ក្អកចេញឈាម

358 48 6
                                    

    បន្ទាប់ចំណាយពេលវេលានៅលើភ្នំជាមួយគ្នាមួយព្រឹករហូតដល់ពេលល្ងាចអ្នកទាំងពីរក៏បានត្រឡប់មករាជវាំងវិញ
  «ខិះ ខិះ ខិះ»សម្លេងក្អករបស់លោកស្រីផាក ក្អកលាន់ឮពេញបន្ទប់ដែរគាត់សម្រាកជីមីន កាលបើបានឮម៉ែខ្លួនក្អកខ្លាំងបែបនេះហើយកីប្រញ៉ាប់មកមើលយ៉ាងលឿន
  «ម៉ែ!!!»ជីមីន ចូលមកជួយគ្រាហ៍ឲ្យលោកស្រីផាក អង្គុយឲ្យបានស្រួលបួល
  «ខិះ ខិះ ឈាម!!!»ជីមីន ក៏បានបើកភ្នែកធំៗនៅពេលដែរលោកស្រីផាក យកកន្សែងមកខ្ទប់មាត់ក៏ឃើញមានឈាមធ្លាក់មកក៏ដោយសារតែភីលាងម្នាក់នោះតែងតែលួចដាក់ថ្នាំនោះនិងអាហាររបស់លោកស្រីផាក ពិសារមិនដែរលុះថ្ងៃនោះទេ
  «ពេទ្យ ខ្ញុំទៅហៅរាជពេទ្យសិន»ជីមីន ភ័យរលីងរលោងកល់ទឹកភ្នែកចង់យំទៅហើយនៅពេលដែរឃើញអាការ:ម៉ែខ្លួនបែបនេះ
  «មិនបាច់ទេម៉ែមានក៏អីឯណាគ្រាន់តែក្អកធម្មតាគ្មានអីនោះទេលោកគ្រូពេទ្យលំបាកដោយសារតែម៉ែរាល់ថ្ងៃទៅហើយកុំទៅរំខានពួកគាត់អី»លោកស្រីផាក ចាប់ដៃជីមីន ជាប់ទាំងញញឹមស្រាលៗជាមួយបបូរមាត់ដែរក្រៀមនិងស្លេកជាខ្លាំងហើយណាមួយរាជពេទ្យតែងតែមកពិនិត្យអាការ:លោកស្រីផាក រាល់ថ្ងៃតែក៏មិនបានពិនិត្យឃើញថ្នាំពុលដែរនៅក្នុងខ្លួនលោកស្រីផាក នោះទេហើយណាមួយលោកស្រីផាក ក៏មិនចង់រំខានពួកគាត់នោះទេ
«ព្រះមហេសី»សៀវអុីង នឹងព្រះមហេសីហ្វុងអុី កំពុងតែស្ថិតនៅកន្កែងមួយកន្លែងនៅក្នុងរាជវាំងដែរមានសភាពស្ងប់ស្ងាត់ដាច់ឆ្ងាយពីមនុស្សម្នា
«អាការ:ម៉ែរបស់វាកាន់តែដុនដាបពីមួយថ្ងៃទៅមួយថ្ងៃហើយក្រាបទូល មិនយូរមិនឆាប់និងបាត់វត្តមានរបស់ម៉ែវាពីផែនដីនេះហើយ ក្រាបទូល»សៀវអុីង និយាយទាំងញញឹមហើយក៏មិនខុសឆ្ងាយពីព្រះមហេសីហ្វុងអុី ដែលដែរមានព្រះភ័ក្ត្រញញឹមដូចគ្នា
«ល្អ ធ្វើការបានល្អណាស់ ហឹស ឯងជាអ្នកផ្តើមមុនទេអញ្ចឹងកុំមកបន្ទោសយើង»ព្រះមហេសីហ្វុងអុី សើចចម្អកជីមីន នៅក្នុងបំពង់-កក្នុងនាមជាអ្នកឈះនៅក្នុងពេលខាងមុខនេះ
«ចុះពេលដែរបាត់វត្តមានម៉ែវាពីផែនដីនេះហើយទ្រង់និងចង់ចាត់ការវាទៀតដែរទេ?»សៀវអុីង ក៏លើកសំណួរសួរទៅកាន់ព្រះមហេសីហ្វុងអុី ទៀត
«ប្រាកដហើយវាមិនអាចរួចខ្លួនបានទេ ហឹស វាក៏ត្រូវតែបាត់ខ្លួនពីផែនដីនេះដូចគ្នា»ព្រះមហេសីហ្វុងអុី មានបន្ទូលទាំងកំពុងតែត្រឹះរឹះចំពោះគីនិតអ្វីម្យ៉ាង
«...»ព្រះមហេសីហ្វុងអុី ក៏បានឱនមកខ្សឹបដាក់ត្រចៀក សៀវអុីងដើម្បីប្រាប់ពីគម្រោងការបន្ទាប់
«ខ្ញុំម្ចាស់និងចាត់ការវាឲ្យបានរៀបរយ»កាលបើបានដឹកថាព្រះមហេសីហ្វុងអុី មានគម្រោងអ្វីហើយសៀវអុីង ក៏ថយមកឈរឆ្ងាយពីព្រះមហេសីហ្វុងអុី វិញ
«ល្អ យើងទុកចិត្តលើឯងហើយគម្រោងការនេះត្រូវតែរៀបចាំឲ្យបានល្អនិងកុំឲ្យថ្លោះធ្លោយឲ្យសោះ»ព្រះមហេសីហ្វុងអុី បន្តប្រយោគឡើងទាំងញញឹមចិងមាត់សង្ឃឹមថាគម្រោងការរបស់ខ្លួននិងរលូនល្អនៅពេលដែរគម្រោងការទ្រង់បានសម្រេចទ្រង់ក៏លែងមានឆ្អឹងទទឹង-កជាមារបំបែកស្នេហាទ្រង់ទៀតហើយ
«បើអស់ការអីហើយយើងឆាប់ទៅវិញទៅ»មានបន្ទូលរួចព្រះមហេសីហ្វុងអុី ក៏យាងទៅមុខមុនដោយមានសៀវអុីង កាន់ដាវមួយដើមការពារទ្រង់ពីខាងក្រោយក៏ដោយសារតែសៀវអុីង នាងក៏ចេះក្បាច់គុណដែរដោយសារតែនាងជាក្មេងកំព្រាតែក៏មានសំណាងបានមកបម្រើព្រះមហេសីហ្វុងអុី តាំងពីនៅតូចនាងមាននាទីជាមិត្តភក្តិកំដរទ្រង់លេងផងជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ព្រះមហេសីហ្វុងអុី ផងហើយក៏ជាអ្នកការពាររបស់ព្រះមហេសីហ្វុងអុី ដែរក៏ដោយសារតែស្តេចហ្វុង បានឲ្យនាងរៀនគុណដាវសម្រាប់ការពារបុត្រីទ្រង់ផងដែរ
«នៅព្រឹកស្អែកយើងនិងទៅចាប់ខ្លួនលោកម្ចាស់អុីស៊ុក មកដាក់ទោសឲ្យបាន»យ៉ុនហ្គី ក្រព័ទ្ធដៃមកខាងក្រោយមានបន្ទូលទាំងព្រះភ័ក្ត្រមុឺងម៉ាត់និងបានរៀបគម្រោងការចាប់ខ្លួនលោកម្ចាស់អុីស៊ុក មកដាក់ទោសតាមផ្លូវឲ្យបាន
«ព្រេកស្អែកទ្រង់ចង់យាងទៅដោយផ្ទាល់មែនទេ ក្រាបទូល?»អ៊ុនវូ ដែរឈរនៅជិតយ៉ុនហ្គី ប្រហែលកន្លះម៉ែត្រពីគ្នាក៏បាននិយាយសួរទៅកាន់យ៉ុនហ្គី ទាំងឱនក្បាលបន្តិចបញ្ជាក់ពីការគោរព
«សុខទុក្ខរបស់ប្រជារាស្ត្រក៏ដូចតែជាសុខទុក្ខរបស់យើង»យ៉ុនហ្គី មានបន្ទូលទាំងសញ្ជឹងគិតទ្រង់មិនចង់ឲ្យប្រជារាស្រ្តរងទុក្ខលំបាកដោយសារតែទ្រង់មិនបានជួយទទួលមើលការខុសត្រូវនោះទេ
  ពន្លឺព្រះសូរិយាចាំងជះមកភពផែនដីដាស់ឲ្យភាវ:មានជីវិតទាំងអស់ក៏ចាប់ផ្តើមភ្ញាក់ឡើងក្រោកពីដំណេករុក្ខជាតិតូចៗចាប់ផ្តើមលូតលាស់និងមានទឹកសន្សើមដំណក់តូចៗជាបើនិងស្លឹកពន្លឺព្រះអាទិត្យចាំងជះមកប៉ះនិងរុក្ខជាបង្កើតបានជាការធ្វើរស្មីសំយោគដែររុក្ខជាតិស្រូបថាមពលមកចិញ្ចឹមជីវិតពីព្រះអាហារដើម្បីផលិតជាអាហារសម្រាប់ខ្លួនវាផ្ទាល់នៅខាងមុខរាជវាំងមានសេនាប្រហែលជាមួយពាន់នាក់ជាងឈរតម្រង់ជួរគ្នាដើម្បីស្តាប់បញ្ជាធ្វើដំណើរទៅកាន់គោលដៅដែរបានកំណត់ទុក
«ចេញដំណើរ»អ៊ុនវូ ក៏ស្រែកទៅកាន់សេនាទាំងនោះដោយមានខ្លួនជាអ្នកនាំមុខយ៉ុនហ្គី ក៏ជិះសេះមួយទៀតនៅពីខាងក្រោយអ៊ុនវូ ក៏បានធ្វើដំណើរតាមផ្លូវកាត់ដែរជាផ្លូវនៅក្នុងព្រៃក្រាស់ឃ្មឹកដើម្បីកុំឲ្យលោកម្ចាស់អុីស៊ុក បានដឹងខ្លួនមុន

   សូមផ្តល់មតិយោបល់របស់អ្នកទាំងអស់គ្នានៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នា🦔⛈️
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now