ឆ្លងអាសន្នរោគ!!!!

233 30 17
                                    

  ទោះស្ថិតនៅក្នុងរដូវរត្រជាក់រងារញាក់យ៉ាងណាក្តីក៏ដើមស្រល់នៅតែរក្សាភាពបៃតបចាស់យ៉ាងស្រស់ស្អាតមិនរុះរោយទៅតាមរដូវកាលនោះទេ
  «ហេតុវាកាន់តែរីករាលដុះដាលច្រើនបែបនេះ?»យ៉ុនហ្គី ជាមួយមន្ត្រីជាច្រើននាក់កំពុងតែផ្តោតមកកាន់ផែនទីក្នុងប្រទេសកូរ៉េដែលបានដៅដោយទង់ជាតិតូចល្អិតពណ៌ក្រហមដែលបញ្ជាក់ពីខេត្តដែលមានប្រជាជនដែលបានឆ្លងពិសអាស្ននថោគពីផ្សិតពុលនេះនិងទង់ជាតិពណ៌ខៀវសម្រាប់បញ្ជាក់ពីខេត្តដែលមិនទាន់បានឆ្លង(វាជាក្តារដែលធ្វើអំពីស្នោរសម័យនោះនិងមានការច្នៃប្រឌិតជាមួយនឹងឈើដែលច្នៃបានជារូបភ្នំ.បឹង.អូរ.តំបន់ព្រៃស្តុកនិងខេត្តនីមួយៗនៅក្នុងប្រទេសកូរ៉េដែលលេចត្រដែតពីផ្ទៃក្តារចេញមកដែលគេហៅថាប្លង់គម្រូគឺវាទាក់ទងនិងការសិក្សាវិស្វករ "សំណង់" គឺគេមានហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់បើមិនយល់កន្លែងហ្នឹងអាចសួរខ្ញុំបានតែខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់វាដែរហើយមើលទៅ?ដោយសារតែក្នុងរឿងកូរ៉េសម័យបុរាណពេលគេបោះជម្រំធ្វើការងារគឺតែងតែមានហើយបុរីឬវីឡានៅខែ្មរយើងក៏មានដែរដែលគេដាក់វានៅទីស្នាក់ការក្រុមហ៊ុនឲ្យអតិថិជនបានមើលពីប្លង់បុរីឬវីឡាដែលគេបានដាក់លក់)
  «ក្រាបទូល ព្រះអង្គមកពីមានអ្នកជម្ងឺខ្លះបានរត់ភៀសខ្លួនពីតំបន់ដែលមានជម្ងឺទៅតំបន់ដែលគ្មានជម្ងឺ»មន្ត្រីម្នាក់នៅក្នុងចំណោមមន្ត្រីទាំងអស់បាននិយាយឡើង
  «ចុះថ្នាំព្យាបាលវាវិញយ៉ាងម៉េចទៅហើយ?»សួរមកដល់ត្រឹមនេះក៏មានភាពស្ងប់ស្ងាត់ឡើងមក
  «ផាច់ ឮយើងសួរដែរទេ?»យ៉ុនហ្គី បន្លឺសម្លេងឡើងជ្រៀកចេញពីភាពស្ងៀមស្ងាត់ធ្វើឲ្យមន្ត្រីទាំងអស់នាំគ្នាភ័យខ្លួនគ្រប់គ្នា
  «គឺគ្មានថ្នាំដែលមានប្រសិទ្ធភាពបង្រ្កាបជម្ងឺនេះបានទេ ក្រាបទូល»មន្ត្រីម្នាក់ឈ្ងោកមុខចុះនិយាយខ្សាវៗទាំងតត់ស្លុតស្រួលមិនស្រួលបានទៅដូចលោកមន្ត្រីជុងលី ឥឡូវហើយ
  «អស់ពេទ្យហើយមែនទេ?យើងបានបញ្ជាមកថាយ៉ាងម៉េច?ហើយយើងបានប្រាប់ថាឲ្យបិទទ្វារក្រុងនិងបិទទ្វារឆ្លងដែនរហូតទាល់តែជម្ងឺនេះរលាយសាបសូន្យបាត់ពួកលោកដឹងដែរទេថាអាការដែលបណ្តោលឲ្យមានការចេញចូលពាសវាលពាសកាលបែបនេះវានឹងទៅជាយ៉ាងណា?រាល់ថ្ងៃនេះចាត់ទុកពាក្យសម្តីយើងជាដុំធូលីមែនទេ?»សរសៃរ-កយ៉ុនហ្គី ចាប់ផ្តើមប៉ោងលេចឡើងចុងស្លឹកត្រចៀកយ៉ុនហ្គី ក៏ឡើងក្រហមរងាលដោយខ្ញាញ់ខ្លាំងពេក
  «ពួកយើងនឹងព្យាយាមរកវិធីដោះស្រាយ»មន្ត្រីទាំងអស់ដែលមានវត្តមាននៅក្នុងជម្រំនាំគ្នាបន្ទន់ជង្គង់ចុះផ្ទាល់នឹងដី
  «ចាត់ការឲ្យរៀបរយយើងទុកពេលឲ្យពួកលោកប្រាំថ្ងៃ»យ៉ុនហ្គី យាងចេញពីជម្រំមកជម្រំដែលមានជីមីន គង់នៅឡើងលឿងស្មេវទាំងសេចក្តីគ្រោក្រោធមិនទាន់រសាយបាត់
  «ម៉េចក៏បងមកលឿងយ៉ាងនេះ?»ជីមីន រត់មកឱបយ៉ុនហ្គី ទាំងសប្បាយព្រះទ័យ
  «ដៃអូនម៉េចក៏ឡើងកន្ទួលបែបនេះ»ដោយសារតែដៃអាវដែលជីមីន ពាក់វាធំពេលដែលជីមីន មកឱបយ៉ុនហ្គី បែបនេះវាក៏ធ្លាក់ដៃចុះ
  «មកពីអូនរមាស់គ្មានអីនោះទេ»ជីមីន មានបន្ទូលទាំងញញឹមមិនសូវជាសមទ្រង់ក៏រៀងភ័យៗដែរដែលទ្រង់ចេញអាការ:បីដូចជាអ្នកឆ្លងជម្ងឺអាសន្នរោគមិនខុស
  «រមាស់?វាម៉េចនឹងអាចទៅរួចទៅ?»យ៉ុនហ្គី ចាប់លាត់ដៃអាវជីមីន មកមើលក៏ឃើញថាមានកន្ទួលក្រហមៗពេលដើមដៃទាំងសងខាងចំណែកឯកញ្ចឹង-កនិងផ្នែកផ្សេងៗទៀតក៏មានឡើងកន្ទួលតិចៗហើយ
  «ថាវាគ្មានអីទេអូននៅតែក្នុងជម្រំមិនដែលយាងទៅណាផ្តេសផ្តាសល្មើសនឹងរាជបញ្ជាបងទេវាគ្រាន់តែជាការប្រតិកម្មស្បែកធម្មតាឲ្យតែរដូវរងារអូនតែងតែប្រតិកម្មបែបនេះឲ្យតែផុតរដូវនេះគឺអូនលែងអីហើយ»ជីមីន ទាញអាវមកបិទបងវិញដោយមានបន្ទូលឲ្យយ៉ុនហ្គី ស្ងប់ព្រះទ័យកុំឲ្យមានសេចក្តីព្រួយបារម្ភជាមួយនឹងទ្រង់
  «ទោះវាជាការប្រតិកម្មសើស្បែកក៏ដោយក៏បងត្រូវតែយកអូនទៅឲ្យពេទ្យព្យាបាលដែរ»យ៉ុនហ្គី ទាញជីមីន ឲ្យយាងមកតាមទ្រង់តែជីមីន មាន:រឹងចចេសមិនព្រមយាងតាមយ៉ុនហ្គី ទេ
  «អូនមិនទៅអូនមិនបានឈឺវាតែងតែបែបនេះវាជារឿងធម្មតាទេ»ជីមីន រមីរមួលមិនព្រមតាមការបង្គាប់របស់ យ៉ុនហ្គី
  «ជីមីន អូនកុំរឹងទទឹងជាមួយបងខុសបែបបានទេ?»ដោយជីមីន មិនព្រមអស់ជម្រើសយ៉ុនហ្គី មានតែចាប់ជីមីន បីទៅជម្រំពេទ្យទេ
  «អូនមិនទៅទេលែងអូន យ៉ុន»ដៃជើងជីមីន ឆ្វៃចុះឆ្វៃឡើងបំណងចង់ឲ្យយ៉ុនហ្គី ដាក់ចុះ
  «ពេលទៅដល់ជម្រំពេទ្យបងដាក់អូនចុះហើយកុំភ័យពេក»យ៉ុនហ្គី បន្តឹងដៃឱបបីជីមីន រហូតទាល់តែមកដល់ជម្រំពេទ្យ
  «នេះគឺ!!!»ក្ថុមគ្រូពេទ្យស្តាប់ការរៀបរាប់របស់យ៉ុនហ្គី និងបានលាត់ដៃអាវជីមីន មើលឃើញផ្ទាល់នឹងភ្នែកទៀតនោះធ្វើឲ្យពួកគាត់បើកភ្នែកធំៗ
  «មានរឿងអី?»យ៉ុនហ្គី ស្រាប់តែច្រលោតស្រែកសួរឡោះងទាំងគំហក
  «គឺព្រះមហេសីបានឆ្នងអាសន្នរោគហើយ ក្រាបទូលព្រះអង្គ»ជីមីន គ្រវីក្បាលតិចៗក្នុងរាជបំណងសុំកុំឲ្យប្រាប់យ៉ុនហ្គី តាមត្រង់តែពួកគេក៏មិនបានខ្វាយខ្វល់ជាមួយនឹងកាយវិការហាមប្រាមនេះដែរ
  «ឆ្លងអាសន្នរោគ!!!»ព្រះនេត្រយ៉ុនហ្គី ស្រាប់តែឡើងក្រហមខណ:ពេលនេះអ្វីដែលយ៉ុនហ្គី ខ្លាចរអារវាក៏បានកើតឡើងមែនតើនេះជាកំហុសរបស់អ្នកណាវាជាកំហុសរបស់ទ្រង់ដែលបាននាំជីមីន មកទីនេះឬក៏ជាកំហុសរបស់ជីមីន ដែលបានល្មើសនឹងរាជបញ្ជារបស់ទ្រង់?

(សូមអគុណដែលអ្នកទាំងអស់គ្នាបានតាមដាននិងអានរឿងនេះរហូតមកហើតខ្ញុំក៏នឹងឈប់សរសេររឿងនេះផងដែរនៅពីរខែងខាងមុខទៀត)
   បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផង
   Keo_theary
 

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now