អារុណរះមកពីទិសខាងកើតដោយលាបដោយពណ៌ក្រហមទុំដោយបញ្ជាក់វាបានចូលថ្ងៃថ្មីហើយក្រុមគ្រូពេទ្យដែលមានការមមាញឹកចាប់ពស់...មួយយប់ក៏បានឈប់សម្រាកដោយគ្មាននរណាម្នាក់ត្រូវបានពស់នោះចឹកទេចំណែកឯជីមីន វិញទ្រង់បានលួចទៅមើលអ្នកភូមិតាំងពីព្រឹកព្រហៀមហើយក៏ហួសមកជម្រំដោយមានក្រុមគ្រូពេទ្យចាប់ពស់...ដាក់ចូលក្នុងកន្ត្រងទ្រវែងគ្របជិតដែលធ្វើអំពីឈើពីសរសៃឈើតូចៗក្រងចូលគ្នា(វាស្រដៀងនិងបង្គីគ្រាន់តែវាមិនរាបដូចបង្គីទេគឺវាស្រដៀងនិងធុងតែមានចន្លោះតូចៗនិងមានគម្របបិទបើក)
«ឈីត ឈីត ឈីត»សម្លេងពស់...លានអណ្តាតចេញចូលមិនឈប់ដោយវាមានសម្បុរពណ៌ខ្មៅពាក់កណ្តាលនិងពណ៌ស្វាយពាក់កណ្តាលដោយមានក្រុមគ្រូពេទ្យកំពុងតែចាប់ក្បាលវាឲ្យឲ្យខាំក្រណាត់ដែលគ្របលើមាត់ចានយ៉ាងតឹងដើម្បីឲ្យវាខាំនិងបញ្ចេញពិសវាចេញមកដោយពិសមានមានពណ៌ក្រហមចាស់ដូចជាឈាមមនុស្ស
«ចុះមាន់ខ្មៅ?»ដោយឃើញតែកន្ត្រកដាក់ពស់...មិនបានឃើញមាន់ជីមីន ក៏មានបន្ទូលសួរឡើង
«គឺកំពុងតែបញ្ជូនមកហើយ ក្រាបទូល»លោកគ្រូពេទ្យម្នាក់ដែលជាអ្នកគ្រប់គ្រងជម្រំបាននិយាយឡើងមក
«យើងបានទៅពិនិត្យពួកគេឃើញថាពួកគេបានធូរស្រាលបន្តិចបន្ទួចវាអាចកាត់បន្ថយភាពឈឺចាប់បានខ្លះពេលពួកគេបានផឹកទឹកក្តៅនិងអាំងភ្លើង»ជីមីន បានយកក្រណាត់មកចងបិទផ្អិបមាត់និងច្រមុះទ្រង់ពេលទៅពិនិត្យអ្នកជម្ងឺអាសន្នរោគ
«ក្អឹក ក្អឹក យើងទៅវិញហើយយើងនឹងមកទីនេះទៀត ក្អឹក»លើកនេះជីមីន យាងមកតែអង្គឯងតែតែប៉ុណ្ណោះអ៊ីចឹងទ្រង់ត្រូវតែយាងទៅជម្រំឲ្យលឿនខ្លាចពេលយ៉ុនហ្គី តើនមកមិនឃើញទ្រង់នៅជាមួយ
«ហុើយ!!!សំណាងយ៉ុនហ្គី មិនទាន់តើន»ជីមីន ឡើងមកលើគ្រែសម្ងំផ្ទុំវិញទាំងធូរខ្សាកដូចជាគេយកដំថ្មចេញពីទ្រូង( "តើិន" មានន័យថាការភ្ញាក់ពីដេកតែនៅលើគ្រែមិនទាន់ក្រោកចេញពីគ្រែទេ)
«ហឹម»សម្លេងគ្រហឹមដើម.កបានដាសស្មារតីជីមីន ឲ្យញ័រញាក់ចំប្រក់សារជាថ្មីខ្លាចតែយ៉ុនហ្គី បានដឹងថាទ្រង់ទើបតែយាងមកពីណាងពីណីទេ
«ហឹម យ៉ុន»ជីមីន ធ្វើជាគ្រហឹមរកតើនដូចយ៉ុនហ្គី ដែរឯព្រះភក្ត្រទ្រង់វិញនៅឈ្ងប់នឹងផែនទ្រូងយ៉ុនហ្គី កាន់តែគៀក
«រងារខ្លាំងអត់ ហឹម?»យ៉ុនហ្គី ទាញភួយមកដណ្តប់ឲ្យជីមីន នឹងឱ្យជីមីន កាន់តែណែនឲ្យមានភាពកក់ក្តៅ
«អត់ទេមានបងអូនលែងរងារហើយ»ជីមីន មានបន្ទូលទាំងញញឹមផ្អែមក្នុងផែនទ្រូងព្រះស្វាមុី(ភួយសាច់មនុស្សវាខុសពីភួយក្រណាត់)
«យ៉ុន អូនខះ.កអូនចង់សោយទឹក»យ៉ុនហ្គី ប្រលែងព្រះកាយជីមីន ឲ្យមានសេរីភាពវិញពេលបានស្តាប់ឮរាបបន្ទូលអគ្គមហេសី
«សោយតាមសម្រួលប្រយ័ត្នឈ្លួក»ដោយទតឃើញជីមីន សោយទឹកដូចជាញាប់ពេកយ៉ុនហ្គី ក៏បារម្ភ
«អត់អីទេមកពីអូនស្រេកទឹកពេក»ទឹកតែមួយប៉ាន់តូចត្រូវជីមីន សោយអស់គ្មានសល់តែពេលដែលទ្រង់សោយគឺទ្រង់កាន់តែស្រេកវាទ្វេរជាពីរ
«អស់ទឹកហើយ??»ជីមីន ផ្ទីងប៉ាន់តែចុះមកក្រោមទាំងមិនពេញព្រះទ័យជាខ្លាំងទឹកតែអម្បាញ់មិននេះមិនស្កៀបជើងធ្មេញទ្រង់ផង
«មិនអាចទេ????»ជីមីន គ្រវីក្បាលបង្វៀសការគិតហើយក៏យាងចេញមកខាងក្រៅជម្រំដោយមានយ៉ុនហ្គី កាន់អាវរងារមកដណ្តប់ឲ្យទ្រង់ពីក្រោយ
«យ៉ុន អូនចង់យាងទៅមើលពួកគេ»ម្តងនេះជីមីន មិនបានលួចទៅដោយលាក់លាមទៀតទេគឺទ្រង់បានសូមយ៉ុនហ្គី មុននឹងទៅ
«បងមិនឲ្យអូនយាងទៅទេទីនេះមានវាគ្រោះថ្នាក់ណាស់»យ៉ុនហ្គី ទាញជីមីន មកក្រសោបជាប់នឹងផែនទ្រូងដៃអង្អែលស្មាជីមីន ថើរៗ
«អូនគ្រាន់តែចង់យាងទៅសួរសុខទុក្ខពួកគេតែម្តងតែប៉ុណ្ណោះណា ណា យ៉ុនហ្គី ណាឲ្យអូនទៅណា»ជីមីន ពេបមាត់តិចៗគ្រវីដៃយ៉ុនហ្គី ចុះឡើងដូចជាកូនក្មេងទារសុំវិញរបស់ធ្វើឲ្យយ៉ុនហ្គី ខ្នាញ់ចង់តែចាប់ថើបទៅហើយកុំតែមានសេនានៅយាមកាមច្រើនទេ
«ក៏បានតែម្តងទេតែមិនឲ្យអូនទៅជិតពួកគេពេកទេ»ទឹកមុខរលីងតលោងកល់ទឹកចង់យំហើយនៅអាពេបមាត់បិទភ្នែកតិចៗទៀតអ្នកណាទៅដាច់ចិត្តមិនព្រមតាមទៅ?
«ពួកយើងទៅតែម្តងទៅ»បានយ៉ុនហ្គី ព្រមឲ្យទ្រង់យាងទៅ.ទៅហើយជីមីន មិនឲ្យខាតពេលវេលាឥតប្រយោជន៍ទេទ្រង់ទាញដៃយ៉ុនហ្គី មកតែម្តងសំខាន់ជីមីន ស្គាល់ផ្លូវច្បាស់ទៀតធ្វើដូចជាធ្លាប់មកធ្វើឲ្យយ៉ុនហ្គី ចាប់ផ្តើមមានចម្ងល់នៅក្នុងព្រះទ័យទាំងដែលទ្រង់បានទៅប៉ុន្មានដងហើយទ្រង់ចាំមិនជាច្បាស់ោងតែជីមីន វិញមិនដែលមកសូម្បីតែម្តងដឹងដូចជាអ្នករស់នៅតំបន់នេះ(គេលួចមកហ្នឹង.ហាពូនេះ)
«ស្គាល់ផ្លូវច្បាស់យ៉ាងនេះផង?»ជីមីន ខ្ជឹបមាត់ចូលគ្នាទាំងបេះដូងលោកញាប់ឌុកដាក់ៗឯដង្ហើមវិញលែងហ៊ានដកហើយកំពុងតែរកនឹកពាក្យកុហក
«មកពីឃើញផ្លូវនេះវាអត់មានទឹកកកក្រាសៗទេហើយគេឆ្ការព្រៃឡើងស្អាតទៀតអូនក៏ចេះតែមកៗទៅ»យ៉ុនហ្គី ក៏ព្រមជឿជីមីន ដោយមិនសួរនាំអីបន្តទៀតទេណាមួយជីមីន មានបន្ទូលបែបនេះក៏សមហេតុផងដែរ
«អរ»យ៉ុនហ្គី ងក់ក្បាលបញ្ជាដោយទទួលដឹងការបកស្រាយយ៉ាងបំផ្លើសរបស់ ជីមីន
«បងធ្លាប់មកប៉ុន្មានដងដែរតែមិនចាំផ្លូវសោះតែអូនមិនដែលមកអីម្តងបែរជាស្គាល់ឡើងច្បាស់»យ៉ុនហ្គី មានបន្ទូលទាំងញញឹមផ្អែមមកជីមីន តែជីមីន មិនបានទៅញញឹមជាមួយទេទ្រង់កំពុងតែភ័យទៅវិញទេពេលនេះ
«អូនមិនដឹងទេមកពីបងខ្លួនឯងហ្នឹងកុំមកសង្ស័យអូន»ជីមីន គេចព្រះភក្ត្រមិនហ៊ានប្រសព្វខ្សែព្រះេនត្រជាមួយយ៉ុនហ្គី ឡើយ
«មានអ្នកឆ្លងក្រៅពីអ្នកនៅតំបន់នេះទៀតទេ?»ចំនួនប្រជាជនដែលឆ្លងកាត់តែមានអត្រាកាន់តែខ្ពស់គួរឲ្យកត់សម្គាល់
«គឺមានតែមិនច្រើនដល់តំបន់នេះទេ»យ៉ុនហ្គី និងជីមីន យាងមកទីនេះដោយគ្មានសេនាការពារនោះទេ
«អួយ!!!ឈឺណាស់ អួយ ឈឺ»សម្លេងទួញសោករបស់ប្រជានុរាស្ត្រលាន់ឮឲ្យរងុំគ្មានដាច់អីបន្តិច
«អ៊ុំស្រី!!!»ដោយឃើញអំស្រីម្នាក់ហៀបនឹងដួលជីមីន ក៏បានមកជួយទប់គាត់ទាំងដែលគាត់កំពុងផ្ទុកនូវជំងឺចង្រៃនេះតែជីមីន មិនបានដឹងនោះទេមកពីគាត់មិនទាន់ចេញអាការ:គួរឲ្យកត់សម្គាល់នៅឡើយចំណែកឯអ្នកដែលបានឆ្លងវិញមានជីវិតរស់បានតែបីថ្ងៃតែប៉ុណ្ណោះ
«បងបានប្រាប់អូនថាយ៉ាងម៉េច?នេះសំណាងហើយដែលគាត់មិនបានឆ្លងជម្ងឺនេះ»ដោយជីមីន ល្មើសបញ្ជាទ្រង់បែបនេះមិនអាចបណ្តោយឲ្យជីមីន យាងចេញពីជម្រំជាដាច់ខាតយ៉ុនហ្គី ក៏បីជីមីន មកជម្រំវិញទាំងខ្ញាល់បន្តិចបន្តួច
«បងនឹងឃុំអូនមិនឲ្យចេញទៅណាទេពួកឯងយាមមហេសីយើងឲ្យបានល្អហាមឲ្យទ្រង់យាងចេញពីជម្រំជាដាច់ខាតបើគ្មានការអនុញ្ញាតពីយើង»យ៉ុនហ្គី ដាក់ជីមីន មកផ្ទាល់នឹងគ្រែថ្នមមានបន្ទូលដាក់កំហិតមកកាន់ព្រះមហេសីវ័យក្មេងដែលរឹងចចេសមិនព្រមស្តាប់តាមរាជបញ្ជាទ្រង់
«ក្រាបទូល ព្រះអង្គ»សេនាដែលមាននាទីយាមការពារជម្រំឱនគោរពទទួលរាជបញ្ជាគ្រប់ៗគ្នាបើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅខាងក្រោមដែលមានបហរអប់ពណ៌ទឹកក្រូចនេះផង
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Любовные романы-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...