បន្ទាប់ពីជូនជីមីន ដឹងបន្ទប់ដែរលោកស្រីផាក សម្រាករួចហើយពួកភីលាងក៏នាំជីមីន ទៅជួបយ៉ុនហ្គី វិញ
«អ៊ុំស្រីគាត់យ៉ាងមិចហើយ?គាត់បានធូរខ្លះទេ»យ៉ុនហ្គី សួរទៅជីមីន ទាំងដើរមកដំណាក់សម្រាប់សោយអាហារ
«ក្រាក»ទ្វារដំណាក់ត្រូវបានបើកឡើងដោយមានស្តេចមីន នៅគង់នៅទីនសម្រាប់
«មិចក៏ឈរនៅហ្នឹងឆាប់ចូលម៉ោ»យ៉ុនហ្គី ដើរចូលមកក្នុងចំណែកឯជីមីន នៅឈរនៅមាត់ទ្វារឱនមុខចុះមិនដើរចូលតាមយ៉ុនហ្គី ទៀតទេដោយសារតែខ្លាចចំណែកយ៉ុនហ្គី ក៏ដើរមកទាញដៃឲ្យជីមីន ទៅជាមួយខ្លួន
«អង្គុយចុះទៅ»យ៉ុនហ្គី ដឹងដៃឲ្យជីមីន អង្គុយជិតខ្លួន
«គេជាអ្នកណានឹងបុត្រ?»ស្តេចមីន គ្រាន់តែឃើញជីមីន ភ្លាមក៏ចោទសំណួរទៅកាន់ យ៉ុនហ្គី
«ជាមិត្តភក្តិក្រាបទូល»យ៉ុនហ្គី ញញឹមតិចៗទាំងដៃនៅក្តោបដៃជីមីន ជាប់ឯជីមីន វិញឱនមុខចុះរហូត
«កុំភ័យមើស ទ្រង់មិនធ្វើអីឯងទេឆាប់ហូបទៅ»យ៉ុនហ្គី យកដៃមកទះលើដៃជីមីន តិចៗបន្ទាប់មកក៏ចាប់ម្ហូបដាក់ចានឲ្យជីមីន ហូប
«ទូលបង្គំអត់ឃ្លានទេក្រាបទូ គ្រូកៗ»មាត់និយាយបដិសេធតែក្រពះក៏មិនសហការក៏កូរគ្រូកៗលាន់ពេញហ្នឹង
«នៅមាត់រឹងទៀតឆាប់ហូបទៅ»យ៉ុនហ្គី នឹងស្តេចមីន ក៏សើចនឹងជីមីន ដែរនៅមាត់រឹងមិនហូប យ៉ុនហ្គីក៏ចាន់ម្ហូបមកដាក់មុខមាត់ ជីមីន
«ហូបទៅ»ជីមីន ងើយមុខឡើងបន្តិចនឹងហូបម្ហូបដែរយ៉ុនហ្គី បញ្ចុក
«ហូបឲ្យច្រើនៗទៅឯងស្គមណាស់ឥលូវ»ឮសម្តីដែរយ៉ុនហ្គី និយាយបែបនេះស្តេចមីន ក៏កើតចម្ងល់នៅក្នុងចិត្តជាធម្មតាយ៉ុនហ្គី មិនមែនជាមនុស្សបែបនេះទេគេមិនដែរសង្កេតរូបរាងរបស់កាយរបស់ទ្រង់ក៏យ៉ុនហ្គី មិនដែរចាប់អារម្មណ៍ផងហើយជីមីន ត្រឹមជាមិត្តភក្តិតែបែរជាត្រូវយ៉ុនហ្គី យកចិត្តទុកដាក់ជាមួយហើយនៅចាប់ម្ហូបបញ្ចុកទៀតមិនត្រឹមតែប៉ុណ្ណោះយ៉ុនហ្គី ថែមទាំងយកជីមីន ឲ្យមកហូបអាហាររួតុជាមួយនឹងទ្រង់ទៀត
«ហឹម ក្រយ៉ាថ្ងៃនេះរសជាតិចប្លែកណាស់»ស្តេចមីន ឧទានឡើងធ្វើឲ្យជីមីន ចាប់ផ្តើមភ័យខ្លួនអស់ហើយ
«ឆ្ងាញ់ខ្លាំងណាស់សេនាឆាប់ទៅផ្ទះបាយសួរពួកចុងភៅតើចុងភៅម្នាក់ណាជាអ្នកធ្វើឲ្យហៅគេឲ្យមកជួបយើង»ជីមីន ក៏ធូរចិត្តមកវិញពេលដែរស្តេចមីន សព្វរាជហរទ័យនឹងស្នាដៃរបស់ខ្លួន
«មិនបាច់ទៅហៅទេគេនៅនេះហើយ»យ៉ុនហ្គី ញញឹមនឹងសម្លឹងមើលមក ជីមីន
«បុត្រចង់មានន័យថាជាគេ?»ស្តេចមីន ឧទានឡើងទាំងភ្ញាក់ផ្អើល
«យើងនឹងតែងតាំងឲ្យឯងក្លាយជាចុងភៅនៅក្នុងរាជវាំងនេះហើយតើឯងព្រមទេ?»ស្តេចមីន ក៏ញញឹមផ្អែមទៅកាន់ជីមីន ឯជីមីន វិញបានត្រឹងតែឱនមុខចុះ
«មិនបានទេបិតាគេជាមនុស្សរបស់បុត្រហើយ»យ៉ុនហ្គី ក៏រៀងតំឡើងសម្លេងតិច
«មិញក្រែងបុត្រថាជាមិត្តតែឥលូវបែរជាមានបន្ទូលថាជាមនុស្សរបស់បុត្រទៅវិញ»ស្តេចមីន ឆ្ងល់នឹងយ៉ុនហ្គី មិនស្ទើរដែរមកនិយាយអញ្ចេះម្តងនិយាយអញ្ចុះ
«អត់ក៏អត់ទៅបិតាឈប់សួរទៀតហើយ»ស្តេចមីន សើចរបៀបហួសចិត្តនឹងយ៉ុនហ្គី បន្ទាប់មកក៏ចាប់ផ្តើមដោយក្រយ៉ាបន្ត
«ហូបឲ្យច្រើនៗទៅអានេះហូបឲ្យច្រើនទៅហើយនៅអានេះទៀត»យ៉ុនហ្គី ក៏បានចាប់ម្ហូបជាច្រើនមុខមកដាក់ចានរបស់ ជីមីនចំណែកឯជីមីន ក៏ហូបដោយស្ងៀមស្ងាត់គ្មាននិយាយអីមួយម៉ាត់សោះបើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary
![](https://img.wattpad.com/cover/297209061-288-k412594.jpg)
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...