ជាម្ចាស់បងបែបណា?????

270 35 30
                                    

  ព្រះសូរិយារះត្រដែតមកនាអាកាសបញ្ចេញពន្លឹភ្លឺចិញ្ចាចចិញ្ចាចផ្តល់កម្តៅមកកាន់ភពផែនដី
  «ហឹម យ៉ុន»ជីមីន រើបម្រាស់តែដូចជាចាប់ចងជាប់រើខ្លាំងមិនកើត
  «ជុប អរុណសួស្តីអូនសម្លាញ់»បបូរមាត់ស្តើងបានផ្តិតស្នាមថើបលើថ្ងាស ជីមីន
  «មេឃភ្លឺហើយតើនឡើង»ជីមីន មានបន្ទូលឲ្យយ៉ុនហ្គី តើនឡើងទែងដែលទ្រង់កំពុងតែត្រសុលមកក្នុងបអប់ទ្រូង យ៉ុនហ្គី
  «ផ្ទុំបន្តិចទៀតទៅ»សរសៃរសក់វែងទន់រលោងអង្អែលថើរៗដោយដៃ យ៉ុនហ្គី  «អត់ផ្ទុំ.តទៀតទេមេឃភ្លឺហើយ»ជីមីន បានព្យាយាមមានបន្ទូលប្រកែកទាំងដែលព្រះភក្ត្រទ្រង់ផ្អឹបនឹងប្រអប់ទ្រូងយ៉ុនហ្គី ដដែល
  «បើអូនចង់តើនម៉េចក៏នៅឈ្មុលឈ្ងល់នឹងទ្រូងបង?»សណ្តាប់ឮអ៊ីចឹងជីមីន ភ្ញាក់ស្មារតីមកវិញដូចជាទះជាច្រើនកំភ្លៀក
  «អូន អឺ អូន អូនមិនបានបែបនោះទេបងកុំចេះតែមានបន្ទូលផ្តេសផ្តាស»ជីមីន រុញយ៉ុនហ្គី ចេញឲ្យឆ្ងាយព្រះកាយទ្រង់
  «ក៏បានៗបងឲ្យអូនឈ្នះ»ដោយមិនចង់ទាស់ពាក្យសម្តីជាមួយនិងជីមីន យ៉ុនហ្គី
  «ថយឲ្យឆ្ងាយពីអូនបន្តិចទៅ»ជីមីន បែរទៅម្ចាងហើយក៏ទាញអាវមកបិទបាំងល្វែងខាងលើទ្រង់មិនឲ្យយ៉ុនហ្គី ទតឃើញ
  «មិនបាច់បិទបងឃើញអស់ហើយ ហឹស ហឹស ធ្វើឯងកំណាញ់អីណា»យ៉ុនហ្គី បានយាងចុះពីលើគ្រែបើកទូយកសម្លៀកបំពាក់ពីរឈុតសម្រាប់ទ្រង់និង ជីមីន
  «បានឃើញក៏ឃើញទៅតែឥលូវអូនមិនឲ្យបងឃើញទេ»ជីមីន មានបន្ទូលឡើងខ្មើតដាក់យ៉ុនហ្គី ហើយបានយាងចុះមកពីលើគ្រែកញ្ជក់សម្លៀកបំពាក់ទ្រង់ពីដៃ យ៉ុនហ្គី
  «ពីពេលនេះទៅពួកយើងមិនអាចស្រង់ព្រះកាយជាមួយគ្នាទេហើយមួយទៀតពេលផ្ទុំចាប់ពីស្អែកទៅគឺត្រូវឃាំងកន្លែងចែកគ្នា»មានបន្ទួលរួចមិនបង្អង់យូរទេជីមីន បានយាងមកស្រង់ព្រះកាយមុនយ៉ុនហ្គី ហើយក៏ទៅដំណាក់ចម្អិនក្រយ៉ាបន្ត
  «យីហ្វាង និងម្ចាស់មីងកុំភ្លេចមកលេងយ៉ុនហ្គីល ផងណា»បន្ទាប់ពីជ្រាបពីដំណឹងថាទ្រង់ទាំងពីនឹងត្រូវយាងទៅព្រឹកនេះយ៉ុនហ្គីល ក៏មិនភ្លេចមានបន្ទូលមកកាន់ទ្រង់ទាំងពីរដែរ
  «ជុប ចាំអូនមកលេងអាបងហ្គីល ណា»យ៉ុនហ្គីល បានបននទន់ជង្គង់លើកយីហ្វាង ចំណែកយីហ្វាង កាលបើមានកម្ពស់ត្រឹមថ្ពាល់យ៉ុនហ្គីល ហើយក៏លោរមកថើបថ្ពាល់ទន់ដូចជាចាហ៊ួយយ៉ុនហ្គីល មួយខ្សឺត
  «សន្យាជាមួយបងណា»មម្រាមកូនដៃតូចល្អិតទាំងពីរក៏បានលើកឡើងថ្ពល់ជាប់គ្នាក៏ការសន្យាមុននឹងចេញទៅ
  «តន់យ៉ា»យីហ្វាង មានបន្ទូលទាំងមិនច្បាស់ដោយប៉ាឡាន់ៗដោយរក្សាស្នាមញញឹមដ៏រីករាយមកកាន់ម្ចាសបង យ៉ុនហ្គីល
  «ម្ចាស់មីងក៏ត្រូវតែសន្យាជាមួយយ៉ុនហ្គីល ដូចគ្នា»យ៉ុនហ្គីល បានលើកមម្រាមកូនដៃទ្រង់មកថ្ពល់នឹងកូនដៃព្រះមហេសីហ្វុងអុី ម្តង
  «ម្ចាស់មីងនឹងសន្យាថានឹងមកលេងយ៉ុនហ្គីល វិញ»ព្រះមហេសីហ្វុងអុី បញ្ចេញស្នាមញញឹមស្រស់ស្អាតឡើងមកលើស្នាមផ្ទៃព្រះភក្ត្រទ្រង់
  «តោះយាងទៅសោយក្រយ៉ា»ព្រះមហេសីហ្វុងអុី បានយកយីហ្វាង ពីដៃយ៉ុនហ្គីល មកបីវិញសឹមយាងយាត្រាមកកាន់ដំណាក់សោយក្រយ៉ាដោយមានជីមីន នុងយ៉ុនហ្គី គង់ចាំនៅទីនោះរួចជាស្រេច
  «ព្រឹកនេះមានម្ហូបច្រើនមុខណាស់»មុខម្ហូបជាច្រើនមិនក្រោមដប់មុខទេដែលបានធ្វើឡើងដោយចុងភៅក្នុងរាជវាំងនិងជីមីន សម្រាប់ការលាព្រះមហេសីហ្វុងអុី និងយីហ្វាង យាងត្រឡប់ទៅប្រទេសចិនវិញ
  «គីមឈី!!!យើងខានសោយវាយូរឆ្នាំមកហើយ»មុខម្ហូបទាំងអស់ព្រះមហេសីហ្វុងអុី ចាប់ព្រះទ័យនឹងជ្រក់គីមឈីជាងគេងព្រោះវាមានរសជាតិឆ្ងាញ់ណាស់បើបានសោយជាមួយសាច់អាំងទៀតនោះ
  «សោយជាមួយសាច់ជ្រូកអាំងទើបឆ្ងាញ់»ជីមីន បានចាប់គីមឈីផ្ទាប់មួយនឹងសាច់ជ្រូកបីជាន់ចាប់ដាក់ចានព្រះមហេសីហ្វុងអុី ឲ្យទ្រង់សាកសោយ
  «ហឹម!!!ឆ្ងាញ់ខ្លាំងណាស់ទ្រង់សោយដែរទៅ»ព្រះមហេសីហ្វុងអុី ទំពារគីមឈីនិងសាច់ជ្រូកអាំងទាំងញញឹមឡើងស្រស់នឹងបានចាប់ផ្ទាប់ពួកវាចូលគ្នាមកបញ្ចុក ជីមីន
  «ទូលបង្គំធ្វើវាច្រើនណាស់អ៊ីចឹងទ្រង់យកវាទោសោយខ្លះទៅ»ជីមីន សោយគីមឈីជាមួយសាច់ជ្រូកអាំងទាំងញញឹមហើយពីព្រឹកនេះទៅនៅដំណាក់សោយក្រយ៉ាមានតែយ៉ុនហ្គី ទ្រង់នុងយ៉ុនហ្គីល តែប៉ុណ្ណោះ
  «យើងអគុណជីមីន ច្រើនហើយ»ដំណាក់សោយក្រយ៉ាក៏ឮតែសម្លេងសើចក្អាកក្អាយសប្បាយរីករាយនៃអ្នកដែលកំពុងតែនៅខាងក្នុងនោះ
  «អូនអគុណបងយ៉ុន និងជីមីន ច្រើនហើយសម្រាប់រយ:ពេលប៉ុន្មានថ្ងៃមកនេះបើមានឱកាសអូននឹងមកលេងម្តងទៀត»ព្រះមហេសីហ្វុងអុី មានបន្ទូលដោយញញឹមផ្អែមកាន់យ៉ុនហ្គី ជីមីននិង យ៉ុនហ្គីល
  «ធ្វើដំណើរដោយសុវត្ថិភាពណា»ជីមីន បានចូលព្រះកាយមកឱបព្រះមហេសីហ្វុងអុី ជាការលាគ្នា
  «អាបងហ្គីល ហ្វាងទៅហើយ»យីហ្វាង ដៃតូចល្អិតរារដៃបក់បោយលាយ៉ុនហ្គីល ហើយក៏បានយាងឡើងគង់លើរទេះសេះបាត់ រទេះសេះបរផុតដាច់ឆ្ងាយផុតកន្ទុយភ្នែកមើលលែងឃើញទើបទ្រង់ទាំងបីយាងត្រឡប់ចូលក្នុងរាជវាំងវិញ
  «បិតាចុះម្ចាស់មីងមានបន្ទូលថាហ្គីល មានម្ចាស់ប្អូននោះពិតទេ?»ស្របពេលយាងចូលមក្នុងរាជវាំង
  «អឹម រឿងនេះបិតាមិនជ្រាបទេ»យ៉ុនហ្គី សម្លឹងមកទតព្រះភក្ត្រជីមីន បន្តិចហើយក៏មានបន្ទូលឡើង
  «តែបុត្រចង់បាម្ចាស់ប្អូនណាបិតា»ដំណើរយ៉ុនហ្គី បានទុចពេលដៃទ្រង់ត្រូវយ៉ុនហ្គីល ចាប់គ្រវីចុះឡើង
  «បិតាអឺបិតាអត់ដឹងទេសុំមាតាបុត្រទៅ»យ៉ុនហ្គី នោងយ៉ុនហ្គីល ងាកុំមកទតព្រះភក្ត្រជីមីន ដំណាលគ្នា
  «អួយ ស្រេកទឹកណាស់»ជីមីន ញញឹមទាំងមិនសូវសមសឹមត្របាញ់ជើងយាងចេញពីទ្រង់ទាំងពីរយ៉ាងលឿន
  «មាតាឯណាម្ចាស់ប្អូនហ្គីល នៅកាលណាបាន.បាន?»យ៉ុនហ្គីល ប្រលែងដៃយ៉ុនហ្គី រត់មករកជីមីន វិញម្តង
  «ចាំមានបន្ទូលពេលក្រោយទៅពេលនេះមាតាស្រេកទឹក»ម្តងនេះជីមីន រត់ទៅឡើងលឿនស្មេរមិនឲ្យយ៉ុនហ្គីល តាមទាន់ទៀតទេ
  «បិតា ហ្អឹក ហ្អឹក ហុី មាតាចិត្តអាខក់ ហុឺ ហុឺ ហុឺ»បុត្រាតូចមិនសុខក្នុងព្រះទ័យក៏រមីរមួលក្រាញ់រនលរនាលលើដីឡើងបរិវេណជុំវិញនោះហុយទ្រលោមដូចមានអគ្គិភ័យ
  «បានហើយបុត្រាឆ្អាតរបស់បិតាកុំយំអីបិតាពិតជាអត់ដឹងមែន»យ៉ុនហ្គី ចូលមកលើយ៉ុនហ្គីល ពរមកដំណាក់ស្រង់ព្រះកាយដោយកាលនេះយ៉ុនហ្គីល ប្រឡូកប្រឡាក់ដោយដីពាសពេសសម្លៀកបំពាក់ទ្រង់
  «អត់មូជទេអត់ងូតទេ ហុឺ ហុឺ ហ្អា បិតាមាតាចិត្តអាខក់ ហ្អា ហ្អា អត់មូជ ហ្អឹក»យ៉ុនហ្គីល ប្រកាច់ប្រកុនពេលអាងទឹកដោយមានភីលាងស្រីពីរកាន់កំពុងតែនាំគ្នាវាប់យ៉ុនហ្គីល និងដុសសម្អាតព្រះកាយ យ៉ុនហ្គីល
  «ជាម្ចាស់បងគេតែបែរជាមកយំក្រាញ់រនាលបែបនេះឲ្យមើលម្ចាស់ប្អូនម៉េចនឹងកើតទៅ.ណ?»យ៉ុនហ្គី ងាកព្រះភក្ត្រទតទៅមាត់បង្អួចមានបន្ទួលឌឺដងដាក់បុត្រកំពូលកំហូច
  «ម្ចាស់ប្អូន ម្ចាស់ប្អូនមានម្ចាស់ប្អូន?»យ៉ុនហ្គីល មានបន្ទូលត្រង់ពាក្យ"ម្ចាស់ប្អូន"ទាំងប្តូរព្រះភក្ត្រមកជាញញឹមពព្រាយមួយរំពេច
  «បិតាមិនជ្រាបទេតែក៏នឹងឆាប់ៗ»យ៉ុនហ្គី ឱបដៃចូលគ្នាដោយមិនបានមានបន្ទួលទេគ្រាន់តែងក់ក្បាលបញ្ជាក់
  «បិតាកាលណាបានពួកយើងមានម្ចាស់ប្អូន?ហើយកាលណាបាន.បានឃើញព្រះភក្ត្រម្ចាស់ប្អូន?ហើយកាលណាបានម្ចាស់ប្អូនកើត?ហើយពេលកើតមកស្រីក៏ប្រុស?»យ៉ុនហ្គីល កញ្រ្ជោលកញ្ឆល់ចង់ដឹងថាម្ចាស់ប្អូនទ្រង់នឹងប្រសូត្រ?
  «រឿងនេះបិតាក៏មិនជ្រាបដូចគ្នា»បុត្រាតូចយាងចេញពីអាងទឹកវិញដោយស្នាមញញឹមស្រស់ពព្រាយនិងបានយាងមកជាមួយយ៉ុនហ្គី មករក ជីមីន
  «ជុប ជុប ជុប បុត្រទៅសាលាហើយមាតាបិតា»ដៃខ្លីៗតាមដៃកូនក្មេងដែលមានសាច់បានរាបក់លាមាតាបិតាហើយក៏យាងចូលមកគង់ក្នុងរទេះសេះដែលបរមកកាន់សាលាមួយកន្លែងនៅមុនឆ្ងាយពីរាជវាំងទេ
  «ជុប បងក៏ចង់ថើបអូនដែរ»យ៉ុនហ្គី លោរព្រះភក្ត្រមកថើបថ្ពាល់ជីមីន តែមានតែទៅថើបធម្មតាឯណាសុទ្ធតែបឺតសាច់ថ្ពាល់ទន់ដូចនំប៉ាវចំហុយក្តៅៗចេញពីឆ្នាំងឡើងពណ៌ក្រហមព្រើងៗមួយដុំតូចលេចចេញមក
  «មិនចេះខ្មាស់គេ?ទីនេះមិនមែនមានតែពួកយើងតែពីរនាក់ទេ»ជីមីន ឡើងង៉ក់ភ្លាមៗក៏យាងទៅដំណាក់សាវនាការមុនយ៉ុនហ្គី បាត់
  «ក្មេង!!»យ៉ុនហ្គី គ្រវីក្បាលហួសព្រះទ័យជាមួយព្រះមហេសីវ័យក្មេងរបស់ទ្រង់ម្តងធម្មតាម្តងងុិកង៉ក់ជាមួយទ្រង់ដូចកូនក្មេងរត់ស្រាតគ្មានខុសអីម៉ាបៀក
  «សូមក្រាបថ្វាយបង្គំព្រះអង្គនិងព្រះអគ្គមហេសីសូមឥ្យពួកទ្រងើមានព្រះរាជសុខភាពល្មមព្រះជន្មមឺុនៗឆ្នាំជាម្លប់ដ៏ត្រឈឹងត្រឈៃសម្រាប់ប្រជានុរាស្ត្រ»មន្ត្រីដែលមានវត្តមាននៅក្នុងដំណាក់រាជសាវនាការយកដៃមកទ្រថ្ងាសតែមិនជិតថ្ងាសពេកទេហើយក៏ចំកោងខ្នងមកខាងក្រោមបន្តិច
  «ល្អពួកលោកអាចរកកន្លែងគួរសមបាន»មន្ត្រីក្រោមឱវាទគ្រប់រូបក៏ឈរតម្រង់ជាជួរៗដោយខាងស្តាំងនៃដំណាក់សាវនាការមានមន្ត្រីឈរពីរជួរនិងខាងមានពីរជួរដែរដោយជួយនីមួយៗមានមន្ត្រីចំនួនដប់ប្រាំនាក់បើសរុបទាំងបួនជួរគឺមានហុកសិបនាក់អោយគត់
  «យ៉ុន អូនចង់ឲ្យបងសាងសង់សាលារៀន.សាលាពេទ្យបង្រៀនសិស្សនិងព្យាបាលដោយមិនគិតប្រាក់.កសាងប្រព័ន្ធធារាសាស្ត្រសម្រាប់ការធ្វើស្រែចម្ការឲ្យប្រជារាស្ត្រមានភាពងាយស្រួលក្នុងការស្រោចស្រប់ដំណាំផលផ្លែផ្ការបស់ពួកគេហើយក៏សម្រាប់វស្សានរដូវ»មន្ត្រីគ្រប់រូបស្ងៀមស្ងាត់សញ្ជឹងស្តាប់រាជនូវបន្ទូលរបស់ជីមីន ទាំងការយកចិត្តទុកដាក់
  «បងយល់ស្របជាមួយគំនិតរបស់អូនចុះពួកលោកវិញគិតយ៉ាងណាវិញ?»នៅក្នុងចំណោមមន្ត្រីគ្រប់រូបមានមន្ត្រីខ្លះក៏ញញឹមយល់ស្របរីឯមន្ត្រីខ្លះទៀតក៏គ្មានការយល់ស្របចំពោះគំនិតនេះទេបើត្រូវការកសាងគឺត្រូវចំណាយប្រាក់ចេញពីឃ្លាំងដែលបានមកពីមកបង់ពន្ធរបស់ប្រជារាស្ត្រះអស់ហើយព្រោះការកសាងមិនមែនធ្វើតែមួយកន្លែងទេគឺធ្វើនៅគ្រប់ខេត្តនៅក្នុងប្រទេសឯណោះ
  «អីក៏មានអ្នកយល់ស្របមែនទេ?»មន្ត្រីជាច្រើនមានទាំងមន្ត្រីជំទាសនិងមន្ត្រីយល់ស្រមចំពោះគំនិតនេះក៏នាំគ្នានិយាយឡើងដោយធ្វើឲ្យក្នុងដំណាក់សាវនាការមានភាពរញ៉េរញ៉ៃ
  «មិនបាច់ប្រកែកគ្នាទេយ៉ាងណាវាក៏នឹងកើតឡើង»យ៉ុនហ្គី ស្រែកមួយវ៉ាសកាត់ផ្តាច់ការជំទាស់ជំទែងរបស់មន្ត្រីទាំងអស់គ្នាឲ្យមានភាពស្ងៀមស្ងាត់ដោយរក្សាសណ្តាប់ធ្នាក់មកវិញ

(ខ្ញុំឆ្ងល់យូរហើយ តើខ្ញុំអាចសុំសួរអ្នករាល់គ្នាមួយសំណូរបានទេ?ម៉េចបានជាអ្នករាល់គ្នាហៅរាងតូចឬក៏ Bottomនៅក្នុងប្រឡោមលោកថា"កូនឬកូនស្រី/កូនឆី"អញ្ចឹង?អ្នករាល់គ្នាជួយបកស្រាយប្រាប់ខ្ញុំឲ្យដឹងបានទេខ្ញុំឆ្ងល់ជាយូរមកហើយ)
  បើសឹិនជាអាចសូមផ្តលើមតិចំពោះសាច់រឿងនៅខាងក្រោមនេះផងដើម្បីទទួលបានរង្វាន់ពេលរឿងនេះបញ្ចប់
  Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now