វាសក្តិសមនឹងឯងណាស់

541 79 10
                                    

ព្រឹកថ្មីក៏បានឈានមកដល់ថ្ងៃនេះគេមិនបានទៅលក់មីនោះទេចំណែកឯយ៉ុនហ្គី ក៏មិនទាន់ទៅដែរជីមីន បានឃាត់គេឲ្យនៅហូបបាយថ្ងៃត្រង់សិនទើបឲ្យនាយទៅ
«លោកដាំបាយទៅខ្ញុំទៅលើភ្នំមួយភ្លែត»និយាយរួចជីមីន ក៏ដើរចេញពីផ្ទះក៏បានជួបនិង អ៊ូនវូ
«លោកមករកអ្នកណាមែនទេ?»ជីមីន សួរទៅអ៊ុនវូ ដែរពួននៅពីក្រោយដើមឈើដែរមិនឆ្ងាយពីផ្ទះខ្លួនប៉ុន្មានទេ
«អ្នកនាងសួរខ្ញុំមែនទេ? ស្អាតណាស់»អ៊ុនវូ ក៏បានុកដៃចង្អុលមុខ្លួនឯងនិងភ្លឹកទម្រង់មុខពងក្រពើ-ស៉ដ្ឋខៃរបស់ជីមីន ក៏លាន់មាយ់សរសើរតិចៗនៅចុងប្រយោគ
«ហឹស ហឹស ខ្ញុំជាមនុស្សប្រុសមិនមែនជាមនុស្សស្រីទេ»ជីមីន ចាប់ផ្តើមសើចឡើងលិបភ្នែកដែរអ៊ុនវូ យល់ច្រឡំថាខ្លួនជាមនុស្សស្រីបែបនេះ
«អរ ហើយលោកស្គាល់យ៉ុនហ្គី មែនទេ?»អ៊ុនវូ មិនហ៊ានប្រើពាកកយរាជស័ព្ទទេខ្លាចថានិងត្រូវយ៉ុនហ្គី ស្តីឲ្យទៀត
«លោកស្គាល់យ៉ុនហ្គី មែនទេតែថ្ងៃនេះគេត្រឡប់ទៅផ្ទះគេវិញហើយបើចឹងលោកចូលមកក្នុងសិនមក»ចំណែកឯអ៊ុនវូ ក៏ងក់ក្បាលនិងដើរតាម ជីមីន
«អញ្ចឹងខ្ញុំទៅវិញហើយបន្តិចទៀតខ្ញុំមកវិញហើយ»និយាយរួចជីមីន ក៏ដើរទៅបាត់ចំណែកយ៉ុនហ្គី វិញសម្លក់អ៊ុនវូ រហូត
«មិចមិនទៅវិញ?ហើយឯងបានជួបជីមីន របៀបមិច?ឯងទុកសម្តីយើងជាខ្យល់ហោះកាត់ត្រចៀកតើមែនទេ?»ពេលដែរជើញជីមីន ដើរចេញផុតបាត់ហើយយ៉ុនហ្គី ក៏ចាប់ផ្តើមស្រែកសម្លុតដាក់ អ៊ុនវូ
« »អ៊ុនវូ ក៏ចាប់ផ្តើលុតជង្គង់នឹងមិនបាននិយាយអ្វីទាំងអស់
«បានហើយក្រោកឡើកមកហើយពេលជីមីន មកវិញធ្វើធម្មតាទៅ»ចំណែកឯអ៊ុនវូ មិនមាត់គ្រាន់តែងក់ក្បាលផ្ងក់ៗ
«ទ្រង់ អឹម កំពុងធ្វើអីហ្នឹង?»អ៊ុនវូ ធ្លោយនិយាយពាក្យរាជស័ព្ទចេញមកម្តងទៀតតែត្រូវយ៉ុនហ្គី សម្លក់ទើបព្យាយាមនិយាយធម្មតាវិញ
«ដាំបាយភ្នែកហ្នឹងមិនបើកមើលទេយ៉ាងមិច?បាយពុះហើយឯងយកទៅសម្រឹតទឹកចោលទៅ»និយាយរួចយ៉ុនហ្គី ក៏ដើរទៅលើភ្នំតាមជីមីន បាត់
«ហឹស ហឹស ចេញពីរាជវាំងតែប៉ុន្មានថ្ងៃទ្រង់ក៏ចេះដាំបាយ ហឹស ហឹស»អ៊ុនវូ ជាត់បាយបណ្តើរសើចបណ្តើរពេលដែរយ៉ុនហ្្គី ដើរទៅបាត់
«មកតាមខ្ញុំធ្វើអី?បើមកទៅហើយនេះតោងទៅ»ជីមីន ឱបឪឡឹកដែរធំជាងគេទៅឲ្យ យ៉ុនហ្គី
«ឯងបេះយកទៅណាធំយ៉ាងនេះ?»យ៉ុនហ្គី ទទួលឪឡឹកពីដៃជីមីន និងដើរតាមក្រោយជីមីន ផងដែរ
«យកមកឲ្យលោកទុកហូបតាមផ្លូវហ្នឹងហើយ»ជីមីន បានញញឹមផ្អែមទៅកាន់ យ៉ុនហ្គី
«សន្យានឹងយើងបានទេថាស្នាមញញឹមនេះទុកសម្រាប់យើងបានហើយ»យ៉ុនហ្គី ញញឹមស្ងួតទៅកាន់ជីមីន នាយមិនចង់ឃើញជីមីន ញញឹមបែបនេះទៅកាន់នរណាឡើយក្រៅពីខ្លួនឡើយ
«អឹម ហើយលោកក៏ត្រូវសន្យាជាមួយខ្ញុំដូចគ្នាថានឹងមិនធ្វើឥ្យឪពុកម្តាយលោកពិបាកចិត្តទៀតឲ្យសោះ»ជីមីន ងក់ក្បាលព្រមទទួលពាក្យសន្យាជាមួយនឹង យ៉ុនហ្គី
«យើងមិនអាចសន្យាជាមួយនឹងឯងបានទេ សឺត»យ៉ុនហ្គី ទម្លាក់ទឹកមុខចុះមិនដឹងថាខ្លួនធ្វើបានឬអត់ទេហើយពេលជីមីន ភ្លេចខ្លួននាយលោមុខមកថើបថ្ពាល់ជីមីន មួយខ្សឺត
«មនុស្សឆ្លៀតឱកាស»ជីមីន យកដៃខ្ទប់ថ្ពាល់ដែរយ៉ុនហ្គី បានថើបបន្ទាប់មកក៏រត់
«ព្រុស អួយ សឺតឈឺណាស់ ហឹក ហឹក ឈាមហើយ»រត់ទៅមិនបានប៉ុន្មានផងជីមីន ក៏ទាន់ជើងនឹងវល្លិ៍ដួលឡើងឈាមក្បាលជង្គង់
«យ៉ាងមិចហើយ?»យ៉ុនហ្គី ដាក់ឪឡឹកនៅនឹងដីបន្ទាប់មកក៏បន្ទន់ជង្គង់លាត់មើលជង្គង់ជីមីន ដែរចេញឈាមមករឹមៗ
«ឈឺ ហឹក ហឹក ពេលងូតទឹកដឹងតែក្រហាយហើយ ហឹក ហុឺ»ជីមីន ច្រាលទឹកភ្នែកចេញមកពេលដែរយ៉ុនហ្គី លាត់មើលជង្គង់ខ្លួនហើយនៅផ្លុំតិចៗទៀតឡើងក្រហាយ
«ណេះកាន់ទៅ អឹប ស្រាលនោះស្រាលរាល់ថ្ងៃឯងហូបបាយដែរទេ?»យ៉ុនហ្គី យកឪឡឹកឲ្យជីមីន កាន់បន្ទាប់មកនាយក៏បីជីមីន ទៅផ្ទះវិញ្
«ហូបតើស បើមិនហូបស្មានតែខ្ញុំរស់ដល់ឥលូវមែនទេ?ឆឹស ប្រុសសម្អុយកុំចេះតែដើរវាយតម្លៃគេឲ្យតាពាសពេក»ជីមីន ពេបមាត់បន្តិចពេលដែរយ៉ុនហ្គី សួរខ្លួនថាហូបបាយឬអត់រាល់ថ្ងៃនេះ?ទាំងដែរតាមពិតពួកគេហូបបាយជាមួយគ្នាតែរហូតសោះហ្នឹង
«ដួលតិចរំអួយចឹងតើស្រីណាយកឯងធ្វើប្តីទៅ?»យ៉ុនហ្គី គ្រវីក្បាលនឹងនិយាយគ្នាជាមួយជីមីន រហូតទាល់តែមកដល់ផ្ទះ
«អាល្អិតឯងកើតអីមែនទេ»កាលដែរឃើញយ៉ុនហ្គី បីជីមីន អ៊ុនវូ ក៏សួរ
«រត់ដួលនេះឃើញទេវាឈាមហើយ»ជីមីន សើរសាច់ក្រណាត់បង្ហាញឲ្យអ៊ុនវូ បានឃើញជើងស្រឡូននឹងស-ខ្ចីល្វក់តែម្តង
«បានហើយលាត់អីក៏លាត់មេះ»យ៉ុនហ្គី ចាប់ទាញសាច់ក្រណាត់បិទវិញពេលដែរអ៊ុនវូ មើលយូរពេក
«ឯងទៅដាំទឹកថ្នាំទៅថ្នាំនៅក្បែរចង្ក្រាន មោះ»និយាយរួចយ៉ុនហ្គី ក៏ទាញជីមីន ឡើងសេះបាត់
«ពួកយើងទៅណា?»ជីមីន សួរទៅយ៉ុនហ្គី ដែរបង្អោរសេះយ៉ាងលឿនដូចជាហោះ
«ទៅផ្សារ»យ៉ុនហ្គី ញញឹមផ្អែមបន្ទាប់មកក៏បង្អោរសេះមកដល់ផ្សារ
«រើសមើលមួយទៅស្រលាញ់មួយណាយកមួយហ្នឹងទៅ»យ៉ុនហ្គី បានមកដល់ក្នុងផ្សារនឹងនាំជីមីន មកកន្លែងយកគ្រឿងអលង្ការបន្ទាប់មកនាយក៏ដើរទៅបាត់
«លោកទិ អេទៅណាបាត់ហើយ?»ជីមីន រៀបនឹងសួរយ៉ុនហ្គី ទៀទៅហើយតែក៏បាត់នាយឲ្យឈឹងចំណែកឯជីមីន ក៏នៅឈរនៅកន្លែងនោះមិនហ៊ានដើរទៅណាទេខ្លាចថាយ៉ុនហ្គី រកមិនឃើញ
«លោកបាត់ទៅណា?»ពេលដែរឃើញយ៉ុនហ្គី ត្រឡប់មកវិញជីមីន ក៏សួរទៅនាយ
«មួយនេះសមនឹងឯងណាស់»យ៉ុនហ្គី ក៏ប្រទះភ្នែកនឹងកងដៃដែរតៀងតូចជាងគេតែវាក៏ស្អាតផងដែរនាយក៏យកវាមកស៊កចូកដៃជីមីន ភ្លុច
«អេតែខ្ញុំមិនចង់បានវាទេ»ជីមីន រៀបនឹងដោះវាទុកវិញទៅដៃតែយ៉ុនហ្គី ចាប់ដៃជាប់
«វាសម្រាប់ឯងទេកុំដោះវាចេញ អស់ប៉ុន្មានដែរ?»យ៉ុនហ្គី ញញឹមផ្អែមទៅជីមីន បន្ទាប់មកក៏ឲ្យប្រាក់ទៅអ្នកលក់ហើយក៏អៀវជីមីន មកផ្ទះវិញហើយប្រាក់ដែរនាយមាននេះបានមកពីការដែរនាយយកសេះទៅលក់
«លោកលក់សេះរបស់លោកមែនទេ?»ជីមីន ឱប-កយ៉ុនហ្គី និងសួរទៅនាយតិចៗ
«អឹម ហើយកងដៃនេះឯងកុំដោះឲ្យសោះ ណេះយកទុកទៅ»យ៉ុនហ្គី យកប្រាក់ដែរនៅសល់ហុចឲ្យ ជីមីន
«អត់ទេអត់យកទេលោកទុកទៅ»ជីមីន មិនបានទទួលយកនោះទេ
«ទុកថាវាជាថ្លៃដែរយើងស្នាក់នៅផ្ទះឯងទៅចុះ បើឯងមិនឯងក៏គិតដល់ថ្នាំសម្រាប់អ៊ុំស្រីផង»ចំណែកឯជីមីន ក៏ទទួលប្រាក់ដែរយ៉ុនហ្គី ហុចឲ្យ
«ជុប អរគុណ»ជីមីន ក្លាហានហ៊ានថើបថ្ពាល់យ៉ុនហ្គី ចំណែកឯយ៉ុនហ្គី វិញក៏សម្រាប់តែទច់ដំណើរលែងដើរទៅមុខរាល់ដងនាយតែងតែថើបជីមីន ចំណែកឯលើកនេះវិញជីមីន ថើបនាយឡើងរឹងខ្លួនអស់ហើយ

បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now