«លោកគ្រូពេទ្យព្យូរ»បុរសម្នាក់ដែរមានឈ្មោះថាថេវ៉ុក និយាយឡើងទាំងញញឹមតាមអត្តចរិករួសរាយរបស់ខ្លួនដែរមានតាំងពីកំណើត
«ថេវ៉ុក ទៅណាហ្នឹងក្មួយ»លោកអ៊ុំព្យូរ ក៏បានសួរទៅថេវ៉ុក ទាំងញញឺមបើតាមសង្កេតមើលអ្នកទាំងពីរក៏ដូចជាស្និតស្នាលគ្នាដល់ហើយ
«ខ្ញុំទៅរកអីហូបបន្តិិចចុះលោកគ្រូពេទ្យវិញ?»ថេវ៉ុក ក៏បាននិយាយទាំងញញឹមចេញធ្មេញមកកាន់លោកអ៊ុំព្យូរ
«អ៊ុំក៏ដូចគ្នាអញ្ចឹងពួកយើងទៅហូបជាមួយគ្នាទៅ»លោកអ៊ុំព្យូរ ក៏បានដើរទៅហាងលក់មីមួយកន្លែងដែរនៅជិតកន្លែងដែរពួកគាត់បានជួបគ្នា
«ហា ហា»យ៉ុនហ្គីល ក៏បាននៅលើស្មាជីមីន និងបានខំប្រឹងឱនលិតដំណាប់កន្ទួតែក៏លិតមិនដលើថេវ៉ុក ក៏បានយកដំណាប់កន្ទួតពីដៃយ៉ុនហ្គីល មកកាន់ហើយឲ្យយ៉ុនហ្គីល លិត
«ចៅលោកគ្រូពេទ្យមែនទេ?មើលចុះដូចកូនឆ្កែអញ្ចឹង»ថេវ៉ុក សម្លេងមកមើលអាល្អិតយ៉ុនហ្គីល ទាំងញញឹមដោយមិនបានចាប់អារម្មណ៍អ្នកដែរបីយ៉ុនហ្គីល សោះ(ក្មេនគេមិនឲ្យនិយាយថាស្អាតឬក៏ឆ្លាតបានគេបើនិយាយក៏នៅមានបន្ថែមពាក្យបង្អាប់នៅពីខាងក្រោយដែរ)
«ហ្នឹងហើយចៅហ្គីល មានអាយុជិតមួយខួបហើយទើបអ៊ុំយកគេចុះពីភ្នំនាំយកដើរលេងនៅផ្សារ»និយាយបានតែប៉ុណ្ណឹងក៏បានមកដល់ហាងលក់អាហារមួយកន្លែងនៅក្នុងផ្សារដែរមានទំហំធំជាងគេតែមិនសូវជាមានមនុស្សប៉ុន្មាននោះទេ
«អ៊ុំចុះនេះអ្នកណាគេដែរ»នៅពេលដែរចូលមកអង្គុយនៅក្នុងតុថេវ៉ុក ក៏ចាប់អារម្មណ៍ជីមីន ដែរអង្គុយទល់មុខខ្លួន
«ជាកូនប្រុសអ៊ុំ»លោកអ៊ុំព្យូរ ក៏និយាយឡើងទាំងញញឹម
«ខ្ញុំស្មានតែកូនក្រមុំអ៊ុំ តើស»ថេវ៉ុក ក៏និយាយទាំងយកដៃមកអង្អែលកញ្ចឹង-កខ្លួនឯងតិចៗដោយសារតែជីមីន ស្អាតខ្លាំងណាស់ឡើងដូចមនុស្សស្រីតែម្តង(នៅប្រទេសកូរ៉េសម័យបុរាណមនុស្សប្រុសនិងមនុស្សស្រីសក់វែងដូចគ្នា)
«ហឹស ហឹស»ជីមីន ក៏ស្រាប់តែសើចឡើងដែរថេវ៉ុក គិតថាខ្លួនជាមនុស្សស្រីបែបនេះ
«ខ្ញុំមិនមែនជាមនុស្សស្រីនោះទេលោកមើលខ្ញុំយ៉ាងម៉េចបានជាគិតថាខ្ញុំជាមនុស្សស្រីទៅវិញ ហឹស ហឹស ហឹស»ជីមីន យកដៃខ្ទប់មាត់សើចតិចទងហួសចិត្ត
«មកពីស្អាតនោះអីឯងស្អាតដូចមនុស្សស្រីអញ្ចឹង»ថេវ៉ុក ក៏និយាយទៅកាន់ជីមីន ទាំងអឹមអៀន
«លោកកុំពន្លើសពេកអី»ជីមីន ក៏បានញញឹមនឹងគ្រវីក្បាល
«ក្មេងតូចនេះជាអ្នកណាជាកូនប្រុសឯងមែនទេ?ហើយចុះឯណាប្រពន្ធឯងនោះ?»ដោយឃើញយ៉ុនហ្គីល នៅលើដៃជីមីន រហូតអញ្ចឹងថេវ៉ុក ក៏បានសួរ
«យ៉ុនហ្គីល ជាកូនខ្ញុំហើយខ្ញុំក៏គ្មានប្រពន្ធដែរ»ជីមីន ក៏បានឆ្លើយទៅកាន់ថេវ៉ុក ទាំងញញឹមហើយជីមីន ក៏មិនមានអារម្មណ៍ថាអប់ចិត្តឬក៏ខឹងចំពោះសំណួរនេះដែរ
«ហា ហា ហា»យ៉ុនហ្គីល ក៏រាដៃទៅថេវ៉ុក កាយវិការដូចជាចង់ទៅរក ថេវ៉ុក
«អឹប អាល្មិចនេះធ្ងន់គ្រាន់បើ»ថេវ៉ុក ក៏បានមកលើយ៉ុនហ្គីល ឲ្យអង្គុយនៅលើភ្លៅខ្លួនដោយដៃឱបយ៉ុនហ្គីល ជាប់ដោយសារតែដៃយ៉ុនហ្គីល នេះរវាមណាស់ទាញអាវខ្លួនចុះឡើងហើយនៅខាំដៃអាវខ្លួនទៀត
«ពួកយើងកម្ម៉ង់ម្ហូបទៅ»ដោយអង្គុយនិយាយគ្នារៀងយូរដែរលោកអ៊ុំព្យូរ ក៏បាននិយាយឡើង
«អ្នកទាំងអស់គ្នាត្រូវការហូបអីដែ?»អ្បកបម្រើនៅក្នុងហាងក៏បានមកសួរអ្នកទាំងអស់គ្នា
«ខ្ញុំយកស៊ុបសារ៉ាយនិងគីមឈីហើយនិងបាយមួយចានមក»ជីមីន ក៏ឆ្លើយទាំងញញឹមទៅកាន់អ្នកបម្រើដែរបម្រើការទៅក្នុងហាងតាមអត្តចរិកដែលរួសរាយមានតាំងពីកំណើតរបស់ខ្លួន បន្ទាប់ពីសួរជីមីន ហើយក៏អ្នកវេនទាំងអស់អ្នកគ្នារួមតុម្តងប្រហែលជាបន្តិចក្រោយមកអាហារដែរអ្នកទាំងអស់គ្នាបានកម្ម៉ង់ក៏បានមកដល់
«សឺត ក្លិនឈ្ងុយដល់ហើយ»បន្ទាប់ពីហិតក្លិនអាហាររួចហើយជីមីន ក៏បានចាក់ស៊ុបសារាយលាយនិងគីមឈីចូលគ្នាបន្ទាប់មកក៏កូរច្របល់ចូលគ្នាឡើងវ៉ល់
«ណេះរបស់ឯង»សម្លេងគ្រ-លបន្លឺឡើងប្រហែលៗជាមួយនិងស៊ុបសារាយលាយនិងគីមឈីជូរៗបានរុញចាលមកឲ្យខ្លួនជាមួយនិងស្នាមញញឹមធ្វើឲ្យជីមីន ចាប់ផ្តើឈឺក្បាលជាខ្ទោកៗជាមួយនិងមុខបុរសដែរខ្លួនតែងតែស្រម៉ៃឃើញ តើគេជាអ្នកណាហេតុអ្វិគ្រប់ពេលឲ្យតែធ្វើអីមួយតែងតែលេចេញវត្តមានមនុស្សប្រុសម្នាក់នោះរហូត គេជាអ្នកណាហ្វេតុអ្វីរាល់សកម្មភាពដែរខ្លួនបានធ្វើស្រដៀងៗនិងសកម្មភាពខ្លួនជាមួយនិងមនុស្សមហបាក់នោះម្លេះ
តើគេនិងបុរសម្នាក់នោះជាអ្វីនិងគ្នា?បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាហើយបើមានកន្លែងណាខ្វះខាតខ្ញុំនឹងកែសម្រួល
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...