«វីរវរហើយលោកម្ចាស់ បន្ទាយរបស់យើងត្រូវបានគេវាយលុកហើយ»បុរសម្នាក់រត់យ៉ាងត្រហេបត្រហប់មកប្រាប់លោកម្ចាស់ អុីស៊ុក
«អ្នកណាអីក៏ថ្លើមធំបែបនេះ?»គ្រាន់តែឮដំណឹងនេះភ្លាមលោកម្ចាស់អុីស៊ុក មិនបង្អង់យូរក៏ទាញដាវឡើងជិះសេះទៅកន្លែងកើតហេតុភ្លាមៗដោយសារតែថ្ងៃនេះជាថ្ងៃនាំទិញទំនិញខ្នាតធំយកទៅលក់នៅក្រៅប្រទេសផងមិនអាចឲ្យមាននរណាមកបំផ្លាញគម្រោងការលោកបាននោះទេ
«ជាស្តេចល្វីល្វើនោះសោះប្រហែលជាវាលែងចង់រស់នៅ-តទៅទៀតហើយមើលទៅបានជាមកចង់បំផ្លាញយើងបែបនេះ»លោកម្ចាស់អុីស៊ុក និយាយពាក្យសម្តីដែរគ្មានសីលធម៌និងឈ្លើយជាខ្លាំងពេលដែរឃើញយ៉ុនហ្គី កំពុងតែយកដាវមកកាត់ខ្សែចំណងដែរបានយកដៃក្មេងៗនិងស្រីដែរខ្លួនបាននិងត្រៀមយកទៅយកនៅប្រទេសជិតខាង
«ឆ្វាច់ អាយ»សម្លេងឆូតដាវនិងបំពង់-ករបស់កូនចៅរបស់លោកម្ចាស់អុីស៊ុក បានបន្លឺឡើងដោយសា្នដៃរបស់យ៉ុនហ្គី ធ្វើឲ្យឈាមសាចពេញព្រះភ័ក្ត្រទ្រង់ឯក្មេងៗនិងស្រីៗអស់នោះក៏នាំគ្នាស្រែយ៉ាងខ្លាំងពេលដែរឃើញបែបនេះ
«ឆាប់នាំគ្នារត់ទៅនៅទីនេះគ្មានសុវត្ថិភាពទេ»កាលបើបានជួយសង្គ្រោះពួកគេហើយយ៉ុនហ្គី ក៏បានផ្លូវពួកគេមកកន្លែងផ្លូវចេញឲ្យរត់ចេញពីទីនេះឲ្យលឿន
«ឆ្វាច់ ឆ្វាច់ តឺង ឆ្វាច់»សម្លេងទង្គិចរវាងដាវនិងដាវបានបន្លឺឡើងនិងសម្លេងឆ្វាច់ៗជាសម្លេងដែរដាវបានឆូវប៉ះដៃនិងបំពង់-កឯលោកម្ចាស់អុីស៊ុក គ្រាន់តែឃើញយ៉ុនហ្គី ភ្លាមមិននៅបង្អង់យូរទេក៏ដើរមកសម្លាប់អ្នកដែរនៅបាំងមុខលោកសម្លាប់ដោយគ្មានការញញើតដៃធ្វើឲ្យឈាមក្រហមឆ្អិនឆ្អៅក្រហមពេញមុខ
«ហឹស ឯងមើលឲ្យហើយទៅបន្តិចទៀតឯងនិងលែងបានមើលឃើញទៀតហើយ»លោកម្ចាស់អុីស៊ុក និយាយដោយប្រមាថជីវិតរបស់យ៉ុនហ្គី និងបានចូលមកកាប់គ្នាជាមួយនិងយ៉ុនហ្គី យ៉ាងស្វិតស្វាញស្នាដៃម្នាក់ៗមិនចាញ់គ្នានោះទេ
«តឺង តឺង ឆ្វាច់»ដោយមិនប្រយ័ត្នលោកម្ចាស់អ៊ុនវូ ក៏ត្រូវមួយដាវរបស់យ៉ុនហ្គី ឆូតចំដើមដៃដែរលោកបានកាន់ដាវតែលោកម្ចាស់អុីស៊ុក ក៏នៅតែប្រយុទ្ធនិងយ៉ុនហ្គី បន្តទៀតឯអ៊ុនវូ និងពួកសេនាវិញក៏រៀងមានប្រៀបលើកូនចៅរបស់លោកម្ចាស់អុីស៊ុក ដែរដោយសារតែមានគ្នារផងច្រើនជាង
«ឆ្វាច់ អ្ហា»លោកម្ចាស់អុីស៊ុក ស្រែឡើងដោយឈឺផ្សារនៅពេលដែរមុខដាវដ៏មុតស្រួចរបស់យ៉ុនហ្គី បានកាត់ផ្តាច់ដៃលោកចេញពីស្មាធ្លាប់ដល់ដៃឯលោកម្ចាស់អុីស៊ុក វិញក៏នៅតែមិនចុះញ៉មក៏បានប្រើដៃដែរមិនទាន់ដាច់មកកាន់ដាវប្រយុទ្ធនិងយ៉ុនហ្គី បន្តទៅទៀតតែដៃដែរលោកម្ចាស់អុីស៊ុក កាន់ដាវមិចនិងអាចប្រយុទ្ធឈ្នះនិងយ៉ុនហ្គី ទៅបើលោកមិនដែរប្រដាវដៃហ្នឹងផងហ្នឹង
«ឆ្វាច់ ក្តុក»ក្បាលរបស់លោកម្ចាស់អុីស៊ុក ត្រូវបានធ្លាក់ដល់ដីឈាមក្រហមឆ្អិនឆ្អៅបាចសាចពេញព្រះភ័ក្ត្ររបស់យ៉ុនហ្គី ឯអ្នកដែរប្រយុទ្ធគ្នាក៏បានបង្អាក់សម្មភាពនៅពេលដែរឃើញបែបនេះ
«នេះជាក្បាលរបស់លោកម្ចាស់វ៉ាង អុីស៊ុកដែរជាមន្ត្រីធ្វើអំពីពុករលួយដែរបានចាប់ក្មេងៗនិងមនុស្សស្រីយកទៅលក់នៅប្រទេសជិតខាងហើយក៏បានជួញដូរថ្នាំខុសច្បាប់ទៅលក់ផងដែរ»ក្បាលរបស់លោកម្ចាស់អុីស៊ុក ត្រូវបានចង់ពន្យួរនៅមាត់ទ្វារកណ្តាលក្រុងឯអ៊ុនវូ វិញក៏ស្រែកប្រកាសក្តែងៗទៅកាន់ប្រជាជន
«អ្នកប្រុស អ្នកប្រុស វីរវរហើយលោក លោកម្ចាស់ ហឹក ហុឺ លោកម្ចាស់ បានស្លាប់ហើយ»អ្នកបម្រើដែរធ្វើការនៅភូមិគ្រឹះលោកម្ចាស់អុីស៊ុក រត់យកដំណឹងដែរលោកម្ចាស់អុីស៊ុក ដែរត្រូវបានទទួលមរណ:ភាពរបស់លោកមកប្រាប់យ៉ុងជី យ៉ាងលឿនឯយ៉ុងជី វិញគ្រាន់តែឮបែបនេះភ្លាមក៏តាំងស្មារតីស្ទើរតែមិននឹងធឹងទៅហើយ
«ពុក ពុកគាត់យ៉ាងមិច?»យ៉ុងជី និយាយទាំងត្រដិតទឹកភ្នែករមាលមកដោយមិនដឹងខ្លួនពេលដែរឮបែបនេះដោយសារតែខ្លួនមិនទាន់អាចទទួលយកវានភ្លាមៗនោះទេ
«លោកម្ចាស់ ហុឺ ហុឺ លោកម្ចាស់ត្រូវបានគេកាត់ក្បាលនៅមាត់ទ្វារកណ្តាលក្រុងឯងណអ្នកប្រុស»ឯយ៉ុងជី ឮបែបនេះក៏មិនបង្អង់យូរក៏បានរត់យ៉ាងលឿនមកកណ្តាលក្រុងដែរមានគេចងក្បាលឪពុករបស់ខ្លួនពន្យួរនៅមាត់ទ្វារកណ្តាលក្រុងយ៉ុងជី ក៏ស្រាប់តែទន់ជើងលែងមានលំនឹងសម្រាប់ឈរបន្តទៀត
«ហុឺ ហុឺ ពុក ហឹក ហឹក ហុឺ ពុក»យ៉ុងជី អង្គយយំផ្ទាល់និងដីក៏បានក្រឡេកទៅឃើញអ៊ុនវូ នៅឈរនៅលើកំផែនកណ្តាលក្រុងក៏បានខំប្រឹងក្រោកឡើងរត់មកលើកំផែនដោយខ្លួនអាចកាត់ន័យដឹងថាអ៊ុនវូ នេះហើយដែរជាដើមហេតុដែរធ្វើឲ្យឪពុកច្លួនស្លាប់
«ឆាប់ថយចេញភ្លាម!!!»យ៉ុងជី ស្រែកឡើងអស់សម្លេងទាំងទឹកភ្នែកជោកថ្ពាល់ទាំងសងខាងនៅពេលដែរសេនាម្នាក់បានឃាំងផ្លូវខ្លួនមិនឲ្យជួបនិង អ៊ុនវូ
«ចូលមិនបានទេលោក»សេនានោះក៏បាននិយាយឃាត់សម្លេងស្រែករបស់យ៉ុងជី ក៏បានទាញចំណាប់អារម្មណ៍របស់ខ្លួនឲ្យងាកមកមើលប្រភពសម្លេង
«ឲ្យគេចូលមក»បានទទួលបញ្ជាពីអ៊ុនវូ សេនានោះក៏បានបើកផ្លូវឲ្យយ៉ុងជី ចូល
«ផាច់ ផាច់ លោកជាឃាតករ ហឹក ហឹក ហុឺ ឌឹប ឌឹប ហុឺ ហឹក អាឃាតករ»គ្រាន់តែបានជួបនិងអ៊ុនវូ ភ្លាមយ៉ុងជី ក៏វាយអ៊ុនវូ ពីកំភ្លៀងដោយកម្លាំងដៃមួយទំហឹងអស់ដៃមកលើថ្ពាល់អ៊ុនវូ និងបានគក់ទ្រូងអ៊ុនវូ ឌឹបៗមិនសំចីដៃឯអ៊ុនវូ វិញមិនវានឃាត់ឬក៏តប-តអ្វីនោះទេគឺបានត្រឹមតែឱនមុខចុះ
«សុំទោស សុំទោសពិតមែនដោយសារតែវាជាតួនាទីរបស់ច្ញុំលោកម្ចាស់អ៊ុនវូ បានជួញដូរនិងថ្នាំខុសច្បាប់យកទៅលក់ទៅក្រៅប្រទេសនិងបានធ្វើទណ្ឌកម្មទៅលើក្មេងតូចៗដែរគ្នាមិនបានដឹងអីនិងបានពង្រាត់ពួកគេពីគ្រួសារ»អ៊ុនវូ បានចូលខ្លួនមកឱបយ៉ុងជី ជាប់បាននិយាយហេតុផងប្រាប់ទៅយ៉ុងជី ឲ្យបានយល់
«អឹស បំបែកបំបាក់គ្រួសារគេហ៎?ចុះកាលដែរលោកបានធ្វើនេះជាស្អី?ទោះបីពុកខ្ញុំគាត់ធ្វើខុសយ៉ាងណាក៏ដោយក៏គាត់ជាមន្ត្រីដែរធ្វើការជូនជាតិម្នាក់ដែរ»យ៉ុងជី បានរើចេញពីការឱបរបស់អ៊ុនវូ បន្ទាប់មកក៏ស្រែកំហ៊គទៅកាន់អ៊ុនវូ ទាំងគ្មានញញើតមាត់
«វាជាកំហុសរបស់ខ្ញុំ សុំទោស ឆ្វាច់»ដោយខឹងនិងអ៊ុនវូ ខ្លាំងពេកយ៉ុងជី ក៏បានដកដាវមកឆូចដើមដៃរបស់អ៊ុនវូ ធ្វើឲ្យមានឈាមហូរមកដូចជាទឹក
«លោកចាំទុកថាបើមានខ្ញុំរស់នៅលើពិភពលោកនេះលោកកុំសង្ឃឹមថាបាន....»និយាយមិនទាន់បានចប់ប្រយោគផងយ៉ុងជី ក៏បានសន្លប់តែម្តង
«យ៉ុងជី យ៉ុងជី ឆាប់ដឹងខ្លួនឡើង យ៉ុងជី ផាច់ ផាច់»អ៊ុនវូ ប្រញ៉ាបើមកទ្ររាងកាយដែរសន្លប់ស្តូកស្តឹងរបស់យ៉ុងជី ទាំងបារម្ភនិងភ័យជាខ្លាំងដោយខ្លួនបានអង្រួននិងទះថ្ពាល់យ៉ុងជី តិចៗតែយ៉ុងជី មិនបានដឹងខ្លួនសោះមិនបង្អង់យូរអ៊ុនវូ ក៏បានបីយ៉ុងជី មកផ្ទះពេទ្យមួយកន្លែងដែរនៅជិតនោះ
«គេគ្រាន់តែស្លុតចិត្តទទួលយកមិនបានភ្លាមហើយនៅយំខ្លាំងទៀតទើបធ្វើឲ្យគេសន្លប់បែបនេះ»លោកគ្រូពេទ្យម្នាក់ក៏វានមកស្ទាប់ជីបចររបស់យ៉ុងជី ក៏ឃើញថាមិនអីនោះទេគឺគ្រាន់តែសន្លប់មួយសន្ទុះទៀតក៏ដឹងខ្លួនហើយ
បើសិនជាអាចសូមអ្នកទាំងអស់គ្នាផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផង🍯⛈️
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...
