រឡាក់រឡើក

750 89 2
                                    

  យ៉ុនហ្គី និងអ៊ុំប្រុសម្នាក់នោះក៏បានហូបមីដែរជីមីន លើកយកមកចំណែកឯភ្ញៀវក៏ចូលមកហាងជីមីន មិនឈប់មិនឈរ
«អ៊ុំទៅមុនហើយអាល្អិត ជីមីនប្រាក់ថ្លៃមីអ៊ុំទុកនៅលើតុ»អ៊ុំប្រុសម្នាក់នោះបានទុកប្រាក់នៅលើតុនិងដើរចេញទៅបាត់
«ខ្ញុំថែមមីមួយចានទៀត»យ៉ុនហ្គី និយាយប្រាបទៅជីមីន និហលើហុតទឹកស៊ុបគ្មានសល់មួយតំណក់នាយពិតជាទទួលស្គាល់ហើយថាហាងនេះឆ្ងាញ់ពិតមែន
«សូមរងចាំបន្តិច»ជីមីន ញញឹមផ្អែមកកាន់យ៉ុនហ្គី និងលើកចានដែរប្រលាក់យកមកចូលក្នុងហាងជីមីន លក់ផងលើកមីផងឡើងវិញក្បុងភ្ញៀវច្រើនតែត្រូវធ្វើម្នាក់ឯងជីមីន គ្មានគ្រប់គ្រាន់សម្រាប់ប្រាក់ជួលមនុស្សឲ្យជួយលក់ខ្លួននោះទេប្រាក់ដែរជីមីន លក់បានត្រូវយកមកទិញថ្នាំសម្រាប់លោកស្រីផាក សម្រាប់ពិសារជាប្រចាំថ្នាំដែរលោកស្រីផាក ហូបគឺថ្លៃខ្លាំងណាស់ប្រហែលជាជិតមួយសន្ទុះជីមីន ក៏លើមីមកម្តងទៀតឯយ៉ុនហ្គី ក៏ចាប់ផ្តើមហូបរហូតទាល់អស់ប្រាំចានយ៉ុនហ្គី ឆ្អែតឡើងហល់នាយក៏អង្គុយសម្រាកឲ្យស្រកពោះបន្តិចសិនណាមួយថ្មើរនេះក៏ជិតល្ងាចដែរហើយ
«ប្រាំចានអស់ប៉ុន្មានដែរ»បន្ទាប់ពីអង្គុយស្រកពោះល្មមដើរបានហើយយ៉ុនហ្គី ក៏ហៅជីមីន មកគិតប្រាក់ចំណែកជីមីន ក៏បិទហាងបណ្តើរៗហើយ
«អស់....»ជីមីន ញញឹមផ្អែមមកកាន់យ៉ុនហ្គី ដែរជាទម្លាប់ដែរខ្លួនតែងតែធ្វើចំពោះភ្ញៀវគ្រប់គ្នា
«បាត់ទៅណាអស់ហើយ?មិចក៏មិនឃើញ?»យ៉ុនហ្គី ទាញសម្ពាយដែរស្ពាយជាប់ខ្លួននិងទាញពីខាងក្រោយមកមុខ(គាត់ស្ពាយដែរកាតាបខ្សែរពីមុខបែរមកក្រោយខែមកមុខ)
«លោកបាត់អីមិនទេ?»ជីមីន សួរទៅកាន់ យ៉ុនហ្គី
«ខ្ញុំបាត់ប្រាក់អស់ខ្ញុំមិនបានកុហកទេ»យ៉ុនហ្គី ស្រាយសម្ពាយពីខ្លួនមកដាក់លើតុនិងស្រាយឲ្យជីមីន មើល
«មិនអីទេខ្ញុំអាចឲ្យលោកជំណាក់ខ្ញុំបានលើកក្រោយលោកគួរតែប្រយ័ត្នប្រយែងជាងនេះ»ជីមីន ញញឹមផ្អែមមកកាន់យ៉ុនហ្គី មិនមិនបានបញ្ចេញប្រតិកម្មថាខឹងឬមិនជឿនយ៉ុនហ្គី នោះទេដោយសារតែហាងខ្លួនមានភ្ញៀវចូលច្រើនហើយក៏ជនឆ្លៀតឱកាស
«ខ្ញុំគ្មានប្រាក់ជាប់ខ្លួននោះទេណាមួយខ្ញុំក៏ជំពាក់ឯងខ្ញុំនិងធ្វើការជាមួយឯងដើម្បីសងឯងហើយខ្ញុំក៏សុំនៅជាមួយឯងដែរពេលនេះខ្ញុំគ្មានស្គាល់អ្នកណាទេ»ជីមីន មិនមាត់គ្រាន់តែញញឹមណាមួយខ្លួនគេនិងមិនសូវហត់បើសិនជាក្នុងហាងមានគ្នាពីរនាក់
«ឡើងសេះទៅហើយផ្ទះឯងនៅឯណា?»យ៉ុនហ្គី លើកជីមីន ឡើងអង្គុយនៅលើសេះដោយមាននាយនៅជិតពីខាងក្រោយកាន់ខ្សែសេះ
«ក្លិនខ្លួនឯងក្រអូបណាស់»យ៉ុនហ្គី ជិតពីខាងក្រោយជីមីន និងស្រូបក្លិនក្រអូបស្រាលពីកញ្ចឹង-ករបស់ជីមីន ពួកគេបន្តជិះសេះរហូតទាលើតែមកដល់ផ្ទះ
«យប់នេះលោកត្រូវដេកជាមួយខ្ញុំផ្ទះខ្ញុំតូចណាស់មានតែបន្ទប់ពូទេ»ជីមីន នាំយ៉ុនហ្គី ចូលមកក្នុងបន្ទប់របស់ខ្លួនទោះបីបន្ទប់របស់ជីមីន ពិតមែនតែការតុបតែនៅក្នុងបន្ទប់គឺស្អាតណាស់នៅក្នុងបន្ទប់របស់ជីមីន ថែមទាំងមានក្លិនក្រអូបទៀតផង
«មានអីឲ្យខ្ញុំជួយទេ?»បន្ទាប់ពីយកសម្ពាយទៅដាក់ក្នុងបន្ទប់ជីមីន រួចហើយយ៉ុនហ្គី ក៏តាមជីមីន មកចង្ក្រាន
«ចឹងលោកបង្កាត់ភ្លើងទៅ?»ជីមីន និយាយទាំងដៃនៅជាប់ហាន់ឆៃថាវ
«បង្កាត់ភ្លើងគេធ្វើមិបានវាឆេះទៅ?»យ៉ុនហ្គី ជាអ្នកធានាថាជួយជីមីន តែអត់ដឹងថាគេធ្វើមិចបានបង្កាត់ទៅវាឆេះបើខ្លួនមិនដែរចូលផ្ទះបាយផង
«លោកអត់ចេះចង្កាត់ភ្លើង?»យ៉ុនហ្គី មិនមាត់ក៏ឱនមុខងក់ក្បាលនិងមានអារម្មណ៍ថាខ្មាស់អៀន
«លោកឃើញដុំង្មពីរដុំនោះទេវាចូលគ្នាទៅវាឆេះហើយ»ជីមីន សើចញឹមៗពេលឮបែបនេះ
«វា វាឆេះហើយ ឈូ»យ៉ុនហ្គី ដោយស្លន់ពេលភ្លើងឆេះតែឆេះខ្លាំងនិងឆាបទៀតនោះក៏យកទឹកធុងមកជះចង្ក្រានរត់ហុយផ្សែងទ្រលោម
«មិចបានយកទឹកជះចឹង?»ជីមីន ខ្មើតចិត្តជាខ្លាំងចំពោះយ៉ុនហ្គីដែរភ្លើឆេះសុខៗមកយកទឹកជះ
«ភ្លើងឆេះយ៉ាងនេះឯងអត់ខ្លាចឆេះផ្ទះទេយ៉ាងមិចហើយ?»យ៉ុនហ្គី និយាយរៀងងើបមុខបន្តិចនាយគិតថាម្តងនេះនាយនិងមិនមានអារម្មណ៍ថាខ្មាស់ជីមីន ទៀតទេតែប៉ុន្តែ
«ភ្លើងវាឆាបតែបែបនេះមើលលោកនិយាយចុះដូចមិនដែរស្គាល់ភ្លើងចង្ក្រានវាមិនឆេះផ្ទះទេចង្ក្រានគេមិនដាក់ជិតជញ្ជាំងទេចឹងថាឆេះមិចនិងកើត»មុខដែរងើបស្រាប់តែទម្លាក់មុខដែរមានជំនឿជឿជាក់ក៏ត្រូវស្រពោនដោយសារតែជីមីន និយាយពិតជាត្រូវណាជាព្រះបុត្រាទាំងមូលតែបែបគិតមិនចេញរឿងចឹងៗសោះ
«បានហើទុកឲ្យខ្ញុំជាអ្នកបង្កាយ់ភ្លើងឥលូវទៅចិតឪឡឹកទៅ»មុខដែរស្រពោនក៏ញញឹមឡើងម្តងទៀតពេលដែរជីមីន ប្រើនាយឲ្យចិត្តឪឡឹក
«ឪឡឹកនេះធំល្អណាស់»យ៉ុនហ្គី លាន់មាត់សរសើររូបរាងឪឡឹកដែរជីមីន ដាំដែរទើបនិងស្រងពីក្នុងទឹកដើម្បីឲ្យវាស្រួលនិងផ្អែមឆ្ងាញ់
«លោកមិនដែលឃើញឪឡឹកទេយ៉ាងមិចហើយ?»យ៉ុនហ្គី ចាប់ផ្តើមពុះឡឹកឲ្យបែកជាពីរនិងកាត់ពីរជម្រៀកយកមកហូបនិងយកមួយជម្រៀកយកមកបញ្ចុក ជីមីន
«ឪឡឹកនេះផ្អែមឆ្ងាញ់ណាស់ឯងសាកភ្លក់ទៅមើល»ដៃម្ចាងយ៉ុនហ្គី កាន់ឪឡឹកហូបខ្លួនឯងនិងម្ខាងទៀតកាន់ឪឡឹកយកមកជិតមាត់ជីមីន ដើម្បីឲ្យខាំហូប
«ឪឡឹកនេះខ្ញុំដាំដោយខ្លួនឯងនៅលើភ្នំឯណោះ»ជីមីន មិនបានខាំឪឡឹកនោះទេគេយកឪឡឹកពីដៃយ៉ុនហ្គី យកមកទុកនៅជ្រុងម្ខាងនៃចង្ក្រាន
«ចិតសម្បកវាចេញនិងពុះជាដុំតូចៗយល់ដែរទេ?»បានជាជីមីន និយាយបែបនេះខ្លាចថាយ៉ុនហ្គី និងមិនចេះទៀតបើតាមមើលសាច់ឈាមនិងសម្លៀកបំពាក់របស់យ៉ុនហ្គី នាយមិនមែនជាកូនប្រជារាស្ត្រធម្មតានោះទេ
«ឯងនិយាយបែបនេះចង់មានន័យថាយ៉ាងមិច?ចង់មានន័យថាយើងមិនចេះមែនទេ?»នៅពេលនេះជំនឿជឿជាក់របស់នាយក៏កើតឡើងម្តងទៀតនាយយកឪឡឹកមកដាក់នៅលើជ្រុញនិងយកកាំបិតមកចិតសម្បឯជីមីន ក៏មិនបាននៅមើលនាយទៀតដែរគេកំពុងតែដួលទឹកយកមកដាំមិនបានចាប់អារម្មណ៍បុរសដែរអួតថាខ្លួនឯងធ្វើបាននោះទេ
«រួចហើយ»យ៉ុនហ្គី ពុះឪឡឹកជាដុំតូចៗលើកបង្ហាញ ជីមីនតែបាច់មើលដាច់ឪឡឹកជាប់និងសម្បក់ទេនៅជាប់ឡើងច្រើន
«ខ្ញុំគិងថាលោកព្រឹកស្អែកត្រលប់ទៅផ្ទះលោកវិញទៅណាមួយលោកក៏មានសេះដែរចំណែកឯប្រាក់ដែរលោកជំពាក់ខ្ញុំចាំសងពរលក្រោយក៏បានពេលលោកបានមកទីនេះម្តងទៀត»ជីមីន មិនអាចយកយ៉ុនហ្គី មកជួយលើកមីបានទេស្រួលមិនស្រួលកម្ពប់មីរលាកបែកចានខ្ទិច
«ខ្ញុំគ្មានផ្ទះទេ អរនិយាយអញ្ចឹងឯងឈ្មោះអីដែរខ្ញុំ មីន យ៉ុនហ្គីអាយុម្ភៃពីរឆ្នាំហើយចុះឯង?»យ៉ុនហ្គី យកសម្បកឪឡឹកដែរជាប់សាច់និងមានបន្ទះធំយកមកហូប
«ខ្ញុំផាក ជីមីនអាយុដប់ប្រាំបួនឆ្នាំហើយ ឈ្មោះរបស់និងត្រកូលរបស់លោកដូចព្រះបុត្រាខ្លាំងណាស់លោកនិយាយថាគ្មានផ្ទះចឹងលោកត្រូវឪពុកម្តាយដេញចេញឬក៏លោករត់ចេញពីផ្ទះ?»ជីមីន សួរទៅយ៉ុនហ្គី បណ្តើរចាប់សាច់ជ្រូកមកដាក់ក្នុងឆ្នាំងខ្ទះបណ្តើរហើយក៏មានការសង្ស័យជាមួយនិងយ៉ុនហ្គី ផងដែរនាយរឡាក់តឡើកស្អីក៏មិនចេះឈ្មោះនិងត្រកូលដូចព្រះបុត្រាយ៉ុនហ្គី ខ្លាំងណាស់ជីមីន មិនបានគិតច្រើនក៏បន្តស្ងោរឆៃថាវរហូតទាល់តែឆ្អិននិងលើកបាយនិងសម្លងមកក្នុងបន្ទប់របស់លោកស្រីផាក
«លោកកាន់ចាននិងស្លាបព្រាមកហើយនៅមានទឹកថ្នាំនោះទៀត»ជីមីន និយាយប្រាប់ទៅយ៉ុនហ្គី ទាំងដៃជាប់កាន់បាយបន្ទាប់មកក៏ដើរទៅមុខឯយ៉ុនហ្គី ក៏កាន់ចានតែមិនបានកាន់ទឹកថ្នាំទេខ្លាចថានិងកម្ពប់

បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now