បន្ទាប់ពីដកបបូរមាត់ទ្រង់ពីចេញពីបបូរជីមីន ហើយទ្រង់ក៏លេចចេញនូវស្នាមញញឹមដែរស្រស់ស្អាតជាទីបំផុតរាល់ថ្ងៃទ្រង់មិនបានដឹងពីខ្លួនទ្រង់នោះទេថារាល់ថ្ងៃទ្រង់ចាត់ទុកជីមីន ជាអ្វី?និងមានឋាន:ជាអ្វីសម្រាប់ទ្រង់នោះទេតែទ្រង់គ្រាន់តែដឹងថាទ្រង់មិនអាចគ្មានជីមីន នៅក្បែរទ្រង់នោះទេ តើនេះជាអារម្មណ៍អ្វីទៅទ្រង់មិនយល់ទេ?នៅក្នុងពេលនេះទ្រង់វិលវល់អស់ហើយ
«យើងដូចជាឃ្លានទៀតហើយ»យ៉ុនហ្គី មានបន្ទូលទាំងពេបមាត់តិចៗដូចជាកូនក្មេងកល់ទឹកភ្នែករកយំធ្វើព្រះភក្ត្រឡើងស្អុយនិងបានយកដៃមកអង្អែលពោះទ្រង់តិចៗដែរទង្វើលនេះផងដែរទ្រង់មិនដែរបង្ហាញចំពោះនរណានោះទេក៏ដោយសារតែទ្រង់ជាមនុស្សម៉ត់ចត់និងផ្តាច់ការតែថ្ងៃនេះរៀងចម្លែកបន្តិចនៅពេលដែរទ្រង់បង្ហាញឮកពារបែបនេះមកកាន់ជីមីន ឯជីមីន វិញបានត្រឹមតែយកដៃខ្ទប់មាត់លួចសើចនិងយ៉ុនហ្គី តិចៗអត់ឲ្យឮសម្លេងនោះទេគឺលួចសើចញឹមៗ(សើចទាំងខាំបបូរមាត់ខ្លួនឯងហើយក៏ញញឹម)
«ចាំទូលបង្គំទៅបេះស្ត្របឺរីមកឲ្យទ្រង់»ជីមីន រៀបនិងដើរទៅបេះស្ត្របឺរីទៅហើយតែយ៉ុនហ្គី ក៏ចាប់ដៃជីមីន ដើម្បីឃាត់ដំណើរ
«អត់ទេយើងលែងចង់សោយវាទៀតហើយតែយើងចង់សោយបង្អែមវិញ»យ៉ុនហ្គី ក៏បានឱនមកខ្សឹបក្បែរត្រចៀកជីមីន មានបន្ទូលទាំងសម្លេងស្អកៗនិងនៅឆ្លៀតលិទស្លឹកត្រចៀកជីមីន ទៀតឯសាមីុខ្លួនវិញឈរនៅឡើងស្ងៀមគាំងនិងកន្លែងតែម្តងបើម៉ាកៗហ្នឹងអីអ្នកណាមិនគាំងដល់រឹងខ្លួននោះ?
«យើងអត់ចង់សោយនៅហ្នឹងទរតែយើងចង់សោយនៅលើភ្នំ»មានបន្ទូលរួមទ្រង់ក៏យាងទៅមុនជីមីន ដោយមានជីមីន ដើរតាមពីខាងក្រោយទ្រង់
«អ្ហា!!!អស់ល្ពៅទុំបាត់»ចូលមកក្នុងចង្ក្រានបាយជីមីន រកមើលល្ពៅទុំក្រែង-លបានធ្វើបង្អែមតែក៏អត់មានសល់ល្ពៅទុំសោះតែក៏មិនជាថ្វីដែរជីមីន ក៏យកសណ្តែកខៀវមកត្រទឹកសម្រាប់ធ្វើបង្អែមវិញ
«អរ កោសដូងទុំ»ជីមីន ក៏យកកាំបិទមកសម្លីងលលាដូងឲ្យស្អាតនិងរលោងល្មមកុំឲ្យមានកម្ទិចធ្លាក់ចូលក្នុងសាច់ដូងបន្ទាប់ពីរម្លីងលលាដូងរួចហើយជីមីន ក៏ពុះដូងយកទឹកនិងមានចានសម្រាប់ទ្រទឹកដូងផងដែរ
«អូមានកាពីងទៀត»ជីមីន លាន់មាតិនិយាយឡើងនៅពេលដែរពុះទៅឃើញមានកាពីងនៅក្នុងដាច់ដូង
«ទ្រង់ចង់សាកសោយអត់វាឆ្ងាញ់ណាស់ណា»ជីមីន ក៏កាត់យកកាពីងដូងលើកបង្ហាញទៅយ៉ុនហ្គី ទាំងញញឹមលិបភ្នែទោះបីជាពាក្យសម្តីដែរជីមីន និយាយមកកាន់យ៉ុនហ្គី មានការឆ្គាំងឆ្គងក៏ពិតមែនតែយ៉ុនហ្គី ក៏មិនបានប្រកាន់ខឹងនិងជីមីន ដែរហើយណាមួយបែបហ្នឹងក៏ល្អដែរតែបើសិនជាអ្នកផ្សេងវិញមិនហ៊ានធានានោះទេដែរថ្លើមពាសមេឃដាក់ទ្រង់បែបនេះនោះ
«អឹម»យ៉ុនហ្គី ដែរគង់ទតមើលមកជីមីន ក៏ញញឹមនិងគ្រហឹមនៅក្នុងបំពង់-កឯជីមីន ក៏យកកាពីងដីងនោះមកបញ្ចុកយ៉ុនហ្គី ទាំងភ្លេចខ្លួនស្មានតែយ៉ុនហ្គី នេះជាយ៉ុនហ្គី ដែរខ្លួនស្គាល់ការពីមុននៅស្រុកចំណែកឯនៅចង្ក្រានបាយនេះមានតែជីមីន នឹងយ៉ុនហ្គី តែប៉ុណ្ណោះអ្នកឯផ្សេងទៀតយ៉ុនហ្គី ដេញចេញទៅក្រៅអស់ហើយ
«ផែ្អម តែនៅចាញ់បបូរមាត់ឯង»យ៉ុនហ្គី ទំពារបណ្តើរចាប់ដៃជីមីន ឲ្យនៅជាប់ហ្នឹងបណ្តើរឯព្រះនេត្រវិញទតមកកាន់ជីមីន ដោយខ្សែព្រះនេត្រព្រាននារីឯជីមីន វិញឮអញ្ចឹងក៏អៀននិងបានប្រឡេះដៃពីដៃយ៉ុនហ្គី មកអង្គុយកោសដូងធ្វើមិនដឹងតែមិនហ៊ានសម្លឹងមកមើលយ៉ុនហ្គី នោះទេជីមីន គិតតែពីអង្គុយឈ្ងោកកោសដូងមិនបានចាប់អារម្មណ៍និងសម្លៀកបំពាក់ដែរខើចនៅពេលដែរខ្លួនអង្គុយកោសដូងធ្វើឲ្យយ៉ុនហ្គី ទតមកទាំងយកដៃអង្អែលចង្ការខ្លួនឯងតិចៗឯព្រះនេត្រសម្លឹងមកកំភួនជើងស-ខ្ចីមិនដាក់ព្រះនេត្រគ្រាន់តែឃើញកាយវិការបែបនេះក៏ដឹងតែយ៉ុនហ្គី មានបំណងមិនល្អមកកាន់ជីមីន បាត់ទៅហើយ ចំណាយពេលមួយ៉ោងកន្លះជិតពីរម៉ោងបង្អែមបរបសណ្តែកខៀវក៏បានចម្អិនឆ្អិនរួចរាល់ជីមីន ក៏ដួសបរបសណ្តែកដាក់ចូលក្នុងចានគោលធំមួយនិងបានដាក់ផ្លែឪឡឹកនិងផ្លែក្រូចហើយនិងមានផ្លែស្ត្របឺរីខ្លះផងដែរ
«បើហើយ ហើយឆាប់ទៅ»កាលបើបានឃើញជីមីនរៀបចំរួចហើយយ៉ុនហ្គី ក៏យាងទៅមុខជីមីន ឯជីមីន ក៏ដើរតាមពីខាងក្រោយទ្រង់
«យើងអត់ជិះសេះទៅទេ»ឮបែបនេះជីមីន ក៏ស្រាប់តែទច់ដើរដំណើរលែងចង់ដើរទៅមុខទៀតបាត់ដោយសារតែខ្ជិដើរ
«ឯងនៅឈរស្អីត្រង់ហ្នឹង?ឆាប់ដើរមុខមក»យ៉ុនហ្គី ក៏បានបក់ដៃហៅជីមីន ឲ្យមកជិតខ្លួន
«មើលមុខធ្វើដូចជាយើងយកឯងទៅសម្លាប់ចោលអញ្ចឹងហុចមកនេះមកចាំយើងអ្នកកាន់»យ៉ុនហ្គី ក៏បានទាញកន្ត្រកពីដៃជីមីន ឯជីមីន ក៏ដឹងដែរថាវាមិនសក្តិសមតែជីមីន ក៏មិនអាចប្រកែកបានណាមួយខ្លួនកំពុងតែខ្ជិលផង
«ហុើយ ចុកជើងណាស់»ជីមីន រអ៊ូម្នាក់ឯងតិចៗនិងយកដៃមកគក់ជង្គង់ខ្លួនឯងតិចៗឯញើសឡើងសស្រាក់ជោកពេញនិងតួខ្លួន
«កុំរអ៊ូជិតដល់ឥលូវហើយ»យ៉ុនហ្គី ទុចដំណើរបន្តិចនិងបានងាកមកមានបន្ទូលជាមួយនិង ជីមីន
«ក្រាបទូល»ជីមីន ក៏ដើរអូសជើងតាមរបៀបមនុស្សខ្ជិលដើររហូតទាល់តែដល់រាជដំណាក់នៅលើកំពូលភ្នំក្បែររាជវាំងដោយមានយ៉ុនហ្គី នឹងជីមីន តែប៉ុណ្ណោះ
«អ អត់មានកំបិតពុះឪឡឹកទេដោយសារតែទូលបង្គំភ្លេចយកមកជាមួយ»ជីមីន រៀបចំអាហារដែរខ្លួនបានយកមកយ៉ាងមានរបៀបរៀបរយតែខ្លួនក៏ភ្លេចថាអត់បានយកកូនកាំបិតមកជាមួយ
«រឿងច្រើនមែន ឆ្វាច់ ឆ្វាច់ ឆ្វាច់»យ៉ុនហ្គី បានដកដាវទ្រង់មកពុះឪឡឹកឡើងដាច់ជាចំណិតៗដើម្បីជាការងាយស្រួលនៅពេលដែរហូបឯជីមីន វិញកាលបើឃើញយ៉ុនហ្គី ដកដាវអញ្ចឹងក៏ខំតែភ័យឡើងញ័រជើងឲ្យទទ្រើត
«ឯងនៅឈរស្អីត្រង់ហ្នឹងឆាប់អង្គុយចុះមក»គ្រាន់តែឮយ៉ុនហ្គី មានបន្ទូលមកខ្លួនអញ្ចឹងភ្លាមជីមីន មិនរារែកនោះទេក៏ចូលមកអង្គុយនិងតុយ៉ាងលឿនតែម្តង
បង្អែមហ្នឹងឆ្ងាញ់ណាស់ ផ្អែមតែមិនផ្អែមខ្លាំងពេកទេ»យ៉ុនហ្គី សោយបង្អែមបណ្តើរទតមកមើលទេសភាពនៅខាងក្រោមភ្នំបណ្តើរដោយព្រះភ័ក្ត្រញញឹមស្រស់ឲ្យតែនៅក្បែរជីមីន ទ្រង់មិនដែលរលុបស្នាមញញឹមពីផ្ទៃព្រះភ័ក្ត្រនោះទេឯជីមីន វិញអង្គុយសម្លឹងមើលមុខយ៉ុនហ្គី ទាំងលេបទឹកមាត់ផ្សើមបំពង់-កតិចៗដោយសារតែខ្លួនក៏ឡើងមកលើភ្នំដូចជាយ៉ុនហ្គី ដែរអញ្ចឹងខ្លួនក៏ឃ្លានដូចតែគ្នាហ្នឹង
«ឃ្លានហេ?ចានមានតែមួយទេអញ្ចឹងឯងមានតែយកចាននិងស្លាបព្រាដែលយើងហើយ»ជីមីន ក៏ញញឹមនិងងក់ក្បាលបន្ទាប់មកក៏យកចាននិងស្លាបពា្រពីដៃយ៉ុនហ្គី មកដួសបង្អែមបរបសណ្តែកខៀវមកហូបឡើងលឿនក៏ធ្វើឲ្យគ្រាប់សណ្តែកជាបនិងបបូរខាងក្រោមផងដែរ
«អឹម»យ៉ុនហ្គី ក៏បានចាប់កញ្ចឹង-កជីមីន ជាប់បន្ទាប់មកក៏ឱនមកថើបនិងខាំទាញតិចសាច់បបូរមាត់ខាងក្រោមរបស់ ជីមីន
«មិចគ្រាប់សណ្តែកជាប់មាត់ឯង»យ៉ុនហ្គី ក៏ប្រញ៉ាប់បកស្រាយប្រាប់ទៅកាន់ជីមីន ទាំងដែរដៃទ្រង់មានក៏មិនយកបេះទៅបើឃើញមិចក៏ចាំបាច់ដល់ថ្នាក់ថើបមាត់នេះបើសិនជាអាចសូមអ្នកទាំងអស់គ្នាផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផង😅✨
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Любовные романы-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...