សម្រាប់ឯង

371 56 13
                                    

រទេះសេះក៏បានចេញដំណើរទៅមុខរហូតឥតឈប់ឥតឈរចំណាយពេលប្រហែលមួយយម៉ោងក៏បានមកដល់ផ្សារមួយកន្លែងដែរមានមនុស្សអ៊ូអរឡើងកកកុញពេញផ្សារយ៉ុនហ្គី ក៏ចុះពីរទេះសេះមុនឯ ព្រះមហេសីហ្វុងអុីក៏ចុះមកតាមក្រោយ
«នៅទៅនេះអ៊ូអរណាស់»ជីមីន ញញឹមនឹងបាននិយាយឡើងឮធ្វើឲ្យអ្នកដែរនៅជុំវិញខ្លួនគេសម្លឹងមកមើលមុខគ្រប់គ្នា
«នៅទីនោះមានលក់បន្តោង»ព្រះមហេសីហ្វុងអុី ក៏ញញឹមបន្ទាប់មកក៏ចង្អុលទៅតូបលក់បន្តោងដែរនៅមិនឆ្ងាយពីកន្លែងដែរទ្រង់ឈរ
«អឹម»យ៉ុនហ្គី ក៏បានគ្រហឹមនៅក្នុងបំពង់កយល់ព្រមនេងព្រះមហេសីរបស់ទ្រង់ដោយព្រះនេត្រទ្រង់កំពុងតែសម្លឹងមកមើល ជីមីន
«តោះ»ព្រះមហេសីហ្វុងអុី ក៏បានចូលខ្លួនមកតោងដៃរបស់ព្រះស្វាមុីទ្រង់ទាញយាងមកតូបដែរទ្រង់ចង់យាងទតទៅមើល
«ជីមីន នៅឈរធ្វើអីទៀត»យ៉ុនហ្គី ក៏បានងាកព្រះភក្ត្រមកមានបន្ទូលទៅកាន់ជីមីន ដែរឈរធ្មឹងឡើងឆ្កឹងដូចរូបចម្លាក់យ៉ាងអញ្ចឹង>_<
«អរ អរ ក្រាបទូល»ជីមីន ក៏ផ្ញាក់ពីភ្លឹកនឹងរៀងអេះអុញឆ្លេឆ្លាពេលដែរឮយ៉ុនហ្គី ស្រែកហៅខ្លួនក៏ប្រញ៉ាប់ប្រញ៉ាល់មករក យ៉ុនហ្គី
«បន្តោងមួយនេះស្អាតណាស់»ព្រះមហេសីហ្វុងអុី ញញឹមនឹងលើកបន្តោងរូបបេះដូងពណ៌ទឹកសមុទ្រស្រាលលើកមកបង្ហាញ យ៉ុនហ្គី
«អឹម»យ៉ុនហ្គី ក៏បានញញឹមបន្តិចនឹងងក់ក្បាលទាំងដែរព្រះនេត្រទ្រង់កំពុងតែទតមើលចិញ្ចៀនមួយវង់ពណ៌ខៀវស្រាលដែរធ្វើពីថ្លើមថ្ម
«មកណេះ»យ៉ុនហ្គី ក៏បានមានបន្ទុលទៅកាន់ជីមីន ដែរឈរនៅរៀងឆ្ងាយពីទ្រង់ឲ្យមកជិតទ្រង់ ឯជីមីន វិញក៏បានឱនក្បាលដើរមកជិត យ៉ុនហ្គី
«សម»យ៉ុនហ្គី ក៏បានចាប់ដៃជីមីន នឹងបានស៊កចិញ្ចៀនថ្លើមថ្មពណ៌ខៀវស្រាលនោះចូលមម្រាមដៃរបស់ ជីមីនដោយមានបន្ទូតតែពាក្យមួយម៉ាត់តែប៉ុណ្ណោះនឹងភ្ជាប់ជាមួយនឹងព្រះភក្ត្រញញឹមស្រស់ខុសឆ្ងាយពីព្រះភក្ត្រដែរទ្រង់ញញឹមដាក់ព្រះមហេសីទ្រង់ឯព្រះមហេសីហ្វុងអុី វិញសម្លឹងមកមើលសកម្មភាពស្វាមុីទ្រង់បានធ្វើជាមួយនឹងជីមីន ដោញគិតសញ្ជឹងនៅក្នុងព្រះទ័យទាំងឆ្ងល់ថាជីមីន នេះជាអ្នកណា?មិចក៏ស្វាមុីទ្រង់យកចិត្តទុកដាក់នឹងគេបែបនេះ?សូម្បីតែពេលដែរយ៉ុនហ្គី យាងទៅប្រទេសចិនក៏ទ្រង់បានឃើញមានវត្តមានជីមីន ផងដែរ
«បន្តោងគូរស្នេហ៍!!!»ព្រះមហេសីហ្វុងអុី ក៏មានបន្ទូលយ៉ាងឮធ្វើឲ្យយ៉ុនហ្គី ទាញស្មារតីពីមម្រាមដៃជីមីន វិញនឹងបានព្រលែងដៃជីមីន បន្ទាប់មកក៏សម្លឹងមកមើលព្រះមហេសីទ្រង់ម្តង
«យើងយកមួយគូរនេះ»ព្រះមហេសីហ្វុងអីុ កីបានមានបន្ទូលទៅកាន់អ្នកលក់នឹងបានយកបន្តោងមួយឲ្យយ៉ុនហ្គី ឯបន្តោងមួយទៀតគឺសម្រាប់ទ្រង់
«គ្រូក គ្រូក»សម្លេងកូរពោះរបស់ជីមីន លាន់ឮគ្រូកៗដោយសាតែសាមីខ្លួនមិនបានហូបអីនៅឡើយឯយ៉ុនហ្គី ក៏ងាកមុខមកសម្លឹងមើលមុខជីមីន ដែរឱនមុខចុះសម្លឹងមកខាងក្រោមនឹងខាំបបូរមាត់ខ្លួនឯតិចៗ
«យើងឃ្លានហើយ»យ៉ុនហ្គី ក៏បានមានបន្ទូលទៅកាន់ព្រះមហេសីទ្រង់
«នៅទីនោះមានហាងបាយមួយ»ព្រះមហេសីហ្វុងអុី ក៏បានក្រឡេកទៅឃើញហាងបាយដែរនៅមិនឆ្ងាយពីកន្លែងដែរទ្រង់ឈរ
«អឹម ទៅឆាប់ទៅៗ»យ៉ុនហ្គី ក៏បានងក់ក្បាលបន្ទាប់មកក៏ដើរទៅហាងនោះ ចូលមកដល់ក្នុងហាងក៏មានអ្នកបម្រើប្រុសម្នាក់ក៏រត់មកទទួលស្វាគមន៍យ៉ាងរាក់ទាក់ដោយសារតែយ៉ុនហ្គី មិនបានពាក់សម្លៀកបំពាក់ក្សត្រនោះទេតែជាសម្លៀកបំពាក់ដូចគេដូចឯងតែគ្រាន់តែថាមាបកងអក្សរច្រើនតិចហើយដើម្បីសុវត្ថិភាពទ្រង់នឹងព្រះមហេសីទ្រង់
«អង្គុយចុះទៅ»យ៉ុនហ្គី ក៏បានមានបន្ទូលទៅកាន់ជីមីន ដែរឈរឱនក្បាលនៅជិតទ្រង់ដោយប្រាប់ហើយនៅមិនស្តាប់ហើយអេះអុញៗយ៉ុនហ្គី ក៏បានទាញកន្ត្រាក់ដៃជីមីន ឲ្យអង្គុយនឹងតុឡើងអុកគូទចង់បាក់កៅអីទៅហើយដោយសារតែខ្នាញ់ពេកប្រាប់អត់ស្តាប់ចឹងមានតែលេងធម៌ក្តៅ ឯព្រះមហេសីហ្វុងអុី វិញទ្រង់កាន់តែឆ្ងល់ពីជីមីន មែនទែនហើយថាត្រូវជាស្អីនឹងព្រះស្វាមុីទ្រង់មិចក៏គេហ្នឹងទទួលបានការមើលថែនឹងយកចិត្តទុកដាក់ពីយ៉ុនហ្គី ខ្លាំងជាទ្រង់បែបនេះ?
«យើងយកស៊ុកសារ៉ាយហើយនឹងគីមឈីចានបីមក ហើយនៅមានសាច់មាន់អាំងទៀតដាក់ពីចានមក»យ៉ុនហ្គី ក៏បាននិយាយប្រាប់ទៅអ្នកបម្រើការរត់តុទាំងដែរទ្រង់កាន់ដៃជីមីន មិនទាន់លែងនៅឡើយធ្វើឲ្យព្រះមហេសីហ្វុងអុី កាន់តែឆ្ងល់ទៅៗហើយ

សរសេរចំណាប់អារម្មណ៍អ្នកទាំងអស់គ្នានៅខាងក្រោមនេះដើម្បីថ្ងៃណាក៏មិនដឹងបានមួយភាគទៀត😁
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now