រយ:ពេលប្រាំមួយខែមកនេះពោះជីមីន ក៏ចេះតែធំទៅៗដូចដែរលោកអ៊ុំព្យូរ ពិនិត្យមិនខុសគឺជីមីន ពិតជាមានកូនមែនហើយជីមីន ក៏ទទួលបានការមើលថែរនិងស្រលាញ់ពីសំណាក់លោកអ៊ុំព្យូរ និងប្រពន្ធលោកអ៊ុំព្យូរ ខ្លាំងណាស់
«អ្ហា ទៅសម្រាកទៅក»ប្រពន្ធលោកអ៊ុំព្យូរ ចេញពីបន្ទប់សម្រាកវិញក៏បានធំក្លិនឈ្ងុយៗដោយសារតែជីមីន បានឆាបន្លែនិងដាំបាយតាំងពីក្បាលព្រឹកព្រលឹមឯណោះ
«ជិតរួចហើយម៉ែ ម៉ែទៅអង្គុយសិនទៅ»ជីមីន និយាយទាំងញញឹមប្រាំមួយខែមកនេះជីមីន របស់ជីមីន ស្រស់បំព្រងខ្លាំងណាស់ដូចជារុក្ខជាតិដែឬទួលបានការមើលថែដាក់ទឹកដាក់ជីឲ្យដិតដល់អញ្ចឹង>_<
«ហឹម សឺត ឈ្ងុយទេកូន?»ឆាបន្លែរួចជីមីន ក៏បានលើឆាបន្លែនោះមកហិតបន្ទាប់មកក៏បានដាក់ចានឆាបន្លែនោះនៅជិតពោះដើម្បឲ្យកូននៅក្នុងផ្ទៃបានហិត(កូនដំបូងចឹងហើយ😆)
«តឹប មោះអង្គុយថ្នមៗ»ជីមីន បានដាក់ឆាបន្លែនៅលើតុប្រពន្ធលោកអ៊ុំព្យូរ ក៏បាក្រោកមកជួយឲ្យជីមីន អង្គុយឲ្យបានស្រួលបួល
«កូនហុីល(ជីមីន) ធ្វើម្ហូបឆ្ងាញ់ដល់ហើយមើលចុះឥឡូវនេះពុកឡើងចង់ដូចជាជ្រូកទៅហើយទោះឡើងភ្នំចុះភ្នំក៏នៅតែមិនស្រកគីឡូគឹមានតែឡើងថែម»លោកអ៊ុំព្យូរ និយាយទាំងញញឹមទៅកាន់ ជីមីន
«ចុះអូនធ្វើម្ហូបមិនឆ្ងាញ់ទេ?»ប្រពន្ធលោកអ៊ុំព្យូរ ក៏បានសម្លក់ទៅប្តីបន្តិច
«ម្ហូបអូនធ្វើក៏ឆ្ងាញ់ឯម្ហូប កូនហុីល(ជីមីន)ធ្វើក៏ឆ្ងាញ់់ដូចគ្នាឺឆ្ងាញ់ម្នាក់មួយបែប»លោកអ៊ុំព្យូរ ក៏បាននិយាយទាំងសើចតិចទៅកាន់ប្រពន្ធ
«ហិ ហិ ហិ កូនថាម្ហូបត្រជាក់អស់ហើយពុក ម៉ែឆាប់ហូបទៅទាន់នៅក្តៅ»មិនខុសពីពុកធម៌ខ្លួនសូម្បីតែជីមីន ក៏បានលួចសើចដែរ
«ឈប់និយាយជាមួយបងឯងហើយ»ប្រពន្ធលោកអ៊ុំព្យូរ ក៏បានខឹងនិងប្តីខ្លួនបន្តិចមើលទៅពួកគាត់ចោះដូចជាគូរស្នេហ៍ដែរទើបនិងរៀបការជាមួយគ្នាថ្មីថ្មោងអញ្ចឹង
«អ្ហា អ្ហា បងនិយាយទេអូសម្លាញ់កុំខឹងច្រើនពេកអត់ល្អទេ»លោកអ៊ុំព្យូរ ក៏បាននិយាយលួងលោមប្រពន្ធគាត់
«កូនហុីល ចៅម៉ែមានធ្វើទុក្ខកូនដែរទេ?»ប្រពន្ធលោកអ៊ុំព្យូរ សួរទៅកាន់ជីមីន ដែរដៃគាត់កំពុងតែអង្អែលពោះជីមីន ថើរៗ
«អត់ទេម៉ែគេគ្រាន់តែធាក់ពោះខ្ញុំតែប៉ុណ្ណោះ»ជីមីន ក៏និយាយឡើងទាំងញញឹមឯភ្នែកខ្លួនក៏បានសម្លឹងមកមើលពោះខ្លួនឯងមិនឈប់
«បើអត់គឺល្អហើយអញ្ចឹងហូបបាយទៅកូន»ប្រពន្ធលោកអ៊ុំព្យូរ ក៏បានចាប់ឆាបន្លែមកដាក់ក្នុងចានបាយរបស់ ជីមីន
«ហូបបន្លែឲ្យច្រើនៗទៅដើម្បីឲ្យចៅម៉ែមានសុខភាពល្អនឹងរឹងមាំ»ឯជីមីន វិញក៏មិនបានមាត់អី-តទៅទៀតក៏បានហូបបាយទាំងញញឹមបិទមាត់មិនជិត ចំណាយពេលជិតមួយសន្ទុះអាហារពេលព្រឹកជួបជុំគ្រួសារក៏បានបញ្ចប់
«ធ្វើដំណើរតាមផ្លូវសុខសប្បាយណាពុក»ជីមីន ញញឹុំផ្អែមទៅកាន់លោកអ៊ុំព្យូ និងបានហុចបាននឹងម្ហូបដាក់ក្នុងប្រអប់មួយសម្រាប់គាត់ហូបពេលថ្ងៃត្រង់ហើយពេលរសៀលទើបគាត់ត្រឡប់មកលើភ្នំវិញ
«អឹម ពុកដឹងហើយ»លោកអ៊ុំព្យូរ ក៏ញញឹមនិងបានអង្អែលក្បាលរបស់ជីមីន តិចៗ
(សុំទោសដែរអត់បានឆ្លើយតបមតិរបស់អ្នកទាំងអស់គ្នាដោយសារតែខ្ញុំសុំគេស៊ែវ៉ាយហ្វាយទេ)
បើសិនអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចខ្លះខាតនិងចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿង⛈️💓
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...