នៅពេលដែរបុរសម្នាក់ដែរជាមេគេបានស្រែកប្រាប់ទៅកាន់កូនចៅឲ្យត្រឡប់ទៅវិញនិងបានបោលសេះទៅមុនតែយ៉ុនហ្គី ក៏មិនបានឲ្យពួកគេរួចខ្លួនដែរគឺទ្រង់បានឡើងសេះជិះដេញតាមពីខាងក្រោធទ្រង់មិនអាចលើកលែងបានទេឲ្យពួកគេដែរហ៊ានប៉ះពាល់ជីមីន និងបានបង្កស្នាមរបួសដល់ជីមីន ដូច្នេះ
«ចក ចក»សេះបោលទៅមុខយ៉ាងលឿនព្រលប់ភ្លឺស្រើងៗដាវដែលស្រោចដោយឈាមក្រហមស្រស់សំយ៉ុងចុះមកខាងក្រោមឈាមហូរតក់ៗមិនដាច់ពីផ្លែដាវ
«ឆ្វាប់ ឆ្វាប់ ឆ្វាប់»មួយដាវបានចំផែនខ្នងរបស់បុរសម្នាក់ដែរជាកូនចៅរបស់មេក្រុមម្នាក់នោះនិងបានត្រូវបន្ថែមពីរដាវទៀតធ្វើឲ្យបុរសដែរជាកូនចៅនោះដាច់ក្បាលប្រកាច់ពេញដីឈាមក្រហមបាច់សាច់ពេញដីហើយនៅពេលនេះផងដែរបុរសដែរជាមេក្រុមគេនេះមានតែម្នាក់ឯងតែប៉ុណ្ណោះឯអ៊ុនវូ ក៏បានបោលសេះដេញតាមពីក្រោយដូចគ្នា
«ឆ្វាប់»ដោយមានមុខស-ស្ញាចកាប់ដោយកម្លាំងដៃខ្លាំងកាប់ដោយកំហឹងបានកាត់ផ្តាច់ដៃម្ខាងរបស់បុរសម្នាក់ដែរជាមេក្រុមឲ្យដាច់ធ្លាក់មកលើដីនឹងបានធ្លាក់ដាវពីដៃផងដែរដោយសារតែយ៉ុនហ្គី បានកាត់វាដាច់បាត់ទៅហើយ
«ជ្រើក»បន្ទាប់ពីកាត់-កបុរសដែរជាមេក្រុមគេរួចហើយយ៉ុនហ្គី ក៏បានកាត់ផ្តាច់បំពង់-កបុរសម្នាក់នោះធ្លាក់ពីលើសេះប្រកាច់ពេញដីឯកូនចៅមេក្រុមម្នាក់នោះក៏ត្រូវបានអ៊ុនវូ សម្លាប់បាត់ទៅហើយបន្ទាប់ពីសម្លាប់ក្រុមចោររួចអស់ហើយយ៉ុនហ្គី ក៏ត្រឡប់មកកន្លែងដើមវិញ
«ទ្រង់មានកើតអីអត់?»យ៉ុនហ្គី សួរទៅព្រះមហេសី ហ្វុងអុីទាំងបារម្ភនិងបានបង្វិលរាងកាយទ្រង់មើលទៀតថារាងកាយទ្រង់មានរបួសឬអត់?
«ខ្ញុំម្ចាស់អត់អីទេ»ព្រះមហេសី ហ្វុងអុីមានបន្ទូលទាំងញញឹមតែមិនមែនញញឹមធម្មតាទេគឺញញឹមស្រស់ខ្លាំងណាស់
«នៅទីបំផុតឯងក៏ងាប់មនុស្សដូចជាឯងងាប់បែបនេះក៏ល្អដែរ»ព្រះមហេសី ហ្វុងអុីមានបន្ទូលក្នុងព្រះទ័យទាំងញញឹមពេើនេះជីមីន ក៏បានស្លាប់ហើយពេលនេះក៏គ្មានអ្នកណាជាឆ្អឹងទទឹង-ករវាងស្នេហាទ្រង់នឹងយ៉ុនហ្គី ដែរហើយបើមានលទ្ធផលគែដូចជីមីន អញ្ចឹង
«បើមិនអីល្អហើយ ហើយចុះណាជីមីន?»បន្ទាប់ពីសួរសុខទុក្ខព្រះមហេសី ហ្វុងអុីរួចហើយយ៉ុនហ្គី ក៏បានចាប់អារម្មណ៍ថាបាត់ជីមីន ឲ្យឈឹង
«ជីមីន ជីមីន ឯងនៅឯណា?ឆាប់ចេញមកភ្លាម ជីមីន ឮយើងហៅទេ?ពេលនេះអស់អីហើយឆាប់ចេញមក ជីមីន»យ៉ុនហ្គី ចាប់ផ្តើមឆ្លេឆ្លាស្រែហៅជីមីន ឡើងអស់សម្លេងតែគ្មានការឆ្លើយតបមកវិញទាល់តែសោះ
«អ៊ុនវូ ឯងមានឃើញជីមីន ដែរឬទេ?»យ៉ុនហ្គី ក៏ងាកមកអង្រួនស្មាអ៊ុនវូ ខ្លាំងៗនិងសួរពី ជីមីន
«ទូលបង្គំអត់ឃើញទេ ក្រាបទូល»អ៊ុនវូ ក៏និយាយទាំងឱនមុខចុះ
«ឌឹប ឌឹប អាចង្រៃម៉េចក៏ឯងល្ងីល្ងើបែបនេះហាស់?ខួរក្បាលឯងមានឯងមានយកខួរក្បាលឯងនេះមកគិតខ្លះទេ?ម៉េចក៏ឯងបណ្តោយឲ្យជីមីន នៅតែម្នាក់ឯង?ឯងក៏ដឹងថាគេនេះទន់ខ្សោយប៉ុណ្ណា?ឯងក៏ដឹងថាជីមីន គេមិនចេះការពារខ្លួននោះទេ»យ៉ុនហ្គី វាយមុខអ៊ុនវូ ពីរដៃដោយកម្លាំងខ្លាំងដោយកំហឹងធ្វើឲ្យអ៊ុនវូ ដួលផ្ងារទៅខាងក្រោយនឹងបានស្រែកឡើងព្រះភ័ក្ត្រក្រហមដែលបញ្ជាកើឲ្យដឹងថាទ្រង់ពិតជាក្រោធខ្លាំងណាស់អម្បាញ់មិញនេះគ្រាន់តែក្រុមចោរទាំងនោះបានធ្វើឲ្យជីមីន មានរបួសទ្រង់សម្លាប់ពួកគេគ្មានសល់សូម្បីតែម្នាក់ក៏ដោយសារតែពួកគេថ្លើមធំហ៊ានប៉ះពាល់ជីមីន ហើយចុះនេះជីីមីន បានបាត់ខ្លួនទៅហើយ តើទ្រង់និងសាហាវដល់កម្រិតណាទៅ?
«ខ្ញុំម្ចាស់ថាវាប្រាកដជារត់បាត់ហើយក្រាបទូល ដោយសារវាបានរៀបគម្រោងជាមួយនិងគ្នាវាមកធ្វើឃាទពួកទ្រង់តែក៏បានមិនបានសម្រេចក៏រត់គេចខ្លួនបាត់ទៅ»សៀវអុីង ក៏បានិយាយបំផ្លៃការពិតទាំងដែរនាងនោះទេដែលជាដើមហេតុនោះ
«តែផ្តាសឆាប់បិទមាត់របស់នាងភ្លាមជីមីន គេមិនមែនជាមនុស្សបែបនេះទេបើគេចងសម្លាប់យើងគេធ្វើតាំងពីយូរណាស់មកហើយមិនមែនឥលូវៗនេះទេមុនពេលដែរនិយាយអីសូមប្រយ័ត្នសម្តីរបស់នាងខ្លះផង»យ៉ុនហ្គី មានបន្ទូលដោយស្រែកខ្លាំងៗនឹងបានសម្លឹងមកមើលសៀវអុីង មិនដាក់នៅពេលដែរនាងនិយាយមួលបង្កាច់ជីមីន បែបនេះ
«ខ្ញុំម្ចាស់ថាពួកយើងគួរតែត្រឡប់ទៅវិញទៅនេះមេឃក៏រកងងឹតណាស់ទៅហើយ»ដោយឃើញបរិយាកាសអាប់អួរព្រះមហេសី ហ្វុងអុីក៏មានបន្ទូលកាត់
«យើងមិនទៅណាទាំងអស់បរាបណាមិនមានជីមីន ទៅជាមួយយើង»សូម្បីតែព្រះមហេសី ហ្វុងអុីក៏ទ្រង់ស្រែកដាក់ដែរអារម្មណ៍របស់ទ្រង់ពេលនេះគិតបារម្ភខ្វាយខ្វល់ពី ជីមីនខ្លាំងណាស់
«ឆាប់នាំព្រះមហេសីទៅរាជវាំងវិញទៅ»ដោយស្ងាត់បន្តិចយ៉ុនហ្គី ក៏សម្រួលព្រះទ័យមកវិញបានខ្លះៗទ្រង់ក៏មានបន្ទូលទៅកាន់អ៊ុនវូ ឲ្យយកព្រះមហេសីហ្វុងអុី ឲ្យត្រឡប់ទៅរាជវាំងវិញដោយាសារតែព្រះមហេសីហ្វុងអុី មានគភ៌មិនអាចនៅហាយខ្យល់បានយូរនោះទេ
«តែខ្ញុំម្ចាស់ថាពួកយើងគួរតែទៅទាំងអស់គ្នាទៅហើយចាំពេលព្រឹកចាំមកតកជីមីន ក៏បានដែរហើយណាមួយនៅក្នុងព្រះនេះស្ងាត់ណាស់គ្នាផ្ទះអ្នកស្រុកអ្នកភួមិនោះទេហើយចាំពេលព្រឹកចាំឲ្យសេនាមករកជីមីន ក៏បាន»ពហរះមហេសីហ្វុងអុី មានបន្ទូលដោយសម្លេងខ្សាវៗធ្វើដូចជាទ្រង់បារម្ភពីជីមីន ណាស់អញ្ចឹង
«អឹម ក៏បាន»មានបន្ទូលរួចយ៉ុនហ្គី ឡើងជិះសេះត្រឡប់ទៅរាជវាំងវិញ
ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ព្រះអាទិត្យបញ្ចេញបន្លឺមកបំភ្លឺភពផែនដីដាស់ឲ្យសភាវ:មានជីមីន ចាប់ផ្តើមបំពេញការងាររៀងៗខ្លួនហើយនៅក្នុងចំណាមនោះផងដែរក៏បានបង្ហាញឲ្យឃើញបុរសម្នាក់អាយុប្រហែលជាហាសិមឆ្នាំកំពុងតែស្ពាយកន្ត្រធ្បើអំពីផ្តៅនិងដៃក៏មានកាន់ចបជីក ឯកជាមួយផងដែរដើម្បីរកថ្នាំសម្រាប់យកទៅលក់
« អ្នកណាគេដេកត្រង់នោះ?អេក្មួយក្រោកឡើងនេះស្លាប់ឬក៏នៅ?អរ នៅមានដង្ហើមតែរបួសធ្ងន់ណាស់»លោកអ៊ុំព្យូរលោកអ៊ុំព្យូរ នៅពេលដែរគាត់ដើរទៅរលថ្នាំក៏បានជួបប្រទះនិងរាងកាយដែរសន្លប់ស្លួកស្តឹងមានឈាមនិងរបួសពេញខ្លួនគួរឲ្យអាណិតក្នុងនាមលោកអ៊ុំជាគ្រូពេទ្យម្នាក់ក៏មិនដាច់ចិត្តឃើញមានមនុស្សដែរនៅមានដង្ហើមនៅឡើយស្លាប់នោះទេលោកអ៊ុំ ក៏បានលើកជីមីន ឲ្យក្រោកអង្គុយបន្ទាប់មកក៏បានឲ្យជីមីន ស្ពាយកន្ត្រកគាត់បន្ទាប់មកទៀតលោកអ៊ុំព្យូរ ក៏បានកាន់ចបជីកដើរសម្តៅមកផ្ទះនៅលើភ្នំរបស់គាត់វិញដែរមានចម្ងាយប្រហែលជាបីគីឡូម៉ែត្រពីកន្លែងដែរជួបនឹងជីមីន ដែរចម្ងាយនេះវាពិតជាឆ្ងាយខ្លាំងណាស់ដែរហើយណាមួយផ្ទះរបស់លោកអ៊ុំគឺនៅឆ្ងាយពីផ្ទះអ្នកភូមិគ្រាន់បើដែរដោយសារតែលោកអ៊ុំជាមនុស្សចូលចិត្តបរិយាយកាសស្ងប់ស្ងាត់គ្មានការរំខានទើបលោកអ៊ុំបានមកសង់ទីលំនៅលើកំពូលភ្នំតែម្តងហើយសព្វថ្ងៃនេះលោកអ៊ុំពុំមានកូនស្នងត្រកូលនោះទេ
«អ្នកណាគេហ្នឹងឯង?»ប្រពន្ធលោកអ៊ុំព្យូ ក៏បានសួរទៅប្តីគាត់ទាំងបារម្ភ
«គឺមិនដឹងនោះទេតែឃើញដេកនៅជើងភ្នំពេលបងទៅរកថ្នាំក៏បានជួប»លិកអ៊ុំព្យូរ ក៏ឆ្លើយទៅប្រពន្ធគាត់វិញទាំងបានទម្លាក់ចបជីកចុះឯប្រពន្ធអ៊ុំព្យូរ ក៏បានយកកន្ត្រកពីស្មាជីមីន ចេញបន្ទាប់មកទៀតអ៊ុំព្យូរ ក៏បានទម្លាក់រាងកាយសន្លប់ស្តូកស្តឹងមិនកម្រើករបស់ជីមីន មកដាក់លើគ្រែថ្នមៗ
«អូនទៅដាំទឹកក្តៅទៅចំណែកបងទៅបុកថ្នាំបិតរបួសឲ្យគេនិយាយរួចលោកអ៊ុំព្យូរ ក៏បានទៅផ្សំថ្នាំសម្រាប់បុកបិតរបួសរបស់ ជីមីនបើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផង🌦✨
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
عاطفية-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...