សម្រាកបានប្រហែលជាមួយសន្ទុះជីមីន ក៏បានភ្ញាក់ឡើងម្តងទៀត
«កាងហុីល(ជីមីន) »លោកអ៊ុំព្យូរ និយាយឡើងទាំងញញឹមពេលដែរជីមីន ភ្ញាក់ឡើងម្តងទៀត
«ហឹម ស្រេកទឹក»ជីមីន បើកភ្នែកព្រឹមៗទាំងមុខស្អុយ
ងហុីល ឯងយ៉ាងម៉េចទៅហើយ?»គ្រាន់តែឮស្វាមុីខ្លហៅជីមីន ថាកាងហុីល បែបនេះប្រពន្ធលោកអ៊ុំព្យូរ ក៏បានហៅតាម
«អ្នកទាំងពីរជាអ្នកណា?»ជីមីន ក៏បានសួរទៅលោកអ៊ុំព្យូរហើយនឹងប្រពន្ធលោកអ៊ុំព្យូរ ទាំងឆ្ងល់ក៏ព្រោះតែអត់ដឹងសូម្បីតែខ្លួនឯងជានរណាក៏ជីមីន មិនដឹងផង
«ឯងឈ្មោះព្យូរ កាងហុីលជាកូនរបស់ពួកយើង»លោកអ៊ុំព្យូរ ក៏និយាយឡើងទាំងញញឹមឯប្រពន្ធលោកអ៊ុំព្យូរ ក៏បានញញឹមដែរនិងបានអង្អែលសក់ជីមីន ថ្នមៗដោយសេចក្តីស្រលាញ់
«អ្នកទាំងពីរជាពុក ម៉ែខ្ញុំមែនទេ?»ជីមីន ក៏បានសួរញ្ជាក់
«នៅក្នុងបន្ទប់គួរឲ្យធុញណាស់ខ្ញុំចង់ចេញទៅក្រៅបន្ទប់ តើបានទេ?»ជីមីន ក៏បានិយាយសុំអ្នកទាំងពីរឯលោកអ៊ុំព្យូរ នឹងប្រពន្ធលោកអ៊ុំព្យូរ វិញក៏មិនបានបដិសេធនិងសំណើររបស់ជីមីន អីដែរក៏បាននាំគ្នាជួយគ្រាជីមីន ចេញមកក្រៅបន្ទប់និងបានដាក់ឲ្យជីមីន អង្គុយនិងអីនៅឯយ៉ាបផ្ទះដែរមានខ្យល់បក់មកភើយៗធ្វើឲ្យសក់វែងត្រឹមចង្កេះរបស់ជីមីន ចាប់ផ្តើមរសាយផាយផាត់តាមចង្វាក់ខ្យល់ដែរបានបក់មក(បើបាននៅផ្ទះលើភ្នំចឹងដែរមិនដឹងថាក្តីសុខប៉ុណ្ណាទេ>_<)
«ម៉េចក៏ពោះខ្ញុំរៀងប៉ោងអញ្ចឹង?»អង្គុយសម្លឹងមើលទេសភាពយូរៗទៅជីមីន ក៏បានឱនមុខចុះបន្តិចក៏ឃើញថាពោះច្លួនឯងរៀងប៉ោងតែមិនមែនប៉ោងខ្លាំងពេកនោះទេ
«ហុើយ មកពីយើងហូបឆ្អែតហើយមិនទាន់ស្រកពោះហើយ»ជីមីន ក៏ឈប់គិតពីពោះខ្លួន-តទៅទៀតហើយក៏ញឹមនឹងសម្លឹងមកមើលទេសភាពនៅលើភ្នំវិញល្អជាង
«ហុើយ ពួកឯងនេះគ្នាច្រើនណាស់ម៉េចក៏គ្រាន់តែមនុស្សម្នាក់រកមិនឃើញ»យ៉ុនហ្គី ក្រពុលមុខជាខ្លាំងនៅពេលដែរចំណាយពេលជាយូរតាំងពីពេលព្រឹករហូតដល់ពេលល្ងាចក៏នៅតែរកជីមីន មិនឃើញទៀត
«ទូលបង្គំថាពួកយើងឆាប់ត្រឡប់ទៅរាជវាំងវិញទៅក្រាបទូល ដោយសារតែថ្មើរនេះជិតយប់ណាស់ទៅហើយ»អ៊ុនវូ និយាយទៅកាន់យ៉ុនហ្គី ទាំងឱនមុខចុះនិងបានប្រាប់ហេតុផលដ៏សមស្របមួយទៅកាន់យ៉ុនហ្គី ដើម្បីឲ្យយ៉ុនហ្គី យាងត្រឡប់ទៅរាជវាំងវិញ
«ទៅរាជវាំងវិញ»មានបន្ទូលរួចយ៉ុនហ្គី ក៏យាងឡើងលើសេះទៅមុនបាត់ដោយព្រះភ័ក្ត្រមិនល្អទាល់តែសោះសោយសារតែទហរង់រកជីមីន មិនទាន់ឃើញទៀតនេះពីរថ្ងៃហើយណាតែទ្រង់ក៏មិនបានបោះបង់ការស្វែងរកជីមីន ដែរនៅថ្ងៃស្អែក
«ទ្រង់ទើបតែយ៉ាងមកពីណា?ខ្ញុំម្ចាស់បាត់ទ្រង់មួយព្រឹកហើយ»ព្រះមហេសីហ្វុងអុី មានបន្ទូលសួរទៅកាន់យ៉ុនហ្គី ទាំងញញឹមនិងបានលើស៊ុបមួយចានមកឲ្យយ៉ុនហ្គី ផងដែរ
«យើងទើបតែមកពីរក ជីមីន»យ៉ុនហ្គី ក៏មានបន្ទូលតបទៅព្រះមហេសីទ្រង់វិញទាំងព្រះភ័ក្ត្រស្មើធេង
«ខ្ញុំម្ចាស់បានធ្វើវាសម្រាប់ទ្រង់»ព្រះមហេសីហ្វុងអុី ក៏វានលើកស៊ុបនោះមកដាក់មុខ យ៉ុនហ្គី
«យើងអត់សោយទេ»មានបន្ទូលរួចទ្រង់ក៏បានក្រោកឡើងនិងបានយាងទៅដំណាក់ស្រង់ព្រះកាយបាត់
ព្រឹកថ្ងៃក៏បានឈានចូលមកដល់ការចងចាំថ្មីៗបានដិតដាមជាប់ខួរក្បាលរបស់ជីមីន សកម្មភាពល្អៗការយកចិត្តទុកដាក់មើលថែរខ្លួនពីសំណាក់លិកអ៊ុំព្យូរ នឹងប្រពន្ធគាត់វានធ្វើឲ្យជីមីន មានស្នាមញញឹមមិនរលុបពីមុខ
«ម៉ែបានរម្ងាស់ស៊ុបនេះដើម្បីប៉ូវកូនហើយនឹងចៅម៉ែហូបទៅទាន់នៅក្តៅៗ»ប្រពន្ធលោកអ៊ុំព្យូរ ចូលមកក្នុងបន្ទប់ជីមីន ជាមួយនិងស៊ុបប៉ូវមួយចានសម្រាប់ជីមីន ហូបនៅពេលព្រឹកដោយនៅក្នុងស៊ុបនោះក៏មានថ្នាំប៉ូវជាច្រើនប្រភេទដែរលោកអ៊ុំព្យូរ រកបានហើយថ្នាំប៉ូវនេះផងដែរគឺប៉ូវទាងម្តាយទាំងកូនឲ្យមានសុខភាពល្អ
«ឈ្ងុយដល់ហើយ»ជីមីន និយាយឡើងទាំងស្នាមញញឹមពេលបានហិតក្លិនស៊ុបដែរប្រពន្ធលោកអ៊ុំព្យូរ បានរម្ងាស់សម្រាប់ខ្លួនហើយក៏មិនភ្លេចបញ្ចេញស្នាមញញឹមស្រស់ឡើងលិបភ្នែកដែរធ្វើឲ្យប្រពន្ធលោកអ៊ុំព្យូរ ញញឹមឡើងទាសប្បាយចិត្តនៅពេលដែរឃើញក្មេងម្នាក់នេះញញឹមស្រស់បែបនេះមើលចុះថ្ពាល់ប៉ោងៗភ្នែកឡើងលិប តើអ្នកណាមិនខ្នាញ់ទៅ?
«ចាំម៉ែបញ្ចុកឯងចុះ»ដោយសារតែដៃជីមីន ឈឺទើបប្រពន្ធលោកអ៊ុំព្យូរ បានលើកចានស៊ុបមកជិតមាត់និងបានផ្លុំឲ្យទឹកស៊ុបមានសីតុណ្ហភាពក្តៅអ៊ុនៗដលម្បីឲ្យជីមីន ងាយស្រួលនៅក្នុងការហូបនិងមិនរលាកមាត់
«មិនត្រឹមតែឈ្ងុយទេនៅឆ្ងាញ់ទៀត ហិ ហិ»ជីមីន ហូបស៊ុបបណ្តើរញញឹបណ្តើរឡើងលិបភ្នែកអស់ហើយ-ហើយឲ្យតែពេលជីមីន សចអញ្ចឹងភ្នែកមើលអត់ឃើញទេ>_<
«សឺត បងទៅធ្វើការហើយណា»អ៊ុនវូ លោមុខមកថើបថ្ពាល់យ៉ុងជី មួយខ្សឺតទាំងស្នាមញញឹមខិលនិងបានទទួលបាយដែរយ៉ុងជី ធ្វើសម្រាប់ខ្លួនដើរយកទៅហូបផងដែរ
«មនុស្សឆ្លៀតឱកាស ផាច់»យ៉ុងជី អៀនឡើងមុខក្រហមបន្ទាប់មកក៏បានទះទ្រូងអ៊ុនវូ មួយដៃស្រាលហើយក៏រត់ទៅបាត់ដោយសារតែអៀនពេលដោយហេតុដែរអ៊ុនវូ អាចថើបថ្ពាល់យ៉ុងជី បាននេះក៏ដោយសារតែពួកគេបានទាក់ទងគ្នាបានពីរសប្តាហ៍ហើយដោយសារតែអ៊ុនវូ បានព្យាយាមសុំការអត់ឱនទោសពីយ៉ុងជី រហូតទាល់តែបានសម្រេចមិនត្រឹមតែប៉ុណ្ណោះនៅបានយ៉ុងជី ធ្វើជាសង្សារបានទៀត
«ទ្រង់ចង់យាងទៅណាដែរ?»ដោយសារតែឃើញយ៉ុនហ្គី យាងចេញពីបន្ទប់ដោយមានកាន់ដាវបែបនេះព្រះមហេសីហ្វុងអុី ក៏បានសួរ
«ទៅរក ជីមីន»មានបន្ទូលដោយសេចក្តីគម្រោះគម្រើយបែបនេះហើយ៉ុនហ្គី ក៏បានយាងទៅបាត់
«បើជ្រុលជាងាប់ទៅហើយម៉េចក៏មិនងាប់ដោយស្ងៀមស្ងាត់ទៅ?ងាប់ទៅបាត់ទៅហើយនៅបង្ករការចលាចលដល់គេឯងទៀតអាក្មេងចង្រៃ»ព្រះមហេសីហ្វុងអុី មានបន្ទូលទាំងព្រះភ័ក្ត្រពឹសពុលក្រោធនិងជីមីន ដែរបានស្លាប់ទៅហើយនៅបង្ករការរំខានដល់គេឯងទៀត
«មែនហើយក្រាបទូល អាចង្រៃនេះវាងាប់ទៅហើយមិនដឹងជានៅរំខានដល់គេឯងធ្វើអីទៀតទេ»បានឮអញ្ចឹងសៀវអុីង ក៏បានបន្ទរតាមពីក្រោយទៀត
«ឆាប់នាំគ្នារកទៅរកឲ្យឃើញហើយពួកកុំបានតែសម្ងំក្បាលគ្នានៅមួយដុំៗពេកចេះដើរទៅរកមើលកន្លែងឆ្ងាយៗខុសពីហ្នឹងផង»យ៉ុនហ្គី ក៏មានបន្ទូលទាំងមុឺងម៉ាត់ទៅកាន់សេនាទាំងនោះមានបន្ទូលរួចទ្រង់ក៏បានរកដែ
«នេះជាកំណាត់អាវរបស់ជីមីន តើស»ដើររកមើលតាមគុម្ពព្រៃបានបន្តិចយ៉ុនហ្គី ក៏បានប្រទះនិងកំណាត់អាវរបស់ជីមីន ដែរដាច់រហែកអស់ប្រហែសបីធ្នាប់ដៃបានជាប់ឆ្កឹងនិងកូនឈើ(ឲ្យខ្ញុំសុំទោសអ្នកទាំងអស់គ្នាផងបើសិនជាខ្ញុំអត់បានតបមតិយោបល់របស់អ្នកទាំងអស់គ្នាវិញដោយសារតែខ្ញុំបញ្ចូលកាតមួយដុល្លាបានតែ0.95សេនទេទាំងដែរខ្ញុំមិនធ្លាប់ដែរបានខ្ចីលុយទាល់តែសោះហើយណាមួយខ្ញុំដូរលុយមួយដុល្លទៅមួយរយហាសិបដុល្លាក៏អត់បានដែរអញ្ចឹងឲ្យខ្ញុំសុំទោសផងហើយខ្ញុំបើកអុីនធឺណេតតែមួយភ្លែតនោះទេបើយូរដឹងតែអស់ហើយដោយសារតែសេវ៉ាក៏លឿនកាត់លុយក៏លឿនដូចគ្នាដែរ😆)
បើសិនអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចខ្លះខាតនិងចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿង⛈️💓
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Roman d'amour-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...