីន មកឱបដោយមានជីមីន ដេកនៅលើដើមដៃខ្លួន
«ដុក ដាក់ ដុក ដាក់ »សម្លេងបេះដូងអ្នកទាំងពីរលោតញាប់ខុសពីធម្មតាវាស្ទើរតែផុសចេញពីរាងកាយចេញមកខាងក្រៅទៅហើយ
«ឯងបើកហាងលក់មីប៉ុន្មានឆ្នាំហើយ?»យ៉ុនហ្គី បានសួរអ្នកដែលដេកនៅលើដើមដៃខ្លួន
«ខ្ញុំទើបតែលក់នៅពេលយ៉ុនហ្គីល រាងធំនេះទេ»ជីមីន ក៏ឆ្លើយទៅវិញទាំងញញឹមហើយមានអារម្មណ៍ថាសប្បាយចិត្ត មានអារម្មណ៍ថាអៀនជាអារម្មណ៍មួយដែលខុសប្លែកពីធម្មតាដែលជីមីន មិនដែលជូនពីមិនមកទេ?តើបុរសម្នាក់នេះគេជាហេតុអីក៏មានឥទ្ធិពលមកលើខ្លួនយ៉ាងនេះ?
«ឯងរើសអើងដែរទេបើយើងជាអ្នកស្រលាញ់ភេទដូចគ្នានោះ?»យ៉ុនហ្គី ក៏បានយកឪឡឹកមួយចំហៀងទៀតមកហូបហើយក៏បានសួរសំណួរដ៏សំខាន់ដែលខ្លួនចង់ដឹងមកជាយូរ
«លោកជាអ្នកស្រលាញ់ភេទដូចគ្នា!!!លោកអត់ខ្លាចមានគេរើសអើងទេ?ខ្ញុំថាលោកគួរតែដកចិត្តនិងម្នាក់នោះទោះបើសិនជាលោកមិនប្រាកដជាមួយនិងគេម្នាក់នោះកុំព្រោះតែអារម្មណ៍ស្រលាញ់មួយឆាវរបស់លោកបង្ករភាពល្វក់កកដល់គេម្នាក់នោះបើលោកស្រលាញ់គេមែនលោកត្រូវប្រាកដចិត្តថាលោកនឹងកាន់ដៃគេម្នាក់នោះឲ្យជាប់ឆ្លងកាត់ឧបសគ្គជាមួយគ្នាហើយលោកក៏ត្រូវមានពិធីរៀបការជាមួយនិងម្នាក់នោះដែរក្តីស្រលាញ់គឺមិនបានគិតថាយើងភេទអីនោះទេតែការរៀបការជាមួយគ្នានេះគឺបានបំពេញមុខ បំពេញមាត់គេម្នាក់នោះហើយក៏ស-បញ្ជាក់ថាយើងបានគោរពនិងប្រពៃណីដូនតាដែលបានបន្សល់ទុកឲ្យហើយការស្រលាញ់ភេទដូចគ្នានេះវាមិនអាក្រក់ទេដំបូងៗអាចនឹងមានគេរើសអើងមានគេស្អប់ខ្ពើមតែគ្រាន់តែលោកធ្វើតែរឿងល្អៗមិនខុសទៅយូរៗនិងមានគេដឹងហើយថាអ្ននស្រលាញ់ដូចគ្នាគឺមិនសុទ្ធតែអាក្រក់ទាំងអស់នោះទេពេលខ្លះទង្វើលរបស់លោកក៏ធ្វើឲ្យអ្នកនៅជុំវិញខ្លួនលោកអាចគិតមិនល្អមកលើកពួកលោកក៏ថាបានពួកលោកអាចផ្លាស់ផ្តូរការគិតរបស់ពួកគេបានដោយពួកលោកផ្ទាល់»ជីមីន និយាយឡើងច្រើនរៀបរាប់ប្រាប់ទៅយ៉ុនហ្គី បញ្ជាក់ថាខ្លួនមិនបានស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នាទេតែគ្រាន់តែនិយាយប្រាបើមិនចំតែការរៀបរាប់របស់ជីមីន អម្បិញមិញនេះធ្វើឲ្យយ៉ុនហ្គី ពេញចិត្តជាខ្លាំងហើយពេលដែលឮជីមីន និយាយអញ្ចឹងយ៉ុនហ្គី ក៏គិតដល់ប្រាំពីរឆ្នាំមុខខ្លួនពិតជាគ្មានភាពក្លាហានចំពោះក្តីស្រលាញ់មួយនេះរហូតធ្វើឲ្យខ្លួនបែកចេញពីជីមីន ជិតដប់ឆ្នាំ
«យើងមានភាពក្លាហានចំពោះការបង្ហាញថាយើងស្រលាញ់ភេទដូចគ្នាយើងនឹងកាន់ដៃគេម្នាក់នោះឲ្យជាប់តែគេម្នាក់នោះបានភ្លេចយើងបាត់ទៅហើយសូម្បីតែខ្លួនគេជាអ្នកណាក៏គេមិនចាំផង ហឹម គិតៗទៅខុសមកពីយើងទេ»មាត់ចេះតែនិយាយទេតែដៃវិញឱបរឹតរាងកាយជីមីន កាន់តែណែនឯជីមីន វិញគ្នាដឹងអីទេដោយសារតែខ្លួនឯងហ្នឹងមិនដឹងថាខ្លួនឯងឈ្មោះអីផងហ្នឹងបើដឹងជីមីន បានចាំយ៉ុនហ្គី បាត់ហើយ
«បើលោកមានភាពក្លាហានហ៊ានប្រឈមមុខនិងការពិតទៅហើយគេម្នាក់នោះក៏មិនខ្លាចនឹងកាន់ដៃលោកទៅជាមួយគ្នាដែរ»ជីមីន ចេះតែនិយាយជម្រុញទឹកចិត្តយ៉ុនហ្គី ជាមួយនិងម្នាក់នោះប្រៀបដូចជាការលើកដាក់ខ្លួនអញ្ចឹងគ្រាន់តែជីមីន មិនដឹងតែប៉ុណ្ណោះ
«អញ្ចឹងអនាគតឯងយកប្តីឬយកប្រពន្ធ?»យ៉ុនហ្គី ក៏បានសួរទៅជីមីន ថាចង់យកប្តីឬយកប្រពន្ធ
«ខ្ញុំមិនដឹងដែរខ្ញុំមិនដឹងថាខ្លួនឯងស្រលាញ់មនុស្សស្រីឬមនុស្សប្រុសផង»ជីមីន ក៏ឆ្លើយអត់ចេញដែរថាខ្លួនឯងស្រលាញ់មនុស្សប្រុសឬមនុស្សស្រីដោយសារតែបែងចែកអត់ដាច់ទេ
«បើមិនដឹងថាយកប្តីឬយកប្រពន្ធទេយកយើងធ្វើប្តីទៅកុំឲ្យពិបាកយើងមិនយកថ្លៃបណ្តារការទេ»យ៉ុនហ្គី ក៏និយាយឡើងច្រឡើមរបៀបថាចង់ញ៉ែកូនគេអីចឹងហា>_<
«មិនគិតថ្លៃបណ្តារការក៏ខ្ញុំមិនយកដែរបើលោកគ្មានចេះអីផង»ជីមីន ក៏បានឆ្លើយៗចោលទៅវិញដោយសារតែស្មានតែយ៉ុនហ្គី និយាយលេងសើច
«ជុប យើងចេះ យើងចេះធ្វើឲ្យឯងស្គាល់អ្វីដែលជាសេចក្តីសុខពិតប្រាកដទៀតផង»យ៉ុនហ្គី ក៏បានឡើងមកទ្រោបលើជីមីន នឹងបានលោមុខមកថើបបូរមាត់ទន់ៗរបស់ជីមីន មួយខ្សឺតហើយនៅសម្លឹងភ្នែកនិងភ្នែកជាមួយនិងជីមីន ហើយនៅនិយាយពាក្យសម្តីបង្កប់ន័យជ្រៅទៀតតែជីមីន មិនដឹងថាយ៉ុនហ្គី ចង់និយាយពីអីទេដោយសារតែមិនធ្លាប់មានបទពិសោធជាមួយរឿងចឹងៗ
«ខ្ញុំ ខ្ញុំថា ថាពួកយើងគួរតែចូលទៅក្នុងផ្ទះវិញទៅមេឃចាប់ផ្តើមចុះត្រជាក់ហើយ»ជីមីន និយាយត្រដិតៗអណ្តាតគ្រលាស់សឹងតែមិនរួចអៀននិងអ្នកដែលនៅពីលើខ្លួននេះខ្លាំងណាស់មិនដឹងជាស្អីទេធ្វើឲ្យខ្លួនអៀនរហូតបីម៉ាកៗហ្នឹងអ្នកណាទៅមានស្មារតីនៅក្នុងខ្លួនទៅ?
«អឹម នៅខាងក្រៅឯងអាចនឹងផ្តាសាយអញ្ចឹងចូលដេកមុនទៅ»យ៉ុនហ្គី ក៏បានងើបចេញពីលើជីមីន ឯជីមីន វិញយកដៃខ្ទប់មុខដើរចូលក្នុងបន្ទប់កាន់ចានឪឡឹកសម្រាប់យ៉ុនហ្គី ដើរចូលផ្ទះគ្មានងាកក្រោយអីតិច
«អនាគតឯងនេះយកប្រពន្ធដូចជាមិនកើតទេ»យ៉ុនហ្គី សម្លឹងមើលដំណើររបស់ជីមីន ទាំងញញឹមក្បូចថ្ងៃនេះបានមួយខ្សឺត ពីរខ្សឺតដែរហ្នឹង បន្ទាប់ពីនៅគ្រែខាងក្រៅផ្ទះបានបន្តិចយ៉ុនហ្គី ក៏ដើរចូលផ្ទះជីមីន និងបានមកដេកឱបជីមីន ពីខាងក្រោយខ្នង
«ហឹម»ជីមីន គ្រហឹមបន្តិចដោយសារតែខ្លួនជិតដេកយក់ហើយតែដោយសារតែយ៉ុនហ្គី ហ្នឹងដូចជាដៃដល់ពេកហើយមកដេកឱបខ្លួនពីក្រោយអីណា
«យើងរងារទើបឱបឯង»យ៉ុនហ្គី ក៏បានយកពាក្យ"រងារ"មកធ្វើជារបាំងការពារទុកជាមុនឯជីមីន ឮថាយ៉ុនហ្គី រងារក៏បាក់ភួយឲ្យយ៉ុនហ្គី ដណ្តប់ដែរតែដោយសារតែភួយហ្នឹងដណ្តប់បានតែម្នាក់ទើបធ្វើឲ្យរាងកាយអ្នកទាំងពីរជាប់គ្នាឡើងស្អិតដូចត្រូវគេចាប់ចងផ្គួបចូលគ្នា
«សឺត ខ្លួនឯងក្រអូបណាស់»យ៉ុនហ្គី ក៏បានឈ្ងប់មុខនឹងកញ្ចឹង-ករបស់ជីមីន ហើយនៅនិយាយតិចៗទៀតដោយខ្លាចថាយ៉ុនហ្គីល នឹងភ្ញាក់ខ្យល់ដង្ហើមក្តៅភាពៗមកប៉ះនឹងកញ្ចឹង-កជីមីន ធ្វើឲ្យជីមីន រឹងខ្លួនទៀតហើយសង្ស័យតែយប់ហ្នឹងគ្មានបានដេកទៀតមើលទៅបើសិនជាអាចសូបអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគេនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងហើយការប្រាប់របស់អ្នកទាំងអស់គ្នាក៏បានឲ្យខ្ញុំដឹងពីចំណុចខ្លះខាតនៅក្នុងសាច់រឿងភាគនេះដែរ🍊☄️
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...