ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ដោយនៅក្នុងផ្ទះរបស់ជីមីន គឺមានតែជីមីន ម្នាក់ទេដែលភ្ញាក់ទាំងមេឃភ្លឺស្រាងៗដើម្បីស្រោចដំណាំនឹងបានបេះដំណាំដែលត្រូវដាក់នៅក្នុងទឹកស៊ុបបេះទុកហើយជីមីន ក៏បានអង្គុយដេរថង់មួយសម្រាប់យ៉ុនហ្គីល ដាក់សៀវភៅដាក់ជក់ដែរចំណែកឯផ្លែស្រ្តបបឺរីកាលពីល្ងាចមិនមិនសល់សូម្បីតែអន្តង់គឺដោយសារតែកណ្តាលយប់យ៉ុនហ្គីល គឺដឹងតែឃ្លានហើយអញ្ចឹងយ៉ុនហ្គីល ឡើងមកហូបកណ្តាលយប់អស់ហើយ
«ហឹម ម៉ែ ម៉ែឯងនៅណា?»យ៉ុនហ្គីល ភ្ញាក់ឡើងទាំងមុខស្អុយនឹងខំប្រឹងបើកភ្នែកប៉ិមៗនឹងបានយកដៃញីភ្នែកខ្លួនឯងតិចៗឲ្យស្វាងងងុយ
«សឺត»ក្លិនឈ្ងុយៗចេញពីក្នុងផ្ទះបាយយ៉ុនហ្គីល ក៏បានដើរមកមើលក៏ឃើញថាជីមីន កំពុងតែចៀនពងមាន់ហើយនិងនៅមានសាច់ជ្រូកប្រឡាក់ហើយក៏បានចៀនឆ្អិនហើយអស់ទៀតចំណែកឯបាយវិញបានឆ្អិនហើយដោយសារតែជីមីន ដាំតាំងពីក្រោកពីដេកមកម៉្លេះឯយ៉ុនហ្គីល ឃើញសាច់ចៀនចៀនឆ្អិនហើយអញ្ចឹងក៏បានចង្អើតជើងកាន់ចានដាក់សាច់ជ្រូកចៀនមកដាក់នៅលើគ្រែមុខផ្ទះនឹងបានដើរត្រឡប់មកវិញយកចាននិងស្លាបព្រាទុកឲ្យហើយ
«ទៅងូតទឹកប្តូរខោអាវទៅកូននិងអាលបានមកហូបបាយ»ជីមីន ញញឹមផ្អែមទៅកាន់កូនប្រុសដែរឈរនៅជិតខ្លួន
«បាទ តែយ៉ុនហ្គីល ចង់ថើបថ្ពាល់ម៉ែ សឺត យ៉ុនហ្គីល ទៅហើយ»ជីមីន ក៏បានឱនមកជិតយ៉ុនហ្គីល ឯយ៉ុនហ្គីល ក៏បានថើបថ្ពាល់ជីមីន មួយខ្សឺតបន្ទាប់មកក៏ដើរចូលបន្ទប់ស្រាតខោអាវចោលអស់នឹងបានយកដាក់ចូលក្នុងកន្ត្រដើម្បីកំុឲ្យជីមីន ពិបាករកខោអាវសម្រាប់បោកបន្ទាប់ពីស្រាតសម្លៀកបំពាក់អស់យ៉ុនហ្គីល ក៏បានមកងូតទឹកដោយខ្លួនឯងនៅលើកំណល់ឈើដែលជីមីន បានកល់នៅជិតពាងដើម្បីឲ្យយ៉ុនហ្គីល ងាយស្រួលដួសទឹកហើយពាងហ្នឹងក៏អត់ខ្ពស់ដែរគឺពាងហ្នឹងតូចទេ(ពាងហ្នឹងធំជាងពាងដាក់ប្រហុកពីរដងហើយដាក់ទឹកតែប្រាំមួយ ប្រាំពីរអម្រែកក៏ពេញបាត់ទៅហើយ)
«ឈូ ឈូ សឺត ងារណាស់ ងារ»យ៉ុនហ្គីល ចាក់ទឹកមួយផ្ទិតមកលើខ្លួនប្រាណននោលគោករបស់ខ្លួនទាំងទន្ទ្រាំជើងនៅលើកំណល់ឈើទាំងញ័រញាក់ដោយសារតែទឹកនៅលើភ្នំនាពេលព្រឹកគឺត្រជាក់ខ្នាំងណាស់ហើយនៅជុំវិញផ្ទះជីមីន គឺសុទ្ធតែអ័ព្ទព័ទ្ធជុំជិត(ទឹកនៅលើភ្នំពេលព្រឹកត្រជាក់ដូចទឹកកកដែលរលាយនៅសល់តែទឹកនិងទឹកកកយ៉ាងអញ្ចឹងគឺដូចជាងូតទឹកនៅខែកក្តិកនៅប្រទេសយើងយ៉ាងអញ្ចឹងតែនៅលើភ្នំរៀងត្រជាក់ជាងហ្នឹងបន្តិច)
«ងារ ណាស់ឈប់ងូតហើយ»យ៉ុនហ្គីល ចាក់ទឹកនៅលើខ្លួនបានបួន-ប្រាំផ្ទិលម៉ាល្មមតែជោគខ្លួនយ៉ុនហ្គីល ក៏បានឈប់ងូតទឹកនឹងបានរត់មកក្នុងផ្ទះឃ្លុំភួយឡើងជិតខ្លួននឹងបានដេកអង្កុញដូចជាកូនមាន់នៅក្នុងពងមាន់
«ហ្គីល ចេញមកកូនពូកជូតខ្លួនឲ្យនឹងបានហូបបាយអាលទៅរៀន»ជីមីន អង្គុយជិតយ៉ុនហ្គីល ទាំងក្នុងដៃមានក្រណាត់តូចល្មមតោងនឹងដៃសម្រាប់ជូតខ្លួនឲ្យ យ៉ុនហ្គីល
«អត់ចេញទេ ងារណាស់»យ៉ុនហ្គីល បានអើតក្បាលមកនិយាយជាមួយនិងជីមីន ទាំងខ្លួនប្រាណនៅគ្របភួយនៅឡើយ
«អញ្ចឹងយ៉ុនហ្គីល អត់ចង់ទៅរៀនទេកូន?»ជីមីន ក៏បានលើកហេតុផលដែលជាដើមចមសម្រាប់ល្បួងចិត្តកេ្មងតូចឲ្យចេញពីភួយឯជីមីន ក៏បានយកក្រណាត់ដែលតោងនឹងដៃមកជួយខ្លួនឲ្យយ៉ុនហ្គីល នឹងបានស្លៀកពាក់ឲ្យយ៉ុនហ្គីល រួចរាល់ទើបនាំគ្នាមកហូបបាយ
«នេះចៀនពងមាន់ដែលកូនចូលចិត្ត»ជីមីន បានច្រិតពងមាន់ចៀនដាក់ចានឲ្យ យ៉ុនហ្គីល
បើយើងងាកមកចាប់អារម្មណ៍នៅឯរាជវាំងឯណេះវិញគឺគ្មានវត្តមានរបស់យ៉ុនហ្គី នៅហ្នឹងទេតែទ្រង់បែរជាងយាងមកផ្ទះអ៊ុនវូ ទាំងព្រឹកព្រឹមតែម្តង
«ក្រាបថ្វាយ បង្គំព្រះអង្គ»អ៊ុនវូ គោរពទៅកាន់យ៉ុនហ្គី ដែលទ្រង់បានគ្រងដោយសម្លៀកបំពាល់សាមញ្ញធម្មតា
«យើងចង់យាងទៅក្រៅរាជវាំងឲ្យបានម្តងទើបយើងចង់ឲ្យឯងជួយមើលរាជកិច្ចជំនួយយើងមួយរយ:ផង»យ៉ុនហ្គី មានបន្ទូលដោយសម្លេងរាបស្មើនិងមុឺងម៉ាត់ទៅកាន់អ៊ុនវូ ហើយទ្រង់ក៏ខានចេញមកទតទិដ្ឋភាពនៅខាងក្រៅរាជវាំងយូរដែរយើងគឺចាប់តាំងពីថ្ងៃដែរមានរឿងកើតឡើងចំពោះជីមីន មកម្លេះ៉គិតៗទៅឡើងប្រាំពីរឆ្នាំដែរហើយហ្នឹង
«ក្រាបទូល ព្រះអង្គ»អ៊ុនវូ ក៏បានទទួលសំណើររបស់យ៉ុនហ្គី ហើយណាមួយយ៉ុនហ្គី ក៏មានពេលវេលាបានសម្រាកព្រះកាយខ្លះទ្រង់ដូចជាហត់ពេកហើយនៅក្នុងរាជកិច្ចជាច្រើនឡើងរាប់ឆ្នាំពេលខ្លះទ្រង់ក៏ធ្វើរាជកិច្ចរហូតទាល់តែខានសោយក្រយ៉ាក៏មានដែរ
«ពុក»ណាមវ៉ុន ដែលជាកូនស្រីតែមួយគ្រាប់របស់អ៊ុនវូ ហើយនិងយ៉ុងជី បានរត់មករកពុកខ្លួនទាំងញញឹមហើយណាមវ៉ុន គឺជាកូនរបស់អ៊ុនវូ និងយ៉ុងជី ដែលមាននារីម្នាក់ជាអ្នកពរពោះឲ្យហើយនាងក៏ទទួលបានការមើលថែរនិងយកចិត្តទុកដាក់ពីអ្នកទាំងពីរជាទីបំផុតហើយពេលដែលណាមវ៉ុន កើតហើយនាងក៏អស់តួនាទីទៀតដែរនាងក៏បានទទួលប្រាក់មួយចំនួនធំយកទៅស្រុកកំណើតនាងបាត់ទៅហើយ(នេះគឺជារបៀបបង្ករកំណើតម្យ៉ាងដែរគេយកទឹកកាមរបស់អ៊ុនវូ ហើយនិងយ៉ុនជី មកលាយបញ្ចូលគ្នាហើយក៏បានយកទឹកកាមនោះមកបញ្ចូលនៅក្នុងទ្វារមាសរបស់នារីម្នាក់នោះទើបអាចបង្ករកំណើតបានវាប្រៀបដូចជាការរួមភេទដែរតែអ្នកទាំងពីរមិនបានប៉ះពាល់រាងកាយរបស់នារីម្នាក់នោះទេគឺនាងជាអ្នកធ្វើវាដោយខ្លួនឯង)
«ជម្រាបសួរលោកពូ»នាងល្អិតណាមវ៉ុន និយាយទាំងញញឹមនឹងបានឱនក្បាលមកគោរពយ៉ុនហ្គី ជាការគួរសមដោយសារតែនាងទទួលបានការទូន្មានប្រៀនប្រដៅយ៉ាងល្អពីយ៉ុងជី និងអ៊ុនវូ ឯយ៉ុនហ្គី វិញបានបន្ទន់ជង្គង់មកអង្អែលក្បាលនាងតិចៗ
«ឯងឈ្មោះអីដែរនាងល្អិត?»យ៉ុនហ្គី ក៏បានសួរទៅណាមវ៉ុន ថានាងមានឈ្មោះអី
«អូនឈ្មោះណាមវ៉ុន ចុះលោកពូវិញ»ណាមវ៉ុន ក៏បានឆ្លើយទៅយ៉ុនហ្គី វិញទាំងមានស្នាមញញឹមហើយណាមវ៉ុន នាងមានអាយុប្រាំឆ្នាំជិតប្រាំមួយឆ្នាំហើយនៅតែកន្លះឆ្នាំទៀតតែប៉ុណ្ណោះ
«ពូឈ្មោះ យ៉ុនហ្គី»យ៉ុនហ្គី ក៏បានឆ្លើយទៅកាន់នាងល្អិតណាមវ៉ុន វិញទាំងញញឹមទ្រង់មានព្រះទ័យថាចូលចិត្តនាងណាស់ឯព្រះភក្ត្រទ្រង់ក៏ស្រាប់តែញោចស្នាមញញឹមចេញមក
ឥលូវយើងងាកមកចាប់អារម្មណ៍ខាងយ៉ុនហ្គីល យើងវិញបន្ទាប់ពីហូបបាយពេលព្រឹករួចហើយអ្នកទាំងពីរក៏បានចុះមកពីលើភ្នំមករៀបចំហាង
«អរុណសួស្តី ថេវ៉ុក ហ្យុង»ជីមីន ស្រាប់តែប្រលែងដៃដែលកាន់ដៃយ៉ុនហ្គីល ចេញនឹងបាននិយាយទាំងញញឹម
«អរុណសួស្តី អូនមីននី»ថេវ៉ុក ក៏បានញញឹមឡើងស្រស់មកកាន់ជីមីន ដោយសារតែកាលពីម្សិលមិញបានថើបថ្ពាល់ជីមីន មួយខ្សឺត-ហ៎មកដល់ឥលូវថេវ៉ុក នៅសប្បាយចិត្តមិនទាន់បាត់ផងគិតៗទៅស្រីស្អាតពេញភូមិថេវ៉ុក មិនចាប់អារម្មណ៍តែបែរជាមកចាប់អារម្មណ៍ជីមីន ដែលជាមនុស្សប្រុសភេទដូចគ្នាទៅវិញ
«ម៉ោះ បងជួយកាន់»ដោយឃើញដៃជីមីន មានកាន់កន្ត្រដាក់បន្លែសម្រាប់ដាក់ក្នុងទឹកស៊ុបថេវ៉ុក ក៏ជាអ្នកស្ម័គ្រចិត្តជួយកាន់ជីមីន ឯជីមីន វិញក៏បានហុចកន្ត្រកនោះឲ្យថេវ៉ុក ទាំងអៀនឯបេះដូងវិញកាន់តែញាប់ពេលដែលថេវ៉ុក បានយកកន្ត្រពីដៃខ្លួនប៉ះនឹងមម្រាមដៃខ្លួនជីមីន បានសម្លឹងមើលភ្នែកថេវ៉ុក បន្តិចនឹងនៅលួចញញឹមតិចៗទៀត
«តោះពួកយើងទៅហាងទៅ»ថេវ៉ុក ក៏បានដើរមកជិតជីមីន នឹងបានស្រាក់មម្រាមដៃខ្លួនជាមួយនឹងមម្រាមដៃជីមីន ហើយម្ខាងទៀតកាន់កន្ត្រកបន្លែឯយ៉ុនហ្គីល វិញពេលនេះដូចជាទេសភាពលម្អដងផ្លូវយ៉ាងអញ្ចឹងគ្មានអ្នកចាប់អារម្មណ៍ជាមួយទេយ៉ុនហ្គីល បានត្រឹមតែដើរតាមអ្នកទាំងពីរពីខាងក្រោយ
«ក្រាក»ហាងមីត្រូវបានបើកឡើងតែបើកសម្រាប់ចូលនោះទេគឺមិនទាន់បើកលក់ទេថេវ៉ុក ក៏បានចាប់ផ្តើមបង្កាត់ភ្លើងឯជីមីន វិញចាប់ផ្តើមលាយម្សៅមី
«អូនប្រឡាក់មុខហើយ»ថេវ៉ុក ក៏បានយកដៃអាវរបស់ខ្លួនមកជូតមុខជីមីន តិចៗដែលប្រឡាក់ម្សៅមីឯយ៉ុនហ្គីល ដែលអង្គុយតុកណ្តាលហាងឯណេះវិញកាន់តែគុំថេវ៉ុក លើសដើមមិនដឹងជាស្អីណាស់ណាទេបានជាមកប៉ះថ្ពាល់ជីមីន អញ្ចឹងនោះឯជីមីន ក៏អញ្ចឹងដែរយ៉ុនហ្គីល ប្រាប់កាលពីយប់មិញហើយអត់ស្តាប់សោះដោយមិនអាចធ្វើអីបានយ៉ុនហ្គីល បានត្រឹមតែអង្គុយពេបមាត់សម្លឹងមកមើលសកម្មភាពរបស់ទាំងពីរ ប្រហែលជាមួយសន្ទុះក្រោយទឹកក៏បានពុះជីមីន ចាប់ផ្តើមយកសរសៃរមីមកដាក់ក្នុងទឹកពុះឃុគៗរហូតទាលើតែមីឆ្អិនទើបយកកន្ត្រងមកស្រង់វាចេញពីទឹកនឹងបានមូរវាជាដុំៗដាក់ក្នុងចានកន្ធុនដាក់វាជាដុំៗនៅលើគ្នាបានប្រហែលជាមួយចានកន្ធុនបើគិតពីគីឡូវិញប្រហែលជាដប់ប្រាំគីឡូបន្ទាប់ពីស្រុះមីរួចហើយជីមីន ក៏ចាប់ផ្តើធ្វើទឹកស៊ុបនឹងស្ងោរសាច់ម្តង(មានចង្រ្កានពីរ)
«ហ្យុង យកបន្លែនេះទៅលាងបន្តិចទៅ»ជីមីន ក៏បានហុចបន្លែដែលចិត្តសម្បកហើយឲ្យថេវ៉ុក យកទៅលាងឯមុខវិញចាប់ផ្តើមក្រហមព្រឿងៗហើយដោយសារតែបានសម្លឹងមើលមុខ ថេវ៉ុក
«បាទ»ថេវ៉ុក ក៏ទទួលបន្លែទាំងញញឹម
«យ៉ុនហ្គីល កើតអីហ្នឹងកូនម៉េចក៏ធ្វើមុខអញ្ចឹង?»បន្ទាប់ពីទំនេរដៃបានបន្តិចជីមីន ក៏បានដើរមកសួរយ៉ុនហ្គីល ដែលដេកក្រាបមុខនឹងតុឯមុខវិញឡើងក្រម៉ូវគ្មានរីអីបន្តិច
« »យ៉ុនហ្គីល ក៏មិនបានឆ្លើយតបមកកាន់ជីមីន វិញទេ
«ម៉េចក៏អត់ឆ្លើយនឹងពុកអញ្ចឹង?»ជីមីន ក៏បានទាញឲ្យយ៉ុនហ្គីល អង្គុយឲ្យត្រង់ខ្លួននឹងបានសួរយ៉ុនហ្គីល ឲ្យបានច្បាស់
«ចង់ទៅរៀន»យ៉ុនហ្គីល ក៏បាននិយាយទាំងពេបមាត់ភ្លេចអស់រាល់កំហឹងដែលបានខឹងជីមីន និងថេវ៉ុក កាលពីមួយសន្ទុះមុខដោយតែក្មេងៗខឹងឆាប់បាត់សឹងអីហើយហ្នឹង
«តោះត្រៀមខ្លួនហើយមែនទេ?ឥលូវពួកយើងទៅរៀនហើយណា»ជីមីន ក៏បានញញឹមនឹងបានកាន់ដៃយ៉ុនហ្គីល ជាប់ហើយអ្នកទាំងពីរក៏បានដើរទៅសាលារៀនដែលមានចម្ងាយប្រាំបីរយម៉ែត្រហាងមីរបស់ ជីមីន
«ឈ្មោះអីដែរអាល្អិត?»លោកគ្រូកម្លោះម្នាក់បានសួរទៅយ៉ុនហ្គីល ទាំងញញឹមឯភ្នែកវិញសម្លឹងតែមើលមុខ ជីមីន
«អូនឈ្មោះ យ៉ុនហ្គីល»យ៉ុនហ្គីល បានឆ្លើយទៅកាន់លោកគ្រូកម្លោះដោយធម្មតាដោយគ្មានអារម្មណ៍ថាភ័យខ្លាចអីទេ
«យ៉ុនហ្គីល អាយុប៉ុន្មានហើយអ្នកនាង?»លោកគ្រូកម្លោះក៏បានសួរមកជីមីន ម្តងហើយនៅយល់ច្រឡំថាជីមីន ជាមនុស្សស្រីទៀតដោយសារតែជីមីន សាច់ចាំកូនមួយហើយក៏នៅតែស្អាតទៀតហើយណាមួយទម្រង់មុខរបស់ជីមីន គឺមនុស្សស្រីតែម្តងហើយបើនិយាយពីពុកមាត់វិញគឺគ្មានទេដោយសារតែជីមីន កោរចេញឡើងរលោងមើលរផងឆ្ងាយមិនឃើញទេទាល់តែមើលជិតទើបឃើញគល់ពុកមាត់
«យ៉ុនហ្គីល អាយុប្រាំឆ្នាំជិតប្រាំមួយឆ្នាំហើយលោកគ្រូ តើយ៉ុនហ្គីល អាចចូលរៀនបានដែរអត់?»ជីមីន ក៏បានឆ្លើយទាំងញញឹមនិងស្រទន់ធ្វើឲ្យលោកគ្រូកម្លោះញោចស្នាមញញឹមចេញមកតិចៗសម្លឹងមកមើលជីមីន មិនដាក់ឯបេះដូងវិញលោយឌុកដាក់ៗដោយសារតែអ្នកដែលទើបនឹងជួបមុនមិនបានមួយសន្ទុះផង
«បាទ បាន បានគឺចូលបាន»លោកគ្រូកម្លោះក៏ឆ្លើយឡើង-ឡើងញាប់មាត់
«បើអញ្ចឹងខ្ញុំសុំធ្វើកូនផងណាលោកគ្រូ សឺត ខំរៀនណាកូនពុកទៅហើយណា»ជីមីន បានបន្ទន់ជង្គង់ថើបថ្ពាល់យ៉ុនហ្គីល មួយខ្សឺតនឹងបាននិយាយផ្តែផ្តាំកូនឯលោកគ្រូម្លោះយើងវិញស្រាប់តែភាំងហ្មងពេលដែលជីមីន ហៅខ្លួនឯងថាជា"ពុក"មិនមែន"ម៉ែ"
«ជាមនុស្សប្រុសទេតែហេតុអីក៏ស្អាតអីស្អាតយ៉ាងនេះ?»លោកគ្រូកម្លោះសម្លឹងមើលដំណើរជីមីន ដែលដើរចេញទៅទាំងនិយាយប្រយោគនេះតិចៗបើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅចំណូចណាដែរខ្វះខាតនៅក្នុងសាច់រឿងនៅក្នុងភាគនេះផងហើយក៏បានឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះដែរ🌦️☄️
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...