បើកក្រឡេកមកមើលយ៉ុនហ្គី ឲ្យណេះវិញកំពុងតែគង់នៅលើរាជបាល័ង្គធ្វើកាលប្រជុំនឹងពិភាក្សារជាមួយនឹងមន្ត្រីគ្រប់ជាន់ថ្នាក់ចំណាយពេលប្រហែលមួយសន្ទុះធំទើបប្រជុំចប់យ៉ុនហ្គី ក៏ត្រូវបានស្តេចមីន កោះហៅឲ្យទៅជួប
«បិតា»ចូលមកដល់ក្នុងដំណាក់ស្តេចមីន យ៉ុនហ្គី ក៏ហៅស្តេចមីន តិចៗ
«បិតាចង់មានរឿងពិក្សារជាមួយបុត្របិតាចង់ឲ្យមានពិធីរៀបអភិសេកឆាប់ៗនៅពេលខាងមុខនេះដូច្នេះស្អែកនេះបុត្រត្រូវយាងទៅយកព្រះនាងដោយផ្ទាល់»ស្តេចមីន ក៏មានព្រះរាជបន្ទូលទៅយ៉ុនហ្គី ទាំងសេចក្តីមុឺងម៉ាត់
«បិតាតែបុត្រមិនទា»យ៉ុនហ្គី និយាយមិនទាន់ចប់ផងស្តេចមីន ក៏មានបន្ទូលកាត់
«ហាមជំទាស់នឹងបិតាឲ្យសោះព្រឹកស្អែកបុត្រត្រូវយាងទៅទទួលព្រះនាងសៀវ ហ្វុងអុីដោយផ្ទាល់ហាមប្រកែក»ចំណែកឯយ៉ុនហ្គី វិញក៏មិនបានមាត់ក-អ្វីទៀតដែរ បន្ទាប់ពីនិយាយកិច្ចការជាមួយនឹងស្តេចមីនរួចហើយយ៉ុនហ្គី ក៏ត្រឡប់មកដំណាក់ទ្រង់វិញដើម្បីមកមើល ជីមីន
«ជីមីន ឯងយ៉ាងមិចហើយ?»យ៉ុនហ្គី គង់នៅលើគ្រែជិតជីមីន នឹងយកដៃអង្អែលសក់ជីមីន ថើរៗ
«ទូលបង្គំអត់អីទេគ្រាន់តែឈឺជើងដើរអត់រួចទេ»ជីមីន និយាយតិចៗរៀងខ្សឹបៗដោយសារតែមានអារម្មណ៍ថាខ្មាស់អៀន
«សុំទោសដែរធ្វើឲ្យឯងឈឺ ជុប»និយាយរួចយ៉ុនហ្គី ក៏លោមុខមកថើបថ្ងាសជីមីន មួយខ្សឺតចាត់ទុកជាការសុំទោស ពេលបានសម្រាកបានកន្លះថ្ងៃហើយជីមីន ក៏រៀងធូរគ្រាន់បើជីមីន ក៏បានមកមើលលោកស្រីផាក ដែរនៅតំណាក់ជិតដំណាក់យ៉ុនហ្គី ដែរ
«ម៉ែពិសាឲ្យច្រើនៗទៅឆាប់ជា»ជីមីន ញញឹមផ្អែមទៅកាន់លោកស្រីផាក នឹងបានអង្គុយបញ្ចុកអាហារលោកស្រីផាក ផងដែរ
«អឹម ម៉ែនឹងឆាប់ជាមិនឲ្យកូនលំបាកព្រោះម៉ែទៀតទេ»លោកស្រីផាក ហូបបបរដែរជីមីន បញ្ចុករួចក៏ញញឹមទៅកាន់ ជីមីន
«ក កូនទៅត្រូវអីហ្នឹងមិចក៏ក្រហមចឹង?»លោកស្រីផាក ក៏សួរទៅជីមីន ពេលបានឃើញស្នាមក្រហមជាដុំដូចត្រូវគេបឺតជញ្ជក់នៅលើ-ក ជីមីន
«អឺ អឹម គ្ម គ្មានអីទេម៉ែកូនអេះរមាស់ទើតក្រហមចឹង»ជីមីន រៀងរដេបរដុបនឹងរៀងទាក់ទើរនិយាយរៀងត្រដឹតៗទៅកាន់លោកស្រីផាក ឯសាច់ថ្ពាល់ក៏ចាប់ផ្តើមឡើងកម្តៅអស់ហើយ
«ម៉ែគ្រាន់តែសួរទេមិចក៏មុខក្រហមមេះ?»លោកស្រីផាក ញញឹមតិចៗនឹងសម្លឹងទៅមើងមុខ ជីមីន
«គ្មា គ្មានទេម៉ែមកពីមេឃក្តៅពេក»ជីមីន ចេះតែនិយាយឲ្យរួចពីមាត់ៗទាំងដែរថ្មើរនេះល្ងាចបាត់ទៅហើយមេឃក៏លែងមានថ្ងៃទៀតហើយឯលោកស្រីផាក វិញក៏មិនសួរដេញដោលទៀតទេទោះដឹងថាជីមីន កុហកលោកស្រីអត់សមក៏ដោយ
«ចឹងកូនទៅវិញហើយម៉ែ បើមានអីម៉ែអាចហៅពួកនាងបាន»បន្ទាប់ពីបញ្ចុកលោកស្រីផាក រួចហើយជីមីន ក៏ត្រូវត្រលប់ទៅវិញតាមសម្តីដែរយ៉ុនហ្គី បានដាក់កំហិតគេពិតជាចង់ដេកជាមួយនឹងលោកស្រីផាក ខ្លាំងណាស់តែគេក៏មិនហ៊ានជាមួយយ៉ុនហ្គី ដែរនិយាយផ្តែម្តាយខ្លួនហើយជីមីន ក៏ត្រូវត្រលប់មកដំណាក់យ៉ុនហ្គី វិញដោយមានភីលៀងម្នាក់ជួយគ្រាមកវិញ
កាត់
បើក្រឡេកមកមើលរាជវាំងនៃប្រទេសចិនឯណេះវិញព្រះនាងសៀវ ហ្វុងអីុហើយនិយាព្រះមាតាព្រះបិតារបស់ព្រះនាងនឹងព្រះនាងកំពុងតែគង់សោយក្រយ៉ាជុំគ្នា
«រាជសារដែរផ្ញើរពីស្តេចមីន កាលពីម្សិលមិញគឺបុត្រតារបស់ទ្រង់ស្តេចយ៉ុនហ្គី នឹងយាងមកទទួលបុត្រទៅប្រទេសកូរ៉េនៅព្រឹកស្អែកនេះហើយ»ស្តេចហ្វុង មានព្រះរាជបន្ទូលទាំងព្រះភ័ក្ត្រញញឹមញញែមឯងព្រះនាងហ្វុងអុី វិញព្រះភ័ក្រ្តឡើងក្រញ៉ូវ
«ហុើយ បានហើយបិតាបុត្រដឹងហើយ»មានបន្ទូលរួចព្រះនាងហ្វុងអុី ក៏ក្រោកចេញពីកៅអីយាងទៅរាជដំណាក់ព្រះនាងបាត់
«ស្តេចយ៉ុនហ្គី ស្តេចយ៉ុនហ្គី ហឹស មិនដឹងជាគេម្នាក់នោះវាអស្ចារ្យស្អីណាស់ណាទីបានជាបិតាមានបន្ទូលពីគេរហូតចឹងនោះសង្ស័យតែជាមនុស្សដែរឥតបានការល្មោមស្រីញីតែប៉ុណ្ណោះ»ព្រះនាងហ្វុងអុី គង់នៅលើគ្រែដែរមានអ្នកបម្រើស្រីម្នាក់ឈរនៅក្បែរ
«ព្រះនាងកុំមានរាជបន្ទូលបែបនេះអីក្រាបទូលជួនកាលស្តេចយ៉ុនហ្គី ម្នាក់នោះមិនមែនជាមនុស្សដែរទ្រង់គិតក៏អាចថាបានព្រះនាងមានព្រះតម្រិះ-លមើលបើស្តេចយ៉ុនហ្គី នោះមិនល្អក៏បិតាព្រះនាងមិនផ្សំផ្គុំព្រះនាងជាមួយនឹងស្តេចយ៉ុនហ្គី អង្គនោះដែរ»សៀវអុីង ដែរត្រូវជាភីលាងរបស់ព្រះនាងក៏ជួយនិយាយបកស្រាយទៅឲ្យព្រះនាងបានយល់ពីព្រះទ័យព្រះបិតាព្រះនាងបានខ្លះបើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផងបើមានកន្លែងណាខ្វះខាតឬមិនពេលចិត្តខ្ញុំនឹងកែសម្រួលសូមសរសេរពីចំណុចខ្វះខាតនៃរឿងនេះផងដែរ♡
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romantizm-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...