ពេលល្ងាចមេឃចាប់ផ្តើមស្រទុំយ៉ុនហ្គី ជីមីននិងយ៉ុនហ្គីល បានជិះសេះចុះពីលើភ្នំមកលេងទឹកសមុទ្រនៅឆ្ងាយពីផ្ទះលើភ្នំគ្រាន់បើដែរបើសិនជាធ្វើដំណើរដោយថ្មើរជើងរៀងយូរបន្តិចតែបើជិះសេះវិញលឿនទេ
«សឺត ក្រអូបណាស់»យ៉ុនហ្គីល អង្គុយពីមុខជីមីន ជីមីនអង្គុយនៅចន្លោះកណ្តាលរវាងយ៉ុនហ្គី និង យ៉ុនហ្គីុល
«ហប»សេះបានឈប់ពេលដែរបានអ្នកទាំងអស់គ្នាមកដល់មាត់សមុទ្រ
«យ៉េ មកដល់សមុទ្រហើយ»យ៉ុនហ្គីល បានចុះពីលើសេះក៏រត់មកចូលទឹកសមុទ្រទាំងសប្បាយចិត្តយកដៃកញ្រ្ជួលទឹកឡើងសើមសម្លៀកបំពាក់អស់
«ចំមែនហើយអាល្អិតនេះ»យ៉ុនហ្គី យកសេះមកចងនឹងដើមឈើចំណែកជីមីន វិញក៏មិនខុសពីយ៉ុនហ្គីល ដែរគឺជីមីន បានរើសម្បកខ្យងសម្បកងាវឡើងមួយក្បង់បើតាមនឹងគិតក៏ដឹងថាយកមកលេងដែរ
«អឺ អឺ អឹម ទ្រង់ចង់លេងពូនដីខ្សាច់អត់ អឹម ហឹម ជីប»ជីមីន នៅតែរឹងទទឹងមិនស្តាប់តាមយ៉ុនហ្គី ឲ្យហៅខ្លួនថា"បង"នោះទេដោយអត់ទ្រាំមិនបានយ៉ុនហ្គី ក៏បានថើបជីមីន នឹងបានបឺតទាញសាច់បបូរមាត់ខាងក្តោមជីមីន បន្តិចក៏ដកមាត់មកវិញខ្លាចថាយ៉ុនហ្គីល ងាកមកឃើញ
«បងមិនមែនទ្រង់ទេបើនៅតែមុនស្តាប់ប្រយ័ត្នបាននៅដេកមួយកន្លែងរាប់ថ្ងៃទៅ»យ៉ុនហ្គី បៀមទងត្រចៀកជីមីន តិចៗហើយក៏បាននិយាយទៅកាន់ជីមីន ធ្វើឲ្យអ្នកដែលត្រូវគេស្តីស្ងៀមទ្រឹងមិនខុសពីរូបចម្លាក់ទេ
«ប អឹម បងចង់លេងពូនដី ដីខ្សាច់អត់ អត់?»ជីមីន និយាយដោយបានងើយមើលទៅលើនឹងអត់បានមើលមុខយ៉ុនហ្គី ទេ
«ពួកយើងមកសមុទ្រទៅហើយបើមិនឲ្យលេងដីខ្សាច់ តើឲ្យលេងអី?»យ៉ុនហ្គី និយាយតែមាត់ទេចំណែកឯដៃវិញបានក្រសោបចង្កេះអង្រ្កងរបស់ជីមីន មកផ្អឹមនឹងទ្រូងខ្លួនធ្វើឲ្យជីមីន បានឮសម្លេងចង្វាក់បេះដូងដែលលោតឌុកដាក់ៗមិនឈប់
«ពូយ៉ុន លេងទឹកអត់?»យ៉ុនហ្គីល រត់មកទាំងញញឹមស្ញេញដោយសារតែសប្បាយអរខ្លាំងណាស់បានមកលេងទឹកសមុទ្រអញ្ចឹងដោយសារតែជីមីន កម្រជូនយ៉ុនហ្គីល មកលេងណាស់ដោយសារតែជីមីន ម្នាក់ឯងអញ្ចឹងមានការរវល់ច្រើន(នឹកឃើញកាលនោះណាស់ខ្ញុំទៅលេងសមុទ្រនៅខេត្តកែបចុះមកលេងទឹកសមុទ្រតែក៏ច្រឡំស្ងាបធ្វើឲ្យទឹកសមុទ្រចូលក្នុងមាត់វាមានរសជាតិប្រៃបន្ទាប់ពីបានភ្លក់ទឹកសមុទ្រហើយខ្ញុំក៏បានយកដបទឹកសុទ្ធវីតាល់មកច្រកទឹកសមុទ្រយកមកផ្ទះដើម្បីទុកត្រាំពងទាប្រៃ🤣)
«អត់ទេពូអត់ចូលចិត្តទឹកទេ»យ៉ុនហ្គី ញញឹមផ្អែមមកកាន់យ៉ុនហ្គីល ហើយគ្រវីក្បាលជាការបដិសេធ
«អញ្ចឹងពូយ៉ុន ដេកទៅចាំហ្គីល កាច់ស្លឹកឈើយកមកឲ្យ»យ៉ុនហ្គីល ដឹកដៃយ៉ុនហ្គី មករកម្លប់ឈើហើយក៏បានទៅកាច់ទឹកឈើមួយកងល្មមតែយ៉ុនហ្គីល កងកើតយកមកក្រាលទ្រប់ក្បាលឲ្យយ៉ុនហ្គី ដេកហើយក៏បានកាយដីខ្សាច់មកលុបជើងយ៉ុនហ្គី ពូនកម្ពស់ដប់សង់ទីម៉ែតជាកំពូលៗដែលមានបីកំពូលហើយនៅចុងជើងរបស់យ៉ុនហ្គី យ៉ុនហ្គីលពូនជាបីស្រួចៗតែរាបស្មើៗគ្នាតែវែងប្រហែលដប់ប្រាំបីសង់ទីម៉ែត្រឯយ៉ុនហ្គី វិញចង់យ៉ុនហ្គីល ធ្វើអីធ្វើទៅក៏យ៉ុនហ្គី អត់ខ្វល់ដែរគឺយ៉ុនហ្គី នៅដេកមើលមុខជីមីន ធ្វើមិនដឹង
«យ៉េ ព្ឈីវ ព្ឃីវ ហាក ឌឹប ហាក់ ហាក់»យ៉ុនហ្គីល យកមែកឈើត្រូវបិុនមេដៃខ្លួនប្រវែងម្ភៃសង់ទីម៉ែត្រធ្វើជាដាវហើយក៏បានយកមកចាក់កំពូលទាំងបីរលាងខ្ទិចឯកន្ទុយទាំងបីនោះវិញយ៉ុនហ្គីល បានយកដៃកាប់ចិញ្រ្ចាំខ្ទិចខ្ទីគ្មាននៅសល់ទម្រង់ដើម
«ម៉ែហ្គីល ចង់លេងទឹក»បន្ទាប់ពីលេងដីខ្សាច់អស់ចិត្តអស់ចង់ហើយយ៉ុនហ្គីល ក៏ចង់ទៅកញ្រ្ជោកទឹកសមុទ្រម្តង
«ដោះអាវចេញសិនទៅកូនចាំទៅលេង»យ៉ុនហ្គីល ដើរមកជិតជីមីន ឲ្យជីមីន ដោះអាវហើយក៏បានរត់ដូចជាហក់ចូលទឹកជ្រៅទាំងដែរការពិតយ៉ុនហ្គីល ហក់ចូលទឹកដែរកម្ពស់ត្រឹមចង្កេះតែប៉ុណ្ណោះ
«បងថាស្នេហារបស់ពួកយើងជាស្នេហាដែរទេវតាបានប្រទានមកច្បាស់ណាស់បងបានជួបអូនដំបូងក៏ដោយសារតែបងគ្មានប្រាក់ឲ្យថ្លៃមីដែលបងបានហូបដល់ពេលបងជួបអូនលើកនេះទៀតក៏ដោយសារតែមូលហេតុនេះដូចគ្នាអូនគិតទៅមើលថាវាជានិស្ស័យដែរទេវតាបានរៀបចំឡើងច្បាស់ណាស់ប្រាំពីរឆ្នាំដែលពួកយើងមិនបានជួបគ្នាតែក៏បានជួបគ្នាវិញម្តងទៀតជាមួយនឹងមូលហេតុនេះ»យ៉ុនហ្គី និយាយដោយមានស្នាមញញឹម
«ហ្គីល លេងតែត្រឹមហ្នឹងហើយកូនកុំលេងជ្រៅពេក»ឃើញយ៉ុនហ្គីល ចុះទឹកជ្តៅជាងមុនជីមីន ក៏ស្រែកឃាត់
«បាទ»យ៉ុនហ្គីល ក៏ឆ្លើយមកជីមីន វិញហើយក៏បានមកអង្គុយនៅកន្លែងដែរមានទឹកឆិចៗពូនដីខ្សាច់លាងនឹងទឹកសើមៗលេងបន្ទាប់ពីលេងដូខ្សាច់អស់ចិត្តយ៉ុនហ្គីល ក៏បានមកឱប-កជីមីន ពីក្រោយ
«ម៉េចហើយកូនឈប់លេងហើយមែន?»ជីមីន សួរទៅយ៉ុនហ្គីល ដែរឱប-កខ្លួនទាំងទាញតិចៗធ្វើឲ្យជីមីន ចង់ស្ទះខ្យល់ដែរហ្នឹងដោយសារតែយ៉ុនហ្គីល នៅក្មេងមុនដឹងនោះទេថាការទាញតិចៗនេះអាចធ្វើឲ្យជីមីន សន្លប់បាន
«អត់ទេហ្គីល នៅលេងតើស»យ៉ុនហ្គីល ក៏បានឆ្លើយប្រាប់ជីមីន ឲ្យដឹងហើយក៏បានមកអង្គុយលេងសម្បកងាវ សម្បកខ្យងជាមួយនិង ជីមីន
«ពូយ៉ុន ឃើញតែនៅដេកអត់មានលេងអីសោះ»ដោយឃើញយ៉ុនហ្គី នៅតែដេកពេកយ៉ុនហ្គីល ក៏ថាឲ្យ
«យ៉ាអាល្អិតកំហូចពូខំអូនមកហើយនៅថាឲ្យពូទៀត»បានឮយ៉ុនហ្គីល ថាឲ្យអញ្ចឹងយ៉ុនហ្គី ក៏ក្រោកឡើងមកនឹងបានក្តិចថ្ពាល់យ៉ុនហ្គីល តិចៗនេះដើរឆ្លងជ្រោះផុតចង់កាត់ស្ពានផងហេ?
«អួយ ពូយ៉ុន លេងឈឺៗហា ម៉ែមើលពូយ៉ុនដិចថ្ពាល់អូន ហ»យ៉ុនហ្គីល បេះដៃយ៉ុនហ្គី ចេញពីថ្ពាល់ខ្លួនហើយក៏ពេបមាត់ទូរពិតប្រាប់ ជីមីន
«មិនអីទេមានឈាមឯណា»ជីមីន ញញឹមទាំងហួសចិត្តជាមួយនឹងកូនកំពូលទូរពិតប៉ះមិនបាន យ៉ុនហ្គីល>_<
«ហាំ ហាំ»ដោយនិយាយប្រាប់ហើយជីមីន ក៏កាន់ជើងខ្លួនយ៉ុនហ្គីល ក៏បានខាំស្មារបស់យ៉ុនហ្គី តែមានខាំបានឯណាបើអាវយ៉ុនហ្គី មិនមែនស្តើងឯណាហើយអាមួយយ៉ុនហ្គីល នៅក្មេងម៉េចនឹងអាចខាំដល់សាច់បានទៅ
«ពូមិនមែនជានំទេឈប់ខាំទៅទឹកមាត់ពេញអាវពូហើយ»យ៉ុនហ្គី ទះគូថយ៉ុនហ្គីល តិចៗទាំងសើចមិនបានបញ្ចេញសម្លេងហើយក៏បានលើកយ៉ុនហ្គីល មកកណ្តាលវាល
«អ្ហា អាយ អ្ហា»យ៉ុនហ្គីល ត្រូវយ៉ុនហ្គី ចាប់បោះឡើងលើដូចជាបេះបាល់ហើយយ៉ុនហ្គី បោះយ៉ុងហ្គីល ឡើងមួយទំហឹងដៃ
«លេងកូនខ្លាំងៗដល់ហើយ ហឹស ហឹស»ជីមីន អង្គុយសម្លឹងមើលអ្នកទាំងពីរពូចម្ងាយទាំងសើចតិចៗដោយសារតែយ៉ុនហ្គី លេងរៀងជ្រុលដល់ហើយដោយសារតែយ៉ុនហ្គី មិនដែលបាននៅជាមួយក្មេងទេ
«ហ្គីល ឈប់ហើយពូយ៉ុន ហ្គីលឈប់ហើយ ហិ ហិ ហិ»មុនដំបូងយ៉ុនហ្គីល រៀងភ័យពេលយ៉ុនហ្គី បោះខ្លួនឡើងលើតែដល់យូរៗទៅមានអារម្មណ៍ថាសប្បាយទៅវិញតែដល់យូរតិចទៀតក៏មានអារម្មណ៍ថាវិលមុខ(ក្មេងអើយក្មេង>_<)
«ពូយ៉ុន ហ្គីលវិលមុខ»យ៉ុនហ្គី ដាក់យ៉ុនហ្គីល ចុះតែក៏ធ្វើឲ្យយ៉ុនហ្គីល វិញមុខដើរមិនត្រង់ផ្លូវហើយដួលផ្កាប់មុខទៀត(កាលនៅតូចខ្ញុំចូលចិត្តណាស់អារត់បង្វិលខ្លួនហើយក៏ដួលហ្នឹងវាសប្បាយ ចុះអ្នកទាំងអស់គ្នាវិញធ្លាប់លេងដែរអត់?🤣)
«បណ្តាយឲ្យនៅជាមួយគ្នាយូរមិនកើតទេស្រួលមិនស្រួលបែកវ៉ល់ពេញហ្នឹង»ដោយឃើញយ៉ុនហ្គីល ដួលយ៉ុនហ្គី ក៏ជួយលើកហើយក៏យ៉ុនហ្គីល ដើរខ្លួនឯងទៀតហើយយ៉ុនហ្គី ក៏ជួយលើកទៀតតែយ៉ុនហ្គី អត់មានបានលើកយ៉ុនហ្គីល យកមកកន្លែងជីមីន នោះទេដោយសារតែយ៉ុនហ្គី គិតថាយ៉ុនហ្គីល កំពុងតែធ្វើពុតជាដើរដួលដោយសារតែខ្លួនមិនធ្លាប់វិញមុខដល់កម្រិតហ្នឹងទេ
«ងើបមកកូនទៅផ្ទះ»ជីមីន លើកយកយ៉ុនហ្គីល ឡើងយកទៅផ្ទះងូតទឹកសាបចេញបើទុកយូរអត់ល្អទេទឡបីជាទឹកសមុទ្រហ្នឹងស្ងួតក៏ដោយ
«វិលមុខ»យ៉ុនហ្គីល ខ្ទប់មុខនឹងស្មារបស់ជីមីន ឡើងកល់ទឹកភ្នែករកយំឯជីមីន វិញសម្លឹងមកមើលយ៉ុនហ្គី របៀបដាក់កំហិតហើយក៏លើកយ៉ុនហ្គីល ដើរមកកន្លែងចងសេះ
«អត់អីទេតិចទៀតលែងអីហើយ»ជីមីន និយាយទាំងបានយកអាវយ៉ុនហ្គីល មកគ្របខ្លួនយ៉ុនហ្គីល ហើយក៏អង្អែលខ្នងយ៉ុនហ្គីល តិចៗ
«ឈប់លេងចូលពូយ៉ុន ហើយ»ដល់យូរៗទៅយ៉ុនហ្គីល ក៏ខឹងយ៉ុនហ្គី វិញម្តង
«ហើយចុះអ្នកណាមករករឿងពូមុននោះ?សឺត បងឈឺមីន អួយ ឈឺ»យ៉ុនហ្គី នៅតែប្រកែកចង់ឈ្នះយ៉ុនហ្គីល តែក៏ត្រូវជីមីន លូកដៃមកក្តិចភ្លៅ
«អរ ទៅឲ្យពូសុំទោសពូឈប់ធ្វើចឹងទៀតហើយ»យ៉ុនហ្គី ជ្រើសយកពាក្យសុំទោសដើម្បីមកបញ្ចប់បញ្ហាខ្លាចថាយប់ហ្នឹងនឹងបានដេកក្រៅផ្ទះ>_< សេះចេះតែបោលទៅមុខមិនឈប់ធ្វើឲ្យអ្នកស្រុកអ្នកភូមិសម្លឹងមើលឡើងព្រាតដោយសារតែនៅសម័យហ្នឹងមានសេះជិះគឺឡូយណាស់អ្នកមានៗឬអ្នកមានជីវភាពគ្រាន់បើខ្លាំងទើបអាវមានសេះជិះ(សេះនៅសម័យហ្នឹងស្មើនឹងឡាននៅសម័យបច្ចុប្បន្ន)
«ម៉ែនួក ចង់បានអានួក»យ៉ុនហ្គីល ចង្គុលទៅដំណាប់កន្ទួតដែរគេបានដើរលក់យ៉ុនហ្គីល ក៏បានងាកទៅឃើញ
«ឈប់សេះសិនទៅ»ជីមីន មិនបានប្រកែកនឹងការស្នើរសុំរបស់យ៉ុនហ្គីល នោះទេដោយសារតែយ៉ុនហ្គីល នៅក្មេងអញ្ចឹងឆាប់ឃ្លានជារឿងធម្មតានោះទេ
«ឲ្យដំណាបើកន្ទួតខ្ញុំបួនចង្កាក់មក»ជីមីន ក៏បានហុចប្រាក់ទៅឲ្យអ្នកលក់ឯអ្នកលក់ក៏បានដកដំណាប់កន្ទួតដែលដោចបួនចង្កាក់មកឲ្យជីមីន ជីមីនឲ្យដំណាប់កន្ទួតទៅយ៉ុនហ្គីល ពីរចង្កាក់ឯពីរចង្កាក់ទៀតសម្រាប់យ៉ុនហ្គី និងខ្លួន
«បងហូបដែរអត់?»ជីមីន ហុចដំណាប់កន្ទួតមកឲ្យយ៉ុនហ្គី ហើយក៏សួរយ៉ុនហ្គី បើយ៉ុនហ្គី មិនហូបនោះទេដឹងតែបានមកខ្លួនហើយ>_<
«អឹម ហូប»យ៉ុនហ្គី ញញឹមទទួលយកដំណាប់កន្ទួតពីដៃជីមីន ហើយក៏នាំគ្នាជិះសេះបន្តរហូតមកដល់លើភ្នំ(ជិះសេះឡើងលើភ្នំ)
«ពូយ៉ុន ហូបយូរណាស់អាសល់ហ្នឹងឲ្យហ្គីល មក»មនុស្សយ៉ុនហ្គីល នេះរកតែក្រឡាចំណេញទេនិយាយផ្អែមកោរយកខ្ទិច(ដែលគេហៅថាវាយក្បាយអង្អែលខ្នង>_<)
«នេះត្រង់នេះ»យ៉ុនហ្គី ក៏បានយកដៃមកចង្អុលថ្ពាល់ខ្លួនឯងឲ្យយ៉ុនហ្គីល ថើបពីមួយថ្ងៃទៅមួយថ្ងៃយ៉ុនហ្គី កាន់តែចូលចិត្តយ៉ុនហ្គីល ដោយសារតែក្មេងនេះមានភាពចុះសម្រុងនឹងខ្លួនណាស់បើនិយាយពីឈ្លោះគ្នាវិញឈ្លោះមិនបានយូរនោះទេ
«ជុប ជុប ហាំ»មិនត្រឹមតែថើបថ្ពាល់យ៉ុនហ្គី ទេយ៉ុនហ្គីល នៅខាំទៀតតែរបៀបខាំលេងមិនមែនខាំឲ្យដាច់ថ្ពាល់ទេហើយថ្ពាល់យ៉ុនហ្គី ក៏ហៀរដូចជាថ្ពាល់យ៉ុនហ្គីល ដែរ
«អគុណពូ យ៉ុន»យ៉ុនហ្គីល និយាយអគុណយ៉ុនហ្គី ទាំងញញឹមពេលបានដំណាប់កន្ទួតពីដៃយ៉ុនហ្គី
(នេះជាយ៉ុនហ្គីល ចំណែកតួអង្គផ្សេងទៀតគឺអត់មានទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាស្គាល់យ៉ុនហ្គីល តែប៉ុណ្ណោះ)
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចណាដែលបានខ្វះខាតនិងចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដែរᥫ᭡
Keo_theary ⛈

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romantizm-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...