រំអួយ

633 81 14
                                    

  បន្ទាប់ពីកាប់ដំបងយក្សបានហើយពួកគេក៏ធ្វើដំណើរមកផ្ទះដោយជិះសេះ
«ឯងគិតចង់យកវាមកធ្វើអី?»យ៉ុនហ្គី ឈរមើលជីមីន ដែរកំពុងតែយកដំបងយក្សនេះមកលាងទឹក
«យកមកធ្វើម្ហូបឥលូវលោកបង្កាត់ភ្លើងដាំទឹកទៅ»ជីមីន ញញឹមផ្អែមមកកាន់យ៉ុនហ្គី និងយកដំបងយក្សនេះមកហាន់នៅលើេជ្រុញ
«យកមកធ្វើម្ហូបឯងចង់ពុលស្លាប់តើមែនទេ?បានជាចង់យកដំបងយក្សមកធ្វើម្ហូបហ្នឹង?»យ៉ុនហ្គី និយាយផ្ទួនពាក្យដែរជីមីន និយាយមុខម្ហូបឡើងច្រើនសន្ធឹកតែបែរជាយកដំបងយក្សមកធ្វើម្ហូបទៅវិញ
«ធ្វើដូចភ្ញាក់ផ្អើលធ្វើអី?ដំបងយកនេះយកមកធ្វើម្ហូបបាន តើស»ជីមីន មានការហួសចិត្តចំពោះយ៉ុនហ្គី ជាខ្លាំងដែរមានការភ្ញាក់ផ្អើលដោយគ្រាន់តែយកដំបងយក្សមកធ្វើម្ហូបសោះ
«មិចក៏មិនបង្កាត់ភ្លើង?តែប៉ុន្មានថ្ងៃទៀតលោកក៏ត្រឡប់ទៅផ្ទះលោកវិញចុះអគុណដែរបានជួយការងារថ្ងៃនេះខ្ញុំធូរស្រាលច្រើនណាស់មិនសូវជាហត់ប៉ុន្មានទេអគុណ»គ្រាន់តែឮពាក្យដែរជីមីន និយាយបែបនេះភ្លាមយ៉ុនហ្គី ស្រាប់តែទម្លាក់ទឹកមុខនាយមាននាយប្រហែលជាមានអារម្មណ៍ល្អជាមួយជីមីន ហើយនៅជាមួយជីមីន នាយបានកែប្រែច្រើនណាស់នៅជាមួយនិងជីមីន នាយចេះនិយាយច្រើនជាងមុនទាំងដែរខ្លួនមិនដែរបែបនោះមកទេនាយចេះលេងសើចនាយស្រាប់តែច្រឡើមចេះប្រើសម្តីញ៉ែញ៉ងចេះញ៉ោះមានស្នាមញញឹមនាយរីករាយពេលដែរបាននៅក្បែរជីមីន ទោះរៀងហត់បន្តិចមែនតែនាយសប្បាយចិត្តណាស់មិនដូចជានៅក្នុងរាជាវាំងដែរតែងតែមានអ្នកបម្រើឆ្វេងស្តាំចង់ទៅណាក៏មិនបាននៅតែក្នុងរាជវាំប្រៀបដូចជាគុកពេលដែរនាយបានឱបជីមីន កាលពីយប់មិញបេះដូងនាយលោតញាប់ខ្លាំងណាស់់វាស្ទើរតែចេញមកខាងងក្រៅទៅហើយនាយមានអារម្មណ៍ថាខឹងពេលដែរកូនមេភូមិហៅជីមីន អាអូនតើនេះនាយស្រលាញ់ជីមីន តើមែនទេ?នាយស្គាល់ជីមីន ទើបតែបានមួយថ្ងៃទេតែហេតុអី្វក៏នាយមានអារម្មណ៍ល្អចំពោះជីមីន ទៅកើត
«ខ្ញុំគ្មានផ្ទះទេ»យ៉ុនហ្គី ញញឹមតិចៗនាយមិនចង់ចេញឆ្ងាយពីជីមីន ទេ
«ឪពុកម្តាយរបស់លោកកំពុងតែបារម្ភពីលោកបើលោកខឹងនិងឪពុកម្តាយលោក លោកក៏មិនគួររត់ចេះពីផ្ទះអញ្ចឹងដែរលោកដឹងទេថាពួកគាត់បារម្ភពីលោកប៉ុណ្ណោះ?កុំដោយសារតែអារម្មណ៍ខឹងមួយឆាវរបស់លោកក៏ធ្វើឲ្យពួកគាត់ពិបាកចិត្តអីបើលោកត្រឡប់ទៅវិញពួកគាត់ប្រាកដជាសប្បាយចិត្តទោះពួកគាត់ខឹងលោកប៉ុណ្ណាក៏ពួកគាត់បាត់ខឹងដែរ»ជីមីន ញញឹមតិចៗគេក៏មិនចហ់ឲ្យយ៉ុនហ្គី ទៅដែរតែគេមិនឃាត់ឲ្យយ៉ុនហ្គី ឲ្យនៅជាមួយខ្លួនបានរហូតទេ
«ខ្ញុំគ្មានផ្ទះទេ»យ៉ុនហ្គី ចាប់កាន់ស្មាជីមីន និងស្រែកឲ្យជីមីន ឡើងអស់សម្លេង
«ហឹក ហឹក ហុឺ»ជីមីន ស្តាប់តែយំគេពិតជាខ្លាចសម្លេងសម្លុណាស់
«សុំទោស សុំទោស សឺត បាត់យំទៅខ្ញុំ សុំទោស សុំទោស សុំទោស»យ៉ុនហ្គី ទោចូលខ្លួនមកឱបជីមីន និយាយលួងលោជីមីន នាយលោមុខមកថើបថ្ងាសជីមីន មួយខ្សឺតនិងអង្អែសសក់ជីមីន ថ្នមៗនាយមុនចង់ឃ្លាតឆ្ងាយពីជីមីន នោះទេហើយណាមួយគេក៏ខឹងនិងបិតាខ្លួនដែរដែលទ្រង់បង្ខំឲ្យគេរផបអភិសេកជាមួយនិងបុត្រីស្តេចហ្វុង ទើបនាយស្រាប់តែស្រែកដាក់ជីមីន បែបនេះ
«ហឹក ហុឺ មិចក៏លោកមកស្រែកដាក់ខ្ញុំបែបនេះ?ហុឺ ហុឺ សឺត ហឹក ហឹក»ជីមីន ខ្ទប់មុខនិងទ្រូងរបស់យ៉ុនហ្គី យំរហូតទាន់តែជោគអាវយ៉ុនហ្គី ទើបឈប់យំ
«យកពងមាន់នេះយកទៅចៀនឲ្យអស់និងទុកមួយគ្រាប់យកទៅស្ងោរនៅក្នុងទឹកនោះទៅហើយចៀនពងមាន់គេដាក់ខ្ញាញ់និងអំបិល ស្ករនិងប៊ីចេង»ជីមីន និយាយរួចក៏ដើរទៅក្នុងផ្ទះដើម្បីទៅមើលលោកស្រីផាក ទុកឲ្យយ៉ុនហ្គី នៅចង្រ្កានបាយម្នាក់ឯង(ខ្ញុំមិនដឹងថាសម័ងហ្នឹងមានប៊ីចេងឬអត់ទេ)
«ហុឺយ គិតថាយើងមិនចេះមែនទេបានជារៀបរាប់បែបនេះ»យ៉ុនហ្គី ចាប់ផ្តើមបង្កាត់ភ្លើងតែមិនទាន់ដាក់ឆ្នាំងខ្ទះនិងចង្ក្រានទរ
«ធ្វើមិចបាន បានអានៅក្នុងហ្នឹងទៅ?»យ៉ុនហ្គី យកពងមាន់មួយគ្រាប់មកមើលនិងឆ្ងល់មិនដឹងថាធ្វើមិចបានយកទឹកដែរនៅក្នុងពងមាន់បានបន្ទាប់មកនាយក៏ទម្លាក់ធ្វើឲ្យវាបែក
«អញ្ចឹងសោះ ឆឹសស្រួលៗ»យ៉ុនហ្គី យកជើងឈូសពងមាន់ដែរធ្លាក់នៅនិងដីបន្ទាប់មកក៏ដាក់ខ្លាញ់និងគោះពងមាន់ដាក់ឆ្នាំងបន្ទាប់មកក៏យកប៊ីចេងស្ករយកមកដាក់និងយកវែកកូរឡើងវ៉ល់
«ឆឹស ស្រួលៗគ្រាន់តែចៀងពងមាន់សោះគ្មានអីពិបាកអីបន្តិច»យ៉ុនហ្គី ដួសពងមាន់ដែរខ្លួនបានចៀនហើយកមកដាក់ក្នុងចាននិងចាប់ផ្តើមដាំទឹកម្តង
«ទឹកពុះឬនៅ?»បនរហែលមួយសន្ទុះក្រោយជីមីន ក៏ត្រឡប់មកវិញ
«ពុះហើយ នេះ»យ៉ុនហ្គី ញញឹមឡើងក្បូចបន្ទាប់មកក៏លើពងមាន់ចៀនឲ្យជីមីន មើល
«មិចបានបែកអស់អញ្ចឹង?តែមិនអីទេលើកនេះលោកអាចយកជាការបាន»និយាយរួចជីមីន ក៏ដើរទៅយកវែងដួសពងមាន់ស្ងោរយកមក
«លោកឱនមុខមកបន្តិចមកខ្ញុំឈោងមិនដល់ទេ»ជីមីន និយាយទៅកាន់យ៉ុនហ្គី ដែរមានកម្ពស់ខ្ពស់ជាខ្លួនចំណែកឯខ្លួនកម្ពស់តែត្រឹមស្មាយ៉ុនហ្គី តែប៉ុណ្ណោះ(ក្នុងរឿង)
«ចង់ថើបយើងមែន?មិចក៏មិនប្រាប់យើងតែថាឯងទាបខ្លាំងណាស់»យ៉ុនហ្គី មិនបានធ្វើតាមជីមីន ប្រាប់នោះទេបែរជាយកដៃទៅញីសក់ជីមីន ទៅវិញ
«លោកគិតស្អីកុំជឿជាក់លើខ្លួនឯងពេកឱនមុខមកនេះខ្ញុំស្អំពងមាន់ឲ្យ»គ្រាន់តែឮបែបនេះយ៉ុនហ្គី អន់ចិត្តស្តូកទឹកមុខដែរញញឹមស្រាប់តែរាបស្មើ
«សឺត ថ្នមៗទៅមើល»យ៉ុនហ្គី  មានអារម្មណ៍ថាក្តៅនៅគែមមាត់ពេលជីមីន យកពងមាន់មកស្អំឲ្យ
«ថ្នមហើយ តើស»ជីមីន ស្នំពងមាន់នៅគែមមាត់របស់យ៉ុនហ្គី ថ្នមនិងយកចិត្តទុកដាក់ជាទីបំផុតឯយ៉ុនហ្គី ក៏ភ្លឹកនិងទម្រង់មុខរបស់ជីមីន ជាពិសេសបបូរមាត់ក្លែបក្រូចដែរមានពណ៌ផ្កាឈូស្រាលឃើញចង់តែថើបទេ

បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now