អូនស្អាតជាងព្រះចន្ទរាប់មុឺនដង

223 38 10
                                    

  ទោះបីជារាជសានាវការបានបញ្ចប់យ៉ាងណាក្តីក៏នៅតែមានមន្ត្រីខ្លះនៅតែជជែកវែកញែកចំពោះរាជបំណងរបស់ជីមីន ដែរ
  «ជុប ជីប ម៉េចក៏អូនធ្វើព្រះភក្ត្របែបនេះ?»ការផ្តិតស្នាមថើបរបស់យ៉ុនហ្គី មកកាន់ជីមីន ធ្វើឲ្យស្បែកតហរង់ថ្ពាល់ខាងឆ្វេងរបស់ជីមីន ឡើងពណ៌ក្រហមតូចមួយដុំ
  «ម៉េចក៏យល់ស្របជាមួយនឹងគំនិតរបស់អូន?ទាំងដែលមានមន្ត្រីមួយចំនួនមានការជំទាស់?»ជីមីន បែរព្រះភក្ត្រទតមកព្រះស្វាមីទាំងស្រពាប់ស្រពោន
  «បងយល់ស្របមកពីវាល្អមានផលប្រយោជន៍រួមសម្រាប់ប្រជាជននិងប្រទេសជាតិហើយការកសាងសាលារៀន សាលាពេទ្យគឺបានផ្តល់ចំណេះដឹងដល់ប្រជានុរាស្រ្ត ការកសាងប្រព័ន្ធធារាសាស្ត្រអាចឲ្យប្រជារាស្ត្រធ្វើស្រែបានបីដងក្នុងមួយឆ្នាំអាចឲ្យប្រទេសជាតិមានការរីកចម្រើនកាត់បន្ថយភាពក្រីក្រក្នុងប្រទេសហើយ»យ៉ុនហ្គី មានបន្ទូលពន្យល់យ៉ាងក្បោះក្បាយឲ្យជីមីន បានជ្រាបថារាជបំណងរបស់ទ្រង់គឺមានភាពត្រឹមត្រូវ
  «តែអូននៅតែខ្លាច»ជីមីន នៅតែមានកង្វល់ចំពោះការសម្រេចព្រះទ័យរបស់យ៉ុនហ្គី ដែលបានយល់ស្របតាមទ្រង់
  «មានបងនៅទីនេះហើយមានអ្នកណាហ៊ានជាមួយអូននោះ?អូនកុំខ្វល់ជាមួយពាក្យសម្តីអ្នកដទៃច្រើនពេកវាមិនល្អទេ»ព្រះកាយតូចច្រឡឹងត្រូវបានឱបរឹតយ៉ាងណែនដោយ យ៉ុនហ្គី
  «ហឹ្អក បង!!!!»កែវព្រះនេត្រគ្រីស្ទាល់ស្រស់ស្អាតដកដោយទឹកថ្លាក្តៅអ៊ុនៗដែលហៀបនឹងធ្លាក់មក
  «អត់អីទេៗមានបងនៅទីនេះហើយតើស»ព្រះភក្ត្រជីមីន បានខ្ទប់នឹងសាច់ស្មាទូលាយរបស់យ៉ុនហ្គី ទទួលយកក្តីស្រលាញ់និងភាពកក់ក្តៅស្របគ្នា
  «ព្រឹកស្អែកនឹងមានការចាប់ផ្តើមកសាងហើយ»ជីមីន ងើបព្រះភក្ត្រពិស្មាយ៉ុនហ្គី ហើយបើកព្រះនេត្រធំៗមានបន្ទូកចោទសួរមកព្រះស្វាមុី
  «អីគេ?លឿនពេកហើយទេដឹង?»សណ្តាប់ឮព្រះមហេសីយើងចោទសួរអ៊ីចឹងយ៉ុនហ្គី ក៏អស់សំណើចក្នុងបំពង.ក
  «ពិតមែនហើយអូនមានជ្រាបដែរអត់ថាអូនជានរណា?រាជបន្ទូលរបស់អូនបីដូចជាវេទមន្តយ៉ាងចឹង»បានសណ្តាប់ឮជីមីន កាន់តែបើកព្រះនេត្រធំជាងមុនទ្វេរដងមិននឹកស្មានសោះថាទ្រង់មានអំណាចដល់ម្លឹង
  «អូនជារាជអគ្គមហេសីរបស់មីន យ៉ុនហ្គីដែលជាក្សត្រគ្រប់គ្រងប្រទេសកូរ៉េណា»បបូរមាត់ស្អាតក៏ខ្ជឹបឡើងទាំងស្នាមញញឹមចំណែកឯព្រះនេត្រវិញលិបអស់ហើយ
  «មហេសីបងមានរាជតម្រិះដិតដល់សម្រាប់ប្រជានុរាស្ត្រណាស់តែសម្រាប់បងវិញក្នុងព្រះទ័យអូនជាដូចលម្អធូលីដែលអូនមិនដែលយកព្រះនេត្រមើល»អស់ពីមានបន្ទូលសាច់ការយ៉ុនហ្គី ក៏មានបន្ទូលលេងសើចវិញ
  «សឺត បងនិងបុត្រជាអ្វីៗគ្រប់យ៉ាងរបស់អូន»បបូរមាត់ទាំងពីរបានប៉ះគ្នាជាហេតុធ្វើឲ្យម្ចាស់បបូរមាត់ញោចស្នាមញញឹមឡើងមក
  «ថើបបងម្តងទៀតបានទេមិញមិនយកជាការទេ»ព្រះភក្ត្រកំហូចលេចចេញមកធ្វើឲ្យជីមីន អៀនយកតែមែនទែន
  «ផាច់ អត់ទេខ្មាស់គេមនុស្សជុំវិញឲ្យព្រោងព្រាត»មម្រាមដៃដង្ហើមស្រូវលើកមកវាយដើមទ្រូងហាប់ណែនដូចដុំថ្មរបស់យ៉ុនហ្គី ទាំងអៀនប្រៀន
  «គ្មានអ្នកណាគេហ៊ានមើលទេអូនសាកថើបបងម្តងទៀតមើស»ជីមីន ក៏បិទព្រះនេត្រហើយក៏លោមកថើបបបូរមាត់ទន់ស្តើងរបស់យ៉ុនហ្គី ថ្នមៗហើយក៏ដកបបូរមាត់ចេញមកយ៉ាងរហ័ស
  «ដៃបងនៅឲ្យស្ងៀមបន្តិចទៅ»ជីមីន ចាប់ដៃយ៉ុនហ្គី ចាប់ដែលកំពុងតែអង្អរអង្អែលភ្លៅរបស់ទ្រង់ពីលើសាច់ក្រណាត់
  «មិនចង់ស្ងៀមទេស្ទាបអង្អែលបែបនេះទើបមិនទំនេរដៃ»យ៉ុនហ្គី ញាក់ចិញ្ចើមឡើងទាំងព្រះភក្ត្រខិលខូច
  «ដៃឲ្យរវាមដូចដៃមឹកបានតែកាត់ឆាតើស»ដោយដៃទ្រង់មានកម្លាំងខ្សោយជាងដៃយ៉ុនហ្គី ក៏ត្រូវយ៉ុនហ្គី រើរួច
  «បើដៃបងនៅតែស្ងៀមមិនរវាមស្មានតែមានបុត្រ ហ្គីល?បងគ្រាន់តែទាមទារសំណងកាលដែលអូនបានបំពានបងកាលពីមុនតើស.គ្រាន់តែប៉ះពាល់បន្តិចមិនបានមែន?អូនឯងនេះបោកបងបានយកបុត្រប្រើហើយនៅមកកំណាញអី?បងទេជាអ្នកខាតបង់.ហអូនឯងកំុចង់ចំណេញលើចំណេញពេក»សណ្តាប់ឮរាជបន្ទូលព្រះស្វាមុីបែបនេះជីមីន ស្រាប់តែខ្ញាល់ឡើងមួយរំពេច
  «អីគេ?អូនហ្នឹង?»កែវព្រះនេត្រជីមីន ត្របាញ់មកសម្លក់យ៉ុនហ្គី ធ្វើឲ្យយ៉ុនហ្គី ជ្រាបយ៉ាងច្បាស់ណាស់ថាបន្តិចទៀតទ្រង់ដឹងតែខ្ទប់របស់ជីមីន ហើយ
  «អឺ អត់ អត់ទេ  ទេ គឺ បង បងទេជាអ្នកខុស»យ៉ុនហ្គី រាដៃឃាត់និងមានបន្ទូលយ៉ាងរហ័សពេលដែលជីមីន បម្រុងគប់ប៉ាន់តែមកទ្រង់
  «បើដឹងខ្លួនល្អហើយ»ជីមីន ក៏សើចឡើងបាត់ព្រះនេត្រនឹងបានដាក់ប៉ាន់តែទុកលើតុវិញ
  «មីន ហាយប់ពួកយើងយាងទៅលេងផ្សាររាត្រីនៅខាងក្រៅរាជវាំងល្អដែរទេ?»យ៉ុនហ្គី ទាញជីមីន មកគង់លើភ្លៅទ្រង់សឹមមានបន្ទូលលួងលោមឲ្យជីមីន ស្ងប់ព្រះទ័យបើស្រួលមិនស្រួលជីមីន លើកប៉ាន់តែមកគប់ទ្រង់ទៀតនោះទ្រង់មិនបែកក្បាលហើយហី?
  «ក៏ល្អអូនក៏ចង់ឲ្យបុត្រដើរលេងខ្លះដែរ»ជីមីន ក៏បានចាក់ទឹកតែមកសោយតែក្លិនតែក៏បានភាយចូលច្រមុះយ៉ុនហ្គី ដែលធ្វើឲ្យទ្រង់ទទួលបាននូវក្លិនស្អុយយ៉ាងចម្លែកខុសពីរាល់ដង
  «អ៊ួក ស្អុយណាស់»ដោយទ្រាំទ្រជាមួយក្លិនរបស់វាមិនបានយ៉ុនហ្គី ក៏ក្អួតយកៗតែម្តងតែក៏សំណាងដែលមិនប្រឡាក់ ជីមីន
  «អត់ទេមានក្លិនឈ្ងុយក្រអូបសឹងអី/អ៊ួក ខិះ ខិះ យកចេញ អួ៊ក អ៊ែគ អ៊ួក អ៊ួក មីនយយកចេញទៅ»ជីមីន យកទឹកតែមកកាន់តែជិតយ៉ុនហ្គី យ៉ុនហ្គីកាន់តែក្អួតមកខ្លាំង
  «ខិះ ខិះ ជិតដូចកាលមុនទៅ មីន?»ទោះបីជាក្អួតមកឡើងព្រះភក្ត្រស្លេកស្លាំងយ៉ាងណាក្តីយ៉ុនហ្គី មិនបានមានកង្វល់នោះទេតែទ្រង់បែរជាមកញញមឹត្រកអរទៅវិញតើនេះមានរឿងអ្វីឲ្យប្រាកដទៅនេះ?
  «រឿងអីកាលពីមុន?អូនមិនយល់ទេ»ចិញ្ចើមជីមីន ក្របួចចូលគ្នាបញ្ចាក់ពីការមិនពេញព្រះទ័យ
  «អូនកំពុងតែមានបុត្រដូចកាលមានបុត្រហ្គីល អ៊ីចឹងបុត្រស្រលាញ់បងជាងអូនទើបបងត្រូវចាញ់ជំនួសអូន»ជីមីន សញ្ចឹងគិតបន្តិចក៏ងក់ក្បាលតិចៗនិងមិនបានមានរាជបន្ទូលអីទេ
  «សឺត សឺត សឺត នៅទីបំផុតបុត្រហ្គីល មានម្ចាស់ប្អូនហើយ»វង់ភក្ត្រមូលក្រឡំត្រូវយ៉ុនហ្គី ថើបគ្មានចន្លោះ
  «បានហើយខ្ពុលមាត់ចេញទៅ»ដោយសប្បាយអរពេកជីមីន ក៏លើកទឹកតែនោះឲ្យយ៉ុនហ្គី ខ្ពុលមាត់ចេញហើយយ៉ុនហ្គី ហ្នឹងក៏ចឹងទៀតខ្ពុលមាត់ភ្លាមទាំងមិនដឹងថាហ្នឹងជាទឹកតែដែលជាដើមហេតុធ្វើឲ្យទ្រង់ក្អួតសោះ
  «អ៊ួក វ៉រ អ៊ួក មីនជួយបងផង ខិះ ខិះ ទឹកតែ អ៊ួក អ៊ែគ ខិះ អ៊ួក»ម្តងនេះគ្មានសល់អីទៀតទេនៅក្នុងពោះយ៉ុនហ្គី អីក៏ចេញមកដែរគ្មានសល់អីម៉ាបៀក
  «ឌឹប ឌឹប អូនសុំទោសអូនភ្លេចបងយ៉ាងម៉េចហើយបានធូរខ្លះទេ?ឌឹប ឌឹប»ជីមីន គក់ខ្នងយ៉ុនហ្គីី តិចៗឲ្យយ៉ុនហ្គី ក្អួតឲ្យអស់ស្លេះជាប់នឹងមាត់
  «បងអត់អីទេ»យ៉ុនហ្គី បន្ទាប់ពីក្អួតហើយជីមីន ក៏ជួយគ្រាហ៍ទ្រង់មកគង់នៅនឹងតុទាំងអស់កម្លាំងល្ហិតល្ហៃ
  ព្រះសូរិយាលាយដោយពណ៌.សលាយនិងពណ៌ទឹកក្រូចស្រាលលិចសន្សឹមៗទៅតាមគន្លងវិលនៃភពផែនដីនាំមកនូវវង់ព្រះចន្ទអមដោយដួងតារារាប់ពាន់នាផ្ទៃអាកាសព្រះចន្ទមូលក្រឡង់បញ្ចេញពន្លឺភ្លឺព្រឹមៗដីដូចជាភ្លើចង្កៀងធ្វើឲ្យផ្សាររាត្រីកណ្តាលក្រុងមានមនុស្សម្នាយ៉ាងច្រើងកុះករដើរកម្សាន្តពេលរាត្រីដោយនៅក្នុងប្រទេសកូរ៉េគឺមានតែផ្សារនេះទេដែលបើកដំណើរការទាំងថ្ងៃទាំងយប់
  «បិតាចង់ទិញអានោះ»យ៉ុនហ្គី ជីមីននិងយ៉ុនហ្គីល  គ្រងដោយសម្លៀកបំពាកធម្មតាយាងក្រសានៅក្នុងផ្សារជុំគ្រួសារហើយក៏ពុំមានសេនាមកការពារដែរគឺពួកទ្រង់យាងមកដោយសេះមួយក្បាលមកជាមួយគ្នាតែប៉ុណ្ណោះតែនៅក្នុងដៃយ៉ុនហ្គី ជាប់ដោយដាវមួយដើមដែលជាដាវសំណព្វរបស់ទ្រង់ដែលសម្លាប់មនុស្សរាប់មិនអស់
  «ជាគោមនេះមែនទេ ហ្គីល»យ៉ុនហ្គី មានបន្ទូលមកសួរយ៉ុនហ្គីល ដោយប្រើពាក្យសាមញ្ញធម្មតា
  «បាទ ពុក»យ៉ុនហ្គីល ក៏តបមកវិញជាមួយពាក្យសាមញ្ញធម្មតាតាមរាជបណ្តាំព្រះបិតាដែលបានប្រាប់ទ្រង់មុនពេលចេញមក
  «ឲ្យគោមខ្ញុំបីមក»យ៉ុនហ្គី ដកប្រាក់ឲ្យអ្នកលក់ឯអ្នកលក់ក៏ឲ្យគោមបីនិងទៀតដែលបានដុតរួចជាស្រេចឲ្យពួកទ្រង់
  «អូនអ្នកកាន់ទៀត»យ៉ុនហ្គី កាន់គោមចំណែកជីមីន កាន់ទៀន
  «ទៅខាងនៅទៅមិនសូវជាមានមនុស្ស»ជីមីន បានចង្អុលទៅដើមឈើមួយដើមនៅជាប់មាត់ទឹកដែលមានមនុស្សតិចនៅម្តុំហ្នឹង
  «អឹម តោះ»ទ្រង់ទាំងបីក៏បានពន្លារគោមឲ្យវាប៉ោងនិងបានដុតទៀតនៅកន្លែងគប់ភ្លើងសម្រាប់ដុតកណ្តាលគោម
  «មុននឹងបង្ហោះគឺត្រូវបួងសួងសឹន»គោមបានដុតវាក៏រៀងហើបៗចង់ហោះពេលដែលត្រូវកម្តៅ
  «បួងសួងរួចហើយមែនទេ?អ៊ីចឹងបង្ហោះបានឃើញ»គោមទាំងបីក៏ហោះឡើងលើផ្ទៃអាកាសដោយគ្មានការជាប់ទើរអីនោះទេមកពីកន្លែងបង្ហោះវាវាល
  «ពួកយើងជិះទូកល្អទេ?»គាប់ជួនទូកនៅជិតពួកទ្រង់ស្រាប់យ៉ុនហ្គី ក៏មានបន្ទូលបបួលជីមីន និង យ៉ុនហ្គីល
  «ល្អបិតាល្អ»គ្រាន់តែសណ្តាប់ឮថាបានជិះទូកយ៉ុនហ្គីល មិនបង្អែរបង្អង់យូរទេគឺរត់មកលើទូកមុនមាតាបិតាតែម្តង
  «ចំមែនហើយបុត្រនេះ»យ៉ុនហ្គី និងជីមីន មានបន្ទូលឡើងស្របគ្នាដូចជាណាត់គ្នាមានបន្ទូលយ៉ាងអញ្ចឹង
  «លោកអ៊ុំពួកខ្ញុំជិះបីនាក់»យ៉ុនហ្គី បានហុចប្រាក់មកឲ្យលោកអ៊ុំដែលជាម្ចាស់ទូកឲ្យដឹងពួកទ្រង់ជិះទតមើលអំពិលអំពែកនិងគោមនៅលើទឹកដែលគេបានបណ្តែត
  «អួយ!!ចង្កៀងហោះម៉ាកា.នរ»យ៉ុនហ្គីល យកដៃក្បង់អំពិលអំពែកបានមួយក្បង់ដែលគូថរបស់វាបញ្ចេញបន្លឺភ្លឺមភ្លែតៗពណ៌បៃតងខ្ចីយ៉ាងស្រស់ស្អាត
  «អូនចូលចិត្តបែបនេះដែរអត់?បើពេញចិត្តបងនឹងឧស្សាហ៍នាំអូនមកលេងទីនេះឲ្យញឹក»ជីមីន ត្រូវយ៉ុនហ្គី ឱបពីខាងក្រោយនិងបានដាក់ចង្ការនៅលើស្មារបស់ ជីមីន
  «អូនប្រាកដជាចូលចិត្តហើយបើបានមកញឹករឹតតែល្អ»ស្នាមញញឹមចំណិតព្រះខែក៏ញោចចេញមកយ៉ាងល្អស្អាតក្រោមវង់ព្រះចន្ទ
  «ព្រះចន្ទថ្ងៃនេះស្អាតណាស់»ជីមីន កាន់តែញញឹមធ្វើឲ្យសាច់ថ្ពាល់ជីមីន រីកឡើងគួរឲ្យស្រលាញ់
  «សឺត តែអូនស្អាតជាងព្រះចន្ទរាប់មុឺនដង»ជីមីន យកដៃខ្ទប់មាត់លួចសើចតិចៗល្មមតែទ្រង់និងយ៉ុនហ្គី សណ្តាប់ចំណែឯយ៉ុនហ្គីល វិញឈរចាប់អំពិលអំពែកនៅជ្រុងម្ខាងពីពួកទ្រង់ឯណោះ
  «និយាយអីមិនចេះខ្មាស់មាត់»ខ្យល់បកមកល្ហើយក្រោងវង់ព្រះចន្ទពេញវង់ធ្វើឲ្យបរិយាកាសកាន់តែល្អសម្រាប់ពួកទ្រង់ទាំងពីរ(ក្នុងការញ៉ែគ្នា)
  «ខ្មាស់អីពួកយើងបានរៀបការជាមួយគ្នាហើយហ្នឹង»យ៉ុនហ្គី ញាក់ចិញ្ចើមឡើងចង់ជាន់កែង ជីមីន
  «បងមិនខ្មាស់តែអូនខ្មាសលែងឈប់ឱបអូនមានគេមើលមកច្រើនណាស់»មនុស្សម្នាជាច្រើនសម្លឹងមកកាន់ជីមីន និងយ៉ុនហ្គី ធ្វើឲ្យជីមីន មិនស្រណុកព្រះទ័យជាខ្លាំងមិនដឹងថាអ្នកណាស្រលាញ់អ្នកណាស្អប់ពួកទ្រង់ខ្លះទេ?ពេលដែលពួកគេបានឃើញសកម្មភាពមនុស្សប្រុសឈរថើបថ្ពាល់ឈរឱបគ្នាបែបនេះ
  «យ៉ុន អូនងងុយហើយពួកយើងទៅវិញទៅ»ជីមីន មានបន្ទូលទាំងទម្លាក់សម្លេងបើតាមនឹងស្តាប់ដូចជាមនុស្សកំពុងតែអន់ចិត្ត
  «បងតាមតែអូនស្រាប់ទៅហើយ ហ្គីលតោះពួកយើងទៅវិញចាំមលលេងលើកក្រោយទៀត»យ៉ុនហ្គី ជីមីននិងយ៉ុនហ្គីល ក៏យាងមកក្នុងរាជវាំងវិញដោយសេះមួយក្បាលដែលជាសេះផ្ទាល់ខ្លួនរបស់ យ៉ុនហ្គី(នៅក្នុងរាជវាំងឲ្យតែមេឃងងឹតគឺមិនអាចចេញឬចូលបាននោះទេគឺគេបិទទ្វារអស់ហើយតឬបើមានផ្លាកបញ្ជាទើបអាចចូលមកបាន)

  បើសិនជាអាចសូមផ្តល់មតិចំពោះសាច់រឿងនៅខាងក្រោមនេះផងអ្នកទាំងអស់គ្នាអាចសួរអីក៏បាននៅក្នុងសាច់រឿងមួយរឿងនេះសំខាន់រឿងចប់នឹងទទួលបានរង្វាន់ទៀត
  Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now