ជីវិតតូចនៅក្នុងផ្ទៃ

421 55 18
                                    

«ខិ ខិ ខិ»សម្លេងក្អករបស់លោកស្រីផាក បានបន្លឺឡើងយ៉ាងខ្លាំងឯច្រមុះលោកស្រីផាក ក៏ហូរឈាមមកតែលើកនេះមិនមែនជាឈាមពណ៌ក្រហមនោះទេគឺមានពណ៌ខៀវ
«ខិ ខិ ពិបាកដកដង្ហើមណាស់ ខិ»លោកស្រីផាក ចាប់ផ្តើមពិបាកដកដង្ហើមនិងមានការដង្ហក់ជាខ្លាំងបន្ទាប់លោកស្រីផាក ក៏ស្រាប់តែប្រកាច់ពេញគ្រែទាំងគ្មានអ្នកមកមើលថែលោកស្រីម្នាក់ទាល់តែសោះធ្វើឲ្យលោកស្រីផាក បន្តប្រកាច់រហូតទាល់តែស្លាប់បាត់បងជីវិតដោយសារតែវាដល់ពេលកំណត់ដែរថ្នាំបញ្ចេញប្រសិទ្ធិភាពវាមែនទែនហើយ
«ក្រាក ម៉ែ!!!»ជីមីន កាន់បបរមួយចានមកបន្ទប់លោកស្រីផាក បើកមាត់ទ្វារឡើងទាំងស្នាមញញឹមតែក៏ត្រូវទម្លាក់ចានបបរបែកនៅពេលដែរឃើញលោកស្រីផាក ធ្លាក់មកលើគ្រែដែរមានឈាមពណ៌ខៀវចាស់ចេញមកប្រៀបដូចជាពិសពស់
«ម៉ែ ហឹក ហុឺ ហុឺ ម៉ែ ម៉ែដឹងខ្លួនឡើងម៉ែ ហឹក ហឹក ម៉ែ ជួយផងជួយហើយរាជពេទ្យមកមើលម៉ែខ្ញុំផង»ជីមីន អង្រួនរាងកាយដែរត្រជាក់និងគ្មានកម្តៅនិងទន់ល្អូកទាំងទឹកភ្នែកនិងក្តីឈឺចាប់ជាខ្លាំងខ្លួនមិនអាចទទួលយកបាននោះទេ
«ម៉ែ ម៉ែដឹងខ្លួនឡើងម៉ែ ហឹក ហុឺ ហុឺ»ជីមីន យំអង្រួនសាកសពលោកស្រីផាក ទាំងមិនទាន់អស់អាល័យ
«ព្រះមហេសីពេលនេះម៉ែវាបានងាប់ហើយ ក្រាបទូល»សៀវអុីង ពេលដែរបានឮដំណឹកថាលោកស្រីផាក បានទទូលមរណភាពហើយនាងក៏ប្រញ៉ាប់មកទូលថ្វាយព្រះមហេសីហ្វុងអុី ឡើងលឿន
«ល្អគម្រោងការទីពីរនិងចាប់ផ្តើមឆាប់ៗនេះ»ព្រះមហេសីហ្វុងអុី មានបន្ទូលទាំងព្រះភ័ក្ត្រញញឹមបែបពិសពុលពេលដែរទ្រង់ឃើញជីមីន ឈឺចាប់និងបាត់បងមនុស្សដែរខ្លួនស្រលាញ់បែបនេះទ្រង់បានផ្តល់មេរៀងនិងបានឲ្យជីមីន ស្គាល់នូវអារម្មណ៍ដែរបាត់បង់មនុស្សដែរខ្លួនស្រលាញ់ម្តងឲ្យជីមីន ដឹងថាវាឈឺយ៉ាងណា ពិធីបុណ្យសពរបស់លោកស្រីផាក ត្រូវបានប្រារព្ធឡើងដោយមានយ៉ុនហ្គី ជាអ្នកដឹកនាំរយ:ពេលមួយយប់មួយថ្ងៃជីមីន ក៏គិតតែពិបាកចិត្តនិងយំសើ្ទរតែរហូតទោះបីជាពីធីបុណ្យបានបញ្ចប់ក៏ដោយក៏ជីមីន នៅតែមិនអាចកាត់ចិត្តពីម្តាយរបស់ខ្លួនដែរបានរស់នៅជាមួយគ្នារាប់ឆ្នាំបែរជាត្រូវបែកគ្នាត្រឹមតែពេលមួយប៉ព្រិចភ្នែកទៅវិញ
«គាត់ទៅបានសុខហើយឯងគួរតែកាត់ចិត្តទៅយំយូរពេកមិនល្អនោះទេ»យ៉ុនហ្គី ចូលខ្លួនមកជិតជីមីន តែក៏ត្រូចជីមីន គេចចេញរហូត
«ជីមីន ជីមីន ដឹងខ្លួនឡើង»យ៉ុនហ្គី អង្រួនរាងកាយដែរសន្លប់ស្តូកស្តឹងរបស់ជីមីន ទាំងបារម្ភមិនបង្អង់យូរទ្រង់ក៏បានលើកបីទីដំណក់រាជពេទ្យឡើងលឿន
«គេកើតអី?»យ៉ុនហ្គី ស្រែកគំហ៊គទៅកាន់រាជពេទ្យម្នាក់ដែរបានកាន់ដៃជីមីន ស្ទង់ជីបចរទាំងបារម្ភឯរាជពេទ្យនោះវិលវល់អស់ហើយពេលដែរស្ទាបដឹងថាបែបហ្នឹង?
«គេគ្រាន់តែយំហើយនិងក៏មិនបានហូបអីគ្រប់គ្រាន់តែប៉ុណ្ណោះទើបគេអស់កម្លាំងនិងសន្លប់បែបនេះ ក្រាបទូល»រាជពេទ្យនោះក៏ប្រញ៉ាប់លត់ជង្គង់និងនិយាយឡើងលឿនដោយសារតែខ្លួនភ័យខ្លាចថាអាចនិងមានទោស
«ផ្សំថ្នាំឲ្យគេផឹកផងបើអស់អីហើយទៅវិញទៅ»រាជពេទ្យនោះគ្រាន់រែឮបែបនេះក៏ប្រញ៉ាប់ដើរចេញទៅខាងក្រៅបន្ទប់ឡើងលឿន ប្រហែលមួយសន្ទុះក្រោយមករាជពេទ្យនោះក៏ត្រឡប់មកវិញជាមួយនិងចានស៊ុបម៉ាន់ខ្មៅដែរជាស៊ុបប៉ូវមួយចានលើកមក
«ទុកហ្នឹងហើយចេញទៅវិញទៅ»ស៊ុនមាន់ក៏បានទុកនៅលើតុដែរមានយ៉ុនហ្គី អង្គុយទតមកមើលជីមីន មិនដាក់ព្រះនេត្រឯដំណឹងដែរជីមីន សន្លប់និងត្រូវយ៉ុនហ្គី បីក៏បានឮមកដល់សៀវអុីង ឯសៀវអុីង ក៏យលដំណឹងនេះមកទូលថ្វាយព្រះមហេសី ហ្វុងអុី
«មនុស្សដូចជាវាទុកយូរមិនល្អនោះទេមាយាពុតត្បុតខ្លាំងជាងមនុស្សស្រីទៅទៀត»ព្រះមហេសីហ្វុងអុី មានបន្ទូលទាំងក្រោធនិងពេបជ្រាយនិងអត្តចរឹករបស់ជីមីន ជាខ្លាំង
«គម្រោងការនិងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះហើយឯងត្រៀមខ្លួនទៅ»ព្រះមហេសីហ្វុងអុី ក៏មានបន្ទូលទៅកាន់សៀវអុីង ឲ្យរៀបរយគម្រោងការឲ្យបានត្រឹមត្រូវនិងគ្មានការថ្លោះធ្លោយ
«ក្រាបទូល ព្រះមហេសីគម្រោងការបានរៀបរយហើយនៅហើយតែចាំការបញ្ជារបស់ទ្រង់តែប៉ុណ្ណោះ»សៀវអុីង ក៏និយាយឡើងទាំងញញឹមព្បុត
«បើអស់អីហើយទៅវិញទៅយើងចង់នៅម្នាក់ឯង»សៀវអុីង ក៏ញញឹមបន្ទាប់មកក៏ដើរចេញទៅបាត់បន្សល់ទុកតែព្រះមហេសីហ្វុងអុី នៅតែអង្គឯងតែប៉ុណ្ណោះ
«មើលពិលផកដ៏ស្រស់ស្អាតនេះឲ្យហើយឲ្យអស់ចិត្តទៅមិនយូរទេឯងនិងមិនអាចមើលឃើញអ្វីទាំងអស់ក្រៅពីភាពខ្មៅងងឹតគ្មានពន្លឺនៅពេលនោះឯងនិងគ្មានតម្លៃសម្រាប់ព្រះស្វាមុីយើងទៀតទេអាប្រុសកំណាន់ ហឹស»ព្រះមហេសីហ្វុងអុី ញញឹមចុងមាត់ទ្រង់ហាកធូរទ្រូងជាខ្លាំងមិនយូរមិនឆាប់បន្លាដែរនៅជាប់និងទ្រូងទ្រង់ក៏ត្រូវបានដកចេញ
«អ៊ួក អ៊ួក អ៊ួក»ព្រះមហេសីហ្វុងអុី ខ្ទប់មាត់ដើម្បីកំុឲ្យកម្អួតក្អួតចេញមក
«អ៊ួក អ៊ួក មិចក៏បែបនេះទៅវិញ?»ព្រះមហេសីហ្វុងអុី  មានបន្ទូលទាំងចម្ងល់ក្រែងឮមកថាដៃគូរជីវិតក៏អាចចាញ់ជំនួញអ្នកពរព៉បានដែរហើយមិចក៏បែរជាទ្រង់ជាអ្នកចាញ់ទៅវិញ?ឬមួយវាក៏គ្រាន់តែពាក្យដំណាលដែរគេនិយាយតៗគ្នាតែប៉ុណ្ណោះតើមែនដែរឬទេ?
«តែយ៉ាងណាយើងក៏បានពរពោះដំណក់ឈាមរបស់ទ្រង់ដែរ»ព្រះមហេសីហ្វុងអុី មានបន្ទូលទាំងអង្អែលពោះខ្លួនឯងតិចៗបញ្ចេញស្នាមញញឹមដ៏ស្រស់ស្អាតញញឹមដោយមានសេចក្តីសុខជាស្នាមញញឹមដែរទ្រង់កម្រនឹងបញ្ចេញណាស់ទ្រង់មានសេចក្តីត្រេកអរឥតឧបមានៅក្នុងពេលនេះទ្រង់បានក្លាយជាព្រះមាតានៃជីវិតតូចដែរនៅក្នុងពោះទ្រង់ហើយ

   បើសិនជានអាចសូមផ្តល់មតិយោបល់របស់អ្នកទាំងអ្នស់គ្នានៅក្នុងភាគនេះផងណា🦔⛈️
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now