ក្តីស្រលាញ់ដែរខុសធម្មជាតិ

412 59 16
                                    

«អួយ»ក្បាលជីមីន ក៏ស្រាប់តែឈឹចាប់ឡើងខ្ទោកៗធ្វើឲ្យជីមីន ទប់លំនឹងខ្លួនឯងស្ទើរមិនជាប់ទាំងដែរជីមីន កំពុងតែអង្គុយនឹងតុសោះ
«ជាលោកទៀតហើយ»ជីមីន យកដៃមកខ្ទប់ក្បាលខ្លួនឯងឡើងខ្លាំងឯខួរក្បាលវិញក៏ចេះតែលេចឡើងនូវបុរសម្នាក់នោះជាមួយនឹងសកម្មភាពជាច្រើនដែរខ្លួនបានធ្វើជាមួយនិងបុរសម្នាក់នោះមិនដឹងជាសកម្មភាពអីខ្លះទេដឹងត្រឹមថាច្រើនឯជីមីន វិញក៏ខំប្រឹងមើលមុខបុរសម្នាក់នោះខំមើលរិតតែខ្លាំងក៏រឹតតែឈឺក្បាល
«ហុីល កើតអីនឹងកូន?»ដោយឃើញជីមីន ក្តោបក្បាលខ្លួនឯងបែបនេះប្រពន្ធលោកអ៊ុំព្យូរ ក៏បានសួរទៅជីមីន ដែរនៅសុខៗជីមីន ក៏ទៅជាបែបនេះទៅវិញទាំងដែរពេលចុះពីលើភ្នំមកគ្មានអីផង
«អួយ ឈឺណាស់»ប្រយោគបានបញ្ចប់ជីមីន ក៏បានសន្លប់ក៏ដោយសារតែជីមីន នៅតែរឹងទទឹងចង់ឃើញមុខបុរសម្នាក់នោះ>_<
«ហុីល!!!កូនហុីល!!!ដឹងខ្លួនឡើងកូន»ដោយឃើញជីមីន រៀងទន់ខ្លួនប្រពន្ធលោកអ៊ុំព្យូរ ក៏បានមកទ្រជីមីន ស្ទើរតែជីមីន ផ្ងារក្រោយទៅហើយតែសំណាងបានគាត់ទប់ជាប់
«ហា ហា ហា»ឯយ៉ុនហ្គីល វិញក៏រៀងកញ្ឆល់ដែរនៅពេលដែរឃើញជីមីន សន្លប់អញ្ចឹង
«ខ្ញុំថានាំហុីល ទៅផ្ទះខ្ញុំសិនទៅលោកអ៊ុំ»ថេវ៉ុក ក៏បាននិយាយឡើងទាំងបារម្ភទាំងដៃឱបយ៉ុនហ្គីល ជាប់ខ្លាចយ៉ុនហ្គីល កញ្ឆល់ធ្លាក់ឯលោកអ៊ុំព្យូរ វិញក៏បានលើកបីជីមីន ទៅផ្ទះថេវ៉ុក ដែរមានចម្ងាយតែប្រាំរយម៉ែត្រតែប៉ុណ្ណោះពីហាងអាហារ
«ផឹប»រាងកាយសម្លប់ស្តូកស្តឹងស្ថិតនៅលើគ្រែឬស្សីដោយដៃលោកអ៊ុំព្យូរ បានដាក់ជីមីន នៅលើគ្រែថ្នមៗឯថេវ៉ុក ក៏បានមកអង្គុយនៅជិតគ្រែនឹងបានដាក់យ៉ុនហ្គីល នៅលើភ្លៅដៃនៅមិនស្ងៀមយ៉ុនហ្គីល ក៏បានចាប់មម្រាមដៃនាងរបស់ជីមីន លើកឡើងបើតាមនឹងមើលយ៉ុនហ្គីល ដូចជាបារម្ភពីជីមីន ដល់ហើយទាំងដែរខ្លួនឯងនៅតូចញិបសោះហ្នឹង>_<
«កូនហុីល យ៉ាងម៉េចហើយ?»ឃើញជីមីន សន្លប់បែបនេះប្រពន្ធលោកអ៊ុំព្យូរ ក៏បារម្ភ
«កូនអត់អីទេគ្រាន់តែសន្លប់ដោយសារតែកូនហុីល ខ្សោយពេក»លោកអ៊ុំព្យូរ ក៏បានស្ទាបស្ទង់ជីបចររបស់ ជីមីន
«ខ្ញុំថាលោកគ្រូពេទ្យ និងប្រពន្ធលោកគ្រូពេទ្យ គួតែសម្រាកនៅផ្ទះខ្ញុំសិនទៅបើអ្នកទាំងពីរទៅលើភ្នំក៏ចំណាយពេលយូរដែរហើយណាមួយទម្រាំតែហុីល ដឹងខ្លួនក៏ហុីល គ្មានកម្លាំងគ្រប់គ្រាន់ឡើងទៅលើភ្នំវិញ»ថេវ៉ុក ក៏បាននិយាយឡើងកាត់ផ្តាច់ភាពស្ងប់ស្ងាត់នឹងបាននិយាយឃាត់ឲ្យអ្នកទាំងពីរនៅសម្រាកផ្ទះខ្លួនសិន
«ក៏បានអ៊ុំរំខានឯងហើយ»ប្រពន្ធលោកអ៊ុំព្យូរ ក៏បានិយាយទាំងញញឹមកមកកាន់ ថេវ៉ុក
  បើយើងក្រឡេកមើលមើលគូរអ៊ុនវូ ហើយនិងយ៉ុងជី ឯណេះវិញអ្នកទាំងពីរគឺមានភាពចុះសម្រុងនិងល្អុកល្អើនជាមួយគ្នាខ្លាំងណាស់ហើយអ្នកទាំងពីរក៏នឹងមានពិធីរៀបអាពាហ៍ពិពាហ៍ជាមួយនិងគ្នានៅមួយឆ្នាំខាងមុខទៀតផងដែរហើយសព្វថ្ងៃអ្នកទាំងពីរគឺមានមាននាមជាគូរដណ្តឹងនិងគ្នាចំណងស្នេហ៍របស់អ្នកទាំងពីរគឺមានការរើសអើងខ្លាំងណាស់តែអ្នកទាំងពីរមិនបានខ្វល់ពីការរើសអើងពីសំណាក់អ្នកនៅជុំវិញខ្លួននោះទេសំខាន់គឺអ្នកទាំងពីរស្រលាញ់គ្នាមានក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមកគឺគ្រប់គ្រាន់ណាស់ទៅហើយ
«សឺត ធ្វើអីហ្នឹងអូនសម្លាញ់?»ក្លិនឈ្ងុយគ្រាន់តែធុំក្លិនក៏ដឹងថាម្ហូបឆ្ញាញ់បាត់ទៅហើយដោយសារតែអ៊ុនវូ បានហូបឡើងរាល់ថ្ងៃហើយបានល្បួងចិត្តអ្នកម្លោះឲ្យដើរមកផ្ទះបាយក្រសោបចង្គេះមួយក្តាប់អ្នកដែរមាននាមជាគូរដណ្តឹងដែរកំពុងតែលីងខ្ទឹមនឹងបានថើបថ្ពាល់ទន់ៗមួយខ្សឺតដោយក្តីស្រលាញ់ឯអ្នកដែលត្រូវគេថើបថ្ពាល់វិញមុខឡើងក្រហមដោយសារតែអៀនឯបេះដូងវិញលោកឌុកដាក់ៗ
«មើស លែងអូនទៅមករំខានអីមិនចេះខ្មាស់គេសោះឡើងកណ្តាលថ្ងៃចេស»យ៉ុងជី ដាក់វែកចុះនឹងបានទាញដៃអ៊ុនវូ ចេញ
«ឲ្យខ្មាស់អ្នកណាគេបើនៅហ្នឹងមានតែបងនិងអូនហ្នឹង»អ៊ុនវូ បានដាក់ចង្កាជិតកញ្ចឹង-ករបស់យ៉ុងជី និងបានបន្លំថើបវាទៀត
«សាច់អូនក្រអូបណាសាច់ដឹងដែរអត់?»អ៊ុនវូ នៅតែដាក់ចង្ការជិតកញ្ចឹង-ករបស់យ៉ុងជី ដដែល
«ចេញទៅក្រៅទៅបើបងនៅបែបនេះទៀតអូនធ្វើម្ហូបមិនកើតទេ»អ៊ុនវូ វិញក៏បានពេបមាត់បន្តិចដូជាកូនក្មេងដែរកំពុងតែអន់ចិត្តនឹងបានដើរទៅក្រៅចង្ក្រានបាយបាត់
«ហុើយ មើលចរឹកចុះអ្នកណាបានធ្វើប្តីដឹងតែចប់ហើយបើអាងអីតិច-ងរអញ្ចឹងនោះ»យ៉ុងជី សម្លឹងមើលដំណើរដើរចេញរបស់អ៊ុនវូ ទាំងហួសចិត្តកាន់តែឲ្យដឹងចិត្តគឺអ៊ុនវូ កាន់តែបានដៃ(ដឹងចិត្តកន្លែងហ្នឹងចង់សម្លៅថាយ៉ុងជី ស្រលាញ់អ៊ុនវូ ខ្លាំងឯអ៊ុនវូ ក៏ដឹងទៀត)
  បើយើងក្រឡេងមកមើលនៅក្នុងរាជវាំងឯណោះវិញបន្ទប់របស់ជីមីន ធ្លាប់នៅគឺមានការមើលថែរនិងយកចិត្តទុកដាក់នៅក្នុងការសម្អាតដូចជាកាលដែរជីមីន នៅអញ្ចឹងឯសម្លៀកបំពាក់និងរបស់របរផ្សេងដែរជីមីន ធ្លាប់ប្រើគឺបានទទួលបានថែរក្សានៅក្នុងបន្ទប់នេះដដែល
«ក្រាក»ទ្វារបន្ទប់ត្រូវបានបើកឡើងដោយហត្ថរបស់យ៉ុនហ្គី ដំណើរមួយៗឈានចូលមកក្នុងបន្ទប់ដោយក្តីនឹករលឹកទោះបីជាម្ចាស់បន្ទប់មិននៅទៀតក៏ដោយ
«នៅក្នុងបន្ទប់នោះគឺនៅដដែលសភាពរបស់វាគឺដូចជាសភាពបន្ទប់ដែលអូនធ្លាប់នៅយើងពិតជាគ្មានភាពក្លាហាននៅក្នុងការប្រកែកចំពោះនឹងការរៀបអភិសេកដែរគ្មានក្តីស្រលាញ់យើងបានបំផ្លាញមនុស្សរហូតទាល់តែពីរនាក់ដោយសារតែភាពល្ងង់ខ្លៅនិងភាពលោភលន់របស់យើងយើងបានបំពានអូនយើងបានធ្វើខុសដែលបានបំផ្លាញអនាគតរបស់អូនហើយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែជីវិតអូនក៏ត្រូវយើងបំផ្លាញដែរយើងខុសកំហុសទាំងអស់គឺមកពីយើងបើអាចបង្វិលពេលវេលាថយក្រោយបានយើងនឹងមិនធ្វើបែបនេះទៀតទេយើងនុងមិនអនុញ្ញាត្តឥ្យអូនទៅចោលយើងម្តងទៀតនោះទេយើងនិងប្រឈមមុខនិងប្រជារាស្រ្តមួយនគរដើម្បីឲ្យគដឹងថាអូនជារបស់យើងយើងនឹងរៀបអភិសេកជាមួយអូនឲ្យប្រជារាស្រ្តបានដឹងយើងនឹងជំនះឧបសគ្គគ្រប់បែបយ៉ាងដើម្បីឲ្យអូនក្លាយជារបស់យើងតែម្នាក់គត់តែពេលនេះវាក៏ហួសពេលដែរយើងមិនអាចនិយាយពាក្យថា"ស្រលាញ់ទៅកាន់អូន"»សម្លេងអួលដើម-ករបស់យ៉ុនហ្គី បានបន្លឺឡើងទាំងហត្ថកំពុងតែអង្អែលទៅលើផ្ទាំងគំនូរមួយសន្លឹកដែរជារូបរបស់ជីមីន ទាំងសោយស្តាយបើទ្រង់មានភាពក្លាហានហ៊ានប្រឈមមុខហ៊ានបង្ហាញហ៊ានដើរតាមបេះដូងដែរមានក្តីស្រលាញ់ដែរខុសធម្មជាតិក៏រឿងមិនឈានដល់ដំណាក់កាលនេះដែរ

  បើសិនអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងហើយបើមានកន្លែងណាខ្វះខាតខ្ញុំនឹងកែសម្រួលវាចេញ🌴💕
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now