នាពេលព្រឹកព្រលឹមនៃថ្ងៃថ្មីនៅក្នុងរាជវាំងមានការតុបតែងរៀបចំលម្អដោយពណ៌ក្រហមស្រស់ហើយយើងក៏មិនដឹងដែរថាមានកម្មវិធីអីដែលប្រារព្ធនៅក្នុងថ្ងៃនេះ
«ហឹម»សម្លេងគ្រហឹមនៅក្នុងបំពង់.កក្នុងចំណោមអ្នកទាំងបីនៅក្នុងបន្ទប់មិនដឹងថាជាជីមីន យ៉ុនហ្គី ឬក៏ជាយ៉ុនហ្គីល នោះទេ
«សឺត អរុណសួស្តី»ថ្ពាល់ខាងឆ្វេងរបស់ជីមីន ត្រូវបានផ្តិតស្នាមថើបដោយបបូរមាត់របស់ យ៉ុនហ្គី
«កុំទាន់អាលក្រោក»ពេលជីមីន ចង់ក្រោកចេញមកខាងក្រៅយ៉ុនហ្គី ក៏ចាប់ដៃជីមីន ជាប់
«អូនក្រោកបានហើយតែចាំបងផង»ជីមីន ក៏ងក់ក្បាលហើយក៏បានក្រោកអង្គុយចាំយ៉ុនហ្គី តែត្រូវយ៉ុនហ្គី យកក្រណាត់ចងភ្នែកជាប់
«ម៉េវក៏ចងភ្នែកអូន?»ជីមីន ចាប់ផ្តើមជ្រួញចិញ្ចើមចូលគ្នាទាំងចម្ងល់
«កុំបើកបិទចឹងហើយហើយដើរតាមបង»ជីមីន ក៏យល់ព្រមហើយក៏បានដើរតាម យ៉ុនហ្គី
«ក្រាក ពួកនាងចាត់ការទៅ»ជីមីន ត្រូវយ៉ុនហ្គី នាំមកកន្លែងណាមិនដឹងបន្ទាប់ពីនាំជីមីន ចូលក្នុងបន្ទប់ហើយយ៉ុនហ្គី ក៏យាងចោលជីមីន បាត់
«អឹម នេះនេះចង់ធ្វើអីខ្ញុំ?»ដៃរបស់ជីមីន ត្រូវបានភីលាងពីរនាក់ចាប់ជាប់ហើយភ្នែករបស់ជីមីន ត្រូវបានបិទបាំងដោយសាច់ក្រណាត់នៅឡើយ
«ជួយផង!!!យ៉ុនហ្គី ជួយអូនផង»ជីមីន ខំប្រឹងរើបម្រាស់ជាខ្លាំងដោយភាពភ័យខ្លាច
«តោះចាក់ការ»ពួកនាងបានចាប់ដោះអាវរបស់ជីមីន ហើយក៏បានស្រាយក្រណាត់ចេញពីភ្នែករបស់ជីមីន នឹងបាននាំជីមីន មកក្នុងអាងទឹកហើយក៏បានដុសខ្លួនឲ្យ ជីមីន
«ពួកបងចង់ធ្វើស្អីខ្ញុំហ្នឹង?»ក្រណាត់ចងជាប់នឹងភ្នែកត្រូវបានស្រាយចេញជីមីន ក៏បានឃើញថាល្វែងខាងលើរបស់ខ្លួនបានទទេរស្អាតនៅហើយតែល្វែងខាងក្រោមវិញគឺនៅមានខោសម្រាប់បិទបាំង
«ពួកខ្ញុំមិនអាចប្រាប់បានទេនេះជារាជបញ្ជា»បានឮបែបនេះជីមីន ក៏បានដឹងបាត់ទៅហើយថានេះគឺជារាជបញ្ជារបស់យ៉ុនហ្គី ជីមីន ក៏បានអង្គុយនៅឡើងស្ងៀមឲ្យពួកភីលាងបំពេញតួនាទីរបស់ខ្លួន បន្ទាប់ពីងូតទឹករួចហើយជីមីន ក៏ត្រូវផ្លាស់សម្លៀកបំពាក់ថ្មីដឬលវាគឺជាឈុតពណ៌.សតែប៉ុណ្ណោះដោយជីមីន ផ្លាស់ដោយខ្លួនឯង(ឈុតហ្នឹងវាស្រដៀងនិងខោអាវក្នុងដែរ)បន្ទាប់ពីផ្លាស់ឈុតរួចហើយសាច់ក្រណាត់ពណ៌ក្រហមក៏ត្រូវចងមកបំបិទត្របកភ្នែករបស់ជីមីន ម្តងទៀតហើយពួកភីលាងក៏បានស្លៀកសម្លៀកបំពាក់មួយជាន់ទៀតមកឲ្យ ជីមីន(វាជាសម្លៀកបំពាក់ដែលជីមីន បានវាស់ខ្លួនកាលមុន)ហើយជីមីន ក៏ត្រូវបានដាក់ឲ្យអង្គុយនៅខាងមុខកញ្ចក់ដោយមានភីលាងពីរ បីជាអ្នកផាត់មុខតុបតែងឲ្យ
«ម៉េចក៏អាថ៌កំបាំងបែបនេះ?»ជីមីន ដើរមកតាមភីលាងស្រីម្នាក់ដែលបានដឹងដៃខ្លួនមកដល់ក្នុងបន្ទប់មួយដែលមានទំហំធំទូលាយសាច់ក្រណាត់ក៏ត្រូវាបានស្រាយចេញ
«នេះ!!!»ទឹកភ្នែកជីមីន ស្រាប់តែហូរចុះមកទាំងរំភើបចិត្តពេលបានឃើញការតុបតែនៅក្នុងបន្ទប់ដ៏ធំទូលាយនេះហើយក៏បានឃើញយ៉ុនហ្គី និងយ៉ុនហ្គីល ស្ថិតក្នុងឈុតពណ៌ក្រហមដូចជាខ្លួនដែរ
«ម៉េចក៏អូនយំបែបនេះ?ថ្ងៃនេះជាថ្ងៃពិសេសរបស់ពួកយើងណា»យ៉ុនហ្គី បានវាសទឹកភ្នែកចេញពីថ្ពាល់របស់ ជីមីន
«មកពីអូនរំភើបនេះភ្លាមៗពេលហើយអូនទទួលយកមិនបានទេ»ជីមីន ក៏យំកាន់តែខ្លាំងឡើង
«បានហើយឈប់យំទៅណា»ជីមីន ក៏ឈប់យំពិធីរៀបអភិសេកក៏បានប្រារព្ធឡើងបន្ទាប់ពីប្រារព្ធពិធីចប់ក៏មានសម្លេងខ្សឹបខ្សាវគ្នាជាច្រើនពីសំណាក់មន្ត្រីដែលបានមកចូលរូមពេលបានដឹងថាជីមីន ដែលត្រូវជាព្រះអគ្គមហេសីរបស់យ៉ុនហ្គី មិនមែនជានារីភេទ
«ម៉េចក៏បែបនេះទៅវិញ?នេះខុសនឹងច្បាប់ធម្មជាតិហើយ ម៉េចក៏ជាមនុស្សប្រុសមិនមែនជាមនុស្សស្រី?នៅលើផែនដីនេះលែងមានមនុស្សស្រីហើយឬ?បានជាទ្រង់យកមនុស្សប្រុសមកធ្វើជាព្រះមហេសីទៅបែបនេះទៅវិញ?»សម្លេងខ្សឹបខ្សាវគ្នាជាច្រើននាក់បានឮមកដល់អ្នកទាំងពីរដែលជាម្ចាស់ពិធី(យ៉ុនហ្គីល និងជីមីន បានក្លាយជាខ្សែរាជវង្សហើយពីពេលនេះទៅគឺមានការប្រើពាក្យរាជស័ព្ទជាមួយពួកគាត់បានហើយ)
«សូមពួកលោករក្សាឥរិយាបថបន្តិច»យ៉ុនហ្គី ចាប់ផ្តើមខ្ញាញ់ជាខ្លាំងពេលបានសណ្តាប់ឮពាក្យសម្តីមាក់ងាយពីមន្ត្រីនៅក្រោមឱវាទរបស់ទ្រង់ដែលនិយាយស្តីគ្មានគិតថាថ្ងៃនេះជាថ្ងៃសិរីមង្គលរបស់ទ្រង់ទាល់តែសោះ
« »មន្រ្តីទាំងនោះក៏នាំគ្នាស្ងាត់មាត់ឡើងជ្រាបហើយក៏បានហូបអាហាររបស់ខ្លួនដែលនៅលើតុ
«ទូលបង្គុំសូមអបអរព្រះអង្គ ទូលបង្គុំសូមឲ្យព្រះអង្គនិងព្រះអគ្គមហេាស្រីមានសុភមង្គលត.រៀងទៅ»អ៊ុនវូ បានមកលុតជង្គង់នៅពីខាងមុខតុរបស់យ៉ុនហ្គី និងជីមីន ដែលនៅជាមើលគេដែលមាកម្ពស់ប្រហែសកន្លះមែត្រផុតពីដី
«យើងអគុណឯងហើយ លើកដាច់»យ៉ុនហ្គី ក៏បានលើកស្រាមកសោយជាមួយនិងអ៊ុនវូ ចំណែកឯមន្រ្តីឯទៀតក៏បាននិយាយជូនពរយ៉ុនហ្គី ជាបន្តបន្ទាប់តែមិនមែនដោយចិត្តស្មោះអីនោះទេគឺពួកគេជូនពរទាំងអារម្មណ៍ទើសទាល់
«យ៉ុន អូនចង់ទៅវិញ»ជីមីន មានបន្ទូលទាំងទម្លាក់ព្រះភក្ត្រចុះពេលបានទតមកឃើញមន្រ្តីជាច្រើនសម្លឹងមកមើលទ្រង់ទាំងក្រសែភ្នែកមិនពេលចិត្តនិងរើសអើងទ្រង់
«អូនកើតអី?អូនមិនស្រួលព្រះកាយមែនទេ?»យ៉ុនហ្គី បានទម្លាល់កែវស្រាចុះនឹងបានសួរទៅេព្រះមហេសីទ្រង់ទាំងបារម្ភ
«អត់មានទេបងនៅបន្តចុះអូនអាចយាងទៅម្នាក់ឯងបាន»ព្រះភក្ត្ររបស់ជីមីន ក៏ស្រាប់តែទម្លាក់ចុះបញ្ជាក់ពីការស្រពាប់ស្រពោនព្រះទ័យថ្ងៃពិសេសរបស់ទ្រង់បែរជាមកត្រូវទទួលការរើសអើងមើលងាយទៅវិញ
«អត់ទេបើអូនមិននៅបងក៏មិននៅដូចគ្នា»យ៉ុនហ្គី បានក្រោកឡើងនឹងបានបីជីមីន ចេញពីបន្ទប់នោះក្រោមក្រសែភ្នែកមន្រ្តីគ្រប់រូបហើយក៏មានពាក្យរិះគន់នឹងទង្វើលរបស់ទ្រង់ផងដែរ
«ជាមនុស្សប្រុសទេតែមារយាជាស្រីទៅទៀតនេះថ្ងៃទីមួយក៏បែបហ្នឹងទៅហើយចុះទម្រាំថ្ងៃមុខៗទៀតនោះ»មន្រ្តីម្នាកនៅក្នុងនោះនិយាយឡើងខ្លាំងពេលដែលដឹងថាយ៉ុនហ្គី បានយាងចឹងទៅរៀងឆ្ងាយគ្រាន់បើដែរហើយ
«អណ្តាតរបស់លោកគួរតែរៀនគ្រលាស់សារជាថ្មីប្រយ័ត្នក្បាលដាច់ចេញពីស្មា»អ៊ុនវូ បង្ហើរមួយប្រយោគនេះធ្វើឲ្យមន្ត្រីម្នាក់នោះស្ងាត់មាត់ឲ្យជ្រាបបន្ទាប់មកអ៊ុនវូ ក៏បានដើរចេញទៅបាត់ជាមួយនឹង យ៉ុនហ្គីល
«តុក តុក ព្រះអង្គទូលបង្គំសូមអនុញ្ញា»អ៊ុនវូ ឈរគោះទ្វារបន្ទប់របស់យ៉ុនហ្គី ដាច់ដៃមានកាន់ដៃយ៉ុនហ្គីល មកជាមួយផងដែរ
«ចូលមក ក្រាក»មាត់ទ្វារក៏បានបើកយ៉ុនហ្គី រត់មករកជីមីន និង យ៉ុនហ្គី
«ទូលបង្គំសូមលាទៅវិញហើយ»អ៊ុនវូ និយាយទាំងញញឹមចុងមាត់ហើយនៅសុីញ៉ូភ្នែកដាក់យ៉ុនហ្គី ទៀតបើតាមនឹងគ្មានគឺដឹងតែមិនល្អហើយ
«បិតាម៉េចក៏មានមាតាយំ?»យ៉ុនហ្គីល ឡើងមកលើគ្រែហើយក៏មានបន្ទូលមកចោទសួរព្រះបិតាទ្រង់ថាមានដើមហេតុយ៉ាងម៉េចបានជាព្រះមាតារបស់ទ្រង់ព្រះកន្សែងបែបនេះ?
«មាតាបុត្រមិនទាន់អស់រំភើបតែប៉ុណ្ណោះ»យ៉ុនហ្គី មានបន្ទូលទាំងព្រហស្តរបស់ទ្រង់អង្អែលព្រះកេសារព្រះបុត្រាតូចថ្នមៗហើយថ្មើរនេះផងដែរជាពេលល្ងាចទៅហើយ
«មាតាអត់អីទេណា»ព្រះកាយព្រះបុត្រាតូចត្រូវបានក្រសោបឱបជាប់នឹងព្រះកាយរបស់ ជីមីន
«នេះល្ងាចទៅហើយបុត្រឆាប់ទៅស្រង់ព្រះកាយចេញទៅទ្រង់ក៏ដូចគ្នានាំបុត្រទៅស្រង់ព្រះកាយចេញទៅ»សណ្តាប់ឮព្រះរាជបន្ទូលរបស់ជីមីន បែបនេះយ៉ុនហ្គី ក៏ស្រាប់តែជ្រួញចិញ្ចើមចូលគ្នា
«ថ្ងៃនេះជាថ្ងៃរៀបអភិសេករបស់ពួកយើងណាម៉េចក៏អូនឲ្យបងស្រង់ព្រះកាយតែអង្គឯងបែបនេះ?មិនបានទេបានបងមិនអនុញ្ញាតជាដាច់ខាត»ពិតមែនហើយថ្ងៃនេះជាថ្ងៃរៀបអភិសេករបស់ពួកទ្រង់គឺពួកទ្រង់ត្រូវតែស្រង់ព្រះកាយជាមួយគ្នាហើយតែមើលទៅជីមីន ចុះបែរជាចង់៤គេចវេសទៅវិញ
«ក៏បានអូនយល់ព្រមតែយកបុត្រទៅជាមួយផង»មានព្រះរាជបន្ទូលរួចជីមីន ក៏បានយាងមកបើកទូដែលមានសម្លៀកបំពាក់រួមជាមួយនឹងក្បាច់រចនានៃការដេកយ៉ាងស្រស់ស្អាត
«តោះ»យ៉ុនហ្គី ក៏បានលើពរព្រះរាជបុត្រាយ៉ុនហ្គីល ហើយក៏បានយាងទៅដំណាក់ស្រង់ព្រះកាយដែលមានជីមីន យាងតាមពីក្រោយ
«ក្រាក ក្រឹប»ទ្វារដំណាក់ត្រូវបានបើកឡើងនិងបិទទៅវិញ
«នៅឲ្យស្ងៀមសិនកុំទាន់អាលទៅ»ជីមីន បានចាប់យ៉ុនហ្គីល ដោះសម្លៀកបំពាក់ដែលជាប់នឹងព្រះកាយព្រះបុត្រាតូចចេញអស់
«បុត្រទៅបានហើយមែនទេ?»ព្រះបុត្រាតូចក្នុងព្រះភក្ត្រម៉ិកម៉ក់ទតមកកាន់ព្រះមាតាទ្រង់
«យាងទៅបានហើយ»ជីមីន ក៏បានញញឹមផ្អែមមកកាន់ព្រះបុត្រាតូចរបស់ទ្រង់
«អូនចង់នៅឈរកន្លែងហ្នឹងដល់ពេលណាទៀតម៉េចក៏មិនយាងចុះមក?»យ៉ុនហ្គី ស្ថិតក្នុងព្រះកាយល្ហល្ហេវល្វែងខាងលើព្រមទាំងមានបន្ទូលទៅកាន់ព្រះមហេសីថ្មីថ្មោងរបស់ទ្រង់ដែលនៅឈរឡើងធ្មឹងប្រៀបដូចជារូបចម្លាប់ថ្មនៅក្នុងព្រះបរមរាជវាំង
«អូន អូន អឺ អូន»ជីមីន មានបន្ទូលទាំងទាក់ទើរដោយសាច់ថ្ពាល់របស់ទ្រង់ឡើងកម្តៅនិងមានពណ៌ក្រហមព្រើងៗប្រើបដូចជាផ្លែងប៉េងប៉ោះទុំ
«យាងចូលមក»ជីមីន ក៏បានយាងចូលមកក្នុងទឹកដោយមានស្រទាប់ផ្កាដែលមានក្លិនក្រអូបប្រហើរលាយឡំជាមួយទឹក
«ផ្កាច្រើនហើយកាអូបទៀត»យ៉ុនហ្គី ឈរលើទឹកដែលមានកម្ពស់ត្រឹមចង្កេះទ្រង់ហើយទ្រង់ក៏បានចាប់ហែកផ្កាទាំងនោះលេង
«បុត្រទៅលេងនៅជ្រុងនោះទៅត្រង់នេះទុកឲ្យបិតាមាតាស្រង់ព្រះកាយ»យ៉ុនហ្គីល ក៏បានយាងទៅលេងនៅជ្រុងម្ខាងចំណែកឯជីមីន វិញក៏បានយាងមកក្បែរយ៉ុនហ្គី ទាំងខាំបបូរមាត់ទ្រង់ខ្ជឹបជាប់ទាំងអឹមអៀននៅឡើងទោះបីជាទ្រង់ទាំងពីធ្លាប់ស្រង់ព្រះកាយជាមួយគ្នាច្រើនដងកន្លងមកក៏ដោយក៏ទ្រង់នៅតែអៀន
«ជុប សាច់អូនក្រអូបណាស់»សាច់ខ្នងស.ខ្ចីត្រូវបានបឺតជញ្ជក់បង្ករជាស្នាមក្រហមមួយដុំតូច
«បងធ្វើអីហ្នឹងមិនខ្មាស់បុត្រទេឬ?»ជីមីន មានបន្ទូលទាំងឱនព្រះភក្ត្រចុះហើយនេះក៏សំណាងហើយដែលយ៉ុនហ្គីល មិនបានបែរព្រះភក្ត្រមកខាងទ្រង់
«បើរវល់តែខ្មាស់បុត្រកាលណាទើបបុត្រមានម្ចាស់ប្អូនទៅ?»យ៉ុនហ្គី មានបន្ទូលទាំងញញឹមចុងមាត់ហើយកំពូងចុងស្រួចរបស់ជីមីន ត្រូវបានអង្អែលតិចៗនៅក្នុងទឹក
«ហឹម បានហើយឈប់ទៅ»ជីមីន បានចាប់ហត្ថារបស់យ៉ុនហ្គី ចេញពីល្វែងខាងលើរបស់ទ្រង់
«ជុប ជីប អឹម ជីប ជីប»ចង្ការស្អាតត្រូវាបចាប់ផ្ងើយឡើងបបូរមាត់ទន់ល្មើយដូចជាចាហ៊ួយត្រូវបានបឺតច្បូតទាញតិចៗជាមួយនឹងសម្លេងជីបៗដូចជាសម្លេងចាបយំ
«បិតា/ចេញ»យ៉ុនហ្គីល ក៏បានងាកមកស្របពេលដែលបានទតឃើញសកម្មភាពដែលជីមីន ចង់លាក់កុំឲ្យយ៉ុនហ្គីល បានជ្រាបតែពេលនេះក៏បែកការខ្ទិចអស់រលីងទ្រង់ក៏បានរុញយ៉ុនហ្គី ចេញឡើងយ៉ុនហ្គី ផ្ងារមកខាងក្រោយ
«អឺ មិញនេះ គឺ គឺមាតាបុត្រមានធូលីចូលព្រះនេត្រទើបបិតាផ្លុំឲ្យ»យ៉ុនហ្គី ក៏ក្រោកពីទឹកទាំងម៉ីងម៉ាំងហើយក៏មានបន្ទូលបកស្រាយកុំឲ្យបុត្រាតូចយល់ច្រលំមកលើពួកទ្រង់
«ធូលីចូលព្រះនេត្រម៉េចក៏បិតាបឺតមាត់មាតាបែបនេះ?»ព្រះបុត្រាតូចក៏បួញបបូរមាត់ទាំងធ្វើព្រះនេត្រឡេឡង់ៗចេញតាមជាន់កែងរបស់ យ៉ុនហ្គី
«ធូលីចូលព្រះនេត្រគឺផ្លុំ ផ្លុំ ផ្លុំបែបនេះណាបុត្រ»ជីមីន ក៏មានបន្ទូលបន្តពីយ៉ុនហ្គី ដើម្បីឲ្យយ៉ុនហ្គីល ជឿជាក់ ថាវាជាការពិតមិនបានកុហកតែតាមពិតទ្រង់ទាំងពីរកំពុងតែកុហកបុត្រទ្រង់សោះ
«បុត្រយល់ហើយ ក្រាបទូល»យ៉ុនហ្គីល ក៏បានញញឹមឡើងស្រស់ទាំងមិនបានមានមន្ទិលសង្ស័យពីព្រោះទ្រង់ជាក្មេងទោះជាកុហកឬក៏ការពិតក៏ទ្រង់មិនបានជ្រាបដែរ
«យាងមកនេះមកមាតាដុសព្រះកាយឲ្យ»ជីមីន ក៏បានផ្ញោចស្នាមញញឹមឡើងមកវិញទាំងធូរព្រះកាយហើយទ្រង់ក៏បានដុសព្រះកាយឲ្យយ៉ុនហ្គីល ថ្នមៗដោយក្តីស្រលាញ់បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងឬក៏ចំណាប់អារម្មណ៍របស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងហើយនឹងបានដឹងពីចំណុចណាដែលបានខ្វះខាតក្នុងសាច់រឿងដើម្បីឲ្យខ្ញុំបានដឹងនឹងបានកែសម្រូលវា
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...