«មិនអាចទេយើងមានសុខភាពល្អយ៉ាងនេះម៉េចនឹងអាចឆ្លងបានទៅ?»ជីមីន យកដៃជ្រោងសក់ទាំងតក់ស្លុតពេលបានទទួលដំណឹងបែបនេះនោះ
«លោក លោកពិនិត្យម្តងទៀតទៅ-មើសពិនិត្យឲ្យច្បាស់ចាំនិយាយម្តងទៀត»ជីមីន លាត់ដៃអាវឡើងដើម្បីឲ្យលោកគ្រូពេទ្យស្ទាបជីបចរនឹង-កដៃរបស់ទ្រង់ដោយមានក្រណាត់ចងបិទមាត់និងច្រមុះហើយក៏មានស្រោបដៃដែលនាំចញលពីក្នុងប្រទេសបារាំងសម្រាប់ស៊កពាក់(ស្រោមដៃហ្នឹងជាស្រោមដៃជ័រក្រាស់បន្តិចតែប្រើប្រាស់បានយូរ)
«គឺមិនខុសទេ ក្រាបទូលទ្រង់បានឆ្លងហើយ»លោកគ្រូពេទ្យបានឱនមុខទាំងអស់សង្ឃឹមចុះរឿងមកដល់ដំណាក់កាលនេះក៏មានចំណែកពួកលោកដែរបើសិនជាពួកលោកមិនអនុញ្ញាតឲ្យជីមីន មកចូលពាក់ព័ន្ធជាមួយជម្ងឺដ៏សែនចង្រៃនេះវាក៏មិនវែងឆ្ងាយដល់ឥឡូវ
«យ៉ុន អ្ហឹក អ្ហឹក ហុឺ អូនសុំទោសដែលមិនបានស្តាប់បងអូនសុំទោស សុំទោស អ្ហឹក អ្ហឹក សុំទោស»ព្រះនេត្រខាងឆ្វេងរបស់ទ្រង់ក៏ជម្រាបទឹកថ្លាឆ្ងង់បីដូចកញ្ចក់សឹមបណ្តេញមកព្រះនេត្រខាងឆ្វេងហូរមកបន្តទៀត
«សឺត អត់អីទេណាបងនឹងរកវិធីព្យាបាលអូនឲ្យជាអូននិងបុត្រនឹងមានសុវត្ថិភាព»យ៉ុនហ្គី ចូលព្រះកាយមកឱបអគ្គមហេសីទាំងក្តីស្រលាញ់និងដឹងកំហុស
«អូនសុំទោស អូនសុំទោស យ៉ុន ហុឺ ហុឺ អូនខុស ហុឺ ហើយ អ្ហឹក សុំទោស»ដើមទ្រូងយ៉ុនហ្គី ដាបដោយទឹកភ្នែករបស់ជីមីន ហូរមកជាបន្តបន្ទាប់សម្លេងណ្ហើកណ្ហកនៅតែបន្តមានឡើង
«ពេលនេះឈាមមាន់ខ្មៅបានមកដល់ហើយ ក្រាបទូលវាជារាជបញ្ជារបស់ព្រះមហេសីឲ្យស្វែងរកវាមកសម្រាប់ព្យាបាលជម្ងឺមួយនេះហើយពះកយើងក៏បានចាប់ពស់...យកពិសនិងអារ-កយកឈាមមាន់ខ្មៅមានលាយចូលគ្នាយកទៅឲ្យប្រជាជនដែលបានឆ្លងអាសន្នរោគនេះតែផឹកគ្មាននរណាម្នាក់ហ៊ានសាកទេ ក្រាបទូលក៏មកពីពស់...វាមានពិសសាហាវខ្លាំងពេកណាមួយជាមួយនិងឈាមមាន់ស្រស់ៗទៀតពួកគេកាន់តែមិនហ៊ាន»សណ្តាប់ការរៀបរាប់របស់លោកគ្រូពេទ្យជីមីន ក៏មានសង្ឃឹមឡើងវិញនេះជាទ្រង់ទេ-តើសដែលបានប្រាប់ពីវិធីព្យាបាលអាសន្នរោគកាចសាហាវដែលបានឆក់យកជីវិតមនុស្សនោះ?
«មែនហើយ!!!យើងនឹងធ្វើជាមនុស្សដំបូងដែលផឹកវាឲ្យពួកគេបានឃើញផ្ទាល់ភ្នែកទៅចុះពួកលោករៀបចំថ្នាំយកទៅក្នុងភូមិឲ្យយើង»ជីមីន វាសទឹកភ្នែកចេញពីផែនថ្ពាល់ហើយក៏យាងចូលមកក្នុងភូមិទាំងគ្មានភាពស្ទាក់ស្ទើរ
«អ្នកទាំងអស់គ្នា»ជីមីន ឈរជាមួយយ៉ុនហ្គី និងក្រុមគ្រូពេទ្យជាច្រើននាក់ទៀតដែលបានកាន់ថ្នាំព្យាបាលដឌលវានលាយចូលគ្នារួចជាស្រេច
«នេះមានរឿងអី?ម៉េចក៏អាខ្ទើយនោះវាមកស្រែកឡូឡាបែបនេះ?មកទីនេះបានប៉ុន្មានថ្ងៃឆ្កួតឡើងក្រឡកខួរហលយមែនទេ?/ម៉េចក៏ព្រះអង្គនិងព្រះមហេសីយាងមកបែបនេះ?មានរឿងអីចង់ប្រកាសប្រាប់ពួកយើងមែនទេ?/ដៃអាឆ្កួតនោះកាន់ចានដាក់អី?/ម៉េចក៏ជួបជុំគ្នាច្រើនយ៉ាងនេះ?»សម្លេងខ្សឹបខ្សាវកងរំពងតែក៏អាចឲ្យយ៉ុនហ្គី និងជីមីន សណ្តាប់បានឮថាពួកគេនិយាយអីខ្លះដែរ
«នេះគឺជាថ្នាំព្យាបាលជម្ងឺអាសន្នរោគអុជធំដែលមានប្រភពមកពីផ្សិត...ដែលវាបានផ្សាំនឹងអាកាសធាតុត្រជាក់និងមានការលូតលាស់យ៉ាងល្អមិនរលួយនៅក្នុងរដូវនេះខ្ញុំដឹងថាអ្នកទាំងអស់គ្នាខ្លាចរអារជាមួយធាតុផ្សំរបស់វាដោយមានពិសពស់...និងឈាមមាន់ខ្មៅស្រស់ៗបែបនេះអ្នកទាំងអស់គ្នាប្រហែលជាមិនហ៊ានហូបវាទេហើយខ្ញុំក៏មិនមែនចេះតែយកវាមកប្រើផ្តេសផ្តាសនោះទេខ្ញុំបានដឹងពីពុកធម៌របស់ខ្ញុំដែលគាត់គឺជាគ្រូពេទ្យរស់នៅលើភ្នំដ៏ពូកែម្នាក់រយ:ពេលយូេគួរសមដែរដែលខ្ញុំបានរស់នៅជាមួយគាត់ខ្ញុំបានស្គាល់ថ្នាំជាច្រើនប្រភេទនិងវិធីព្យាបាលជម្ងឺខ្លះពីគាត់ហើយក៏មានជម្ងឺអាសន្នរោគមួយនេះផងដែរវាអាចមានសង្ឃឹមថាពួកយើងអាចនឹងពាក់កណ្តាលរស់ពាក់កណ្តាលស្លាប់បើពួកយើងមិនសាកល្បងទេក៏ពួកយើងនឹងស្លាប់ដដែលបន្ទាប់ពីឆ្លងវាបានបីថ្ងៃខ្ញុំដឹងថាអ្នកទាំងអស់គ្នារើសអើងស្អប់ខ្ពើមមនុស្សប្រុសដែលស្រលាញ់មនុស្សប្រុសដូចជាពួកខ្ញុំ ហ្អឹក ហ្អឹក តើអាចដែរឬទេបើសិនជាខ្ញុំសូមឱកាសឲ្យអ្នកទាំងអស់គ្នាមានភាពជឿជាក់ ហ្អឹក មកលើខ្ញុំម្តងនោះ?ពួកយើងអាចកាន់ដៃគ្នាហែលឆ្លងបញ្ហាដ៏ធំនេះបានដែរទេ?ខ្ញុំមានឱកាសរស់នៅបានតែពីរថ្ងៃទៀតទេដើម្បីនឹងមើលមុខមនុស្សដែលខ្ញុំស្រលាញ់ ហ្អឹក ហុឺ ហុឺ ហ្អឹក ហុឺ ខ្ញុំនឹងផឹកវាបើខ្ញុំផឹកហើយនៅរស់អ្នកទាំងអស់គ្នាក៏ត្រូវតែទ្រាំផឹកវាដើម្បីនៅរស់ដូចគ្នា ក្អឹក ក្អឹក»ជីមីន មានបន្ទូលដោយទឹកភ្នែកហូរសស្រាក់ពីមុខហ្វូងប្រជាជាន់ជាច្រើននាក់បន្ទាប់ពីមានបន្ទូលរួចជីមីន ក៏លើថ្នាំនោះមកសោយធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល
«មីន ជីមីន!!!អូន ហ្អឹក ជីមីន អូនដឹងខ្លួនឡើង អូនកុំកើតអីឲ្យសោះណា»បន្ទាប់ពីបានសោយថ្នាំនោះរួចជីមីន ក៏ទន់ព្រះកាយហៀបនឹងដួលតែយ៉ុនហ្គី បានទ្រទាន់ព្រះកាយជីមីន ចាប់ផ្តើមឡើងកម្តៅយ៉ាងចម្លែកនឹងមានការកន្ត្រាក់ប្រកាច់យ៉ាងខ្លាំងក៏មកពីថ្នាំនិងជម្ងឺអាសន្នរោគកំពុងតែប្រឆាំងគ្នាហើយយ៉ុនហ្គី បីព្រះកាយព្រះមហេសីមកលើគ្រែរបស់ប្រជាជនដោយមានទឹកថ្លាៗស្រក់មកលើព្រះកាយព្រះមហេសីកំសត់របស់ទ្រង់
«អត់មិនអត់ចង់ងាប់មុនថ្ងៃ/ពិសនិងពិសម៉េចនឹងជាទៅ?/បើយើងវិញយើងមិនភ្លើផឹកទេ»ប្រជាជនទាំងអស់ចោមរោមមើលទាំងមានការសើចចម្អកចំពោះភាពឆោតល្ងង់របស់ ជីមីន
«អូន អ៊ួក អ៊ួក អត់អីទេ»ជីមីន មានបន្ទួលទាំងមានឈាមពណ៌ស្វាយក្អួតមកតាមមាត់ប្រឹងញញឹមមកកាន់ព្រះស្វាមុីទាំងលំបាក
«អូននឹងមិនកើតអីទេ»ក្រុមគ្រូពេទ្យបានចូលមកពិនិត្យព្រះកាយជីមីន ក៏ថាវាបានល្អប្រសើរជាងមុនតែមកពីជីមីន ខ្សត់ខ្សោយទើបព្រះភក្ត្រទ្រង់ស្លេកស្លាំងហើយឈាមដែលបានក្អួតមកនេះវាគឺជាឈាមពិសនៃជម្ងឺអាសន្នរោគដោយពិសពស់...បូកផ្សំជាមួយនិងឈាមមាន់ខ្មៅកំពុងតែបណ្តេញជម្ងឺអាសន្នរោគចេញពីព្រះកាយជីមីន ហើយ
«អូន អូនកុំមានបន្ទូលទៀតអី»យ៉ុនហ្គី ឱបព្រះកាយព្រះមហេសីដែលខំប្រឹងមានបន្ទូលមកទ្រង់ទាំងពិបាកនិងដង្ហក់
«បើអូននៅរស់ពួកគេនឹងមានភាពជឿជាក់ក្នុងការផឹកវាដើម្បីព្យាបាលបានជាតែបើអូនស្លាប់ ហ្អឹក បងក៏ត្រូវតែសន្យាជាមួយនឹងអូនណាថាបងនឹងរកវិធីព្យាបាលពួកគេឲ្យជាដូចដើមវិញ»មម្រាមដៃក្តៅគគុកលើមកបំប៉ះផែនថ្ពាល់ព្រះស្វាមុីអង្អែលថ្នមៗដោយកម្លាំងខ្សត់ខ្សោយ
«ក្តុប!!!»ដៃជីមីន ធ្លាក់ដល់រនាបគ្រែចំណែកឯព្រះនេត្រទ្រង់ក៏បិទសន្សឹមៗ
«មីន អូនត្រូវតែដឹងខ្លួនមកវិញ»យ៉ុនហ្គី បីព្រះកាយជីមីន កាត់ប្រជាជនជាច្រើនរហូតទាល់តែមកដល់ជម្រំវិញ
«ជុប បងជឿជាក់លើអូន»យ៉ុនហ្គី កាន់ដៃដែលឡើងក្តៅលើសពីកម្តៅខ្លួនមនុស្សធម្មតាទន្ទឹមជាមួយព្រះទ័យខ្វាយខ្វល់
«អូនចាំដែរទេ?កាលពួកយើងជួបគ្នាវាមានរឿងអីកើតឡើងខ្លះ?កាលនោះអូនទើបតែពេញកម្លោះអូនស្អាត ស្អាតណាស់ស្អាតដូចជាស្រីក្រមុំរហូតធ្វើឲ្យភ្លាត់មាត់ហៅអូនថាអ្នកនាងហើយអូនក៏ស្រាប់តែសើចពេលដែលបងមិនមានសូម្បីតែសង្ឃឹមថានឹងបានជួបអូនម្តងទៀតតែទេវតានូវនៅតែខាងបងជាតិនេះ ហ្អឹក អូនគេចពីបងមុនរួចទេហើយឥឡូវនេះក៏ដូចគ្នាអូនមិនអាចសូម្បីតែគិតថានឹងចេញពីបងម្តងទៀត»យ៉ុនហ្គី ក្តោបមម្រាមដៃជីមីន ជាប់ដោយមានទឹកភ្នែកស្រក់មកលើដៃជីមីន ហើយមនុស្សប្រុសដូចជាយ៉ុនហ្គី មិនងាយនឹងស្រក់ទឹកភ្នែកនោះទេតែពេកនេះវាក៏បានហូរស្រក់មកដោយបញ្ជាក់បានថាជីមីន គឺជាមនុស្សសំខាន់របស់ទ្រង់ហើយ
«ហឹម យ៉ុន អូន ហ្អឹក អូននៅរស់ទេ»ដឹងព្រះកាយមិនទាន់បានអីផងជីមីន ក៏យំឲ្យសស្រាក់មិននឹកស្មានថាថ្នាំនេះអាចព្យាបាលទ្រង់បានចំណែកឯស្នាមកន្ទួលក៏បានបាត់ទៅវិញបន្តិចហើយ
«មីន!!!អូនគោរពសន្យារបស់អូនបានល្អណាស់»យ៉ុនហ្គី ឱបជីមីន ឡើងណែនពេលដែលជីមីន មានសុវត្ថិភាពនិងមិនបានកើតអី
«យ៉ុន ហ្អឹក អ្ហឹក ពួកគេក៏មិនបានជាដូចគ្នាបងឃើញទេវា វាបាត់ទៅបណ្តើរៗហើយ»ជីមីន យាងចុះពីលើគ្រែមកកាន់ក្នុងភូមិទាំងភ្លឺព្រឹមៗក៏មកពីទ្រង់សន្លប់រៀងយូរដែរហើយចំណែកឯក្រុមគ្រូពេទ្យមានការមមាញឹកក្នុងការផ្សំសារធាតុបន្សាបទាំងពីចូលគ្នាឲ្យប្រជាជនដែលបានឆ្លងផឹកព្យាបាលដោយគ្មាននរណាប្រកែកមិនផឹកទៀតទេចំណែកឯធាតុផ្សំទាំងពីរក៏ត្រូវបានផ្សព្វផ្សាយទូទាំងខេត្តនៅក្នុងប្រទេសសម្រាប់ក្រុមគ្រូពេទ្យយកវាមកព្យាបាល(តើអ្នកទាំងអស់គ្នាឆ្ងល់ដែរឬអត់ថាម៉េចបានជាយ៉ុនហ្គី គាត់អត់ឆ្លង?ពីព្រោះមកពីប្រព័ន្ធភាពផ្សាំគាត់ខ្លាំងហលយទោះបីគាត់ត្រូវពិសមិនបាច់បន្សាបក៏គាត់ជាដោយឯកឯងដែរហើយនេះគ្រាន់តែមាននៅក្នុងរឿងតែប៉ុណ្ណោះខ្ញុំសង្ឃឹមថាអ្នមទាំងអស់គ្នានឹងបានយល់)
បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងក្រោមនេះប្រាប់ពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចែកឲ្យខ្ញុំបានដឹងផង
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...