បងនឹងធ្វើបែបនេះដាក់អូនរាល់ថ្ងៃ

418 58 16
                                    

អ៊ុនវូ កំពុងតែនៅក្នុងរាជវាំងជាមួយនឹងរាជកិច្ចដែលមានកម្រាស់ជិតមួយម៉ែត្រធ្វើឲ្យអ៊ុនវូ តានតឹងចិត្តជាខ្លាំងក្នុងចិត្តបន់ឲ្យតែយ៉ុនហ្គី ឆាប់ត្រឡប់មកវិញលឿនៗទេ
  «ហុើយ មិនដឹងកាលណាបានអស់ទេ»អ៊ុនវូ ជ្រោងសក់ខ្លួនឯងទាំងអាការ:ខ្ជិលច្រអូសជាខ្លាំងបើដឹងថាចឹងណាមិនព្រមទទួលពាក្យរបស់យ៉ុនហ្គី ទេនាំតែពិបាកខ្លួននេះត្រឹមតែពីរថ្ងៃសោះរាជកិច្ចច្រើនប៉ុណ្ណោះហើយចុះបើប៉ុន្មានថ្ងៃទៀតនោះមិនលិចក្បាលទៅហើយហី
  «ទ្រាំមិនអីៗតែប្រឹងបន្តិចគង់តែអស់ទេ»អ៊ុនវូ សម្រួលអារម្មណ៍ខ្លួនឯងវិញបន្ទាប់មកក៏បានធ្វើរាជកិច្ចដ៏ច្រើនក្រាស់ក្រែនោះបន្តទៅទៀតបើខ្លួនគិតតែពីនិយាយថាច្រើនៗហើយមិនធ្វើគឺរឹតតែច្រើនលើសដើម បន្ទាប់ពីធ្វើរាជកិច្ចបានមួយសន្ទុះអ៊ុនវូ ក៏បានត្រឡប់មកផ្ទះវិញជាមួយរាជកិច្ចមួយចំនួនសម្រាប់យកមកធ្វើនៅផ្ទះ
  «ណាមវ៉ុន មកពីរៀនវិញនៅប្រពន្ធសម្លាញ់ សឺត សឺត នឹកណាស់នាក»អ៊ុនវូ ចាប់ឱបយ៉ុងជី ថើបថ្ពាល់ខ្សឺតទាំងញញឹមពេលដែរកូនអត់នៅចេងចង់ថើបយ៉ុងជី យ៉ាងម៉េចក៏បានដែរយ៉ុងជី អត់ឃាត់ទេ
  «មិនដឹងជានឹកអីទេបែបគ្នាតែមួយព្រឹកសោះ»យ៉ុងជី ញញឹមទាំងអៀននឹងបានរុញទ្រូងអ៊ុនវូ ចេញ
  «អូនអត់នឹកបងតែបងនឹកទេ ជុប»អ៊ុនវូ ថើបបបូរមាត់យ៉ុងជី មួយជុបហើយក៏បានឱប យ៉ុងជីន
  «ពុកកូនមករៀនវិញហើយ»ណាមវ៉ុន រកមកទាំងញញឹមហើយក៏បានទាញអាវអ៊ុនវូ ឡើងខ្លាំងកុំឲ្យអ៊ុនវូ ឱបយ៉ុងជី ទៀតដោយសារតែណាមវ៉ុន នេះណាហួងហែងយ៉ុងជី ដល់ហើយ
  «រៀនថ្ងៃហ្នឹងយ៉ាងម៉េចដែរ ណាមវ៉ុន»អ៊ុនវូ បានប្រលែងយ៉ុងជី ចេញពីការឱបនឹងបានបន្ទន់ជង្គង់ឲ្យស្មើនឹងកម្ពស់កូនស្រីកំពូលក្បាលចូលដែលទើបនឹងមកពីរៀន
  «រៀនថ្ងៃហ្នឹងអត់អីទេពុក»ណាមវ៉ុន និយាយតែប៉ុណ្ណឹងក៏បានកាន់ដៃយ៉ុងជី ដើរទៅបន្ទប់បាត់
  «ហឹម ប្រពន្ធឯងអ្នកដណ្តឹងសោះតែមិនសូវជាបាននៅជិតនេះកូនស្រីយើងដូចជាដល់-កពេកហើយទេដឹង?ពុកខ្លួនឯងសោះក៏ហួងមិនឲ្យនៅជិតដែរ»អ៊ុនវូ ឈរនិយាយម្នាក់ឯងទាំងហួសចិត្តនឹងកូនស្រី
  «ជុប ជុប ជុប មានអីឲ្យប្តីជួយទេ?»អ៊ុនវូ ឱបយ៉ុងជី នៅពីខាងក្រោយហើយក៏ថើបកញ្ចឹង-ករបស់យ៉ុងជី ជាច្រើនខ្សឺតឯអ្នកបម្រើដែលនៅជួយធ្វើម្ហូបយ៉ុងជី ក៏នាំគ្នាចេញអស់ទាំងញញឹមដោយសារតែពួកគេមិនបានរើសអើងនិងស្នេហារបស់អ្នកទាំងពីរនោះទេមានតែច្រណែននិងស្នេហារបស់អ្នកទាំងពី
  «បងចង់ជួយអូនធ្វើម្ហូបមែន?អញ្ចឹងបងចិញ្រ្ចាំមើលខ្ទឹមហើយនឹងហាន់សាច់ទៅបន្លែអូនហាន់រួចហើយ»យ៉ុងជី ចាប់ផ្តើមបង្កាត់ភ្លើងដើម្បីឆាបន្លែគ្រប់មុខហើយនឹងធ្វើស៊ុបមាន់ខ្មៅនិងម្ហូបពីរ បីមុខទៀតដែលបានធ្វើរួចអស់ហើយនៅតែឆាបន្លែនោះទេចំណែកណាមវ៉ុន វិញត្រូវអ្នកបម្រើនាំទៅលេងនៅសួរផ្ការនៅខាងក្រោយផ្ទះបាត់ហើយ ការធ្វើម្ហូបមួយមុខនេះធ្វើរៀងយូរជាមុខម្ហូបផ្សេងៗដោយសារតែអ្នកធ្វើម្ហូបរវល់តែអៀននឹងស្វាមុីដែលចេះតែនិយាយញ៉ោះខ្លួនមិនឈប់
  «ហូបបាយ ហូបបាយហើយ»នាងល្អិតណាមវ៉ុន រត់មកពីសួរច្បារទាំងញញឹមស្ញេញចេញធ្មេញទាំងក្រាស់ៗពេលបានឮថាដល់ពេលហូបបាយ
  «កុំទាន់អាលហូបលាងដៃសិនកូន»ណាមវ៉ុន ហៀបនឹងចាប់ស្លាបព្រាហូបបាយទៅហើយតែយ៉ុងជី និយាយហាមកុំឲ្យកាន់ស្លាបព្រាហូបបាយអីដោយសារតែដៃណាមវ៉ុន កខ្វក់ណាស់
  «ចា ម៉ែ»ណាមវ៉ុន ហៅយ៉ុងជី ថា"ម៉ែ"ឯអ៊ុនវូ ណាមវ៉ុន ហៅថា"ពុក"
  «ហូបបាយបានហើយស្តាប់បង្កាប់ចឹងបានគេហៅថាក្មេងឆ្លាត»អ៊ុនវូ អង្អែលសក់កូនស្រីតិចៗទាំងញញឹមផ្អែមទៅកាន់នាង
  «បងហូបឲ្យច្រើនៗទៅមួយរយ:នេះបងដូចជាហត់ហើយ»យ៉ុងជី ដួសស៊ុបមាន់ខ្មៅមួយចានមកឲ្យ អ៊ុនវូ
  «អគុណអូនសម្លាញ់»អ៊ុនវូ ចាប់ដៃយ៉ុងជី អង្អែលតិចៗទាំងញញឹមទាំងក្រសែភ្នែកមិនធម្មតាហើយក៏មិនទាន់ទទួលស៊ុបពីដៃយ៉ុងជី ដែរ
  «អូនហូបដែរទៅ»អ៊ុនវូ បានចាប់ឆាបន្លែគ្រប់មុខមកដាក់ចានរបស់ យ៉ុងជី
  «ហា ហា ម៉េចក៏អត់ចាប់ឲ្យអូនដែរ?»ដោយឃើញពុកម៉ែខ្លួនផ្អែមល្អែមជាមួយគ្នាហើយមិនយកចិត្តទុកដាក់លើខ្លួនណាមវ៉ុន ក៏មិនសុខចិត្ត
  «នេះរបស់កូន»អ្នកទាំងពីរនិយាយឡើងព្រមគ្នានឹងបានបាច់ម្ហូបមកដាក់ចានរបស់នាងល្អិតក្បាលខូចណាមវ៉ុន កុំឲ្យនាងស្រែកទៀត
  «ហឹស ហឹស ចំមែនហើយកូននេះ»យ៉ុងជី សើចគ្រវីក្បាលនឹងកូនស្រីតែមួយត្រួយបណ្តូលព្រលិត>_<
  «អ្ហឹស សឺត អឹម»ដៃអ៊ុនវូ លូកមកចូលក្រោមតុហើយក៏បានស្ទាបអង្អែលភ្លៅរបស់ យ៉ុងជី
  «អ្ហាស ដកដៃមកចេញទៅ»យ៉ុងជី និយាយតិចៗទៅកាន់អ៊ុនវូ ដែលកំពុងតែបំពានខ្លួនក្នុងពេលហូបបាយ
  «ក៏បានតែយប់នេះអូនមិនរួចខ្លួនទេ»អ៊ុនវូ និយាយទៅកាន់យ៉ុងជី តិចៗល្មមតែឮតែពីរនាក់
    យ៉ុនហ្គី បានជួយធ្វើម្ហូបជីមីន បន្ទាប់ពីធ្វើម្ហូបហើយយ៉ុនហ្គី កីបានកាត់ស្មៅនៅលើភ្នំឲ្យសេះសុីឲ្យវាមានកម្លាំងនឹងបានដាក់ទឹកឲ្យវាផឹករហូតទាល់តែរួចរាល់អស់ក៏បានដេកឱបជីមីន នៅលើគ្រែខាងមុខផ្ទះ
    «សឺត សឺត សឺត សឺត យើងចង់តែខាំឲ្យដាច់ទេថ្ពាល់ទន់ៗអញ្ចឹងនោះ»យ៉ុនហ្គី ថើបថ្ពាល់ជីមីន ជាច្រើនខ្សឺតនឹងបានទាញថ្ពាល់ជីមីន លេងតិចៗយ៉ុនហ្គី អត់ហ៊ានទាញលេងខ្លាំងទេខ្លាចជីមីន ឈឺថ្ពាល់
    «អឹម ជីប ហឹម អឹម ជីប ជីប»យ៉ុនហ្គី បានឡើងមកទ្រោបពីលើជីមីន ហើយក៏បានឱនមកសង្រគប់បបូរមាត់ក្លែបក្រូចបឺតជញ្ជក់នឹងបៀមអណ្តាតរសប់ជីមីន ទាំងជក់ចិត្ត
    «អឹម អឹម ជីប ជីប ជីប ជីប ហឹម ជីប»យ៉ុនហ្គី បានឈប់ថើបជីមីន វិញដោយសារតែច្លួនមិនចង់បំពានជីមីន នៅពេលនេះទេបានថើបតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយបើយ៉ុនហ្គី នៅតែបន្តច្បាស់ណាស់ថាអ្នកទាំងពីរលង់ខ្លួនកាន់តែខ្លាំងៗដកខ្លួនមិនងាយរួចទេ
    «ជុប កុំបុិនអៀនបងពេកអូនសម្លាញ់រៀនទម្លាប់ខ្លួនទៅបងនឹងធ្វើបែបនេះដាក់អូនរាល់ថ្ងៃ»យ៉ុនហ្គី បានចុះពីលើខ្លួនជីមីន ហើយក៏បានជិះសេះចុះពីលើភ្នំមកដឹកយ៉ុនហ្គីល មកផ្ទះវិញ
    «ពូយ៉ុន!!!»យ៉ុនហ្កីល នីឈរមុនសាលារៀនរងចាំ យ៉ុនហ្គី
    «អគុណលោកគ្រូដែលបានជួយមើលថែ យ៉ុនហ្គីល»មុននឹងឡើងលើខ្នងសេះយ៉ុនហ្គី ក៏បាននិយាយអគុណទៅកាន់លោកគ្រូកម្លោះចាត់ទុកជាការគួរសមហើយក៏បានជិះសេះទៅបាត់
    «រៀនថ្ងៃហ្នឹងសប្បាយអត់ ហ្គីល?»យ៉ុនហ្គីល ជិះសេះក្នុងល្បឿនមធ្យមនឹងមិនហ៊ានជិះសេះលឿនពេកទេខ្លាចយ៉ុនហ្គីល ធ្លាក់ពីលើខ្នងសេះ
    «សប្បាយ»យ៉ុនហ្គីល ក៏ឆ្លើយទៅប្រាប់យ៉ុនហ្គី ឲ្យបានដឹង
    «កាន់ឲ្យជាប់ណាពូជិះឡើងលើភ្នំ»យ៉ុនហ្គី បានក្រសោបចង្កេះយ៉ុនហ្គីល ដៃម្ខាងឯដៃម្ខាងទៀតក៏កាន់ខ្សែបញ្ជាសេះ
    «ហប»យ៉ុនហ្គី ទាញខ្សែបញ្ជាសេះមកខាងក្រោយតិចៗធ្វើឲ្យវាឈប់
    «ម៉ែហ្គីល មកពីហៀនវិញហើយ»យ៉ុនហ្គីល ចុះពីលើខ្នងសេះតត់មករក ជីមីន
    «យកសៀវភៅទៅទុកទៅកូនចាំមកហូបបាយ»ជីមីន អង្អែលថ្ពាល់យ៉ុនហ្គីល តិចៗចំណែកឯយ៉ុនហ្គីល ក៏បានយកសៀវភៅទៅទុក
    «ចាំបងជួយលើក»យ៉ុនហ្គី ចូលមកចង្រ្កានបាយជាមួយនឹងជីមីន ជួយលើកចានសម្រាប់ហូបបាយចំណែកឯយ៉ុនហ្គីល វិញបន្ទាប់ពីយកកាតាបទុកហើយក៏បានលាងដៃឡើងស្អាតហើយៀលូវនេះផងដែរយ៉ុនហ្គីល កំពុងតែអង្គុយនៅលើគ្រែរួចជាស្រេច
    «យ៉េ ហូបបាយ ហូបបាយ»យ៉ុនហ្គីល លើកដៃឡើងទាំងសប្បាយចិត្តដោយសារតែព្រឹកមិញអត់បានហូបបាយនោះទេ
    «ហូបឪឡឹកសិនទៅកូន»ជីមីន យកឪឡឹកមួយចានមកឲ្យយ៉ុនហ្គីល ហូបមុនសិនខ្លាចថាយ៉ុនហ្គីល នឹងខ្យល់ចាប់
    «សឺត សឺត នឹកណាស់»យ៉ុនហ្គី ទាញកង្កេះជីមីន មកអិបជាប់នឹងចង្កេះខ្លួនហើយក៏បានថើបថ្ពាល់ជីមីន ខ្សឺតៗទាំងសប្បាយចិត្ត
    «បានហើយលែង លែងទៅកុំធ្វើអញ្ចឹងប្រយ័ត្នហ្គីល មកឃើញ»ជីមីន និយាយទាំងពិបាកនៅក្នុងខ្លួនគេមិនទម្លាប់មានអ្នកមកឱបបែបនេះទេ
    «ថើបបងមួយខ្សឺតមកបងនឹងលែងអូន»យ៉ុនហ្គី លោថ្ពាល់មកជិត ជីមីន
    «ជុប»គ្រាន់តែថើបហើយជីមីន ក៏ងាកមុខចេញយ៉ាងលឿនក្រៅពីយ៉ុនហ្គីល ជីមីនមិនដែលថើបអ្នកណាមកទេប្រាំពីរឆ្នាំមកនេះ
    «យកម្ហូបទៅក្រៅទៅ»ជីមីន ហុចម្ហូបមកឲ្យយ៉ុនហ្គី ទាំងមិនបានប្រទាក់នឹងក្រសែភ្នែករបស់យ៉ុនហ្គី នោះទេខ្លាចអៀនទៀត
    «យ៉ុនហ្គីល កុំហូបឪឡឹកច្រើនពេកប្រយ័ត្នចុកពោះ»ឪឡឹកមួយចាននៅសល់តែពាក់កណ្តាលចានដោយសារយ៉ុនហ្គីល ហូបយកៗដោយសារតែគេចូលចិត្តហូបឪឡឹក
    «ហ្គីល ឈប់ហូបហើយ»យ៉ុនហ្គីល ដាក់ឪឡឹកចុះវិញហើយក៏បានអង្គុយបត់ជើងឡើងត្រង់ខ្លួនរងចាំហូបបាយជុំគ្នា
    «ទ្រង់ អឹម ហូបអានេះទៅ»ពាក្យរាជសព្ទដែលជីមីន ហៀបនឹងនិយាយតែក៏ត្រូវលេបចូលក្នុងពោះវិញដោយក្រសែភ្នែករបស់យ៉ុនហ្គី សម្លឹងមកកាន់ខ្លួន
    «ហ្គីល ចូលចិត្តឆាម្ទេសប្លោកដែរអត់?»យ៉ុនហ្គី បានចាប់ឆាម្ទេសប្លោកមកដាក់ចានយ៉ុនហ្គីល ឯជីមីន ចាប់ដាក់ចាន យ៉ុនហ្គី
   «អីក៏ហ្គីល ហូបដែរ»យ៉ុនហ្គីល ក៏បានហូបឆាម្ទេសប្លោកដែលយ៉ុនហ្គី បានចាប់ដាក់ចានឲ្យ
   «អូនក៏ដូចគ្នាហូបឲ្យច្រើនៗទៅនឹងមានសាច់ជាងមុនឥឡូវនេះអូនស្គមច្រើនណាស់»យ៉ុនហ្គី ម្ហូបមកចាន ជីមីន រីឯជីមីន វិញបានត្រឹមតែញញឹមសម្លឹងងាកមើលឆ្វេងៗស្តាំៗទាំងអៀនល្មិចទេដោយសារតែមិនទម្លាប់នឹងពាក្យ"បង/អូន"នេះសោះស្តាប់ហើយមានអារម្មណ៍ថាល្មិចៗទេមុនទម្លាប់ច្រចៀកសោះ អាហារពេលថ្ងៃត្រង់បានបញ្ចប់ដោយមានយ៉ុនហ្គី ជាអ្នកលាងចានចំណែក៉ជីមីន វិញយ៉ុនហ្គី មិនឲ្យធ្វើទេនៅចាំតែស្រួលទៅ
   «ពូយ៉ុន លាងចានហើយនៅ?»យ៉ុនហ្គីល បន្ទន់ជង្គង់នៅជិតយ៉ុនហ្គីល ដែលកំពុងលាងចានឆ្នាំងប្រឡាក់ឡើងមួយគំនរ
   «នៅទេតែក៏ជិតហើយដែរ»យ៉ុនហ្គី បានយ៉ុនហ្គីល មកជិតចឹងញញឹមឡើង-អរទោះយ៉ុនហ្គីល មិនបានជួយលាងក៏បានគ្នានិយាយលេងដែរ
   «ពូយ៉ុន ចង់ទៅចាប់ដាមអត់ ហ្គីលនាំទៅ»ក្រឡាមនុស្សយ៉ុនហ្គីល នេះឲ្យតែនិយាយចូលឬក៏មករកយ៉ុនហ្គី ដឹងតែមានបំណងហើដល់ឥឡូវខ្លួនឯងចង់ទៅលេងសមុទ្រចង់ចាប់ក្តាមក៏ធ្វើជាសួរថាយ៉ុនហ្គី ចង់ចាប់ក្តាមសមុទ្រអត់?ទាំងដែលអ្នកដែរបបួលគេទៅវិញទេដែលចង់ទៅនោះតែសុខចិត្តនិយាយដោយប្រយោលៗមិននិយាយចំៗទេ
   «ទើបហូបបាយហើយហ្នឹងចង់ទៅណាទាំងថ្ងៃត្រង់ហ្នឹង ហ្គីល?»យ៉ុនហ្គី ងើយ-កមើលមេឃឃើញព្រះអាទិត្យបញ្ចេញកម្តៅឡើងក្តៅហួតហែង
   «បើហ្គីល ចង់ទៅចាំល្ងាចចាំពូជូនហ្គីល ទៅតែឥឡូវនេះទៅអត់បានទេក្តៅណាស់»ឮយ៉ុនហ្គី និយាយប្រាប់ថានឹងជូនខ្លួនទៅហើយយ៉ុនហ្គីល ក៏មិនបាននៅនិយាយជាមួយនិងយ៉ុនហ្គី ទៀតទេក៏បានដើរមករកជីមីន បាត់
   «ថានឹងបានគ្នាននិយាយលេងហើយ»យ៉ុនហ្គី គ្រវីក្បាលហួសចិត្តនឹងយ៉ុនហ្គីល គ្រាន់តែប្រាប់ថានឹងជូនទៅក៏ទៅក៏ទៅមែន>_<

(អ្នកទាំងអស់គ្នាកុំច្រឡំយ៉ុនហ្គី ហើយនិងយ៉ុនហ្គីល ណាម្នាក់" យ + ៉ + ុ + ន + ហ + ្ + គ + ី "|យ៉ុនហ្គី.ជាតួអង្គឯក|ចំណែកម្នាក់ទៀត" យ + ៉ + ុ + ន + ហ + ្ + គ + ី + ល "|យ៉ុនហ្គីល កូនប្រុសតួអង្គឯក|)
  បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោលបល់របស់អ្នកទាំងអស់នៅខាងក្រោមសាច់រឿងនៅខាងក្រោមនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងហើយក៏បានឲ្យខ្ញុំបានដឹងពីចំណុចណាដែលបានខ្វះខាតខ្ញុំនឹងងាយស្រួយកែតម្រូវវាᥫ᭡
Keo_theary ⛈

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now