ពេលយប់ក៏បានឈានចូលមកដល់សមាជិកនៅក្នុងគ្រួសាររបស់ ជីមីនគឺនាំគ្នាសម្រាកអស់ហើយដោយមានលោកអ៊ុំព្យូរ ប្រពន្ធរបស់លោកអ៊ុំព្យូរ ហើយនិង ជីមីននៅក្នុងបន្ទប់តែមួយនាពេលរាត្រីនៅលើភ្នំក៏មានអំពិលអំពែកហោះហើរបំភ្លឺបូករួមជាមួយនិងពន្លឺព្រះច័ន្ទដែរបានបំភ្លឺនៅលើភ្នំ
«អួយ ឈឺពោះម្លេះ?»ជីមីន ចាប់ផ្តើមភ្ញាក់ពីការដេកដែរស្កប់ស្កប់ដោយមានអារម្មណ៍ថាឈឺឆ្អល់ក្នុងពោះក៏បានយកដៃមកទប់នឹងអង្អែលពោះរបស់ខ្លួនឯងតិចៗ
«ឈឺពោះណាស់ ពុកម៉ែ ពុកម៉ែកូនឈឺពោះណាស់»ជីមីន ខំប្រឹងហៅពុកម៉ែដែរបានសម្រាន្តនៅក្នុងបន្ទប់ជាមួយខ្លួនឲ្យដឹង
«ហុីល កើតអីមែនទេកូន?»លោកអ៊ុំព្យូរ និងប្រពន្ធគាត់ក៏នាំក្នាក្រោកឡើងទាំងភ័យស្លន់ស្លោជាខ្លាំង
«កូនឈឺពោះណាស់ម៉ែ»ជីមីន ក៏ខំប្រឹងនិយាយទាំឈឺចាប់ទៅកាន់ ប្រពន្ធលោកព្យូរ
«អូនទៅរៀបចំដាំទឹកនឹងរៀបថ្នាំឲ្យបងហើយទៅយកគ្រឿងសម្រាប់វះកាត់មក»គ្រាន់តែឮប្តីគាត់និយាយដូច្នេះ ប្រពន្ធលោកអ៊ុំព្យូរក៏ដឹងបាត់ទៅហើយថា ជីមីនជិតសម្រាលកូននោះ
«អូននៅថ្នាំសន្លប់មួយទៀត»លោកអ៊ុំព្យូរ និយាយទាំងភ័យនិងបារម្ភពី ជីមីនខ្លាំងណាស់ហើយនេះក៏ជាលើកទីមួយដែរលោកអ៊ុំបង្កើតកូនដោយវះកាត់ដូច្នេះ
«លេបទៅកូន»លោកអ៊ុំព្យូរ បញ្ចុកថ្នាំសន្លប់ទៅកាន់ ជីមីនទាំងញ័រដៃបន្តិចក្រោយមក ជីមីនក៏បានសន្លប់បាត់បង់ស្មារតីឯ ប្រពន្ធក៏បានចេញមកដាំទឹកក្តៅឯ លោកអ៊ុំព្យូរវុញក៏បានដោះសម្លៀលបំពាក់របស់ ជីមីនចេញអស់នឹងបានយកកាំបិតមកវះពោះរបស់ ជីមីនដោយការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ជាទីបំផុតដោយសារតែវាតិចជាមានគ្រោះថ្នាក់ខ្លាំងណាស់បើសិនជាមានការមានការថ្លោះធ្លោយនោះ ជីមីនអាចនិងបាង់បង់ជីវិតបានគ្រប់ពេល
«ឆ្វាច់»ពោះ ជីមីនចាប់ផ្តើមវះដោយដៃ លោកអ៊ុំព្យូរបន្លឺភ្លើងទៀតបានបំភ្លឺដោយបន្លឺភ្លឺរឹមៗវាពិតជាពិបាកនៅក្នុងការមើលឃើញហើយណាមួយលិកអ៊ុំក៏ចាស់ណាស់ទៅហើយភ្នែកក៏ខ្សោយដែរតែសំណាងល្អប្រពន្ធលោកអ៊ុំក៏បានតហរឡប់មកពីចង្ក្រានបាយដាំទឹកវិញក៏បានមកជួយកាន់ចង្កៀងមកឲ្យជិតលោកអ៊ុំកាំបិតមុតស្រួចក៏ចេះតែចាក់ចូលសាច់ ជីមីនកាន់តែជ្រៅទៅរហូតទាល់តែបានឃើញដៃទារកដែរនៅក្នុងផ្ទៃធ្វើឲ្យ លោកអ៊ុំព្យូរកាន់តែញ័រដៃនុងមានបម្រុងប្រយ័ត្នជាងមុនលោកអ៊ុំចាប់ផ្តើមជាកន្លែងសាច់ពោះដែរបានឃើញទារកឲ្យធំជាងមុនប្រហែលជាជិតម្ភៃសង់ទីម៉ែត្របន្ទាប់មកក៏លូកដៃទាញយកទារកដែរនៅក្នុងពោះចេញមកខាងក្រៅបន្ទាប់មកក៏កាត់ផ្តាច់ទងផ្សិតតែមិនមែនកាត់អស់នោះទេគឺនៅទុកទងផ្សិតនីជាប់ផ្សិតទារកប្រហែលជាប្រាំសង់ទីម៉ែត្រ
«ង៉ា ង៉ា ង៉ា»ទារកដែរទើបនឹងចេញមកពីផ្ទៃរបស់ ជីមីនក៏ចាប់ផ្តើមយំ លោកព្យូរក៏បានហុចទារកនោះទៅឲ្យប្រពន្ធគាត់ទុកនៅលើក្រណាត់ពណ៌ត្នោតដែរបានបត់ទុកជាស្រេចបន្ទាប់មកទៀត លោកអ៊ុំព្យូរក៏បានយកអំបោះនិងជេសមកដេរកន្លែងដែរបានវះកាត់ឲ្យជាប់គ្នាវិញ
«អូនទៅដាំបបរទៅហើយទៅយកទឹកក្តៅលាយទឹកត្រជាក់មកឲ្យបង»នៅទីបំផុតការវះកាត់ក៏បានជោគជ័យដោយមានសុត្ថិភាពទាំង ជីមីននិងទារកដែរបានកើត
«ចា»ប្រពន្ធលោកអ៊ុំព្យូរ ក៏បានញាប់ដៃញាប់ជើងទៅយកទឹកក្តៅអ៊ុនៗយកមកឲ្យប្តីគាត់បន្ទាបើពីបានទឹកក្តៅអ៊ុនៗហើយ លោកអ៊ុំព្យូរក៏បានយកមកជូតថ្ងាសនុងជូតកន្លែងដែរបានដេរថ្នមៗដើម្បីកុំឲ្យមានការឈឺចាប់ខ្លាំងបន្ទាប់មកទៀតក៏បានមកជូតទារកដែរទើបនិងកើតដោយមានឈាមជាប់ពាសពេញរាងកាយជូតសម្អាតឲ្យស្អាតនិងថ្នមៗ
«ង៉ា ង៉ា ជុ ជុ ចៅតាកុំយំៗ ផាច់ ផាច់ ផាច់»បន្ទាប់ជូតរាងកាយឲ្យទារកនោះហើយ លោកអ៊ុំព្យូរក៏បានលើកទារកនោះមកបីនិយាយលួងលោមតុចនិងបានទះគូថគេផាច់ៗ
«បាត់យំបាត់»លោកអ៊ុំព្យូរ ក៏ញញឹមបិទមាត់មិនជិតពេលដែរទារកម្នាក់នោះស្តាប់បង្គាប់ដូច្នេះប្រហែលជាមួយសន្ទុះក្រោយមក ប្រពន្ធលោកអ៊ុំព្យូរក៏បានយកបបរ-សមួយចានចូលមកនិងបានយកស្លាបព្រាកិនអង្ករដែរមានជិតដប់គ្រាប់លាយជាមួយនិងទឹកបបរហាសិបមីលីលីត
«ហ្វូ ហ្វូ»ប្រពន្ធលោកអ៊ុំព្យូរ ចាប់ផ្តើមផ្លុំទឹកបបរឲ្យត្រជាក់ដោយទឹកបបរនោះគឺមុនខាប់ហើយក៏មុនរាវដែរគឺល្មមដោយមានលាងជាមួយនុងស្ករ-សដោយផ្តល់និងរសជាតិផ្អែមឡមៗ(រសជាតិផ្អែមឡមៗដូចម្សៅទឹកដោះគោ)
«ហា ហា មាត់មកចៅ»ប្រពន្ធលោកអ៊ុំព្យូរ ក៏បានដួសទឹកបបរមួយចុងស្លាបព្រាដែរវាមានបរិមាណតិចខ្លាំងណាស់ដើម្បីកុំឲ្យចៅឈ្លក់ ប្រពន្ធលោកអ៊ុំព្យូរនៅតែបន្តបញ្ជុកទារកនោះទៀតដែរអស់ទឹកបបរជិតពីស្លាបព្រាឯណោះចំណែកឯទារកដែរកើតមកនោះគឺមានរូបរាងតូចណាស់ហើយបើតាមការប៉ានស្មានគឺមានទម្ងន់តែមួយគឺឡូតែប៉ុណ្ណោះ បន្ទាប់ពីបញ្ចុកទឹកបបរឥ្យចៅរួចហើយ លោកអ៊ុំព្យូរក៏បានដាក់ទារកនោះនៅជិត ជីមីនហើយក៏មានកូនកាំបុតតូចមួយដែរមានរុំក្រឡាត់ផងដែរដើម្បីកុំឲ្យមុតនៅលើក្បាលទារកនោះ(នេះគឺជាជំនឿដែរត្រូវដាក់កាំបិតនៅលើក្បាលដំណេករបស់ទារក)
«អារ»យ៉ុនហ្គី តើនពីផ្ទុំទាំងកណា្តលអទ្រាធដោយសារតែទ្រង់សុបិន្តឃើញក្មេងប្រុសម្នាក់បានយកដំុថ្មជប់ទ្រង់រហូតទាល់តែចំធ្វើឲ្យទ្រង់ភ្ញាក់ឡើងក្រញ៉ាងព្រះកាយដោយសារតែក្មេងម្នាក់នោះ
«កូនអ្នកណាគេណ៎?អីក៏ថ្លើមធំម្លេះហ៊ានគប់ស្តេចផង»យ៉ុនហ្គី ញោចស្នាមញញឹមឡើងបន្តិចនឹកឃើញដល់មុខមាង់ក្មេងប្រុសម្នាក់នោះដែរបានដេញគប់ខ្លួនដែរមានសម្បុរ-សស្លេកដូចទ្រង់អញ្ចឹងសំខាន់ក្មេងហ្នឹងហ៊ានណាស់លោកអើយ
«ហុើយ បើបានជួបពិតមែនយើងសង្ស័យមិនរស់ទេមើលទៅក្មេងស្អីកាចអីក៏កាចមុនដូចក្មេងដទៃសោះ»យ៉ុនហ្គី មានបន្ទូលទាំងញញឹមនិងបានទតមកមើលព្រះមហេសីទ្រង់ដែរបានផ្ទុំឱបតុក្កត្តានោះនៅឡើយ
«ង៉ា ង៉ា ង៉ា»ក្មេងប្រុសតូចដែរទើបនិងកើតកាលពីយប់មិញបានស្រែកយំឡើងខ្លាំងដោយសារតែឃ្លានបើនិយាយពីមុខមាត់គេវិញគឺដូច យ៉ុនហ្គីបេះដាក់អញ្ចឹងសម្បុរឡើង-សស្លេកតែថ្ពាល់និងបបូរមាត់កាត់មករក ជីមីនខ្លះដែរ
«ហឹម»ជីមីន ក៏ចាប់ផ្តើមគ្រហឹមឡើងនិងខំប្រឹងបើកភ្នែកសម្លឹងមកមើលប្រភពសម្លេងក៏បានឃើញក្មេងប្រុសម្នាក់បាស់ដៃបាស់ជើងនៅជិតខ្លួន
«សឺត»ជីមីន បិតភ្នែកថើបថ្ងាសកូនប្រុសបណ្តូលចិត្តទាំងមានទឹកភ្នែករហូតមកជាមួយ
«នៅទីបំផុតពុកក៏បានឃើញមុខកូនហើយ»ជីមីន និយាយទាំងញញឹមទឹកភ្នែកដាប់ជាប់ថ្ពាល់យលដៃអង្អែលថ្ពាល់កូនប្រុសតិចៗ
«ហុីល កូនមានឈឺត្រង់ណាអត់កូន?»គ្រាន់តែឮ ប្រពន្ធលោកអ៊ុំព្យូរហៅខ្លួនថា ហុីលអញ្ចឹង ជីមីនក៏នឹកឃើញដាក់ឈ្មោះឲ្យកូនប្រុសថា
«ព្យូរ យ៉ុនហ្គីល ជាឈ្មោះរបស់កូន»ជីមីន ក៏និយាយឡើងដោយភ្នែកសម្លឹងមកមើលកូនមិនដាក់(មិនដឹងជាប៉ុន្មានភាគទៀតនិងដូរមក"មីន យ៉ុនហ្គីល"វិញហើយសំខាន់ឈ្មោះហ្នឹងពិរោះណាស់អាខោនហ្វេកប៊ុកខ្ញុំក៏បានដាក់ឈ្មោះហ្នឹងដែរតាំងពីចាប់ផ្តើមសរសេររឿងនេះដំបូងមកម្លេះ😫💓)
«កូនអត់អីទេម៉ែ»ជីមីន ក៏និយាយទាំងស្នាមញញឹមដោយសារតែ លោកអ៊ុំព្យូរបានលាបថ្នាំនៅកន្លែងដេរហ្នឹងហើយៗអញ្ចឹងមិនសូវជាមានការឈឺចាប់ប៉ុន្មាននោះទេបើសិនអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចខ្លះខាតនិងចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿង⛈️💓
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romansa-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...