សុភមង្គលនៃគ្រួសារតូច

420 58 6
                                    

  វេលាពេលល្ងាចក៏បានឈានចូលមកដល់គ្រួសាររបស់ជីមីន ជួបជុំគ្នាយ៉ាងសប្បាយរីករាយនៅលើភ្នំចាប់ផ្តើមចុះត្រជាក់បង្ករបានជាភាពត្រជាក់ដល់ភាវ:ដែរមានជីវិតនៅលើផែនដី
  «កូនហុីល ធ្វើអីហ្នឹងកូន?»ក្លិនឈ្ងុយសាយភាពពេញផ្ទះនាំឲ្យប្រពន្ធលោកអ៊ុំព្យូរ បានដើរមកមើលនៅផ្ទះបាយ
  «កូនធ្វើស៊ុបមីណាម៉ែ»ជីមីន ក៏ឆ្លើយទាំងញញឹមទាំងមុខប្រឡាក់ម្សៅមីតិចៗនៅជាប់មុខ
  «ប្រឡាក់មុខអស់ហើយកូនឯងនេះ»ដោយឃើញមុខជីមីន ប្រឡាក់អញ្ចឹងប្រពន្ធលោកអ៊ុំព្យូរ ក៏បានជូតមុខជីមីន ឲ្យជ្រះម្សៅ
  «ឈ្ងុយដល់ហើយនេះ»ប្រពន្ធលោកអ៊ុំព្យូរ និយាយទាំងញញឹមនិងបានជួយរុញភ្លើថដែរដាំទឹកស៊ុបកុំឲ្យរលត់
  «ម៉ែទៅអង្គុុយសម្រាកសិនទៅទីនេះទុកឲ្យកូនចុះ»ជីមីន ក៏បានរុញម៉ែធម៌ខ្លួនតិចៗចេញពីរោងបាយ
  «អឹម ប្រយ័ត្នប្រយែងណាកូនកុំលើកអីធ្ងន់ៗឲ្យសោះបើចង់លើកស្រែកហៅម៉ែ»និយាយរួចប្រពន្ធលោកអ៊ុំព្យូរ ក៏បានដើរចេញមកចាំនៅខាងក្រៅបាត់
  «ដល់ពេលហូបស៊ុបហើយពុកម៉ែ»ជីមីន និយាយទាំងរក្សាស្នាមញញឹមជាប់មុខនិងបានលើកស៊ុបមីបីចានដាក់លើថាស
  «ម៉ែប្រាប់ហើយមែនទេថាមិនឲ្យលើកអីធ្ងន់»ប្រពន្ធលោកអ៊ុំព្យូរ ក៏បានមកជួយដាក់ចានស៊ុបចុះដាក់លើតុ
  «ឈ្ងុយដល់ហើយកូន»គ្រាន់តែហិតក្លិនក៏ដឹងថាឆ្ងាញ់ដែរ>_<
  «ពុកសាកភ្លក់ទៅមើលថារសជាតិវាយ៉ាងម៉េចដែរ»មីក្តៅៗរោយស្លឹកខ្ទឹមពីលើក្លិនឈ្ងុយគួរឲ្យចង់ហូបអាចធ្វើឲ្យយើងមានអារម្មតណ៍ថាកក់ក្តៅនៅពេលមេឃត្រជាក់ៗបែបនេះ(ក្តីសុខ😩❤️)
  «ហឹម ឆ្ងាញ់ដល់ហើយកូនមីក្តៅៗហូបពេលមេឃត្រជាក់ៗបែបនេះឡើងកក់ក្តៅ»លិកអ៊ុំព្យូរ បានយកស្លាបព្រាដួសទឹកមីមកហូតក៏ទទួលបាននូវរសជាតិមួយដែរឆ្ងាញ់ប្លែកបានភ្លក់មួយស្លាបព្រាហើយចង់ភ្លក់មួយស្លាបព្រាទៀតនិយាយរួមគឺដូចកាលយ៉ុនហ្គី បានហូបមីរបស់ជីមីន ដំបូងអញ្ចឹង
  «បើឆ្ងាញ់ហូបឲ្យច្រើនៗទៅពុកម៉ែ»ជីមីន ក៏បានញញឹមនិងហូបមីដែរខ្លួនបានធ្វើនៅពេលដែរពុកម៉ែធម៌ខ្លួនចូលចិត្តរាល់មុខម្ហូបដែរខ្លួនបានចម្អិនយ៉ាងដូច្នេះ
    ព្រឹកនៃថ្ងៃថ្មីក៏បានឈានចូលមកដល់នៅក្នុងរាជវាំងក៏មានសម្លេងស្រែកយ៉ាងខ្លាំងទាំងព្រឹកព្រលឹម
    «អា្ហ អត់ទេ»សម្លេងព្រះមហេសីហ្វុងអុី បានស្រែកឡើងយ៉ាងខ្លាំងធ្វើឲ្យយ៉ុនហ្គី នឹងសៀវអុីង ភិតភ័យជាខ្លាំង
    «បុត្រ បុត្រយើងបាត់ទៅណាហើយ?បុត្រយើងបាត់ទៅឯណា?»ព្រះមហេសីហ្វុងអុី ស្រែកឡើងទាំងទឹកព្រះនេត្រហូរមកមិនដាច់ឯដៃទ្រង់ក៏បានយកមកញីព្រះកេសាទ្រង់ឡើងរញ៉េរញ៉ៃឯរបស់របរនៅក្នុងក្រឡាបន្ទប់ទ្រង់ក៏បានបែកបាក់រប៉ាត់រប៉ាយពេញហ្នឹង
    «បុត្រ បុត្រយើងគេសង្គត់ហើយ ហឹក ហឹក បានហើយឈប់យំទៅគេទៅបានសុខហើយ ឈប់យំទៅ»យ៉ុនហ្គី ចូលព្រះកាយមកឱបព្រះមហេសីហ្វុងអុី ទាំងទឹកព្រះនេត្រហូរមកមិនដាច់នៅពេលបានទតឃើញព្រះមហេសីទ្រង់បែបនេះ
    «អត់ទេ អត់ទេបុត្រយើងមិនបានសង្គត់ទេទ្រង់កុហកយើង អត់ទេបុត្រយើងមិនបានសង្គតទេ ហុឺ ហុឺ  ទ្រង់កុហកយើង អត់ទេយើងមិនជឿទេ ហឹក ហឹក ហុឺ  យើងមិនជឿ»ព្រះមហេសីហ្វុងអុី ខំប្រឹងរើកញ្ជៀលពីការឱបរបស់យ៉ុនហ្គី រហូតទាល់តែបានសម្រេចបន្ទាប់មកទ្រង់ក៏បានរត់ចេញពីក្រៅដំណាក់ឡើងលឿន
    «បុត្រមាតា បិត្រនៅឯណាឮមាតាហៅទេ?បុត្រមាតា ហឹក ហុឺ ហុឺ ឮមាតាហៅទេ? បុត្រមាតា»ព្រះមហេសីហ្វុងអុី រត់ឆ្លេឆ្លាក្រឡេកមើលឆ្វេងស្តាំនិងបានស្រែហៅព្រះបុត្រារបស់ទ្រង់ដែរបានសង្គតទៅ
    «គេបានសង្គត់បាត់ហើយ»រាជបន្ទូលរបស់យ៉ុនហ្គី បានលេចចេញមករំលឹកការចងចាំរបស់ព្រះមហេសីហ្វុងអុី ធ្វើឲ្យទ្រង់កាន់តែខ្ញាល់លើសដើម
    «ព្រះមហេសី ព្រះរាជបុត្រនៅឯនេះ»សៀវអុី ស្រែកហៅព្រះមហេសីហ្វុងអុី ទាំងទឹកភ្នែកដោយនៅក្នុងដៃនាងមានកាន់តុក្កត្តាមួយ
    «បុត្រ បុត្រយើងមែនទេ?»ព្រះមហេសីហ្វុងអុី គ្មានតែឮអញ្ចឹងទ្រង់ក៏បានរត់មករក សៀវអុីង
    «បុត្រយើង បុត្រាយើងផ្ទុំហើយនាងកុំមាត់ប្រយ័ត្នភ្ញាក់បុត្រយើង»ព្រះមហេសីហ្វុងអុី ទទួលយកតុក្កតា្តនោះទាំងញញឹម
    «ខ្ញុំម្ចាស់ថាទ្រង់គួរតែយកព្រះបុត្រាទៅផ្ទុំសិនទៅ ក្រាបទូល»ឃើញបែបនេះសៀវអុីង ក៏ញញឹមឡើងដោយសារតែព្រះមហេសីហ្វុងអុី លែងឡូឡាដូចមុនហើយ
    «អឹម»បន្ទាប់មកទ្រង់ក៏បានយាងមកដំណាក់វិញ
    «ពួកនាងឆាប់ទៅយកក្រយ៉ាមក»ឯភីលាងផ្សេងៗដែរនៅក្បែរនោះក៏នាំគ្នាទៅយកក្រយ៉ាមក
    «ព្រះមហេសីសោយមកក្រយ៉ាសិនមក»សៀវអុីង ក៏និយាយឡើងទាំងញញឹមទៅកាន់ព្រះមហេសី ហ្វុងអុី
    «ល្អ»ព្រះមហេសី ហ្វុងអុីក៏បានដាក់តុក្កត្តានេះនៅលើគ្រែបន្ទាប់មកក៏ចូលមកអង្គុយតុសោយក្រយ៉ាឯយ៉ុនហ្គី នឹងសៀវអុីង វិញក៏មិនបានមាត់អ្វីដែរដោយគិតថាព្រះមហេសី ហ្វុងអុីទទួលយកមិនបានកាលដែរបុត្រារបស់ទ្រង់សង្គត់បែបនេះ
   
  បើសិនអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចខ្លះខាតនិងចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿង⛈️💓
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now