ឯងមិនអាចបដិសេធនឹងយើងបានទេ

453 59 10
                                    

«បើយើងផឹកជិតអស់ហើយមិនតិច»យ៉ុនហ្គី សើចបន្តិចបន្ទាប់មកក៏យកពែងពីដៃជីមីន ចាក់ទឹកឲ្យជីមីន ផឹកថែមទៀតរហូតទាល់តែបាត់អួលអស់ទឹកជិតកន្លះប៉ាន់ បន្ទាប់ពីបានដើរលេងជាមួយនឹងជីមីន អស់ចិត្តហើយយ៉ុនហ្គី ក៏យាងត្រឡប់មករាជវាំងវិញក៏បានជួបនឹង ព្រះនាងហ្វុងអុី
«ទ្រង់ទើបតែនឹងយាងមកពីណាដែរ?»ព្រះនាងមានបន្ទូលទៅយ៉ុនហ្គី ដោយព្រះភក្ត្រញញឹមដែរខុសឆ្ងាយពីព្រះភក្ត្ររបស់យ៉ុនហ្គី ដែរក្រញ៉ូងមិនស្រស់ទាល់តែសោះ
«យើងទើបតែនឹងយាងមកពីខាងក្រៅរាជវាំង»ជួបព្រះនាងបានបន្តិចយ៉ុនហ្គី ក៏បានចាប់អារម្មណ៍ថាទ្រង់នៅកាន់ដៃជីមីន នៅឡើងទ្រង់ក៏បានប្រលែងដៃរបស់ ជីមីន
«ទ្រង់សោយក្រយ៉ារួចរាល់ហើយឬនៅ?ចាំខ្ញុំម្ចាស់រៀបចំឲ្យ»ទោះជាឃើញព្រះភក្ត្ររបស់យ៉ុនហ្គី បែបណាព្រះនាងក៏នៅតែរក្សាស្នាមញញឹមជាប់ព្រះភក្ត្រដោយសារតែចង់បំពេញងារជាមហេសីល្អបម្រើស្វាមុី
«មិនបាច់ទេយើងសោយអីពីខាងក្រៅវាំងរួចហើយ»មានបន្ទូលរួចយ៉ុនហ្គី ក៏យាងចេញទៅដោយទាញដៃជីមីន ទៅជាមួយផងដែរធ្វើឲ្យព្រះនាងក៏មានព្រះទ័យខ្ញាល់បន្តិចដែរ
«បន្ទប់នេះជារបស់ឯងហើយ»យ៉ុនហ្គី ក៏បានទាញដៃជីមីន មកបន្ទប់មួយដែរនៅជាប់នឹងបន្ទប់ទ្រង់ដោយសារតែទ្រង់ក៏ជិតនឹងរៀបអភិសេកដែរហើយអញ្ចឹងជីមីន មិនអាចនៅបន្ទប់រួមជាមួយនឹងទ្រង់ទេ
«ទូលបង្គំគិតថាវាមិន អឹម»ជីមីន រៀបនឹងនិយាយបញ្ចប់ប្រយោគទៅហើយតែយ៉ុនហ្គី បានឱនមកថើបបំបិទមាត់មិនឲ្យនិយាយទាល់
«ឯងមិនអាចបដិសេធនឹងយើងបានទេ»យ៉ុនហ្គី ក៏ដកបបូរមាត់ពីបបូរមាត់ជីមីន វិញនឹងញញឹមបន្តិចខុសឆ្ងាយពីពេលដែរទ្រង់បានជួបនឹងព្រះនាង
«ទូងបង្គំគិតថាមិនសាកសមទេត្រឹមតែព្យាបាលជំងឺម៉ែទូលបង្គំដែរទ្រង់បានជួយទូលបង្គំក៏អរព្រះគុណទ្រង់ណាទៅហើយបើឲ្យទូលបង្គំនៅបន្ទប់នេះទៀតគឺកាន់តែមិនសាកសមទូលបង្គំក៏អាចនៅជាមួយនឹងម៉ែទូលបង្គំបានហើយក៏អាចនៅមើលថែរគាត់បានទៀតដោយមិនចាំបាច់រំខានបងស្រីៗអស់នោះដែរ
«យើងមិនមែនឲ្យឯងនៅទទេរៗទេឯងក៏ត្រូវធ្វើម្ហូបឲ្យយើងសោយរាល់ថ្ងៃដែរឯងកុំគិតថាយើងឲ្យឯងនៅខាតយើងនោះ»យ៉ុនហ្គី ក៏ញញឹមផ្អែមទៅកាន់ជីមីន នឹងបានយកមម្រាមចង្អុលមកវាមលើច្រមុះជីមីន ថើរៗទៀតផង
«គ្រូក គ្រូក តែយើងឃ្លានទៀតហើយឆាប់ទៅធ្វើមីឲ្យយើងសោយភ្លាមទៅបើឯងមិនចង់បានទោល»យ៉ុនហ្គី ក៏បានបន្ទូលដោយសម្លេងរៀងស្មើនឹងសម្លឹងមកមើលមុខ ជីមីន
«ក្រាបទូលព្រះអង្គ»ជីមីន ក៏គោរពទៅកាន់យ៉ុនហ្គី បន្ទាប់មកក៏រៀបនឹងដើរចេញទៅហើយតែយ៉ុនហ្គី ចាប់ដៃជាប់
«យើងចង់ទយមើលឯងធ្វើម្ហូបដោយផ្ទាល់»មានបន្ទូលរួចយ៉ុនហ្គី ក៏ព្រលែងដៃជីមីន វិញបន្ទាប់មកក៏យាងទៅមុខមុនដោយមានជីមីន ដើរតាមពីក្រោយទ្រង់មួយសន្ទុះធំក្រោយមកជីមីន ក៏បានធ្វើស៊ុបមីមួយចានសម្រាប់យ៉ុនហ្គី ហើយយ៉ុនហ្គី ក៏បានប្រាប់អ្នកនៅក្នុងផ្ទះបាយថាជីមីន ក៏ក្លាយជាចុងភៅម្នាក់នៅក្នុងហ្នឹងដែរ

(ខ្ញុំសុំសួរបន្តិចមានអ្នកចាំឈ្មោះភីលាងរបស់ព្រះនាងហ្វុងអុី អត់បើចាំជួយប្រាប់ខ្ញុំផងដោយសារតែខ្ញុំភ្លេចបាត់ហើយ>_<)
បើសិនជាអ្នកសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now