ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ព្រះអាទិត្យបញ្ចេញពន្លឺមកបំភ្លឺភពផែនដីនាពេលព្រឹកព្រលឹមមនុស្សម្នាក៏នាំគ្នាប្រកបរបររៀងៗខ្លួនចំណែកឯនៅក្នុងរាជវាំងឯណេះវិញភីលាងៗដែរនៅក្នុងរាជវាំងក៏មាននាទីបោសសម្អាតបរិវេណទីធ្លានៅក្នុងរាជវាំងឯអ្នកខ្លះទៀតក៏នៅក្នុងផ្ទះបាយដើម្បីចម្អិនម្ហូបអាហារនាពេលពហរឹកហើយនៅក្នុងនោះក៏មានជីមីន ម្នាក់ផងដែរបើយើងក្រឡេកមកមើលដំណាក់សម្រាប់ផ្ទុំរបស់ព្រះមហេសីហ្វុងអុី ហើយនឹងយ៉ុនហ្គី ឯណេះវិញកឺមានសភាពស្ងប់ស្ងាត់ពុំមាននរណាបានភ្ញាក់ពីដំណេកនៅឡើយទេចំណែកឯរាងកាយរបស់ទ្រង់ទាំងពីរក៏មិនមានសម្លៀកបំពាក់នោះទេដែរទ្រង់ទាំងពីរកំពុងតែផ្ទុំនៅក្នុងភួយជាមួយគ្នាដោយរាងកាយននោលគោលមានត្រឹមតែភួយមួយតែប៉ុណ្ណោះសម្រាប់បិទបាំងរាងកាលននោលគោករបស់ទ្រង់ទាំងពីរបន្តិចក្រោយមកព្រះមហេសីហ្វុងអុី ក៏បានភ្ញាក់ពីដំណេក
«ហឹស នៅទីផុតទ្រង់ក៏នៅតែក្លាយជារបស់យើង»ព្រះមហេសីហ្វុងអុី មានបន្ទូលនៅក្នុងព្រះទ័យទាំងព្រះភក្ត្រញញឹមឡើងគំនួចបន្ទាប់មកឡើងមកផ្ទុំលើផែនទ្រូងរបស់យ៉ុនហ្គី ដែរមាននាមថាជាព្រះសា្វមុីទាំងព្រះភក្ត្រនៅតែតក្សាស្នាមញញឹមដដែល
«ហឹម»មួយសន្ទុះក្តោយមកយ៉ុនហ្គី ក៏បានភ្ញាក់នឹងមានអារម្មណ៍ថាមានអីសង្កត់លើផែនទ្រូងរបស់ខ្លួនក៏សម្លឹងមកមើលធ្វើទ្រង់ស្ទើរតែនឹងផុតដង្ហើុមដោយសារតែមិនបានដកពេលដែរបានទតឃើញព្រះមហេសីហ្វុងអុី នឋោលើទ្រូងខ្លួនឯរាងកាយស្ងិតនៅក្នុងភាពននោលគោលមានតែមួយសម្រាប់បិទបាំងល្វែងខាងក្រោមតែប៉ុណ្ណោះ
«មិចក៏ទៅជាបែបនេះហើយយប់មិញមានរឿងអីកើតឡើងយើងមិនចាំទេ»យ៉ុនហ្គី សញ្ជឹងគិតតែម្នាក់ឯងទាំងម្ងល់នឹងឆ្ងល់ខ្លួនឯងជាពន់ពេកថាខ្លួនបានធ្វើអីខ្លះកាលពីយប់មិញនេះនោះ?ចម្លើយដែរទ្រង់ទទួលបានគឺទ្រង់មិនបានចាំនោះទេគឺដោយសារតែថ្នាំស្រវឹងហ្នឹងបានលុបការចងចាំកាលពីយប់មិញអស់ទៅហើយធ្វើមិចឲ្យទ្រង់ចាំបានយ៉ាងមិចទៅ?
«ហឹម»ព្រះមហេសីហ្វុងអុី ក៏គ្រហឹមចេញមកបន្ទាប់មកក៏ភ្ញាក់ឡើងទាំងញញឹមនៅពេលដែរទ្រង់បានផ្ទុំកើយផែនទ្រង់ដ៏កក់ក្តៅរបស់ស្វាមុីទ្រង់
«យប់មិញបានរឿងអីកើតឡើង?យើងមិនចាំនោះទេ»កាលបើព្រះមហេសីហ្វុងអុី ភ្ញាក់ហើយយ៉ុនហ្គី ក៏ចោទសួរទៅព្រះមហេសីទ្រង់ភ្លាម
«គឺគ្មានអីនោះទេក្រាបទូលបំភ្លេចវាចោលទៅ»ព្រះមហេសីហ្វុងអុី មានាបន្ទូលទាំងព្រះភក្ត្រស្រពាប់ស្រពោនធ្វើឲ្យយ៉ុនហ្គី ចាប់ផ្តើមភ័យ
«យើងចាប់បង្ខំទ្រង់តើមែនទេ?»យ៉ុនហ្គី ក៏ចោទសំណួរទៅកាន់ព្រះមហេសីទ្រង់ទៀត
«គ្មាននោះទេគឺពួកយើងព្រមព្រៀងទាំងសងខាង»ព្រះមហេសហ្វុងអុី ក៏ប្រែព្រះភក្ត្រមកជាញញឹមវិញពាក្យសម្តីនឹងទង្វើលគឺមិនបានដូចអ្វីដែរទ្រង់មានបន្ទូលនោះទេ
«បើអញ្ចឹងល្អហើយ»យ៉នហ្គី ក៏ប្រែព្រះភក្ដ្រមកជាធម្មតាវិញហើយរឿងនេះក៏វាជារឿងធម្មតាទៅហើយសម្រាប់គូរស្វាមុីភរិយាដែរបានរៀបការជាមួយគ្នាហើយយនោះតែយ៉ុនហ្គី មិនសូវជាមានអារម្មណ៍ល្អនោះទេតែទ្រង់បែរជាមានអារម្មណ៍ថាទ្រង់កំពុងតែសាងកំហុសអ្វីម្យ៉ាងចំណែកឯសាច់ទ្រូងខាងឆ្ងេងដែរជាសាច់ទ្រូងនៃផ្នែកបេះដូងក៏ចាប់ផ្តើមលោតខ្ទោកៗនឹងមានអារម្មណ៍ថាអួលៗយ៉ាងចម្លែកយ៉ុនហ្គី ក៏មិនបានមានបន្លឺអីទៅកាន់ព្រះមហេសីទ្រង់ដែរទ្រង់ក៏យាងចុះពីលើគ្រែនិងស្លៀកពាក់្យបានត្រឹមត្រូវបន្ទាប់មកក៏យាងទៅដំណាក់ស្រង់ព្រះកាយដើម្បីស្រង់ព្រះកាយចេញដោយសារតែទ្រង់មានអារម្មណ៍ថាស្មុកស្មាញខ្លាំងណាស់
«ហឹម»យ៉ុនហ្គី ស្ថិតនៅក្នុងទឹកក្តៅអ៊ុនត្រាំព្រះកាយទ្រង់បន្ទាប់មកក៏បិទព្រះនេត្រគ្រហឹមនៅក្នុងបំពង់-កទម្រេតរាងកាយឲ្យផ្ទុំនៅក្នុងអាងទឹកខំសញ្ចឹងគិតរកនឹកមើលថាយប់មិញទ្រង់បានប្រព្រឹត្តិទង្វើលអីខ្លះបានជាព្រឹកឡើងទ្រង់ផ្ទុំនៅលើគ្រែទាំងគ្មានសម្លៀកបំពាក់នៅលើខ្លួនប្រាណបែបនេះ?ទ្រង់ចាប់ផ្តើមកង្វល់ជាខ្លាំងនៅក្នុងព្រះទ័យតើជីមីន អាចនឹងដឹងដែរទេអំពីរឿងនេះនោះ?តើទ្រង់ខុសដែរទេដែរមានដៃគូរជីវិតទាល់តែពីរនាក់នៅក្នុងពេលតែមួយនោះ?តែរឿងនេះក៏វាមិនជាថ្វីទេសម្រាប់វណ្ណ:ក្សត្រនោះតែថាទ្រង់មិនចង់បានបែបនោះទេទ្រង់មិនចង់យកជីមីន មកលេងសើចកំដរព្រះទ័យទ្រង់នៅពេលដែរទ្រង់ត្រូវការនោះទេទោះបីជាជីមីន ជាមនុស្សប្រុសក៏ដោយក៏ជីមីន មានអារម្មណ៍នឹងមានបេះដូងដូចជាមនុស្សម្នាធម្មតាដែរហើយមួយវិញទៀតទ្រង់ក៏បានប៉ះពាល់ជីមីន តាំងពីមុនរៀបអភិសេកជាមួយនឹងព្រះមហេសីទ្រង់ឯណេះទោះបីជាជីមីន ជាមនុស្សប្រុសមិនអាចពរពោះនឹងបង្កកំណើតបានក៏ដោយតែរាងកាយរបស់ជីមីន ប្រៀបបីដូចជាមនុស្សស្រីរួមទាំងអត្តចរិកទន់ភ្លន់មានស្នាមញញឹមជាបើមុខជានិច្ចក៏ដោយជីមីន ឆាប់ខ្លាចនឹងទន់ខ្សោយជាងមនុស្សស្រីឯងទៀតនៅពេលនេះទ្រង់បានដឹងហើយថាកំហុសរបស់ទ្រង់គឺជាអ្វីនោះ
«ហឹស គឺមកពីយើងតែម្នាក់គត់»ទ្រង់គ្រហឹមសើចចម្អកនឹងនឹងខ្លួនឯងនៅក្នុងបំពង់-កនឹកអម៉ាស់នឹងទង្វើលដែរទ្រង់បានធ្វើវាឡើងមកមិនគួរណាទ្រង់បំផ្លាញជីវិតក្មេងប្រុសម្នាក់ដែរជាមនុស្សដែរទន់ខ្សោយមកមានងារជាសាហាយស្មន់និងទ្រង់បែបនេះសោះទ្រង់បានបំពានគេជាច្រើនដងច្រើនសារតែគេគ្មានឃាំងឃាត់ឬក៏ចង់បញ្ឈប់ទ្រង់ទាល់តែសោះផ្ទុយទៅវិញគេបែរទៅជាមានស្នាមញញឹមដ៏ស្រស់ស្អាតមកកាន់ទ្រង់ទៅវិញគេធ្វើដោយសេចក្តីពេញចិត្តទោះដឹងថានឹងធ្វើឲ្យខ្លួនគេឈឺឬក៏ដើរមិនចង់រួចក៏ដោយទ្រង់នៅតែសញ្ចឹងគិតតើក្មេងម្នាក់នោះស្រលាញ់ទ្រង់តើមែនទេ?
សូមអ្នកទាំងគ្នាជួយផ្តល់មតិដើម្បីស្ថាបនាសាច់រឿងដែរមានចំណុចខ្លះខាតនេះផង🥰🖤
(សុំទោសល្ងាចមិញខ្ញុំបង្ហោះខុសឥលូវខ្ញុំលុបបាត់ហើយ)
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Любовные романы-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...
