បន្ទាប់ពីងូតទឹករួចហើយពួកគេទាំងពីនាក់ក៏បានដើរត្រឡប់មកផ្ទះវិញ
«ភួយខ្ញុំមានតែមួយនៅទីនេះត្រជាកណាស់ដោយសារតែផ្ទះខ្ញុំនៅជិតភ្នំអញ្ចឹងហើយភួយនេះត្រូវដណ្តប់ពីរនាក់ហើយ»ជីមីន ឡើងមកដេកលើគ្រែបន្ទាប់មកយ៉ុនហ្គី ក៏ឡើងមកតាមក្រោយ
«អេ លោកធ្វើអីហ្នឹង?មិចក៏មកបខ្ញុំ?»ភ្ញាក់ស្ទើរអស់ព្រលឹងពេលយ៉ុនហ្គី ឱបពីខាងក្រោយនិងបានយកចង្ការមកដាក់នៅលើស្មាខ្លួន
«យើងមិនបានឱបឯងនោះទេតែមកពីភួយជាតូចពេកឯដេកឆ្ងាយពីយើងយ៉ាងនេះមិចនិងបានដណ្តប់ទៅ?»យ៉ុនហ្គី ខ្សឹបដាក់ត្រចៀកជីមីន ខ្សាវៗនិងឈ្លើតបៀមត្រចៀកជីមីន ទៀតធ្វើឲ្យជីមីន ព្រឺសម្បុរនិងរឹងខ្លួនឡើងស្តូក
«ដេក ដេកទៅព្រឹកត្រូវងើបពីព្រលឹមទៅហាង»ជីមីន ចាប់ផ្តើមរដេបដុបពេលដែរយ៉ុនហ្គី បង្វែរខ្លួនឲ្យទល់មុខនាយយ៉ុនហ្គី ឱបជីមីន ធ្វើឲ្យមុខរបស់ជីមីន ឈ្ងប់និងដើមទ្រូងដែរហាប់ណែនផ្ទៃមុខឡើងកម្តៅតែយ៉ុនហ្គី មិនបានឃើញនោះទេ
«សឺត ត្រជាក់ខ្លាំងណាស់»យ៉ុនហ្គី បន្តឹងការឱបឲ្យកាន់តែណែនរហូតធ្វើឲ្យជីមីន ពិបានដកដង្ហើម
«ខ្ញុំពិបានដកដង្ហើមណាស់»ជីមីន និយាយរៀងខ្សាវៗដោយសារតែនៅតែអៀននិងយ៉ុនហ្គី មិនទាន់បាត់ឯយ៉ុនហ្គី វិញក៏បន្ធូរដៃឱប ជីមីន
ថ្ងៃថ្មីក៏បានឈានមកដល់ជីមីន ចាប់ផ្តើមភ្ញាក់ពេលមាន់រងាវឯយ៉ុនហ្គី នៅមិនទាន់ក្រោកទេដោយសារតែខ្លួនមិនដែរក្រោកពេលភ្លឺមេឃនៅងងឹត
«លោក លោកក្រោក»ជីមីន ព្យាយាមរើទាំងដែរខ្លួននៅក្នុងរង្វង់ដៃយ៉ុនហ្គី នៅឡើយ
«ហឹម ដាស់យើងធ្វើអីកំពុងតែដេកលក់ស្រួលផង»យ៉ុនហ្គី ក្រហឹមក្នុងបំពង-កនិងនិយាយទាំងបិទភ្នែកចំណែកឯដៃក៏នៅឱបជីមីន ដដែល
«លែងខ្ញុំភ្លាមទៅខ្ញុំមិនមែនជាខ្នើយឱបទេ»ជីមីន ព្យាយាមរើពីរង្វង់ដៃយ៉ុនហ្គី ឯយ៉ុនហ្គី ក៏ប្រលែង ជីមីន
«កាន់ចង្កៀងមកទៅលើភ្នំជាមួយខ្ញុំ»ជីមីន ចាប់ផ្តើមដុចទៀនបំភ្លឺបន្ទប់និងហុចបំពុងដំភ្លើងទៅឲ្យយ៉ុនហ្គី ដុចទៀននៅក្នុងចង្ក្រៀងហ្នឹងវាមានរាងមូលដូចប៉េតប៉ោងក៏មាននិងមានរាងជុងដូវជាប្រអប់និងមានដងដូចគ្នាសម្រាប់ដាក់ទានកុំឲ្យរលត់ពេលដើរ(វាមានរាងទ្រវែងដូចដងទឹកអប់និងមានគម្របមានទំហំប៉ុនមេដៃ)
«ដឹងហើយ»យ៉ុនហ្គី ងើបទឹងមុខស្អុយនិងកាន់ចង្កៀងដើរទៅតាមជីមីន ឯជីមីន ក៏មានចង្កៀងមួយដែរជីមីន កាន់ធុងទឹកទៅជាមួយផងដែរ
«លើភ្នំធ្វើអីថ្មើរនេះ?»យ៉ុនហ្គី ដើរមកតាមជីមីន រហូតមកដល់អន្លុងយប់មិញ
«ដងទឹកស្រោចបន្លែឥលូវចូលដល់ខែប្រាំហើយបើមិនស្រោចវាមិចនិងរស់ហើយលោកនៅឈរធ្វើអីយកធុងមកដួសទឹកមក»ជីមីន ចាប់ផ្តើមដួសទឹកទៅស្រោចបន្លែដែរនៅមិនឆ្ងាយពីអន្លុងប៉ុន្មានទេប្រហែលជិតមួយរយម៉ែត្រតែប៉ុណ្ណោះ
«ហុឺយ ឯងដាំនៅឆ្ងាយមេះ?ដាំនៅជិតអន្លុងអត់ទៅដាំនៅឆ្ងាយចម្ងាយជើងមេឃ»យ៉ុនហ្គី រអ៊ូបណ្តើរយួរទឹកនិងកាន់ចង្កៀងដើរតាមជីមីន បណ្តើរ
«លោកឯងប្រាកដជាកូនមហាសេដ្ឋីហើយមើលទៅបានជាយូរទឹកតែប៉ុនហ្នឹងសោះរអ៊ូនោះរអ៊ូ»ជីមីន ដាក់ធុងចុះនិងឈរច្រត់ចង្កេះស្តីឲ្យ យ៉ុនហ្គីចំណែកឯយ៉ុនហ្គី ក៏មិនបានមាត់អីដែរពួកគេបន្តដើរទៅដើរមកស្រោចទឹកដាំណាំដើរមិនក្រោមដប់ត្រឡប់ទេដោយសារតែបន្លែដែរជីមីន ដាំក៏រៀងច្រើនដែរពួកគេបន្តស្រោចដំណាំរហូតក៏ភ្លឺស្រាងបន្ទាប់មកក៏ត្រឡប់មកផ្ទះវិញជីមីន ចាប់ផ្តើមធ្វើអាហារពេលព្រឹកសម្រាប់លោកស្រីផាក បន្ទាប់មកក៏ប្រើឲ្យយ៉ុនហ្គី ដាំទឹកថ្នាំហើយលើកនេះយ៉ុនហ្គី ក៏មិនដូចលើកមុនទេនាយដាំទឹកថ្នាំនិងបង្កាត់ភ្លើងរហូតទាល់តែទឹកថ្នាំឆ្អិនដោយគ្មានជំនួយពីជីមីន នោះទេ
«ហូបឲ្យលឿនៗទៅនិងអាលបានទៅហាង»ឯយ៉ុនហ្គី វិញនាយក៏ហូបលឿនពេករហូតដល់ឈ្លក់បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Lãng mạn-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...