ការវិលត្រឡប់

256 32 6
                                    

  រទេះសេះត្រូវបានបញ្ឈប់ដំណើរធ្វើឲ្យអ្នកដែរឈររងចាំអ្នកនៅក្នុងរទេះសេះនិងអ្នកដែលបានចុះពីលើរទេះសេះមានការភ្ញាក់ផ្អើលជាខ្លាំង
  «ជីមីន/ព្រះមហេសីហ្វុងអុី!!!!!»ទ្រង់ទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំងពេលបានជួបគ្នាម្តងទៀតបែបនេះតែសម្រាប់យ៉ុនហ្គី និងយ៉ុនហ្គីល វិញគឺនៅឈរធម្មតាៗនោះទ
  «ជីមីន សុំទោសយើងសមតែស្លាប់សុំទោស ហ្អឹក ហុឺ ហុឺ សំុទោសយើងគឺជាឃាតករ សុំទោសលើកលែងទោសឲ្យយើងផង ហឹក សុំទោស»ព្រះមហេសីហ្វុងអុី ស្ទុះមកឱបព្រះកាយជីមីន យ៉ាងណែនិងពោលពាក្យសុំទោសមិនដាច់ពីមាត់ តើទ្រង់ចង់សុំទោសជីមីន ពីរឿងអីទៅ?
  «ម៉េចក៏ទ្រង់ព្រះកន្សែងបែបនេះ?»ជីមីន ក៏បានទាញព្រះមហេសីហ្វុងអី ចេញពីការឱបសឹមវាសទឹកភ្នែកដែលមាននៅលើថ្ពាល់ក្រពុំរបស់ទ្រង់
  «យើងជាជាឃាតករ ហុឺ ហុឺ ជីមីន សុំទោស ហឹ្អក ហុឺ សំទោស»ព្រះមហេសីហ្វុងអីក៏កាន់តែព្រះកន្សែងលើសដើម
  «ទ្រង់មិនបានធ្វើអីខុសនោះទេ»ជីមីន បានញញឹមឡើងស្រស់ស្អាតមកកាន់ទ្រង់ក៏ធ្វើឲ្យទ្រង់កាន់តែមានព្រះទ័យថាទ្រង់រឹតតែមានកំហុសខុសលើសដើមដែលមិនស័ក្តិសមឲ្យជីមីន បានជួបព្រះភក្ត្រទ្រង់ម្តងទៀត
  «យើង យើងបានរៀបគម្រោង ហ្អឹក សម្លាប់ទ្រង់ ហុឺ ហុឺ  កាលពីឆ្នាំនោះ ហ្អឹក ហុឺ ជីមីន យើងសុំទោសទ្រង់ដឹងដែរអត់?ថាយើងបានបាត់បង់បុត្រ ហុឺ ហុឺ នៅក្នុងផ្ទៃនេះក៏មកពីកម្មដែលយើងបានធ្វើមកលើទ្រង់វាមានអំពើមកលើយើងវិញ ហ្អឹក ហ្អឹក ហុឺ ជីមីន អភ័យទោសឲ្យយើងផង»ព្រះមហេសីហ្វុងអុី មានបន្ទូលទាំងដង្ហក់ខ្យល់ពីព្រោះទ្រង់រំភើបក៏រំភើបពេលដែលជីមីន នៅមានព្រះជន្មបែបនេះហើយវាក៏បានធ្វើឲ្យទ្រង់បានស្ងប់ព្រះទ័យក្នុងការរស់នៅបៀមជាប់ដោយវិប្បដិសារីមករាល់ឆ្នាំទ្រង់ពិតជានៅក្មេងខ្លាំងណាស់កាលពីប្រាំពីរឆ្នាំមុនដែលទ្រង់ភ្លើតភ្លើនទាំងមិនបានព្រះតម្រិះឲ្យបានច្បាស់ចំពោះទង្វើលរបស់ទ្រង់មកលើ ជីមីន
  «ពេលនេះទូលបង្គំនៅពីមុខទ្រង់ហើយតើសឈប់ព្រះកន្សែងទៅហើយរឿងវាក៏បានកន្លងហួសទៅហើយឲ្យវារសាត់ឲ្យបាត់តាមខ្យល់ទៅ»ជីមីន ក៏បានបន្អូលទាំងញញឹមផ្អែមមកកាន់ព្រះមហេសី ហ្វុងអុី
  «ព្រះមហេសីព្រះបុត្រាបានតើនហើយ»សៀវអុីង ចេញមកពីខាងក្នុងរទេះសេះដោយក្នុងដៃនាងបានត្រកងបមបីបុត្រាតូច"វ៉ូ យីហ្វាង"ដែលមានព្រះជន្មបីវស្សាដែលជាបុត្រារបស់ព្រះមហេសីហ្វុងអុី និងព្រះអង្គ"វូ យីហុីង"តែទ្រង់ជាប់រវើ់មានរាជកិច្ចជាច្រើនដែលត្រូវដោះស្រាយហើយក៏មិនបានមកជាមួយព្រះមហេសីនិងបុត្រាតូចនោះទេ("វ៉ូ យីហុីង"គឺជាកូនប្រុសរបស់លោកមន្ត្រីផ្នែកអក្សរសាស្ត្រម្នាក់នៅក្នុងប្រទេសចិនហើយទ្រង់និងព្រះមហេសីហ្វុងអុី ក៏មានចិត្តប្រតិព័ទ្ធ មកលើគ្នានឹងគ្នាក៏បានចាប់ដៃគ្នាសាងគ្រួសារដោយមានសុភមង្គលហើយព្រះបិតារបស់ព្រះមហេសីហ្វុងអុី ក៏មិនបានជំទាស់នឹងរាជបំណងរបស់បុត្រដែរឲ្យតែបុត្រស្រលាញ់គ្នាគឺគ្រប់គ្រាន់ហើយសម្រាប់ទ្រង់ពីព្រោះទ្រង់មានវិប្បដិសារីហើយចំពោះការបង្ខិតបង្ខំក្នុងចំណងអាពាហ៍ពិពាហ៍រហូតត្រូវធ្វើឲ្យបុត្រីតែមួយព្រះអង្គរបស់ទ្រង់ត្រូវរងសម្ពាធផ្លូវចិត្តត្រូវចំណាយពេលមួយឆ្នាំកន្លះជិតពីរឆ្នាំទើបព្យាបាលឲ្យបុត្រីតែមួយព្រះអង្គរបស់ទ្រង់ឲ្យវិលមករកសភាពធម្មតាវិញ)
  «ឯណាម្ចាស់ក្មួយយើងនោះមកនេះមើលយើងពរបន្តិចមើល»យ៉ុនហ្គី ក៏បានញញឹមហើយនិងបានលើបុត្រាតូចយីហ្វាង មកពរសឹមយាងមកខាងក្នុងដំណាក់
  «បិតាបុត្រក៏ចង់បានប្អូនដែរ»យ៉ុនហ្គីល ឈរជិតយ៉ុនហ្គី ហើយក៏បានអង្អែលថ្ពាល់របស់បុត្រាតូចយីហ្វាង ថ្នមៗដោយការខ្នក់ខ្នាញ់
  «ប្អូនគង់តែបានតែបុត្រកុំភ័យអីតែមិនមែនបានភ្លាមនោះទេ»យ៉ុនហ្គី មានរាជបន្ទូលមកកាន់យ៉ុនហ្គី ដោយមានបុត្រាតូចយីហ្វាង នៅលើភ្លៅរបស់ទ្រង់
  «ថ្ពាល់អូនទន់ៗដូចនំប៉ាវចឹងបុត្រថើបបានអត់?»បសនស្ទាបថ្ពាល់ទន់ៗរបសបុត្រាតូចយីហ្វាង ទ្រង់ក៏បានចង់ថើប
  «ថើបបានតែត្រូវថើបថ្នមៗ»យ៉ុនហ្គីល ពេលទទួលមានការអនុញ្ញាតបែបនេះក៏បួញបបូរមាត់ឡើងស្រួចថើបលើថ្ពាល់របស់យីហ្វាង ថ្នមៗ
  «សឺត សឺត ថ្ពាល់អាអូនទន់ហា!!!បិតា»យ៉ុនហ្គីល ញញឹមឡើងសព្វព្រះទ័យចំពោះការថើបមួយនេះ
  «យីហ្វាង ចេះដើរដែរអត់?»ដោយឃើញព្រះកាយរបស់យីហ្វាង ធំគ្រាន់បើហើយយ៉ុនហ្គី ក៏បានសួរទៅព្រះមហេសី ហ្វុងអុី
  «ចេះហើយបងដាក់គេឲ្យដើរទៅ?»យ៉ុនហ្គី ក៏បានដាក់យីហ្វាង ឲ្យដើរដោយមានយ៉ុនហ្គីល និងទ្រង់យាងតាមពីខាងក្រោយតិចៗ
  «ប៉ុន្មានឆ្នាំនេះទ្រង់សុខសប្បាយដែរឬអត់?»ព្រះហស្តទាំងសងខាងត្រូវចាប់ផ្តួបចូលគ្នាហើយព្រះមហេសីហ្វុងអុី ក៏បានអង្អែលតិចៗ
  «ទូលបង្គំសុខធម្មតាទេចុះទ្រង់វិញនោះ?»ជីមីន ក៏បានសួរត្បកទៅព្រះមហេសី ហ្វុងអុីវិញ
  «យើងមិនសូវជាសុខប៉ុន្មាននោះទេ»ព្រះមហេសីហ្វុងអុី  ក៏បានឆ្លើយមកទាំងញញឹមស្ងួត
  «ទូលបង្គំបានរៀបចំបន្ទប់សម្រាប់ទ្រង់រួចហើយទ្រង់យាងមកខាងនេះមក»ជីមីន ក៏មិនជ្រើសសួរ ាំបន្តទៀតក៏បានយាងនាំផ្លូវព្រះមហេសីហ្វុងអីុ ជាមួយនឹងដំណាក់ដែលមានការរៀបចំតុបតែងយ៉ាងស្អាតលម្អដោយសម្ភារ:ល្អប្រណិតជាច្រើន
  «យើងអគុណទ្រង់ហើយដែលល្អដាក់យើងយ៉ាងនេះ»ព្រះមហេសីហ្វុងអុី មានបន្ទូលទាំងញញឹមមកកាន់ជីមីន ជីមីនដូចជាចិត្តល្អជ្រុលពេកយើយសម្រាប់ទ្រង់នោះ
  «ទូលបង្គំប្រាប់ហើយមែនទេ?ថាបំភ្លេចវាចោលទៅតោះឥឡូវដល់ពេលដែលសោយក្រយ៉ាហើយទូលបង្គបានធ្វើម្ហូបជាច្រើនមុខណាស់សម្រាប់ទ្រង់»មានបន្ទូលតែប៉ុណ្ណេះទ្រង់ទាំងពីរព្រះអង្គក៏យាងមកដំណាក់សោយក្រយ៉ាហើយយ៉ុនហ្គី និងយ៉ុនហ្គីល យើងហ្នឹងដឹងតែមកគង់ចាំមុនគេមុនឯងឯណុះមិនចាំបាច់ពីបាកហៅឲ្យយាងមកសោយក្រយ៉ាទេ
  «យីហ្វាង ដូចជាចូលចិត្តបងដល់ហើយមើលចុះបាននៅជាមួយបងអញ្ចឹងញញឹមឲ្យស្រស់គ្មានទារចង់ជួបមាតាអីបន្តិច»ព្រះមហេហ្វុងអុី មានបន្ទូលទាំងលើករាជបុត្រាតូចមកឲ្យសៀវអុីង ពរវិញពីព្រោះមិនចង់រំខានយ៉ុនហ្គី តទៅទៀត
  «មកពីអូនយាងទៅចោលគេបាត់ទើបគេតាមបងអញ្ចឹងនោះ»យ៉ុនហ្គី មានបន្ទូលទាំងព្រះនេត្រទតមកម្ចាស់ក្មួយមិនដាក់អញ្ចឹងទ្រង់ត្រូវតែប្រញាប់យកម្ចាស់ប្អូនឲ្យយ៉ុនហ្គីល ឲ្យឆាប់បំផុតហើយមើលចុះគ្រាន់តែបានជួបយីហ្វាង ក៏ទាររំអុកចង់បានម្ចាស់ប្អូនទៀតដែរ
  «បងប្រុសប្អូនស្រីគេហៅគ្នាបែបនេះមែនទេម្ចាស់បង.ម្ចាស់អូនអាចហៅបានតាសម៉េចក៏ហៅបងអូនដូចជាគូរសង្សារឬប្តីប្រពន្ធបែបនេះ?»ជីមីន មានបន្ទូលនៅក្នុងព្រះទ័យទាំងកូរបាយឡើងបែកវ៉ល់ពេញភាជន៍ហើទ្រង់មិនបានប្រច័ណ្ឌអីបន្តិតទេតែគ្រាន់តែវាមិនទំនង
  «មាតា មាតា ម៉េចក៏កូរបាយបែបនេះទ្រង់អត់សោយទេមែនទេ?»ដោយឃើញព្រះមាតាគិតតែភ្លឹកៗហើយកូរបាយចុះឡើងបែបនេះយ៉ុនហ្គីល ក៏មានបន្ទូលកាត់ផ្តាច់ស្ថានការបែបនេះ
  «ហឹម មានអីមែនទេបុត្រ?»ជីមីន រវល់ភ្លឹកមិនបានចាប់អារម្មណ៍នឹងរាជបន្ទូលរបស់យ៉ុនហ្គីល ដែលបានសួរទ្រង់នោះទេ
  «ម៉េចក៏មាតាកូរបាយបែបនេះ?»យ៉ុនហ្គីល ក៏បានសួរនូវសំណួរដដែលទៅកាន់ ជីមីន
  «គឺគ្មានអី»ជីមីន ក៏បានតបមកកាន់បុត្រាតូចយើងវិញ
  «មាតាកាលណាបានបុត្រមានប្អូនទៅ?»សណ្តាន់ឮសំណួរនេះធ្វើសាច់ថ្ពាល់.សរលោងត្រូវបានប្រែពណ៌តិចៗ
  «បុត្រចង់មានបន្ទូលពីអីមាតាមិនយល់ទេ?នេះសោយអានេះឲ្យច្រើនៗទៅ»ដៃរបស់ជីមីន ចាប់ផ្តើមញ័រចង្កឹះដែលនៅជាប់នឹងដៃក៏ខំប្រឹងចាប់ឆ្លាបន្លែគ្រប់មុខស្ទើរតែចាប់មិនក៏បានដាក់ឆានៅមកឲ្យយ៉ុនហ្គីល សោយ
  «ម៉េចក៏បុត្រសួរអូនមិនឆ្លើយ?»យ៉ុនហ្គី ដល់ពេលបានអញ្ចឹងក៏មានបន្ទូលបញ្ជួសទៅកាន់ ជីមីន
  «បងចង់ឆ្លើយក៏ឆ្លើយទៅកុំមកទម្លាក់លើអូន»ព្រះមហេសីហ្វងអុី ដែលគង់សោយក្រយ៉ារួចតុជាមួយមួយក៏លួចសើចចុងមាត់ជីមីន នេះបែកគ្នាតែប៉ុន្មានឆ្នាំសោះហ្នឹងពេលមកវិញឡើងខ្លាចូលហើយបានជាហ៊ានត្រួចយ៉ុនហ្គី បែបនេះ
  «ម៉េចក៏ក្រោធទៀតហើយ?ជិតយប់នេះបងអត់នាំចាប់មេអំបៅទៅ»ទៀតហើយឲ្យតែខ្នាញ់ជីមីន ម្តងយ៉ុនហ្គី ដឹងតែទាញថ្ពាល់ជីមីន តិចៗទៀតហើយពីព្រោះពេលជីមីន ក្រោធបែបនេះគួរឲ្យស្រលាញ់ណាស់
  «នេះសោយឲ្យច្រើនៗឲ្យមានកម្លាំងមានម្ចាស់ប្អូនឲ្យយ៉ុនហ្គីល ហិ ហិ ហើយជីមីន ក៏ដូចគ្នាកុំឆាប់ខ្ញាល់ជាមួយបងយ៉ុន បែបនេះអី»ព្រះមហេសីហ្វុងអុី នេះក៏មិនណាយដែរទ្រង់ជាម្ចាស់ប្អូនរបស់យ៉ុនហ្គី ទៅហើយឲ្យទ្រង់នៅខាងជីមីន ម៉េចនឹងសមទៅ?(ជីមីន និងព្រះមហេសីហ្វុងអុី មានព្រះជន្មស្រករគ្នា)
  «ទ្រង់នៅតែខាងយ៉ុន គ្មាននៅខាងទូលបង្គំទេ»ដល់យូរៗទៅក៏បានមករាលដាលមកដល់ព្រះមហេសីហ្វុងអុី ទៀត
  «មាតាកុំខ្ញាល់ជាមួយបិតាអីប្រយ័ត្នយប់នេះអត់បានចាន់មេអំបៅជាមួយបិតាទៅ»ចប់ហើយ!!!!!!មួយតុនេះគ្មានអ្នកនៅកាន់ជើងខាងជីមីន សូម្បីតែម្នាក់សោះជីមីន អើយអីក៏កម្សត់ម្ល៉េះ?>_<
  «មាតាបិតាម្ចាស់មីងយប់នេះយ៉ុនហ្គីល សុំផ្សំជាមួយអូនយីហ្វាង បានដែរអត់?»ដោយមេឃជិតយប់ងងឹតទៅហើយយ៉ុនហ្គីល ក៏មានបន្ទូលស្នើរសុំឲ្យហើយ
  «ម្ចាស់មីងមិនអីទេតែម្ចាស់ក្មួយត្រូវកុំការអនុញ្ញាតពីមាតាបិតាសិន»ព្រះមហេសីហ្វុងអុី ញញឹមមកកាន់យ៉ុនហ្គីល បើតាមនឹងមើលទ្រង់ពិតជាចង់បានម្ចាស់ប្អូនខ្លាំងណាស់បានជាមកសុំផ្ទុំជាមួយទ្រហ់នុងបុត្រតូចយីហ្វាង បែបនេះ
  «បិតាមិនថាអីទេបុត្រអាចផ្ទុំជាមួយម្ចាស់មីងបាន»យ៉ុនហ្គី ក៏បានអង្អែលសក់យ៉ុនហ្គីល ថ្នមៗបើបែបនេះទ្រង់នឹងបានចាប់មេអំបៅេជាមួយហើយ
  «ជុប អគុណបិតា»យ៉ុនហ្គីល ក៏បានថើបថ្ពាល់ាងស្តាំរបស់យ៉ុនហ្គី មួយខ្សឺតទាំងញញឹមឡើងលិបព្រះនេត្រ
  វេលាដើរទៅមុខជាសន្សឹមៗផ្ទៃមេឃប្រែពណ៌មកជាមានពន្លឺភ្លឺរឹមៗវង់ភក្ត្រនៃព្រះចន្ទរះត្រដែតនាផ្ទៃអាកាសហ្វូងដួងតារាជាច្រើនបញ្ចេញបន្លឺមកហុំព័ទ្ធជុំវិញនៃព្រះចន្ទសត្វអំពិលអំពែលជាច្រើនក្បាលបញ្ចេញបន្លឺភ្លឺភ្លឹបភ្លែតៗជាមួយនិងសួនច្បារដែលមានដាំផ្កាជាច្រើនប្រភេទនាំឲ្យចិត្តពួកវានាំគ្នាមកហើរហោះពាសពេញសួនច្បារពន្លឺភ្លឹបភ្លែតៗជាច្រើននាំឲ្យសួនច្បារទាំងមូលមានភាពស្រស់ស្អាតជាខ្លាំងនាពេលរាត្រីបែបនេះ
  «ហ៊ូ!!!សុទ្ធតែចង្កៀងហោះបិតាអើយ»យ៉ុនហ្គីល បើកព្រះនេត្រធំៗជាមួយនឹងទិដ្ឋភាពនៅចំពោះព្រះភក្ត្របែបនេះ
  «យីហ្វាង ចង់លេងវាជាមួយបងអត់?»យ៉ុនហ្គីល បន្ទន់ជង្គង់មកមានបន្ទូលជាមួយបុត្រាតូចយីហ្វាង ដែលឈរនៅខាងមុខទ្រង់
  «ម៉ោះទៅជាមួយបង»យ៉ុនហ្គីល ក៏បានដឹងដៃយីហ្វាង ឲ្យយាងមកតាមទ្រង់តាមដុំថ្មរាងទ្រវែងៗជាច្រើនរាបកប់ជាមួយដីដើម្បីធ្វើជាផ្លូវ
  «ហក់ យីហ្វាងឃើញគូថវាមានៅភ្លើងអត់?»យ៉ុនហ្គីល ក៏បនាចង្អើតជើងហក់ចាប់អំពិលអំពែកបានមួយក្បាលមកកាន់បង្ហាញយីហ្វាង ហើយនៅក្នុងសួនច្បារនេះមានចង្កៀងជាច្រើនសម្រាប់បំភ្លឺបរិវេណនៅក្នុងសួនច្បារនិងមានសេនាជាច្រើនចាំយាមការពារពួកទ្រង់ទាំងអស់គ្នា
  «ហឹស ហឹស ហ្គីលចង់បានម្ចាស់ប្អូនខ្លាំងណាស់ហើយអញ្ចឹងបងយ៉ុន ក៏ត្រូវតែខំប្រឹងបន្តិចហើយ»ដោយបរិយាកាសមានការស្ងប់ស្ងាត់ព្រះមហេសីហ្វុងអុី ក៏បានបន្ទូលបង្អាប់យ៉ុនហ្គី និងជីីមីន ឡើង
  «បងកំពុងតែខំហើយមិនយូរមិនឆាប់ទេអូនមានម្ចាស់ក្មួយទៀតហើយ ហឹស ហឹស»យ៉ុនហ្គី មានបន្ទូលទាំងសើចឲ្យកខឹកខុសអីតែជីមីន នៅឡើងស្ងៀមមិនកម្រីពីព្រោះរវល់តែអឹមអៀនមិនឈប់
  «អូនទៅដំានក់មុខហើយមេអំបៅមេអំបោញនោះអូនលែងចង់ចាប់ហើយ»ជីមីន មានបន្ទូលទាំងគ្រោក្រោធនិងលាយឡំនិងការអៀនទើបទ្រង់មិនចង់បន្តសណ្តាប់យ៉ុនហ្គី និងហ្វុងអុី ញ៉ោះទ្រង់ទៀតពួកទ្រង់ជ្រាប់ហើយមែនទេ?ថាជីមីន ឆាប់ខ្មាស់អៀនតែនេះមើលចេះពួកទ្រង់ដឹងហើយនៅតែចាក់ប្រេងនៅលើរងើកភ្លើងទៀត???
  «មីន អូនចង់ទៅណា?????បងមិនឲ្យទៅទេ»យ៉ុនហ្គី ក៏បានចាប់ទាញដៃជីមីន ឲ្យមកគង់នៅលើភ្លៅទ្រង់សឹមក្រព័ទ្ធដៃមកឱបចង្កេះចូលច្រឡឹងនេះជាប់មិនឲ្យរើទៅណាទេ
  «អូនចង់ផ្ទុំ»ជីមីន ក៏មានបន្ទូលទាំងងាកទៅទតអីផ្សេង
  «ជុប អូនអៀនទៀតហើយ???បើបែបនេះគម្រោងថានឹងយកម្ចាស់ប្អូនឲ្យបុត្រនោះ???»ថ្ពាល់ក្រពុំត្រូវបានផ្តិតដោយស្នាមថើបមួយខ្សឺតយ៉ាងសូរសឹមដកមកវិញ
  «អូនទៅមើលបុត្រនិងយ៉ុនហ្គីល ហើយមិននៅជាឆ្អឹងទទឹង.កទេហើយណាមួយខា្លចមើលយូរទៅទៅជាខះ.ក»ព្រះមហេសីហ្វុងអុី ញញឹមបន្តិចសឹមយាងមកមើលបុត្រាទំាងពីរដែលកំពុងតែលេងជាមួយគ្នា
  «លែងអូនទីមិនចេះខ្មាស់គេទេឬយ៉ាងម៉េច ផាច់ ផាច់ លែងមើស ផាច់»ជីមីន បានរាដៃខ្លីរបស់ទ្រង់មកវាយដើមទ្រូងរបស់យ៉ុនហ្គី មិនដកដៃទាល់តែសោះ(តាមការវាស់ប្រវែងពីគល់បាតដៃដល់ចុងមម្រាមកណ្តាលប្រវែងដៃរបស់គាត់គែសូន្យចុចដប់ប្រាំមួយសង់ទីម៉ែត្រ)
  «បើអៀនអីអៀនយ៉ាងនេះចាំបងនាំទីចាប់មេអំបៅជាមួយគ្នា»យ៉ុនហ្គី ញញឹមយ៉ាងកំហូចសឹមលើរាងកាយរបស់ជីមីន មករាជដំណាក់ឲ្យចាប់មេអំបៅជាមួយទ្រង់

(វគ្គគេចាប់មេអំបៅនេះខ្ញុំមិនបានប្រាប់អ្នកទាំងអស់គ្នាទេថាគេចាប់របៀបម៉េចនោះ?ព្រោះខ្ញុំពេលនេះលែងចង់សាងបាបបន្ថែមទៀតហើយ🙉)
  បើសិនជាអាចសូនអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់ចំពោះការយល់ឃើញឬចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នានៅខាងក្រោមនេះផង 🐝💣
  Keo_theary 💓🦀
 
 
 

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now