ចង់ឲ្យពូយ៉ុន អៀវ

403 73 18
                                    

  រាងកាយជីមីន ដួយមកផ្ទាល់នឹងដីទាំងគ្មានស្មារតីក្នុងខ្លួនទាល់តែសោះជីមីន បានបិទជិតធ្វើយ៉ុនហ្គី ចូលមកក្នុងចង្រ្កានបាយមកឃើញហើយស្លុតចិត្តជាខ្លាំង
 «ជីមីន!!!ជីមីន ដឹងខ្លួនឡើងជីមីន ឮយើងហៅទេឆាប់ដឹងខ្លួនឡើង ផាច់ ផាច់ ផាច់»យ៉ុនហ្គី ទះមុខជីមីន តិចៗនឹងអង្រួនរាងកាយជីមីន ខ្លាំងៗតែខ្លួនប្រាណរបស់ជីមីន ក៏ទន់ល្អូកតែម្តង 
«ជីមីន ឯងឮយើងហៅទេឆាប់ភ្ញាក់មកឲ្យលឿន ជីមីនឯងកំពុងតែល្មើសនឹងបញ្ជាហើយណាឯងដឹងថាខ្លួនឯងកំពុងតែមានទោសទេ ជីមីនដឹងខ្លួនឡើងយើងសុំអង្វរឲ្យយើងធ្វើអីក៏បានដែរយើងព្រមគ្រប់យ៉ាង»ភ្នែករបស់យ៉ុនហ្គី ប្រែជាទន់ទប់ទឹកភ្នែកលែងជាប់បណ្តាយឲ្យទឹកភ្នែកហូរមកប៉ះនឹងផ្ទៃមុខរបស់ជីមីន ហើយជីមីន នេះពិតជាហ៊ានខ្លាំងណាស់ហ៊ានធ្វើឲ្យយ៉ុនហ្គីិ ស្រក់ទឹកភ្នែកចំពោះខ្លួនជាច្រើនលើក 
«ឯងត្រូវតែមិនអី ឯងគ្រាន់តែសន្លប់តែប៉ុណ្ណោះឯងគ្រាន់តែធ្វើការហត់ហើយអស់កម្លាំងពេកក៏ងងុយដេកតែប៉ុណ្ណោះ»ទឹកភ្នែកយ៉ុនហ្គី បានហូរមកមិនដាច់ហើយក៏បានលើករាងកាយរបស់ជីមីន មកក្នុងបន្ទប់
«ហ្គីល ហឹក មើលជីមីន ផង»មុននឹងមកចង្រា្កនបាយម្តងទៀតយ៉ុនហ្គី បានផ្តាំឲ្យយ៉ុនហ្គីល នៅអង្គុយមើល ជីមីន ក្រែង-លជីមីន ភ្ញាក់មកបានយ៉ុនហ្គីល ប្រាប់ខ្លួន
 «ឈូ ឈូ ឈូ»យ៉ុនហ្គី ចាក់ទឹកបីផ្តិលមកក្នុងកំសៀវទាំងញ័រដៃទទ្រើកដោយសារតែខ្លួនគ្រប់គ្រងរាងកាយខ្លួនឯងមិនចង់បាននោះទេតែយ៉ុនហ្គី ក៏នៅខំប្រឹងនាំរាងកាយដែរគ្មានសា្មរតីនៅក្នុងខ្លួនលើកកំសៀវមកចង្រ្កានបាយដាក់អុសឡើងញ៉ុកពេញចង្រ្កានដើម្បីឲ្យទឹកឆាប់ពុះ 
 «ឃុក ឃុក ឃុក ឃុក ឃុក»ទឹកក៏បានពុះយ៉ុនហ្គី ក៏ប្រញាប់ចាក់ទឹកដែលបានពុះមកក្នុងចានកន្ធុនហើយក៏បានលើចានកន្ធុនមកដាក់លើមាត់ពាងហើយក៏បានចាក់ទឹកពាងចូកចានកន្ធុនដែរធ្វើឲ្យទឹកមានសីតុណ្ហភាពមិនត្រជាក់ពេកហើយក៏មិនក្តៅពេលដែរគឺសីតុណ្ហភាពភាពទាំងពីរគឺមានភាពស្មើគ្នា 
«ឆ្វោក»ដោយអត់មានក្រណាត់សម្រាប់ជូតខ្លួនឲ្យជីមីន ទេយ៉ុនហ្គី ក៏ចូលមកចង្រ្កានបាយយកកាំបិតមកកាត់ដៃអាវខ្លួនហើយក៏បានរត់យកទឹកកន្ធុនមកក្នុងបន្ទប់ 
 «ច្រាវ»យ៉ុនហ្គី ជ្រលក់ក្រណាត់ចូលក្នុងកន្ធុនបន្ទាប់មកក៏ពូតទឹកឲ្យក្រណាត់នៅសើមតិចៗតែក្រណាត់នោះក៏កាន់កម្តៅដែរហើយក៏បានយកមកជូតកញ្ចឹង-ករបស់ជីមីន ជូតមុខ ជូតដៃរបស់ជីមីន ហើយយ៉ុនហ្គី ក៏បានជ្រលក់ក្រណាត់ម្តងទៀតពូតឲ្យអស់ទឹកខ្លះហើយក៏បានបត់ក្រណាត់ដាក់លើថ្ងាស ជីមីន 
 «ពូយ៉ុន ម៉ែហ្គីល កើតអីម៉េចក៏គាត់ដេកចឹង?»យ៉ុនហ្គីល ដែលកំពុងស្ថិតនៅក្នុងភាពននោគោលឯរាងកាយក៏ចាប់ផ្តើមស្តួតអស់គ្មានទឹកជាប់ខ្លួននោះទេ
«គេអត់អីទេហ្គីល កុំបារម្ភអីណាគេគ្រាន់តែហត់ក៏ងងុយដេក»យ៉ុនហ្គី ក៏បានឱបយ៉ុនហ្គីល  ជាប់ឯទឹកភ្នែកស្រក់តក់ៗមកលើខ្នង យ៉ុនហ្គីល 
  «ចុះពូយំធ្វើអី?»យ៉ុនហ្គីល សួរទៅយ៉ុនហ្គី ដែលយំទឹកភ្នែកហូរមកតតាត់
«សឺត ពូមានយំណាសម្រាមចូលភ្នែកតើស»យ៉ុនហ្គី ញញឹមហើយក៏បានជូតទឹកភ្នែកខ្លួនឯងចេញហើយក៏បានញញឹមមកកាន់ យ៉ុនហ្គីល 
 «ទៅយកខោអាវឯងមកចាំពូពាក់ឲ្យ»យ៉ុនហ្គី ក៏បាននិយាយបង្វែរកុំឲ្យយ៉ុនហ្គីល សួរទៀត 
 «បាទ»យ៉ុនហ្គីល ក៏បានយកសម្លៀកបំពាក់ពណ៌ប្រផេះរបស់ខ្លួនយកមកឲ្យយ៉ុនហ្គី ស្លៀកពាក់ឲ្យបន្ទាប់ពីយ៉ុនហ្គី ស្លៀកពាក់ឲ្យរួចហើយអ្នកទាំងពីរក៏នៅអង្គុយមើលជីមីន ទាំងពីរនាក់
«ម៉ែ ម៉ែហុីល ម៉ែ»យ៉ុនហ្គីល យកដៃមកចាប់អង្រួនដៃជីមីន តិចៗឲ្យជីមីន ភ្ញាក់តែជីមីន មិនបានភ្ញាក់ទាល់តែសោះ
«ហឹក ហឹក»យ៉ុនហ្គីល ពេបមាត់រលីងរលោងកល់ទឹកភ្នែកចង់រកយំពេលហៅជីមីន អត់ភ្ញាក់អញ្ចឹងជីមីន រាល់ដងមិនមែនដេកបែបហ្នឹងទេតែយ៉ុនហ្គីល ហៅភ្ញាក់ដឹងតែភ្ញាក់ហើយ
«អូ អូ កុំយំអីហ្គីល ក្មេងឆ្លាតគេមិនយំនោះទេ»យ៉ុនហ្គី ឱបយ៉ុនហ្គីល ម្តងទៀតនឹងបាននិយាយលួងលោមកុំឲ្យយ៉ុនហ្គីល យំអីដោយយ៉ុនហ្គី បានដាក់ឲ្យយ៉ុនហ្គីល ដេកនៅលើខ្លួននឹងបានវាគូថយ៉ុនហ្គីល តិចៗយ៉ុនហ្គី ពិតជាចង់ចពីលើភ្នំទៅរកគ្រូពេទ្យណាស់តែខ្លួនក៏មិនចង់ទៅចោលជីមីន ដែរហើយបើឲ្យយ៉ុនហ្គីល នៅមើលជីមីន ក៏មិនកើតដែរហើយណាមួយខ្លួនគ្មានប្រាក់នោះទេ 
«កុំយំអីណា កុំយំ»យ៉ុនហ្គី ទះគូថយ៉ុនហ្គីល តិចៗនិយាយលួងឲ្យយ៉ុនហ្គីល ដោយសម្លេងខ្សាវៗរហូតទាល់តែបាត់យំហើយយ៉ុនហ្គីល ក៏មិនបានដេកលក់នោះដែរគឺគ្រាន់តែដេកលេងនៅលើដៃយ៉ុនហ្គី តែប៉ុណ្ណោះ
«ហឹម ទឹ ទឹក»មម្រាមដៃជីមីន ចាប់ផ្តើមកម្រើកតិចៗនឹងបាននិយាយទាំងបិទភ្នែកនិយាយថាចង់ផឹកទឹក 
«ហ្គីល នៅមើលគេទៅ»មុខយ៉ុនហ្គី ស្រាប់តែញោចញញឹមឡើងអរកាខេបកាខុបពេលបានជីមីន ដឹងខ្លួនវិញតាមពិតគឺជីមីន បានសន្លប់តែប៉ុណ្ណោះយ៉ុនហ្គី ដាក់យ៉ុនហ្គីល ចុះពីដៃហើយក៏បានចាក់ទឹកមកឲ្យជីមីន ផឹក 
«មែ!!!»យ៉ុនហ្គីល វាមកជិតជីមីន ទាំងញញឹមនឹងបានយកដៃតូចៗរបស់ខ្លួនមកស្ទាបថ្ពាល់ ជីមីន 
«ផឹកទឹកសិនទៅ»ជីមីន ស្រាប់តែភ្លឹកពេលឃើញមុខយ៉ុនហ្គី ហើយក៏បានគាស់រំលើងការចងចាំទាំងអម្បានម៉ានឲ្យជីមីន បានចងចាំខ្លះៗថាអ្នកដែរនៅចំពោះមុខខ្លួននេះជាអ្នកណា 
«នេះជាទ្រង់មែនទេ?»ជីមីន និយាយទាំងរំភើបនឹងបានលើកដៃមកស្ទាបមុខយ៉ុនហ្គី តិចៗទាំងព្រហើនគេពិតជារំភើបខ្លាំងណាស់ដែលបានជួបយ៉ុនហ្គី ម្តងទៀតទឹកភ្នែករបស់ជីមីន ហូរមកមិនដាច់ ទឹកភ្នែកនៃក្តីរំភើប ទឹកភ្នែកនៃស្នាមញញឹម ទឹកភ្នែកនៃក្តីសង្ឃឹម ទឹកភ្នែកនៃសេចក្តីត្រេកអរធ្វើឲ្យបេះដូងជីមីន រីកមាឌស្ទើរតែចេញមកខាងក្រៅខ្លួនគេស្ទើរតែមិននឹកស្មានថានឹងអាចបានចងចាំបុរសម្នាក់នេះបានអាចជួប អាចនៅក្បែរយ៉ុនហ្គី នោះទេ 
«ជុប ជុប នៅទីបំផុតជីមីន ក៏បានចងចាំយើងឡើងវិញ»យ៉ុនហ្គី ចាប់ជីមីន ឱបថើបថ្ពាល់ជីមីន ខ្សឺតៗឯយ៉ុនហ្គីល វិញអង្គុយនៅម្ខាងទាំងងុីងឺឆ្ងល់ថាអ្នកទាំងពីរមិនដឹងជាស្អីណាស់ណាទេដូចជាមិនដែលជួបគ្នាណាស់ណាអញ្ចឹងថើបនោះថីមិនចេះខ្មាស់ភ្នែកក្មេងទាល់តែសោះ>_<
«យើងសន្យាណាថាយើងនឹងមើលថែឯងឲ្យបានល្អបំផុតចាប់ពីថ្ងៃនេះទៅឯងជារបស់យើងតែម្នាក់ជាកម្មសិទ្ធិរបស់យើងតែម្នាក់»យ៉ុនហ្គី និយាយទាំងញញឹមបិទមាត់មិនជិតនេះត្រឹមតែពីរថ្ងៃសោះជីមីន ក៏មានការចងចាំមកវិញវាពិតជាអស្ចារ្យណាស់ហើយបានចងចាំខ្លួនវិញទៀតតែវាក៏ស័ក្តិសមរយ:ពេលប្រាំពីរឆ្នាំដែរជីមីន បានបាត់ខ្លួនដែរវាជាដំណងដ៏ល្អបំផុតដែរទ្រង់មិនដែលបានជួប
«ទូកបង្គំស្រេកទឹក»ជីមីន និយាយទាំងស្អកៗ-កហើយយ៉ុនហ្គី ក៏បានយកទឹកមកឲ្យជីមីន ផឹកផ្សើមបំពង់-កអម្បាញ់មិញរវល់តែអរពេកភ្លេចគិតថាជីមីន ស្រេកទឹក
«ហឹម ក្អឹក ក្អឹក»ជីមីន មានអារម្មណ៍ថាសើមបំពង់-កពេលបានផឹកទឹកដែលយ៉ុនហ្គី បានបញ្ចុក
«ហ្គីល ម៉េចធ្វើមុខចឹងកូន?»បន្ទាប់ពីបានផឹកទឹកនឹងបាននិយាយជាមួយយ៉ុនហ្គី ហើយជីមីន ក៏ចាប់អារម្មណ៍ជាមួយនឹងយ៉ុនហ្គីល ដែរស្មឿកៗអត់មាត់អត់-ក
«ចង់ទៅហៀន»យ៉ុនហ្គីល កាលបើបានឃើញជីមីន ដឹងខ្លួនវិញហើយក៏អស់បារម្ភចង់ទៅរៀនម្តង
«ឯងនៅផ្ទះម្នាក់ឯងបានអត់?» យ៉ុនហ្គី ក៏បានងាកមុខមកសួរជីមីន ហើយ ខ្លួនក៏បានចាំថាខ្លួនបានសន្យាថានឹងជូនយ៉ុនហ្គីល ទៅរៀនដែរ
«នៅបាន»ជីមីន ក៏ញញឹមនឹងងក់ក្បាល
«យ៉ុនហ្គីល យកសៀវភៅឯងមកទៅរៀន»យ៉ុនហ្គីល ងើបក្រូសយកថង់ដែលជីមីន បានដេកឲ្យខ្លួនសម្រាប់ដាក់សៀវភៅនឹងជក់ហើយក៏រត់មកតាមយ៉ុនហ្គី តិចៗរហូតដល់ផ្លូវចុះពីលើភ្នំក៏ឈប់ង៉ក់ឈរអេះអុញៗ
«ឡើងលើខ្នងពូមកចាំពូអៀវ»ដោយដឹងចិត្តយ៉ុនហ្គីល យ៉ុនហ្គី ក៏អង្គុយចុះឲ្យយ៉ុនហ្គីល ឡើងមកលើខ្នងខ្លួន
«ពូយ៉ុន ពេលយ៉ុនហ្គីល ចុះពីរៀនពូយ៉ុន មកយកយ៉ុនហ្គីល ផងណា»យ៉ុនហ្គីល ដាក់ចង្ការនៅលើស្មាយ៉ុនហ្គី នឹងនិយាយតិចៗដើម្បីលួងចិត្តយ៉ុនហ្គីល ឲ្យអៀវខ្លួនឡើងមកលើភ្នំវិញនាពេលថ្ងៃត្រង់
«បាទ ចាំពូមកយក ហ្គីល»យ៉ុនហ្គី និយាយទាំងញញឹមគិតៗទៅខ្លួនក៏អាយុរៀងជ្រេណាស់ហើយបើសិនជាមានកូនមួយជាមួយនិងជីមីន មិនដឹងថាល្អប៉ុណ្ណាទេតែជីមីន ជាមនុស្សប្រុសម៉េចនឹងអាចមានកូនបានទៅ?តែមិនអីទេយ៉ុនហ្គី អាចយកយ៉ុនហ្គីល ជាកូនចិញ្ចឹមក៏បានដែរ(មិនមែនជាកូនចិញ្ចឹុមទេគឺជាកូនបង្កើតត្រូវជាង>_<)
«ពូយ៉ុន ធ្ងន់អត់?»យ៉ុនហ្គីល ក៏ចេះតែសួរយ៉ុនហ្គី កុំឲ្យស្ងាត់ពេក
«អត់ទេយ៉ុនហ្គីល ស្រាលសឹងអី»យ៉ុនហ្គី ក៏និយាយទាំងញញឹមជាមួយនិងយ៉ុនហ្គីល ខ្លួនពិតជាចូលចិត្តក្មេងប្រុសម្នាក់នេះខ្លាំងណាស់ស្តាប់បង្គាប់ហើយឆ្អាតទៀត
«សឺត អគុណពូយ៉ុន ដែលបានអៀវ យ៉ុនហ្គីល»យ៉ុនហ្គីល  ថើបថ្ពាល់យ៉ុនហ្គី មួយខ្សឺតចាត់ទុកជាការអគុណ
«យ៉ុនហ្គីល អាយុប៉ុន្មានហើយ?»យ៉ុនហ្គី បានដាក់យ៉ុនហ្គីល ចុះពេលដែរចុះពីលើភ្នំតែក៏បានកាន់ដៃយ៉ុនហ្គីល ជាប់ដែរ
«យ៉ុនហ្គីល មានអាយុជិតប្រាំមួយឆ្នាំហើយខ្វះតែមួយខែទៀតទេ»យ៉ុនហ្គីល និយាយទាំងស្ញេញមកយ៉ុនហ្គី នឹងនិយាយប្រាប់យ៉ុនហ្គី តាមដែរខ្លួនបានឮពីជីមីន និយាយប្រាប់លោកគ្រូបង្រៀនរបស់ខ្លួន
«អរ បើជីមីន អាចមានកូនបានកូនពូក៏អាយុប្រហែលឯងដែរមើលទៅ»យ៉ុនហ្គី ក៏ញញឹមនឹងសញ្ជឹងគិតបើសិនជាកាលនោះជីមីន អាចពរពោះបាននោះម្ល៉េះពេលនេះខ្លួនក៏មានកូនម្នាក់ស្រករនិងយ៉ុនហ្គីល ដែរ(យ៉ុនហ្គី មិនទាន់បានដឹងថាយ៉ុនហ្គី ជាកូនរបស់ខ្លួននោះទេយ៉ុនហ្គីល គ្រាន់តែស្មានតែខ្លួនឯងថាយ៉ុនហ្គីល គឺជាកូនចិញ្ចឹមរបស់ជីមីន តែប៉ុណ្ណោះ)
«នៅឈរចាំពូហ្នឹងហើយពូទៅយកសេះពូសិន»យ៉ុនហ្គី ក៏បាននិយាយផ្តែផ្តាំយ៉ុនហ្គីល ឲ្យឈរចាំខ្លួននៅមាត់ផ្លូវហើយខ្លួនក៏បានដើរមកដឹងសេះដែលខ្លួនបានផ្ញើរនឹងអ្នកភូមិដែលនៅជិតហាងរបស់ជីមីន ក៏បានឃើញថាថេវ៉ុក កំពុងតែឈររងចាំជីមីន នៅខាងមុខហាងតែយ៉ុនហ្គី មិនខ្វល់ទេក៏បានដឹងសេះមករកយ៉ុនហ្គីល វិញដោយយ៉ុនហ្គី មើលជើញថេវ៉ុក ឯថេវ៉ុក មើលអត់ឃើញយ៉ុនហ្គី ទេគឺអ្នកទាំងពីរឈរបញ្ច្រាស់ទិសគ្នា
«អឹប កាន់ឲ្យជាប់»យ៉ុនហ្គី លើកយ៉ុនហ្គីល មកលើសេះបន្ទាប់មកខ្លួនក៏ឡើងមកលើសេះអង្គុយនៅលើខ្នងសេះខាក្រោយយ៉ុនហ្គីល ឯយ៉ុនហ្គីល វិញញឹញឡើងស្រស់ពេលដែរបានជិះសេះអញ្ចឹងល្ហើយក៏ល្ហើយសប្បាយក៏សប្បាយហើយលឿនទៀតមិនចាំបាច់ដើរនាំតែចុកជើង
«ហប ហប»សេះបានឈប់នៅមុខសាលារៀនដែលយ៉ុនហ្គីល បានរៀនធ្វើឲ្យសិស្សៗដែលជាមិត្តភក្តិថ្មីថ្មោងរបស់យ៉ុនហ្គីល រត់មកមើលព្រាតពេលបានឃើញសត្វសេះហើយភាគច្រើននៃសិស្សគឺជាមនុស្សប្រុសហើយក៏មានមនុស្សស្រីដែរតែមានចំនួនតិចនៅក្នុងសម័យបុរាណមនុស្សស្រីក៏មានសិទ្ធិក្នុងការរៀនសូត្រដែរតែកម្រនឹងមានមនុស្សស្រីបានធ្វើការងាររាជការណាស់បើមានគឺមានត្រឹមតែគ្រូបង្រៀនគឺអស់ហើយ
«ពូទៅហើយណាខំប្រឹងរៀន»យ៉ុនហ្គី ទាញថ្ពាល់យ៉ុនហ្គី តិចៗលេងហើយក៏បានជិះសេះមកផ្ទះនៅលើភ្នំវិញ
«ហប»ដោយសារតែសេះរបស់យ៉ុនហ្គី ជាសេះមាឌធំហើយនិងរឹងមាំទៀតនោះទើបធ្វើឲ្យយ៉ុនហ្គី មកដល់ភ្នំលឿនតែយ៉ុនហ្គី ក៏មិនបានជិះវាឡើងទៅលើភ្នំដែរដោយសារតែកាលពីល្ងាចមិញវាមិនទាន់បានសុីស្មៅនៅឡើងទេចឹងយ៉ុនហ្គី ក៏សម្រេចចិត្តចុះពីលើខ្នងវាដឹកវាឡើងមកលើភ្នំ
«ជីមីន»យ៉ុនហ្គី ចងសេះទុកនៅដើមស្រល់ខាងមុខផ្ទះហើយក៏បានចូលមកក្នុងបន្ទប់ក៏អត់បានឃើញជីមីន នៅក្នុងហ្នឹងទេ
«ជីមីន ជីមីន នៅណា?»យ៉ុនហ្គី ស្រែកហៅជីមីន ទាំងឆ្លេឆ្លាតែជីមីន មិនបានឆ្លើយនឹងខ្លួននោះទេ
«យើងហៅម៉េចក៏ឯងមុនឆ្លើយនឹងយើងដឹងថាយើងភ័យប៉ុណ្ណាទេឯងនេះបានតែដាក់ទោសម្តងឲ្យរៀងទេ»យ៉ុនហ្គី ដើរមកមើលនៅចង្រ្កានបាយក៏បានឃើញជីមីន កំពុងតែធ្វើម្ហូប
«មានអីដែលយើងអាចធ្វើកើតអត់?»យ៉ុនហ្គី ចូលមកឱបជីមីន ពីក្រោយហើយនៅដាក់ចង្ការលើស្មាជីមីន ទៀត
«អត់ អត់មានទេទ្រង់ទៅសម្រាកទៅ»គ្រាន់តែឮជីមីន និយាយចឹងយ៉ុនហ្គី ក៏ប្រលែងឈប់ឱបជីមីន ហើយក៏បានជីមីន ឲ្យបែរមុខរកខ្លួននឹងបានផ្ងើរចង្ការជីមីន ឡើង
«កុំហៅយើងបែបនេះឲ្យសោះយើងគឺជាយ៉ុនហ្គី ជាយ៉ុនហ្គីរបស់ជីមីន កុំប្រើពាក្យរាជស័ព្ទជាមួយយើងឯងត្រូវហៅខ្លួនឯងថា"អូន"ហើយត្រូវហៅយើងថា"បង"បើមិនស្តាប់ប្រយ័ត្នយើងដាក់ទោស»កាលបើបានឮយ៉ុនហ្គី និយាយចឹងហើយជីមីន  ស្រាប់តែញញឹមនឹងឱនមិខចុះក្រោមអៀនឡើងមួយរំពេចមិនដឹងជាស្អីទេមកនិយាយឲ្យគេអៀនអញ្ចឹងហ៎ បើពាក្យសម្តីដែលយ៉ុនហ្គី បាននិយាយវិញនោះនិយាយមកមិនចេះខ្មាស់មាត់ទាល់តែសោះ>_<
«បើចង់ជួយ ទៅ ទៅ អឺ ទៅមើលភ្លើងទៅ»ជីមីន និយាយទាំងងាកមុខចេញទាំងថ្ពាល់មានកម្តៅក្តៅភាយៗដូចនំដុតដែលទើបនឹងយកចេញពី-ឡ
«ជុប ទទួលបញ្ជា»មុននឹងទៅមើលភ្លើងយ៉ុនហ្គី ក៏បានថើបបបូរមាង់ជីមីន ទៀតទើបទៅឯជីមីន វិញអៀនឡើងចង់ទន់ជង្គង់ទប់លំនឹងរាងកាយ

(ខ្ញុំសុំឈប់ប៉ុន្មានថ្ងៃដោយសារតែខ្ញារដំរីវាខ្ទិចដៃហើយខ្ញុំអត់ហ៊ានសរសេររឿងទៀតទេខ្លាចថាវានឹង-ដ)
  បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចណាដែលបានខ្វះខាតនិងចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដែរᥫ᭡
  Keo_theary ⛈

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now