ប្រែប្រួល

401 55 11
                                    

    យ៉ុនហ្គី គ្រាន់តែបានឃើញក្រឡាត់អាវជីមីន ភ្លាមទ្រង់មិនបានបង្អង់យូរនោះទេក៏បានប្រញាប់ប្រញាលស្វែររកជីមីន នៅម្តុំៗដែរបានឃើញក្រណាត់អាវនេះក៏បានឃើញឈាមទៀតហើយដែរមានតែបន្តិចតែប៉ុណ្ណោះពិតជាពិបាកខ្លាំងណាស់ក្នុងការរកតម្រុយថាជីមីន បាត់ទៅណា
  «ជីមីន ជីមីនហា ឯងឮយើងហៅទេ?ជីមីន ជីមីន យើងមករកឯងហើយ ជីមីន ឯងកុំខ្លាចអីណាយើងមករកឯងហើយ ជីមីន ជីមីន ឮយើងហៅអត់? ជីមីន»យ៉ុនហ្គី ស្រែកហៅជីមីន មិនអាក់
  «មកពីយើងបើយើងមិនត្រឡប់ទៅរាជវាំងវិញមិនសមពេលនេះយើងពិបាករកឯងអញ្ចឹងទេយើងមិនគួរទុកឯងចោលទាំងខ្លួនឯងជាមនុស្សទន់ខ្យោយរាងកាយស្ទើរតែដូចមនុស្សស្រីហើយនៅមានរបួសទៀត មកពីយើង គឺមកពីយើង យើងមិនគួរទុកឯងចោលនៅក្នុងព្រៃតែម្នាក់ឯងទេ ជីមីនយើងសុំទោស ជីមីនសុំទោស យើងសុំទោសដែរទុកឯងចោល សុំទោសដែរធ្វើឲ្យឯងមានរបួសដោយសារតែយើង សុំទោសដែរការពារឯងមិនបានល្អ សុំទោស យើងសុំទោសពិតមែនឲ្យតែរកឯងឃើញឯងចង់ដាក់ទោស ជេរស្តី វាយតប់យើងយ៉ាងមិចក៏បានដែរតែសុំអង្វរឯងសុំឲ្យយើងបានរកឯងឃើញទៅ»ទ្រង់ពិតជាក្រោយនិងខ្លួនទ្រង់ជាខ្លាំងដែរនៅថ្ងៃនោះមិនសមណាទ្រង់ទុកជីមីន ចោលបែបនេះសោះ
  «ខ្លា ខ្លា ខ្លាធំណាស់»ក្រុមសេនានាំគ្នាស្រែឆោឡោទាំងភិតភ័យនៅពេលដែរបានឃើញខ្លាមួយក្បាលដែរមានមាឌធំបើគិតពីទម្ងន់វិញប្រហែលជាជិតមួយរយគីឡូហើយនៅរោមជិតមាត់វាផងដែរក៏មានជាប់ឈាមកកផងដែរ-ឯយ៉ុនហ្គី ក៏បានទតឃើញថាពុកមាត់វាមានជាប់ឈាមដែរបានកកឡើងពណ៌ក្រម៉ៅក៏បានគិតថាប្រាកដជាខ្លានេះហើយដែលបានវាយប្រហារលើជីមីន មិនបង្អង់យូរទេយ៉ុនងហ្គី ក៏បានទាញដាវមកដេញកាប់ខ្លាមួយក្បាលនោះទាំងភាពក្លាហានមិនខ្លាចនៅក្នុងការសង្គត់នោះទេសំខាន់ពេលនេះទ្រង់ពិតជាក្រោធនិងខ្លានេះខ្លាំងណាស់ទាំងដែរវាពិតជាគ្រោះថ្នាក់និងអាចឆក់យកជីវិតរបស់ទ្រង់បានគ្រប់ពេល
  «ឆ្វាប់»មួយដាវចំបំពង់-កខ្លាធ្វើឲ្យវាអស់លំនឹងបានដួលននាលដីប្រកាច់បាញ់ឈាមស្រោចព្រះធរណីប្រៀបដូចជាមេឃដែរកំពុងបង្អុលទឹកភ្លៀង ឯអ្នកដែរបានឃើញសកម្មភាពអម្បាញ់មិញនេះនាំគ្នាភ័យញ័រសាច់អស់ទៅហើយ
  «ទៅវិញ»ដោយរកជីមីន អស់ចិត្តហើយ៉ុនហ្គី ក៏បានសម្រេចទ័យយត្រឡប់ទៅរាជវាំងវិញនិងបានរៀបចំពិធីបុណ្យសពសម្រាប់ជីមីន ឲ្យបានសមរម្យទៅតាមប្រពៃណី
  ពេលវេលាពិតជាដើរលឿងខ្លាំងណាស់ពេលនេះវាបានកន្លងផុតទៅកន្លះឆ្នាំបាត់ទៅហើយយ៉ុនហ្គី ពេលនេះប្រែប្រួលស្ទើរតែទាំងស្រុងទ្រង់ក៏បានក្លាយជាមនុស្សម្នាក់ដែរស្ងប់ស្ងាត់និងឈាមត្រជាក់បំផុតឲ្យតែទ្រង់ដឹងថាមន្ត្រីណាកក្បត់ហើយមន្ត្រីនោះគ្មាននៅរស់ទេហើយឥឡូវនេះផងដែរមន្ត្រីនៅក្រោមឱវាទទ្រង់ស្មោះត្រង់និងជាតិហើយនិងបម្រើសេចក្តីត្រូវការរបស់ប្រជារាស្ត្រយ៉ាងស្មោះត្រង់និងយកចិត្តទុកដាក់
  «ព្រះមហេសីនេះគឺជាស៊ុបប៉ូវ ក្រាបទូល»សៀវអុីង លើកស៊ុបប៉ូវសម្រាប់អ្នកមានភគ៌មួយចានសម្រាប់ព្រះមហេសីហ្វុងអុី ដោយដើម្បីប៉ូវដល់បុត្រដែរនៅក្នុងផ្ទៃ
  «អឹម»ព្រះមហេសីហ្វុងអុី ក៏បានយកស៊ុបមកសោយតាមទម្លាប់ប្រចាំថ្ងៃរបស់ទ្រង់ហើយរាល់ថ្ងៃនេះទ្រង់មិនសូវដែលបាននៅជិត យ៉ុនហ្គីប៉ុន្មាននោះទេដោយសារតែយ៉ុនហ្គី ទ្រង់តែងតែធ្វើឲ្យខ្លួនទ្រង់រវល់មិនទំនេរទាល់សោះដើម្បីកុំឲ្យទ្រង់នៅតែនឹក គិតពីជីមីនដែរបានឃ្លាតឆ្ងាយពីទ្រង់
  «អ្ហា សៀវអុីង យើង យើងឈឺពោះ»ព្រះមហេសីហ្វុងអុី ក្តោបពោះខ្លួនឯងទាំងឈឺជាខ្លាំងហើយកាលដែរទ្រង់ឈឺពោះនេះមិនមែនឈឺពោះចង់សម្រាលបុត្រនោះទេតែទ្រង់ឈឺពោះដោយសារតែទ្រង់កំពុងតែរលូតបុត្រទៅវិញទេឈាមហូរចេញពីចន្លោះភ្លៅព្រះមហេសីហ្វុងអុី មិនឈប់មិនឈរធ្វើឲ្យសៀវអុីង រកធ្វើអីមិនត្រូវនោះទេ(ព្រះមហេសីហ្វុងអុី  មានគភ៌ទើបតែបានប្រាំមួយខែទេអញ្ចឹងក៏មិនទាន់ដល់ពេលសម្រាលដែរហើយបើសម្រាលបុត្រនោះក៏គ្មានសង្ឃឹមប៉ុន្មានដែរតែបើប្រាំពីរខែអត់អីទេ តើអ្នកអស់គ្នាមានបានដឹងពីរឿងនេះដែរឬអត់?ខ្ញុំក៏មិនសូវជាដឹងប៉ុន្មានដែរអំពីរឿងនេះគឺគ្រាន់តែដឹងត្រួសៗតែប៉ុណ្ណោះតែបើខុសឆ្គងកន្លែងណាសូមកុំប្រកាន់ខ្ញុំអី)
  «ព្រះមហេសី ព្រះមហេសី នេះទ្រង់កើតអី?» សៀវអុីង ភ័យឡើងស្លេកមុខបន្ទាប់មកក៏បានរត់ទៅដំណាក់រាជពេទ្យឲ្យមកពិនិត្យឲ្យ ព្រះមហេសីហ្វុងអុី
  «អ្ហា អ្ហឹស ឈឺពោះណាស់ អ្ហា យើងឈឺពោះណាស់ អ្ហា អ្ហា»ជាតិថ្នាំដែរនៅក្នុងចានស៊ុបបានបញ្ចេញឥទ្ធិពលកាន់តែខ្លាំងទៅៗដែរវាគឺជាថ្នាំសម្រាប់រំលូតកូនដែរត្រូវបាននរណាម្នាក់មានគំនិតមិនល្អនៅក្នុងចង្ក្រានបាយនៅក្នុងរាជវាំងជាមិនខាន
  «ឈាម ឈាមហូរច្រើណាស់ ហឹក ហឹក ហុឺ បុត្រ បុត្រយើងជួយបុត្រយើងផង ហឹក ឈាមហូរច្រើនណាស់ ហុឺ បុត្រ»ព្រះមហេសីហ្វុងអុី ព្រះកន្សែងនឹងបារម្ភពីបុត្រដែរនៅក្នុងផ្ទៃជាខ្លាំងចំណែកឯដៃទ្រង់នៅអង្អែលក្បាលពោះទ្រង់ថើរៗមិនឈប់ឈាមចេះតែរហូរចេញពីចន្លោះភ្លៅទ្រង់មិនឈប់ហូរដូចជាទឹកហូរមកហូចជាស្ត្រីដែរសម្រាកកូន
  «ខាងណេះ ឲ្យលឿនឲ្យលឿនឡើងទៅ»សៀវអុីង ស្រែកគំហគទាំងទឹកភ្នែករត់មកជាមួយនិងរាជពេទ្យប្រុសពីរនាក់
  «នាងចេញទៅក្រៅទៅមិនអាចចូលបានទេ»រាជពេទ្យក៏បានបិទទ្វារបន្ទប់បន្ទាប់មកទៀតក៏បានគ្រាព្រះមហេសីហ្វុងអុី ឡើងមកលើគ្រែ
  «អ្ហា អ្ហា អ្ហា»សម្លេងស្រែករបស់ព្រះមហេសីហ្វុងអុី ស្រែកឡើងដោយក្តីឈឺចាប់ឯឈាមក៏ចេះតែហូរមិនឈប់ធ្វើឲ្យអ្នកដែរនៅខាងក្រៅដំណាក់ព្រួយបារម្ភជាខ្លាំងហើយនៅក្នុងនោះក៏មានយ៉ុនហ្គី ផងដែរតែបន្តិចក្រោយមកក៏ស្ងាត់បាត់សម្លេងដោយសារតែព្រះមហេសីហ្វុងអុី បានសន្លប់បាត់ទៅហើយរាជពេទ្យទាំងពីរបំពេញតួនាទីរបស់ខ្លួនរៀងៗខ្លួនដោយការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្លាំងណាស់ដោយសារតែវាពិតជាអាចមានគ្រោះថ្នាក់បានគ្រប់ពេលបើសិនជាគ្មានការបម្រុងប្រយ័ត្ន
  «ក្រាក ឲ្យពួកទូលបង្គំសុំរាជទានទោសផងព្រះអង្គ»ប្រហែលជាមួយសន្ទុះក្រោយរាជពេទ្យក៏បានចេញមកក្រៅបន្ទប់វិញនិងបានឱនក្បាលគោរពយ៉ុនហ្គី ដល់ដីដោយសារតែមិនអាចជួយសង្គ្រោះបុត្ររបស់ទ្រង់បាន
  «ពួកលោកចង់មានន័យថាម៉េច?»យ៉ុនហ្គី មានបន្ទូលទាំងស្រែកគំហគធ្វើឲ្យរាជពេទ្យទាំងពីរកាន់តែភ័យ
  «គឺ គឺពួកទូកបង្គំមិន មិនអាចជួយសង្គ្រោះបុត្ររបស់ទ្រង់បាន»រាជពេទ្យក៏បាននិយាយឡើងទាំងញ័រមាត់ជាខ្លាំង
  «ជៀសផ្លូវ»គ្រាន់តែឮបែបនេះយ៉ុនហ្គី ក៏បានយាងចូលមក្នុងបន្ទប់វិញដោយបានឃើញសាកសពក្មេងប្រុសម្នាក់ដោយស្រោចដោយឈាមបានបិទភ្នែកមិនកម្រើកសូម្បីតែបន្តិចនៅលើក្រណាត់តូចមួយតាមមើលទៅគេថ្លោះខ្លាំងណាស់មិនសមណាមកអស់ជីវិតទាំងនៅក្នុងផ្ទៃបែបនេះទេនៅតែប៉ុន្មានខែទៀតគេក៏អាចមើលឃើញពិភពលោកដ៏ស្រស់ស្អាតនេះបាត់ទៅហើយតែមជ្ជរាជបានឆក់ជីវិតក្មេងម្នាក់មិនដឹងអីបាត់ទៅហើយអាចថាគេគ្មាននិស្ស័យជាមួយនិងព្រះមហេសីហ្វុងអុី បែបនេះទើបគេមិនបាននៅជាមួយនិងទ្រង់
  «បុត្រ បុត្រយើង»យ៉ុនហ្គី ញ័រដៃទទ្រើតលើកសាកសពបុត្រត្រាដែរបានសោយទីវង្គតបាត់ទៅលើកមកឱបជាប់និងទ្រូងរបស់ទ្រង់
  «ហុឺ ហុឺ បុត្រមាតា ហឹក ហុឺ»ព្រះមហេសីហ្វុងអុី រើកញ្ជៀវជានៅពេលដែរសេនាពីរនាក់បានលើកមឈូសបុត្រទ្រង់មកកប់និងដីហើយក៏បានយកដីមកពូនបានជាថ្នូរ
  «បានហើយគេទៅបានសុខហើយឈប់ទៅគេទៅបានសុខហើយ»យ៉ុនហ្គី បានឱបព្រះកាយព្រះមហេសីហ្វុងអុី ឡើងណែនជាតិជាម្តាយគឺស្រលាញ់និងមើលថែកូនតាំងពីនៅក្នុងផ្ទៃឯណោះព្រះមហេសីហ្វុងអុី នៅតែបន្តព្រះកន្សែងរហូតទាល់តែសន្លប់យ៉ុនហ្គី ក៏បានបីព្រះមហេសីហ្វុងអុី មកដំណាក់វិញនិងបានឲ្យរាជពេទ្យមកពិនិត្យទ្រង់

  បើសិនអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចខ្លះខាតនិងចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿង⛈️💓
Keo_theary
 
 

 
  
 

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now