ថ្នាំពុល

350 50 6
                                    

  បើក្រឡេកមកមើលរាជវាំងឯណេះវិញក៏ដូចជារាល់ដងជីមីន ក៏កំពុងតែនៅក្នុងចង្ក្រានបាយធ្វើក្រយ៉ាសម្រាប់ថ្វាយយ៉ុងហ្គី ព្រះមហេសីហ្វុងអុី ហើយនឹងស្តេចមីនហើយជីមីន ក៏មិនភ្លេចធ្វើសម្រាប់លោកស្រីផាក ផងដែរ
«សឺត ក្លិនដូចជាមិនល្អសេះសាច់នេះ»ជីមីន ក៏បានយកសាច់ជ្រូកមកហិចធុមក្លិនមិនល្អនឹងអត់ស្រស់ទាល់តែសេះសម្បុរវាវិញឡើងស្លេកដូចជាចង់ស្អុយទៅហើយ
«បងស្រីមិចក៏សាច់ជ្រូកថ្ងៃនេះអត់ស្រស់ចឹង»ជីមីន ក៏បានងាកមកសួរទៅមនុស្សស្រីម្នាក់ដែរធ្វើការនៅផ្ទះបាយជាមួយនឹងខ្លួន
«អត់មានសាច់ទៀតទេមានតែសាច់ហ្នឹង»នាងក៏បានឆ្លើយតបទៅជីមីន វិញ
«បងជួយយកសាច់នេះទៅលាងជាមួយនឹងទឹកអំបិលហើយលាងទឹកម៉ាសាទៀតឲ្យខ្ញុំផង»ជីមីន ក៏ញញឹមទៅកាន់នាងនឹងហុចកញ្ច្រែងសាច់ជ្រូកទៅឲ្យនាង ប្រហែសជាប្រាំនាទីក្រោយនាងក៏ត្រឡប់មកវិញ
«បងជួយបុកអំបិលឱ្យម៉ដ្ឋឲ្យខ្ញុំមួយជងនេះមក»ជីមីន ក៏ទទួលសាច់ជូ្រកពីនាងនឹងបានយកស្លឹកគ្រែ ស្លឹកក្រូចសើច មើមខ្ទឹមស មើមរំដេង មើមល្មៀត យកមកហាន់ជាចំណិតតូចៗដាក់នៅចានមួយអន្លើក
«បុកអំបិលហើយបងជួយបុកគ្រឿងនេះឲ្យម៉ដ្ឋផង»ជីមីន ក៏បានដើរមកជិតនាងមិនបានដាក់ចានគ្រឿងនៅជិតនាងបន្ទាន់មកក៏មកភ្លាសាច់ជ្រូកជាបន្ទះៗមិនស្តើងពេកមិនក្រាស់ពេកគឺល្មមនឹងបានយកចានគោមមួយរៀងធំល្មមមកដាក់សាច់ជ្រូកដែរខ្លួនបានភ្លារួចមកដាក់ក្នុងចានបន្ទាប់មកទៀតក៏យកអំបិលនឹងគ្រឿងដែរបានឲ្យភីលាងម្នាក់នេះបុកម៉ដ្ឋយកមកច្របល់លាយចូលគ្នានឹងមានថែមស្ករ ថែមប៊ីចឹងទៀតនឹងទុកសាច់ដែរប្រឡាក់ចូលគ្នារួចទុកចោលប្រហែលម្ភៃនាទីក៏ចាប់ផ្តើមដាក់ខ្លាញ់ចៀនសាច់ដែរខ្លួនបានប្រឡាក់
«ឈ្ងុយដល់ហើយ ហិ ហិ»ភីលាងម្នាក់នេះញញឹមតិចៗហើយក៏សើចគ្រាន់តែដាក់សាច់ចូលខ្លាញ់ភ្លាមក៏បានភាយក្លិនឈ្ងុយពេញច្រមុះនាងតែម្តងហើយបើសាច់ជ្រូកវិញឡើងពណ៌លឿងតែស្រាលៗទេតែពេលចៀនទៅក៏ប្រែជាពណ៌ក្រហមដិតវិញហើយសាច់ដែរជីមីន ចៀនវិញគឺអត់មាននៅរីកឬក៏ក្រៀមពេកនោះទេគឺល្មមហូប ចំណាយពេកប្រហែលពីរម៉ោងព្រះក្រយ៉ាក៏បានរួចរាល់
«អាល្អិតនោះពូកែធ្វើម្ហូបដល់ហើយតាំងពីគេមកនៅទីនេះយើងសោយក្រយ៉ាបានច្រើនជាងកាលមុនទៅទៀតបែបនេះយើងគួរតែប្រទានរង្វាន់ដល់គេហើយទើបបាន»ស្តេចមីន មានបន្ទូលទាំងព្រះភក្ត្រញញឹមពេលដែរទ្រង់បានសោយសាច់ជ្រូកប្រឡាក់គ្រឿងដែរជីមីន បានធ្វើឯព្រះមហេសីហ្វុងអុី វិញក៏ស្រាប់តែទម្លាក់ព្រះភក្ត្រចុះពេលដែរឮបិតាក្មេកសរសើរអ្នកផ្សេងនៅនឹងមុខទ្រង់បែបនេះហើយណាមួយក៏ទ្រង់មិនសូវជាចូលចិត្តនឹងជីមីន ប៉ុន្មានដែរ ការសោយព្រះក្រយ៉ានាពេលថ្ងៃត្រង់ក៏បានបញ្ចប់ព្រះមហេសីក៏បានមកជួយនិយាយគ្នាជាមួយនឹងសៀវអុីង តែពីរនាក់នៅសួនច្បារនៅក្នុងរាជវាំង
«យកថ្នាំនេះទៅដាក់ក្នុងម្ហូបឲ្យម៉ែវាសុីទៅវានឹងធ្វើឲ្យម៉ែវាឈឺកាន់តែធ្ងន់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃហើយវានឹងងាប់ដៅយគ្មានការសង្ស័យ»ព្រះមហេសីហ្វុងអុី ក៏បានហុចថ្នាំដាក់បត់នៅក្នុងក្រដាសដែរជាថ្នាំម្សៅពេលអ្នកមានជំងឺបានហូបវាហើយគឺធ្វើឲ្យអ្នកជំងឺឈឺដុនដាបពីមួយថ្ងៃទៅមួយថ្ងៃវាជាថ្នាំពុលដ៏ពូកែម្យ៉ាងនៅប្រទេសចិនហើយវាក៏មានតម្លៃថ្លៃផងដែរហើយថ្នាំហ្នឹងពុលពិតមែនតែពិនិត្យអត់ដឹងទេគឺពិនិត្យទៅធម្មតាអ្នកជំងឺមើលទៅសម្បកកាយខាងក្រៅធម្មតាតែសារពាង្គកាយខាងក្នុងត្រូវបានខូចខាតដោយសារតែថ្នាំពុលប្រភេទនេះហើយថ្នាំប្រភេទនេះក៏ពិបាកនឹងរកថ្នាំបន្សាបដែររយះពេលត្រឹមតែមួយខែឬក៏កន្លះខែថ្នាំនឹងបញ្ចេញប្រសិទ្ធិភាពកាន់តែខ្លាំងរហូតធ្វើឲ្យអ្នកជំងឺដែរបានហូបវានឹងត្រូវប្រកាច់ស្លាមភ្លាមនឹងក្អួតសាមពណ៌ខៀវចាស់ចេញមកតាមមាត់ឯច្រមុះក៏មានឈាមហូរមកផងដែរ
«ក្រាបទូលព្រះមហេសី»សៀវអុីង ក៏បានឱនគោរពទៅកាន់ព្រះមហេសីហ្វុងអុី បន្ទាប់មកក៏ដើរចេញទៅបាត់ចំណែកឯព្រះភក្ត្រព្រះមហេសីហ្វុងអុី វិគស្រាប់តែទ្រង់ញញឹមឡើងស្រស់នឹងលាក់គំនួចជាទីបំផុត
«នាងមកតាមយើង»សៀវអុីង ក៏បានមករកភីលាងម្នាក់ដែរតែងតែជួយហុចគ្រឿងនឹងជួយជីមីន នៅក្នុងផ្ទះបាយនឹងបានហៅនាងឲ្យមកតាមខ្លួនមកកន្លែងស្ងាត់មួយកន្លែងនៅក្នុងរាជវាំង
«យកម្សៅថ្នាំនេះទៅដាក់ឲ្យយាយកញ្ចាស់ផាក ឲ្យវាសុីរាល់ថ្ងៃទៅ»សៀវអុីង ក៏បានចាប់ដៃភីលាងម្នាក់នោះដែរមានតួនាទីនៅក្នុងផ្ទះបាយហើយក៏ជាអ្នកលើកក្រយ៉ាផងដែរ
«នេះសម្រាប់នាងហើយរឿងនេះដឹងតែយើងនឹងនាងបានហើយ»មុនដំបូងភីលាងម្នាក់នោះក៏រៀងអេះអុញៗនឹងធ្វើមុខភ័យៗដែរតែពេលដែរសៀវអុីង យកថង់ប្រាក់មួយថង់ដាក់ទៅលើដៃនាង-នាងក៏ស្រាប់តែញញឹម
«ចា»ភីលាងម្នាក់នោះញញឹមនឹងបើកមើលថង់ប្រាក់ដែរមានប្រាក់ប្រហែលជិតមួយគីឡូទាំងញញឹមប្រាក់ដែរនាងបានពេលឥលូវនេះស្មើនឹងខែដែរនាងធ្វើការនៅក្នុងរាជវាំងកន្លះឆ្នាំឯណោះហើយណាមួយគ្រាន់តែលួចដាក់ថ្នាំប៉ុណ្ណឹងៗវាមិនលំបាកនោះទេហើយអាហារសម្រាប់លោកស្រីផាក ហូបក៏គ្មានការពិនិត្យជាតិពុលដែរការពិនិត្យជាពុលនៅក្នុងអាហារមានតែណ្ណ:ក្សត្រប៉ុណ្ណោះដែរត្រូវពិនិត្យ

    🌧🌱
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now