បែកមាត់ទាំងសប្បាយចិត្ត

410 62 13
                                    

  សេះពណ៌ខ្មៅមួយក្បាលដែលមានសុខភាពល្អនិងមាំទាំបានបោលដោយល្បឿនលឿនល្មមសំដៅមកក្នុងភូមិមួយកន្លែងនៅក្នុងប្រទេសកូរ៉េដែរជាភូមិដែលម្ចាស់សេះធ្លាប់មកកាលពីប្រាំពីឆ្នាំមុនហើយក៏ធ្វើឲ្យម្ចាស់សេះចងចាំមិនភ្លេចនូវហេតុការណ៍ដែលបានកើតឡើងចំពោះមនុស្សប្រុសម្នាក់ដែលខ្លួនស្រលាញ់ស្មើជីវិតដែលបានបាត់ខ្លួនរកមិនឃើញមិនដឹងថាម្នាក់នោះនៅរស់ឬក៏ស្លាប់បាត់ទេបើរកសាកសពមិនឃើញផង
  «ចក ចក ចក»សេះពណ៌ខ្មៅបន្តការរត់បោលរបស់ខ្លួនឡើងពាក់កណ្តាលថ្ងៃទើបបានមកដល់គោលដៅដែលម្ចាស់ខ្លួនបានដៅទុកដោយពេលនេះផងដែរម្ចាស់សេះក៏កំពុងតែស្ថិតនៅក្នុងភូមិដែលជាគោលដៅដែលខ្លួនបានដៅហើយ នៅក្នុងភូមិមានភាពអ៊ូរអរមនុស្សម្នាកុះករឮសម្លេងឲ្យទ្រហឹងយ៉ុនហ្គី ចុះពីលើខ្នងសេះនឹងបានបណ្តើរសេះតិចៗដើរមើលទិដ្ឋនៅក្នុងផ្សារ(យ៉ុនហ្គី បានបន្លំខ្លួនជាប្រជារាស្រ្តធម្មតាហើយអញ្ចឹងខ្ញុំក៏អត់សរសេរពាក្យរាជស័ព្ទទៀតដែរ)ធ្វើឲ្យគេបាននឹកឃើញដល់ក្មេងប្រុសម្នាក់ដែរបានទៅចោលខហលួនទាំងមិនបាននិយាយលាខ្លួនឲ្យបានត្រឹមត្រូវគិតទៅៗក្មេងប្រុសម្នាក់ហ្នឹងពិតជាចិត្តដាច់ពិតមែនយ៉ុនហ្គី ក៏ចេះតែដើរមួយៗសុខៗក៏បានឃើញគេលក់ដំណាប់កន្ទួតនៅជិតសាលាដែរយ៉ុនហ្គីល រៀនឯយ៉ុនហ្គីល វិញអើតករមកពីរបងសាលាសម្លឹងមើលដំណាប់កន្ទួតដែលខ្លួនចូលចិត្តទាំងគ្មានប្រាក់សម្រាប់ទិញវាហូបឯយ៉ុនហ្គី វិញឃើញដំណាប់កន្ទួតអញ្ចឹងចេះតែនឹកឃើញដល់ជីមីន ដែលចូលចិត្តហូបដំណាប់កន្ទួតដែលគេយកទៅឆឹងជាមួយស្ករដោយនៅលើដំបងដែលចង់ចំបើងនិងដោតជាចង្កាក់ៗដោយនឹងដំបងដែរចងចំបើង(ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាយល់កន្លែងហ្នឹងអត់ទេនេះតែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានិងយល់ទៅចុះខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានឃើញវាពីមុនមកហើយនៅក្នុងរឿងកូរ៉េនិងរឿងចិន)
  «ឯងចង់ហូបវាមែន?»យ៉ុនហ្គី ក៏បានសួរទៅយ៉ុនហ្គីល ដែលសម្លឹងមកមើលដំណាប់កន្ទួតមិនដាក់ភ្នែក
  «បាទ តែខ្ញុំអត់មានលុយទេលោកពូ»យ៉ុនហ្គីល ក៏បាននិយាយទៅកាន់យ៉ុនហ្គី ទាំងសម្លឹងមើលលោកពូម្នាក់ដែលកាន់ដំបងដែលមានដោតដំណាប់កន្តួតជាចង្កាក់ៗ
  «ខ្ញុំទិញដំណាប់កន្តួតទាំងអស់នេះ»យ៉ុនហ្គីល ក៏បានហុចប្រាក់ទៅឲ្យអ្នកលក់ដំណាប់កន្ទួតនឹងបានកាន់ទាំងដំបងដំណាប់កន្ទួតដើរចូលមកក្នុងសាលា
  «ក្មេងៗមកនេះមកពូឲ្យដំណាបើកន្ទួតពួកឯងហូប»ឯក្មេងនៅក្នុងសាលាវិញឮអញ្ចឹងក៏នាំគ្នារស់មកឡើងព្រាតហើយនៅសាលាហ្នឹងមានសិស្សតែសាមសិបនាក់ទេ
  «អគុណ អគុណលោកពូ អគុណ អគុណ អគុណលោកពូ»ក្មេងៗរត់មកទាំងស្នាមញញឹមទទួលដំណាប់កន្ទួតពីយ៉ុនហ្គី ម្នាក់មួយៗយ៉ុនហ្គីល ក៏បានដែរ
  «អគុណលោកពូចិត្តល្អ»យ៉ុនហ្គីល និយាយទាំងហូបដំណាប់កន្ទួតពេញៗមាត់នឹងបាននិយាយអគុណទៅកានើយ៉ុនហ្គី តាមរបៀបក្មេងឆ្លាតដែរមានក្របសីធម៌ល្អក៏ដោយសារតែជីមីន បានបង្រៀនយ៉ុនហ្គីល ឲ្យចេះស្គាល់ចាស់ទុំចេះគោរពឱនលំទោនទៅកាន់អ្នកដែលមានអាយុច្រើនជាង
  «អឹម អញ្ចឹងពូទៅហើយណាខំប្រឹងរៀនណាអាល្អិត»យ៉ុនហ្គី ក៏បានយកដៃមកទាញថ្ពល់ទន់ៗរបស់យ៉ុនហ្គីល តិចៗបន្ទាប់មកកក៏បានបណ្តើរសេះឲ្យផុតពីផ្សារនឹងបានជិះសេះមកត្រួតពិនិត្យមើលពីភាពរីចម្រើននៅក្នុងភូមិដាច់ស្រាយ៉ាលតែឥលូវក្លាយជាចុះណុចកណ្តាលនៃជញ្ជីងពាណិជ្ជកម្មដែលប្តូរពីស្រុកព្រៃភ្នំមិនសូវជាមានអ្នករស់នៅប្រែក្លាយជាកន្លែងជំនួញជួញដូរផ្លូវគោកទៅវិញ
  «អរ ដល់ម៉ោងដែរខ្ញុំត្រូវទៅយកយ៉ុនហ្គីល ហើយហ្យុង ជួយមើលហាងផងណា»ដោយនៅក្នុងហាងមិនសូវជាមាបមនុស្សច្រើនជីមីន ក៏បានផ្តែផ្តាំឲ្យថេវ៉ុក ជួយមើលហាងជំនួយខ្លួនផងហើយថ្មើរនេះក៏ជិតដល់ពេលថ្ងៃត្រង់ទៅហើយគឺជាពេលដែលហាងរបស់ជីមីន សម្បូរទៅដោយភ្ញៀវកកកុញរកតែពេលដកដង្ហើមស្ទើរតែមិនចង់បានដោយសារតែជាពេលបានថ្ងៃត្រង់
  «អឹម បងដឹងហើយ»ថេវ៉ុក ក៏បានញញឹមកកាន់ជីមីន ហើយក៏បានដាក់អុសបន្ថែមកុំឲ្យរលត់ភ្លើងឯជីមីន វិញញាប់ដៃញាប់ជើងមករកយ៉ុនហ្គីល នៅឯសាលារៀង
  «ម៉ែ!!!»យ៉ុនហ្គីល រត់មកឱបជើងជីមីន បន្ទាប់ពីបានឃើញជីមីន មកទទួលខ្លួន
  «យ៉ុនហ្គីល យ៉ាងម៉េចដែរលោកគ្រូ?»ជីមីន ក៏បានចាប់កាន់ដៃយ៉ុនហ្គីល នឹងបានសួរអំពីយ៉ុនហ្គីល ពីលោកគ្រូកម្លោះ
  «យ៉ុនហ្គីល អត់អីទេគេជាក្មេងដែលក្លាហានម្នាក់ដែលមិនយំទារទៅផ្ទះវិញ ហឹស ហឹស»លោកគ្រូកម្លោះក៏បាននិយាយលាយឡំនិងការសើចដោយសារតែសិស្សគាត់មួយថ្នាំគឺមានដប់នាក់ទៅហើយដែលយំចង់ទៅផ្ទះវិញតែយ៉ុនហ្គីល នេះអត់ទេគ្មានយំទៅផ្ទះអីតិចដោយសារតែមានគ្នាលេងនោះអីតែចូលរៀនថ្ងៃដំបូងអញ្ចឹងសៀវភៅរបស់យ៉ុនហ្គីល គឺដាបទៅដោយទឹកថ្នាំដោយសារតែយ៉ុនហ្គីល អត់ចេះកាន់ជក់ទេហើយបើសរសេរនៅលើសៀវភៅវិញសង្កត់ឡើងចង់បាក់ដងជក់ទៅហើយឯលោកគ្រូកម្លោះក៏បានជួយបង្រៀនយ៉ុនហ្គីល អំពីរបៀបកាន់និងរបៀបសរសេរអក្សរនៅលើក្រដាសដែរ
  «អគុណលោកគ្រូសម្រាប់ថ្ងៃនេះដែលបានជួយបង្រៀន យ៉ុនហ្គីល»ជីមីន ក៏បានឱនក្បាលគោរពទៅកាន់លោកគ្រូកម្លោះបន្ទាប់មកក៏បានដឹងដៃយ៉ុនហ្គីល  ចេញពីសាលា(លោកគ្រូម្នាក់ហ្នឹងមិនមែនឈ្មោះកម្លោះទេតែមកពីគាត់អត់ទាន់មានប្រពន្ធទើបខ្ញុំហៅគាត់ថាជាលោកគ្រូកម្លោះទៅ>_<)
  «រៀនថ្ងៃហ្នឹងសប្បាយអត់កូន?»ដើរចេញបានឆ្ងាយពីសាលារៀនបន្តិចជីមីន ក៏បានសួរទៅ យ៉ុនហ្គីល
  «ប្បាយ ហើយមានគ្នាលេងឡើងឆើនទៀត»យ៉ុនហ្គីល ក៏បានឆ្លើយទាំងធ្វើមាត់ស្រួច
  «ឃ្លាននៅកូន?»បន្ទាប់ពីសួររឿងរៀនរួចហើយជីមីន ក៏បានសួររឿងឃ្លានវិញម្តងថាយ៉ុនហ្គីល ឃ្លាននៅ?
  «កូនអត់ឃ្លានទេដោយសារតែបានហូបដំណាប់កន្ទួតឆ្អែតហើយ»យ៉ុនហ្គីល ក៏បានឆ្លើយទាំងញ៉េញធ្មេញហើយក៏ធ្វើឲ្យជីមីន ឆ្ងល់ដែរដោយសារតែកាលពីព្រឹកមិញខ្លួនមិនបានឲ្យប្រាក់មកយ៉ុនហ្គីល ទេ
  «កូនបានប្រាក់មកពីណាទិញ?បើព្រឹកមិញពុកមុនបានឲ្យប្រាក់កូនផងហ្នឹង»ជីមីន ក៏បានសួរទៅយ៉ុនហ្គីល ត
  «គឺពូម្នាក់នោះគាត់ចិត្តល្អណាស់បានទិញដំណាប់កន្ទូតពីអ្នកលក់ទាំងអស់មកចែកពួកថ្នាក់អូនទៀត ហ៎»យ៉ុនហ្គីល ក៏បានហៅយ៉ុនហ្គី ថាជាលោកពូម្នាក់នោះដោយសារតែខ្លួនអត់បានស្គាល់ឈ្មោះយ៉ុនហ្គី ទេ
  «លើកក្រោយកុំចេះតែទទួលអីផ្តេសផ្តាសពីអ្នកដែរមុនធ្លាប់ស្គាល់ឮទេកូន»ជីមីន បាននិយាយណែនាំឲ្យយ៉ុនហ្គីល ដឹងមនុស្សមិនស្គាល់មុខឲ្យរបស់មកយើងដោយគ្មានហេតុផលស្របប្រកបគឺម្នាក់នោះពិតជាបំណងអីមិនល្អជាមិនខានទេ
  «បាទ ម៉ែ»យ៉ុនហ្គីល ក៏បានញញឹមឡើងលិបភ្នែកសម្លឹងមកមើល ជីមីនបន្ទាប់ពីសួរនាំគ្នារួចហើយអ្នកទាំងពីរក៏បានដើរបន្តរហូតទាល់តែមកដល់ក្នុងហាងហើយថ្មើរនេះនៅក្នុងហាងរបស់ជីមីន គឺមនុស្សឡើងពេញគ្មានសល់មួយតុណាទំនេរទេ
  បើយើងងាកមកមើលយ៉ុនហ្គី ដែលជាតួឯងនៅក្នុងរឿងឯណេះវិញបន្ទាប់ពីបានជិះសេះត្រួតពិនិត្យនៅតំបន់ហ្នឹងរួចអស់ហើយយ៉ុនហ្គី ក៏បានជិះសេះមកក្នុងភូមិវិញដើម្បីរកអីហូបហើយយ៉ុនហ្គី ក៏មានគម្រោងទៅត្រួតពិនិត្យនៅតំបន់ផ្សេងៗទៀតដែរបន្ទាប់ពីបានហូបបាយថ្ងៃត្រង់រួច
  «ហប ហប»សេះរបស់យ៉ុនហ្គី បានឈប់នៅពេលដែលបានមកដល់ក្នុងផ្សារហើយនៅក្នុងផ្សារមានមនុស្សច្រើនអញ្ចឹងមិនអាចជិះសេះបានទេ
  «គ្រូក គ្រូក គ្រូក»ពោះរបស់យ៉ុនហ្គី ក៏បានកូរខណ:ពេលដែលបានមកដល់ហាងមួយមួយកន្លែងដែលនៅពីខាងឆ្វេងដៃខ្លួន
  «មនុស្សច្រើនម៉េះ?»យ៉ុនហ្គី ក៏បានចងសេះទុកនៅមុខហាងហើយក៏បានឃើញមានពីរតុដែលនៅទំនេរមិនទាន់មានអ្នកអង្គុយយ៉ុនហ្គី ក៏បានចូលទៅអង្គុយ
  «នៅក្នុងហាងនេះលក់អីដែរ?»យ៉ុនហ្គី ក៏បានសួរទៅថេវ៉ុក ពេលដែលថេវ៉ុក បានមកជិតខ្លួន
  «គឺមានតែមីមួយមុខទេ»ថេវ៉ុក ក៏បានឆ្លើយប្រាប់ យ៉ុនហ្គី
  «អញ្ចឹងដាក់មីឲ្យខ្ញុំមួយចានមក»យ៉ុនហ្គី ក៏បាននិយាយថាយកមីនមួយចានឯថេវ៉ុក ក៏បានទៅបាត់បន្តិចក្រោយមកក៏បានយកមីមួយចាន
  «សឺត ក្លិនឈ្ងុយដល់ហើយ»គ្រាន់តែទឹកស៊ុបស្រោចពីលើមីក៏បានធ្វើឲ្យយ៉ុនហ្គី ចង់ហូបវាបាត់ទៅហើយមិនចាំយូរទេយ៉ុនហ្គី ក៏បានយកចង្កឹះមកចាប់មីហូប
  «រសជាតិនេះ!!!»យ៉ុនហ្គី បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលពេលបានហូបមីហូតជាមួយនិងទឹកស៊ុបជារសជាតិទឹកស៊ុបដែលខ្លួនធ្លាប់បានហូបកាលពីមុនគឺដូច-ដូចបេះដាក់តែម្តងតែវាមិនអាចជាម្នាក់នោះ-នោះទេយ៉ុនហ្គី ក៏បានហូបមីទាំងចុកណែនទ្រូងខាងឆ្វេងហូបពណ្តើរនឹកដល់ជីមីន បណ្តើររហូតទាល់តែហូបអស់មួយចានដោយមិនដឹងខ្លួន
  «ខ្ញុំថែមមួយចានទៀត»យ៉ុនហ្គី ក៏បានលើកដៃម្ខាងឡើងឯថេវ៉ុក ក៏បានដើរមកតុដែលយ៉ុនហ្គី អង្គុយនឹងបានលើកចានទៅវិញហើយក៏បានយកចានដដែលហ្នឹងថែមមីឲ្យយ៉ុនហ្គី មួយចានទៀតរសជាតិទឹកស៊ុបលាយជាមួយនិងថ្លើមជ្រូកហើយនិងសាច់របស់វារោយសឹ្លកខ្ទឹមនិងខ្ទឹមបំពងធ្វើឲ្យយ៉ុនហ្គី កាន់តែញៀននិងរសជាតិរបស់វាឈានទៅដល់ការហូបអស់ប្រាំចានដោយមិនដឹងខ្លួនហើយនេះក៏ជាលើកទៅមួយដែរដឬលយ៉ុនហ្គី ហូបច្រើនដល់ថ្នាក់ហ្នឹងចាប់តាំងពីគ្មានវត្តមានជីមីន មកយ៉ុនហ្គី ដូចជាមិនសូវជាមានចំណង់អាហារសោះដោយសារតែលែងបានហូបម្ហូបដែលជីមីន ធ្វើទៀត
  «គិតប្រាក់»យ៉ុនហ្គី ក៏បានលើដៃម្ខាងឡើងឯថេវ៉ុក ក៏បានដើរមកហើយចំណែកឯតុដែលយ៉ុនហ្គី អង្គុយហ្នឹងគឺនៅជិតមាត់ទ្វារហាងអញ្ចឹងយ៉ុនហ្គី មិនបានចាប់អារម្មណ៍ឃើញជីមីន ដែលនៅចង្រ្កាននោះទេ
  «បាត់ទៅណាហើយ?»ថេវ៉ុកក៏បានមកដល់ឯយ៉ុនហ្គី ក៏បានរកប្រាក់របស់ខ្លួនតែរកអត់ឃើញសោះសង្ស័យតែជ្រុះបាត់បើមិនអញ្ចឹងក៏មានគេលួចដែរ
  «នែ លោកកំចង់លេងល្បិចឲ្យសោះណារបៀបលោកនេះខ្ញុំជួបច្រើនណាស់មកហើយ»ថេវ៉ុក ក៏បានក្រព័ទ្ធដៃខ្លួនឯងនិយាយទៅកាន់ យ៉ុនហ្គី
  «ខ្ញុំបាត់ប្រាក់មែនណាលោកអត់បានកុហកទេ»យ៉ុនហ្គី ក៏ខំប្រឹងរកប្រាប់របស់ខ្លួនដែលចងជាប់ជាថងក្រណាត់នៅជាប់ចង្កេះតែអត់មានឃើញសូម្បីតែខ្សែថង់ក៏គ្មានសល់ដែរ
  «រូបរាងក៏ស្អាតបាត សម្លៀកបំពាក់ក៏ថ្លៃថ្នូរហើយមានទាំងដាវមួយដើមទៀតតែបែរជាមកបោកប្រាស់គេទៅវិញ»ដោយមានសម្លេងទាស់ទែងពាក្យសម្តីគ្នាឮដល់ខ្លួនជីមីន ក៏បានចេញពីចង្ក្រានបាយមកមើល
  «ជីមីន!!!ជាអូនមែនទេ?នេះជាអូនមែនទេ?បងមិនបានសុបិន្តទេត្រូវទេ?»យ៉ុនហ្គី ស្រឡាំងកាំងមួយភ្លែតពេលបានឃើញជីមីន នៅចំពោះមុខចិត្តយ៉ុនហ្គីក៏ក្លាហានទៅឱនជីមីន ឡើងណែនតាមអារម្មណ៍ដែរនឹកអស់រយ:ពេលជាច្រើនឆ្នាំមកនេះ
  «ឌឹប ឯងកំពុងធ្វើអីអាចង្រៃ»ដោយឃើញយ៉ុនហ្គី ហា៊នលូកថ្លើមខ្លួនដូច្នេះថេវ៉ុក ទ្រាំមិនបានទេក៏បានវាយយ៉ុនហ្គី មួយដៃដោយកម្លាំងខ្លាំងធ្វើឲ្យយ៉ុនហ្គី ឡើងបែកមាត់
  «ជីមីន អូនសុខប្បាយដែរអត់ប៉ុន្មានឆ្នាំមកនេះ?បង បងសុំទោសដែលបានទុកអូនចោល»យ៉ុនហ្គី ក៏មិនបានខ្វល់និងមាត់ខ្លួនដែលបានបែកឈាមនោះទេនៅពេលនេះយ៉ុនហ្គី ខ្វល់តែអ្នកដែលនៅចំពោះមុខខ្លួនទៅវិញទេឯជីមីន វិញគាំងទ្រឹងនៅពេលបានឃើញមុខរបស់យ៉ុនហ្គី តែខ្លួនចាំបានថាយ៉ុនហ្គី ស្រដៀងនិងមុខបុរសម្នាក់ដែលខ្លួនបានឃើញមុខព្រិលៗនោះណាស់ តើយ៉ុនហ្គី ជាបុរសម្នាក់នោះតើមែនដែរទេ?
  «ឌឹប ឌឹប»យ៉ុនហ្គី ត្រូវថេវ៉ុក វាយពីរដៃថែមទៀតនៅពេលដែលយ៉ុនហ្គី បាននិយាយទៅកាន់ជីមីន ហើយនៅចាប់ដៃជីមីន ទៀត
  «បានហើយឈប់ទៅហ្យុង មានអីនិយាយគ្នាតាមសម្រួលទៅ»ជីមីន ក៏បានជួយគ្រាយ៉ុនហ្គី ឡើងនឹងបាននិយាយឃាត់ ថេវ៉ុក
«គឺវាកំពុងតែនិយាយបោកប្រាស់ថាវាបានបាត់ប្រាក់ហើយវាមិនឲ្យប្រាក់ថ្លៃមីប្រាំចាននោះទេ»ថេវ៉ុក ក៏បាននិយាយទាំងចង្អុលមុខ យ៉ុនហ្គី
«មិនអីលោកទៅបានបើលោកមកទីនេះលើកក្រោយទៀតចាំសងក៏បាន»ជីមីន និយាយទាំងធម្មតាជាមួយនិងយ៉ុនហ្គី ហើយក៏បានបង្កើនចម្ងល់ចំពោះយ៉ុនហ្គី ជាខ្លាំង
«ជីមីន នេះបងយ៉ុនហ្គី ណាអូនចាំបងទេ?»យ៉ុនហ្គី ក៏បានចាប់ស្មាជីមីន នឹងអង្រួនតិចៗ
«យ៉ុនហ្គី ណាខ្ញុំមិនដែលធ្លាប់ស្គាល់ទេ»ជីមីន ក៏បានននិយាយទាំងអេះក្បាលនិងព្យាយាមរកនឹកថាខ្លួនដែលស្គាល់យ៉ុនហ្គី ពីមុនមកអត់?
«អូននៅចាំទេកងដៃនេះបងបានទិញឲ្យអូនកាលពីបងបានស្គាល់អូនណាបងបានលក់សេះរបស់បងដើម្បីទិញវាណា»យ៉ុនហ្គី ប្តូរពីចាប់ស្មាមកចាប់ដៃជីមីន ម្តងនឹងបានលើកបង្ហាញកងដៃដែលនៅជាប់ដៃ ជីមីន
«លោកនិយាយអីខ្ញុំមិនយល់ទេ»ជីមីន ក៏បាននិយាយទាំងមិនបានដឹងអីទាំងអស់តែគេមានអារម្មណ៍ថាដូចជាមានអារម្មណ៍ថាកក់ក្តៅយ៉ាងចម្លែកនៅពេលដែលយ៉ុនហ្គី បានឱបខ្លួនឯយ៉ុនហ្គី វិញក្រោយពីបានឮជីមីន  និយាយអញ្ចឹងហើយក៏ប្រាកដយ៉ាងច្បាស់ថាជីមីន បានបាត់បង់ការចងចាំហើយ
«លោកពូ!!!»យ៉ុនហ្គី រកចូលមកក្នុងហាងថានឹងរត់មករកជីមីន តែបានឃើញយ៉ុនហ្គី ក៏រត់មកឱបជើងយ៉ុនហ្គី ទាំងញញឹម
«ជាអាល្អិតឯងសោះ»យ៉ុនហ្គី ក៏បានញញឹមទាំងបែកមាត់នឹងបានអង្អែលថ្ពាល់យ៉ុនហ្គីល ថ្នមៗ
«មាត់ពូទៅត្រូវនឹងអី?»ដោយឃើញមាត់យ៉ុនហ្គី បែកឈាមយ៉ុនហ្គីល ក៏សួរ
«គឺពូហូបមីគេហើយក៏បាត់ប្រាក់គ្មានប្រាក់ឲ្យម្ចាស់គេទើបគេវ៉ៃពូបែកមាត់អញ្ចឹងនោះ»យ៉ុនហ្គី ក៏បាននិយាយរៀបរាប់ដើមចមឲ្យយ៉ុនហ្គីល បានដឹង
«ហើយពូក៏ចង់នៅជួយគេរត់តុនៅហ្នឹងដែរតែមិនដឹងថាម្ចាស់គេព្រមឬអត់ទេ?»យ៉ុនហ្គី ក៏និយាយរៀបរាប់ឲ្យយ៉ុនហ្គីល ដឹងនិងមានបំណងឲ្យជីមីន បានឮពីបំណងរបស់ខ្លួន
«ពូចង់នៅហ្នឹងមែនអត់?»យ៉ុនហ្គីល ក៏បានសួរទៅយ៉ុនហ្គី ឯយ៉ុនហ្គី ក៏បានងក់ក្បាលតិចៗបញ្ជាក់ថាចង់
«ម៉ែ លោកពូហ្នឹងចិត្តល្អទេគាត់ជាលោកពូកាលពីព្រឹកមិញនោះហើយ»យ៉ុនហ្គីល ក៏បានមករកជីមីន ម្តងនឹងបានង៉ិកង៉ក់សុំឲ្យជីមីន យល់ព្រម
«អត់ទេនៅអត់បានទេ»ជីមីន ក៏បាននិយាយប្រកែកនិងសំណើររបស់ យ៉ុនហ្គីល
«សឺត អួយបែកមាត់ហើយ»យ៉ុនហ្គី ក៏បានធ្វើល្បិចជាឈឺមាត់ទាំងដែលមុននេះមិនឃើញជាឈឺអីផង
«ម៉ែ ឃើញលោកពូគាត់ឈឺទេ?»យ៉ុនហ្គីល និយាយទាំងទាញជាយអាវជីមីន តិចៗ
«ក៏បានៗលោកមានពេលដប់ថ្ងៃទើបលោកអាចទៅវិញបានហើយលោកគឺត្រូវតែជួយការងារខ្ញុំសម្រាប់សងថ្លៃមីដែលលោកបានហូប»ដោយឃើញយ៉ុនហ្គីល រៀង្ាន់ជើងយ៉ុនហ្គី ដល់ហើយជីមីន ក៏បានយល់ព្រមហើយណាមួយគ្នាច្រើនក៏ឆាប់រួចរាល់ការងារដែរ
«យ៉េ យ៉េ លោកពូនៅជាមួយយ៉ុនហ្គីល ណា»ជីមីន ក៏បានរត់មករកយ៉ុនហ្គី វិញឯយ៉ុនហ្គី ក៏បានបន្ទន់ជង្គង់លើកយ៉ុនហ្គីល មកពរ
«លោកដើរមកតាមខ្ញុំមក»ជីមីន ក៏បានដើរទៅចង្រ្កានបាយដោយមានយ៉ុនហ្គី ពរយ៉ុនហ្គីល មកតាមក្រោយឯថេវ៉ុក វិញសម្លឹងមកមើលយ៉ុនហ្គី ដោយកំហឹងគុំគួន
«នៅអង្គុយត្រង់ហ្នឹងហើយ»ជីមីន ក៏បានឲ្យយ៉ុនហ្គី អង្គុយតុនៅក្នុងចង្រ្កានបាយហើយជីមីន ក៏បានដាក់ពងមាន់មួយគ្រាប់ចូលក្នុងទឹកស៊ុបដែលកំពុងពុះបន្ទាប់ពីដាក់ពងមាន់រួចហើយជីមីន ក៏បានមកអង្គុយជិតយ៉ុនហ្គី យកកន្សែងដៃពណ៌-សមកផ្តិតឈាមជាបើមាត់យ៉ុនហ្គី ចេញថ្នមៗ
«ឲ្យខ្ញុំសុំទោសលោកជំនួសថេវ៉ុកហ្យុង ផងគាត់ជាមនុស្សចិត្តឆៅតែបែបហ្នឹងឯងលោកកុំប្រកាន់និងគាត់អី»ជីមីន និយាយបណ្តើរផ្លុំបណ្តើរនឹងជូតមុខរបួសរបស់យ៉ុនហ្គី បណ្តើរ
«មិនអីទេ»យ៉ុនហ្គី ក៏លែងហៅខ្លួនឯងថា"បង"ហើយក៏លែងហៅជីមីន ថា"អូន"ដែរ បន្ទាប់ពីជូតមាតើយ៉ុនហ្គី រួចហើយជីមីន ក៏បានយកវែកស្រង់ពងមាន់ដែលបានស្ងោរយកមករុំកន្សែងដៃដែលបានជូតមាត់យ៉ុនហ្គី នឹងបានយកវាមកស្អំតិចៗលើមុខរបួសរបស់ យ៉ុនហ្គី
«អួយ ក្តៅ»យ៉ុនហ្គី គ្មានទៅក្តៅអីណាស់ណានោះទេតែមានតែចង់ចាប់ដៃជីមីន ទៅវិញទេទើបត្រូវ
«ក្តៅហ្នឹងហើយឆាប់ជា»ជីមីន បន្តស្អំមុខរបួសរបស់យ៉ុនហ្គី រហូតទាល់តែពងមាន់ត្រជាក់ឲ្យរហឹម
«ឲ្យអូន»ឃើញជីមីន ឈប់ស្អំឲ្យយ៉ុនហ្គី ហើយយ៉ុនហ្គីល ក៏ទារចង់ហូបពងមាន់ទាំងដែលខ្លួនអត់ចេះបកតែមិនថ្វីទេយ៉ុនហ្គីល ហាមាត់ឡើងធំខាំពងមាន់ទាំងសម្បកធ្វើឲ្យពងមាន់បែកបន្ទាប់ពីពងមាន់បែកហើយយ៉ុនហ្គីល ក៏យកមម្រាមដៃចង្អុលមកខ្វេះពងមាន់ហូបទាំងញញឹមដោយសារតែខ្លួនចូលចិត្តហូបពងមាន់តែគ្រាន់តែមិនទាន់ចេះបក>_<
«ជិតអស់មីនិងទឹកស៊ុបហើយ»ជីមីន ក៏បានអើតមើលនៅក្នុងឆ្នាំង
«លោកនៅអង្គុយហ្នឹងសិនហើយ»ដោយជើញយ៉ុនហ្គី ចង់ដើរតាមខ្លួនជីមីន ក៏និយាយឃាត់
«អាល្អិតឯងឈ្មោះអី?»ដោយមានឪកាសនៅជាមួយនិងយ៉ុនហ្គីល អញ្ចឹងយ៉ុនហ្គី ក៏បានសួរទៅ យ៉ុនហ្គីល
«អូនឈ្មោះយ៉ុនហ្គីុល ចុះលោកពូ?»យ៉ុនហ្គីល ក៏បានឆ្លើយប្រាប់ទៅយ៉ុនហ្គី ហើយយ៉ុនហ្គីល ក៏ចង់ស្គាល់ឈ្មោះរបស់យ៉ុនហ្គី ដែរ
«ពូឈ្មោះ យ៉ុនហ្គីហើយម្នាក់មិញហ្នឹងត្រូវជាអីនិងឯង?»យ៉ុនហ្គី ក៏បានសួរទៅយ៉ុនហ្គីល ទៀតថាជីមីន ត្រូវជាអីនិងយ៉ុនហ្គីល ទៅឮតែយ៉ុនហ្គីល ហៅជីមីន ថាម៉ែជិតយ៉ុនហ្គីល ជាកូនចិញ្ចឹមរបស់ជីមីន និងថេវ៉ុក ទៅ?
«គាត់ជាម៉ែអូន»យ៉ុនហ្គីល មិនដឹងថាថ្ងៃហ្នឹងកើតអីទេឲ្យតែនិយាយជាមួយនិងយ៉ុនហ្គី ហៅខ្លួនឯងថាអូនរហូត
«អញ្ចឹងម្នាក់នោះជាពុកឯងមែនទេ?»យ៉ុនហ្គី ក៏សួរទៅយ៉ុនហ្គីល ទាំងចុកទ្រូងពើតៗពេលបានឮបែបនេះហើយក៏នៅសួរបន្តបញ្ចាក់ឲ្យកាន់ច្បាស់ទៀត
«ពូម្នាក់ហ្នឹងជាពូអ្នកភូមិទេមិនមែនជាពុករបស់ហ្គីល ទេ»យ៉ុនហ្គីល និយាយប្រាប់ទៅយ៉ុនហ្គី ទាំងដៃនៅខ្វេះពងមាន់ឯយ៉ុនហ្គី វិញឮអញ្ចឹងឡើងធូរទ្រូង
«ចឹងពុកឯងមានប្រពន្ធហើយមែន?»អស់ពីសួរពីថេវ៉ុក និងជីមីន ហើយយ៉ុនហ្គី ក៏សួរ-តទៀតថាជីមីន មានប្រពន្ធនៅ
«គាត់អត់មានប្រពន្ធទេ»យ៉ុនហ្គី ក៏បានឆ្លើយទៅប្រាប់យ៉ុនហ្គី ទៀត

(ខ្ញុំមានអារម្មណ៍ថាលើកនេះដូចជាច្រើនដល់ហើយអូសទៅឡើងម៉ាល្វែងខ្ញុំចង់ឲ្យខ្លួនឯងឧស្សាហ៍ចឹងរហូតណាស់😆)
  បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោមនេះផងដើម្បីឲ្យខ្ញុំបានដឹងចំណាប់របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចណាដែលខ្វះខាតនៅក្នុងសាច់រឿងក្នុងភាគនេះ☄️🌦️
  Keo_theary
 
 



វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now