ចង់តែបោកក្បាលនឹងទ្រូងឲ្យសន្លប់ទេ

445 64 16
                                    

មាន់ចាប់ផ្តើមរងាវពេលព្រឹមព្រលឹមដាស់ឲ្យជីមីន បានភ្ញាក់ពីដំណេកដើម្បីធ្វើការងារផ្សេងៗជីមីន រំរើនឹងបេះដៃយ៉ុនហ្គី ចេញពីខ្លូនតែបេះអស់ចេញទាល់តែសោះ
  «លោក លោកភ្ញាក់ឡើងលោក»ជីមីន ហៅឈ្មោះយ៉ុនហ្គី តិចៗដើម្បីឲ្យយ៉ុនហ្គី ភ្ញាក់និងបានប្រលែងខ្លួន
  «ហឹម»យ៉ុនហ្គី ក៏ឆ្លើយរៀងង៉ុលៗដូចអ្នកស្រវឹងស្រាឯភ្នែកវិញនៅតែបិទដដែល
  «លែងខ្លួនខ្ញុំទៅខ្ញុំចង់ក្រោក»ជីមីន និយាយទាំងរំប្រឹងរើខ្លួន
  «ចង់ទៅណាទាំងមេឃងងឹតបែបនេះ?យើងឱបមិនទាន់ឆ្អែតផង»យ៉ុនហ្គី ក៏បានបើកភ្នែកឡើងពេលឮថាជីមីន ចង់ក្រោក
  «ក្រោក ទៅធ្វើការងារផ្ទះ»ជីមីន ក៏បានឆ្លើយប្រាប់ឯយ៉ុនហ្គី ក៏បានប្រលែងខ្លួនរបស់ជីមីន ហើយក៏ក្រោកអង្គុយទាំងមិនទាន់ស្វាងងងុយដេកនៅឡើយទេហើយជីមីន ក៏បានដុតចង្កៀងឲ្យភ្លឺពេញបន្ទប់
  «យើងទៅដែរ» យ៉ុនហ្គី អង្គុយផ្ទាល់នឹងរនាបក៏បានចាប់ដៃជីមីន ជាប់ឲ្យចាំខ្លួនផងដោយសារតែចង់ទៅជាមួយដែរ (គាត់កំពុងតែតាមខ្វែលជីមីន ហើយ>_<)
  «មិនបាច់ទៅទេលោកនៅដេក-តទៀតចុះមិញខ្ញុំរំខានការដេករបស់លោកហើយ»ជីមីន ក៏បានប្រឡេះដៃយ៉ុនហ្គី ពី-កដៃខ្លួន
  «ថាទៅដែរ»យ៉ុនហ្គី ក៏បានក្រោកឡើងកំុឲ្យជីមីន គិតថាខ្លួនហ្នឹងនៅទម្រន់នៅហ្នឹង
  «ចង់ទៅក៏ទៅទៅចឹង»ជីមីន ក៏បានកាន់ចង្កៀងដើរទៅយកធុងនៅជិតពាងដែលយ៉ុនហ្គីល បានងូតកាលពីយប់មិញ
  «ឯងគិតចង់ទៅណាទាំងថ្មើរហ្នឹង?»យ៉ុនហ្គី សួរតែមាត់ទេជើងវិញដើរតាមជីមីន រហូត
  «ខ្ញុំទៅចម្ការស្រោចដំណាំ»ជីមីន ក៏កាន់ចង្កៀងនឹងបែរមកនិយាយទល់មុខ យ៉ុនហ្គី
  «ឲ្យយើងមកចាំយើងជាអ្នកដង»យ៉ុនហ្គី ក៏បានយកធុងពីដៃជីមីន ពេលដែរបានមកដល់កន្លែងដែលខ្លួនបានងូតទឹកកាលពីយប់មិញឯជីមីន ក៏បានហុចធុងទឹកឲ្យយ៉ុនហ្គី ដងទឹក
  «ដើរមកតាមខ្ញុំមក»ជីមីន ក៏បាននាំយ៉ុនហ្គី មករកដំណាំដែលខ្លួនបានដាំដោយមានយ៉ុនហ្គី យួរទឹកពីធុងដើរតាមពីក្រោយ
  «នោះទៅស្រោចរងខ្ទឹមបារាំងហ្នឹងទៅហើយនៅរងខ្ទឹមក្រហមទៀត ណកហើយនៅរងឪឡឹក រងផែ្លស្រ្តបឺរីនៅរងឆៃថាវហើយនិងការ៉ុតទៀតហើយនៅរងនោះទៀតរងនោះហើយនៅរងនោះទៀត»ជីមីន ដើរកាន់ចង្កៀងបំភ្លឺយ៉ុនហ្គី ឯដៃចង្អុលរងដំណាំនេះដំណាំនោះដែលខ្លួនបានដាំដែរមានទំហំចម្ការទទឹងកៅសិបម៉ែត្រនិងបណ្តោយសាបសិបម៉ែត្រ(បើខ្ញុំនិយាយខុសកុំប្រកាន់ខ្ញុំអីដោយសារតែខ្ញុំអត់ស្គាល់បណ្តោយនិងទទឹងទេខ្ញុំស្គាល់តែឆ្វេងស្តាំតែប៉ុណ្ណោះ>_<)
  «ហត់ណាស់»ដំណាំមួយចម្ការបានស្រោចហើយឯយ៉ុនហ្គី ឡើងបាក់ស្បាតទឹកមួយធុងៗមិនមែនស្រាលទេឯមេឃក៏ចាប់ផ្តើមភ្លឺស្រាងៗហើយ
  «អង្គុយចុះសិនទៅ»ជីមីន ក៏បានអង្គុយចុះនៅរងផ្លែស្រ្តបឺរីនឹងបានបេះផ្លែស្រ្តបឺរីមួយផ្លែមកលើកបង្ហាញ យ៉ុនហ្គី
  «ផ្លែវាល្ម៉ិនល្មុែមតែអញ្ចឹងទេតែរសជាតិវាឆ្ងាញ់ណាស់»មិនត្រឹមតែនិយាយទេជីមីន នៅហូបឲ្យ យ៉ុនហ្គី មើលទៀត
  «វាផ្អែមឆ្ងាញ់ណាស់មែនអត់?»ជីមីន មិនបានមាត់គឺគ្រាន់តែងក់ក្បាល
  «អឹម»យ៉ុនហ្គី ក៏បានហូបផ្លែស្រ្តបឺរីមួយចំហៀងដែរជីមីន ហូបអត់ទាន់អស់
  «ហឹឹម អឹម អឹម»យ៉ុនហ្គី បានចាប់ទាញកញ្ចឹង-ករបស់ជីមីន មករកខ្លួននឹងបានស៊កអណ្តាតចូលក្នុងក្រអូមមាត់របស់ជីមីន អណ្តាតដ៏ទន់និងមានទំនាញក្នុងថើបល្បួងចិត្តឲ្យជីមីន ទោរទន់តាម
  «ជីប ជីប អឹប»យ៉ុនហ្គី បឺតជញ្ជក់បបូរមាត់ជីមីន ខ្លាំងៗស្ទើរតែបែកឈាមមកតិចៗនឹងបានបឺតច្បូតសាច់បបូរមាត់ខាងលើរបស់ជីមីន បឺតទាញតិចៗឯសាច់បបូរមាត់ខាងក្រោមយ៉ុនហ្គី ក៏បានយកធ្មេញខាំវាញិលៗនិងច្បួតទាញជញ្ជក់ឥតប្រណីដល់ជីមីន ដែរស្ទើរនិងផុតដង្ហើមដោយសារតែការថើបនេះទៅ
  «ឌឹប ឌឹប ឌឹប ឌឹប អឹស»ជីមីន លើកដៃគក់ខ្នងយ៉ុនហ្គី ឌឹបៗទាំងជិតដាច់ខ្យល់ដង្ហើមហើយក៏បានរុញយ៉ុនហ្គី ចេញឲ្យឆ្ងាយពីខ្លួនបន្តិច
  «សុំទោស»យ៉ុនហ្គី ឱនមុខចុះនិយាយសុំទោសឡើងលឿនដោយខ្លាចថាជីមីន នឹងខឹងខ្លួន
  «បបូរមាត់គាត់ទន់ខ្លាំងណាស់»ជីមីន មិនបានចាប់អារម្មណ៍នឹងពាក្យ"សុំទោស"របស់យ៉ុនហ្គី នោះទេតែខ្លួនបែរជាចាប់អារម្មណ៍បបូរមាត់ពណ៌ផ្កាឈូកស្តើងទន់ៗដែលបានថើបខ្លួនទៅវិញឯដៃយកយកមកស្ទាបបបូរមាត់ខ្លួនឯងតិចៗឯយ៉ុនហ្គី វិញក៏បានទៅផ្ទះមុនបាត់ទៅហើយបន្ទាប់ពីនិយាយសុំទោសទៅកាន់ជីមីន ហើយ
  «ឯងកំពុងធ្វើឆ្កួតឯងអីហ្នឹង ហា?ឯងដូចជាហ៊ានពេកហើយអាយ៉ុន តិចថ្ងៃហ្នឹងបានវេចបង្វិចចេញពីផ្ទះគេទៅ»យ៉ុនហ្គី ញីក្បាលខ្លួនឯងទាំងខឹងគ្រាន់តែបបូរមាត់ពណ៌ផ្កាឈូកដែលស្ទីក(បបូរមាត់មានសាច់ពើកៗដែលអាចយកចង្កឹះមកចាប់បានដូចជាចាប់សាប់អាំងអញ្ចឹង)របស់ជីមីន ក៏ធ្វើឲ្យខ្លួនលោមុខមកថើបបបូរមាត់របស់ជីមីន ទាំងមិនបានគិតដោយសារតែជីមីន ម្នាក់នេះមិនមែនជាជីមីន ម្នាក់នោះទេ
  «យ៉ុនហ្គីល ភ្ញាក់យូរនៅ?»យ៉ុនហ្គី ចូលមក្នុងបន្ទប់ក៏ឃើញយ៉ុនហ្គីល បានភ្ញាក់ពីដេកតែមិនទាន់ក្រោកទេគឺយ៉ុនហ្គីល នៅឃ្លុំភួយអើតចេញតែក្បាលតែប៉ុណ្ណោះ
  «ហឹម ពូយ៉ុន»យ៉ុនហ្គី ក៏ហៅឈ្មោះយ៉ុនហ្គី តិចៗ
  «ងើបអឹប មកហ្គីល កុំនៅដេកចឹងគេហៅថាក្មេងមិនល្អទេ»យ៉ុនហ្គី ក៏បានរាដៃមកចាំលើកយ៉ុនហ្គីល ឯយ៉ុនហ្គីល យើងវិញងើបឡើងក្រូស ឱប-កយ៉ុនហ្គី ឡើងស្អិតដូចតុកកែដោយមានយ៉ុនហ្គី លើកពរមកខាងក្រៅផ្ទះ
  «ពូយ៉ុន ម៉ែហុីល ទៅណាបាត់ហើយ?»ដោយចេញមកក្រៅបន្ទប់ហើយនៅតែអត់ឃើញជីមីន យ៉ុនហ្គីលក៏សួររក
  «នៅក្នុងចម្ការឯណោះបន្តិចទៀតមកហើយ ឥលូវយ៉ុនហ្គីល ទៅលុបមុខសិនទៅ»ដូចសម្តីដែលយ៉ុនហ្គី បាននិយាយយ៉ុនហ្គីល ចុះពីលើគ្រែលុបមុខខ្លួនឯងទាំងអត់អស់អាចម៌ភ្នែកឃើញអញ្ចឹងយ៉ុនហ្គី ក៏បានមកលុបមុខឲ្យយ៉ុនហ្គីល តែម្តងទៅបើបណ្តាយឲ្យយ៉ុនហ្គីល លុបមុខខ្លួនឯងគ្មានជ្រះទេមើលទៅ
  «ម៉ែមកពីណា?»លុបមុខរួចយ៉ុនហ្គីល ក៏បានឃើញជីមីន ដើរមកពីចម្ការវិញ
  «ពុកមកពីចម្ការ»ជីមីន ដើរមកវិញជាមួយបន្លែដែលសម្រាប់ដាក់នៅក្នុងទឹកស៊ុបស្រោចលើមីហើយក៏បានដើរទៅផ្ទះបាយ
  «មានអីឲ្យជួយអត់?»ដោយឃើញជីមីន ដាក់អង្ករនៅក្នុងឆ្នាំយ៉ុនហ្គី ក៏មកជួយ
  «លោកបង្កាត់ភ្លើងទៅ»ជីមីន ក៏បានប្រើឲ្យយ៉ុនហ្គី ទៅបង្កាត់ភ្លើង
  «អឹម»យ៉ុនហ្គី ងក់ក្បាលហើយក៏ចាប់ផ្តើមបង្កាត់ភ្លើងឲ្យជីមីន សម្រាប់ដាំបាយ
  «លោកចេះចិតសម្បកបន្លែអត់?»ជីមីន ក៏សួរទៅយ៉ុនហ្គី ពេលដែរខ្លួនបានដាក់ឆ្នាំងនៅលើចង្រ្កានរួច
  «ចេះតើស ចិតបន្លែហ្នឹងគ្មានអីពិបាកទេ»យ៉ុនហ្គី ក៏និយាយអួចថាខ្លួនឯងចេះទាំងដែរការពិតគ្មានចេះអីម៉ាកុបតែដើម្បីរកចិត្តរបស់ជីមីន ក៏ចេះតែឆ្លើយចោលទៅមាត់និយាយថាអាចតែបើការអនុត្តន៍វិញគឺសូន្យលើដប់តែម្តង
  «ពុះវាហើយឆ្កឹះគ្រាប់ចេញហើយហាន់វាជាចំណិតៗហើយលាងសាច់ជ្រូកផង»ជីមីន បានយកផ្លែម្ទេសប្លោកដែរមានពណ៌ក្រហម ពណ៌លឿង ពណ៌បៃតងប្រហែលជាប្រាំ ប្រាំមួយផ្លែឲ្យយ៉ុនហ្គី ចិតចំណែកឯជីមីន វិញក៏ចូលមកក្នុងបន្ទប់បត់ភួយ ជូតបន្ទប់នឹង រៀបចំបន្ទប់ឲ្យមានរបៀបរៀបរយ (សមាជិកក្រុម txtដែលជាសិស្សប្អូនរបស់ btsគឺជាមនុស្សដែរពង្រាយម្នាក់ហើយគាត់ក៏ជា jimin stanដែរគាត់បានទទួលតុក្កត្តា chimmy bt21ដោយជីមីន ផ្ទាល់ហើយគាត់ក៏បានយកវាមកដាក់ក្នុងបន្ទប់ហើយបានបង្ហោះនៅក្នុងបណ្តាញសង្គមថាអគុណជីមីន ហ្យុងដែលបានធ្វើឲ្យបន្ទប់គេងរបស់ខ្ញុំមានរបៀបរៀបរយ)
  «តែប៉ុណ្ណឹងរួចស្រេចនៅក្នុងរាជវាំងយើងមិនមែនមិនធ្លាប់សោយឆាម្ទេសប្លោកឯណាឯងស្មានតែយើងអត់ចេះចិតម្ទេសប្លោក តើមែនទេ?»យ៉ុនហ្គី លាងម្ទេសប្លោកខ្វេះគ្រាប់ចេញឡើងស្អាតស្រង់ដាក់អញ្ច្រែងយ៉ាងមានរបៀបរៀបរយបន្ទាប់ពីលាងម្ទេសប្លោករួចហើយយ៉ុនហ្គី ក៏បានលាងសាច់ជ្រូកម្តងហើយក៏បានស្រង់វាដាក់នៅលើកញ្ច្រែងយ៉ាងស្អាត
  «លោក លោកលាងសាច់និងបន្លែអស់ហើយមែនទេ?»ជីមីន សួរទៅយ៉ុនហ្គី ទាំងឱនមុខចុះមិនហ៊ានសម្លឹងមើលម្ខយ៉ុនហ្គី នោះទេដោយសារតែខ្លួនអៀននឹងយ៉ុនហ្គី ចង់ជ្រែកដីទៅហើយ
  «ឃុក ឃុក ឃុក លោកវ៉ៃមើមខ្ទឹមផង»បាយបានពុះជីមីន ក៏ប្រញាប់យកកន្ទបមកទ្រាប់ឆ្នាំជាត់ទឹកបាយចេញខ្លះទុកខ្លះឲ្យល្មមបាយឆ្អិន
  «ផាំង ផាំង ផាំង ផាំង ផាំង»យ៉ុនហ្គី ចាប់ផ្តើមវ៉ៃខ្ទឹមតែខ្ទឹមត្រូវខ្ទាចធ្លាក់ពីលើជ្រុញតែយ៉ុនហ្គី មិនខ្វីឱនរើសទេសុទ្ធចិត្តប្រឡេះមួយកំពឹសៗវ៉ៃតែខ្ទាតធ្លាក់រហូត
  «ខ្ទឹមធ្លាកម៉េចក៏លោកមិនរើសវាមក»ដោយឃើញខ្ទឹមធ្លាក់ច្រើនពេកជីមីន ក៏សួរទៅ យ៉ុនហ្គី
  «ប្រឡាក់ហើយចោលទៅស្មោកគ្រោកណាស់រើសយកមកធ្វើអី»យ៉ុនហ្គី ឆ្លើងហីទាំងមិនបានដឹងថាគ្រឿងទេសអីអត់នេះមានតម្លៃមិនមែនថោកឯណា
  «អ្នកមានដូចជាលោកមិនយល់ទេលោកកំុមើលងាយដុំខ្ទឹមតូចៗអស់នេះណាឃើញតូចៗចឹងមែនតែគេលក់ថ្លឹងគីឡូណាហើយខ្ទឹមហ្នឹងខ្ញុំយកប្រាក់មកទិញមិនមែនយកស្លឹកឈើមកទិញទេ»ជីមីន យកដៃមកច្រត់ចង្កេះស្តីឲ្យលោកអ្នកមានយ៉ុនហ្គី ញ៉ែតអាងតែខ្លួនមានគ្មានចេះសន្សំសំចៃសោះអញ្ចឹងឲ្យសាឡះអញ្ចឹងទៅឲ្យដឹងថាជីវិតដែលអត់មានប្រាក់ចាយហ្នឹងវាយ៉ាងម៉េច?
  «កុំសម្លុតយើងអញ្ចឹងមើលយើងភ័យណាស់តិចយើងគាំងស្លាប់បានអ្នកណាសងប្រាក់ថ្លៃមីដែលជំពាក់ឯងនោះ»យ៉ុនហ្គី ក៏បានននិយាយទាំងទម្លាក់ទឹកមុខចុះគ្រាន់តែខ្ទឹមប៉ុណ្ណោះសោះក៏ស្តីឲ្យខ្លួនឯងដែរ
  «ឆាប់លេបពាក្យសម្លីរបស់លោកទៅវិញភ្លាមអ្នកណាគេឲ្យលោកនិយាយពាក្យអសិរីសួស្តីទាំងពេលព្រឹកបែបនេះនោះ?»ជីមីន និយាយទាំងសម្លក់ទៅមើលមុខយ៉ុនហ្គី ដែលបាននិយាយពាក្យបែបនេះនៅព្រឹមព្រលឹមបែបនេះវាមិនល្អទេ
  «លើកក្រោយហាមមិនឲ្យលោកនិយាយពាក្យទាំងអស់ហ្នឹងទៀតទេឥលូវទៅបង្កាត់ភ្លើងទៅ»ជីមីន ក៏ប្រើឲ្យយ៉ុនហ្គី ទៅបង្កាត់ភ្លើងនៅចង្រ្កានមួយទៀតដែរទំនេរ
«ឯណាសាច់ជ្រូកនិងម្ទេសប្លោក» បន្ទាប់ពីយ៉ុនហ្គី បង្កាត់ភ្លើងរួចហើយជីមីន ក៏សួររកសាច់និងបន្លែដែលខ្លួនបានប្រើឲ្យយ៉ុនហ្គី លាងសម្អាត
«នេះហើយអស់ហើយ»យ៉ុនហ្គី លើកញ្ច្រែងសាច់ជ្រូកនិងកញ្ច្រែងម្ទេសប្លោកឲ្យជីមីន មើល
«ចប់ ចប់បាត់ហើយនេះលោកសម្លាប់ខ្ញុំតែម្តងទៅ»ជីមីន គ្រាន់តែឃើញម្ទេសប្លោកដែរយ៉ុនហ្គី បានចិតឃើញហើយឡើងចង់ដាច់ផ្តារបើតាមចិត្តខឹងវិញណាជីមីន ចង់តែបោកក្បាលនឹងទ្រូងយ៉ុនហ្គី ឲ្យសន្លប់ទេបើរល្មើបៗហ្នឹងអី
«នេះឆាយកមកហូបណាមិនឆាហូចជាលេងកាឡុកកាឡរឆាហើយចាក់ចោលទេ ផាច់ ផាច់»ជីមីន ទះក្បាលខ្លួនឯងផាច់ៗសម្លឹងមកមើលម្លេសប្លោកតែឥលូវឡើងដូចជាសរសៃរម្ទេសប្លោកដែរយ៉ុនហ្គី បានហាន់ជាចំណិតតូចៗស្តើងៗបើផ្លុំអាចហើរបាន
«បានហើយទៅក្រៅទៅលោកអ្នកមានស្អីក៏មិនចេះដែរ»ជីមីន ក៏បានរុញយ៉ុនហ្គី ឲ្យចេញពីចង្រ្កានបាយ
«បើយើងជាមនុស្សប្រុសហ្នឹងយើងទៅចេះធ្វើអីកើត»មុននឹងចេញទៅយ៉ុនហ្គី នៅនិយាយយកលេសយកខ្លួនត្រូវទៀត
«ចុះខ្ញុំហ្នឹងមនុស្សស្រីមែនទេ ហេតុអីក៏ខ្ញុំចេះ?»ជីមីន ក៏បានចង្អើតឲ្យស្មើយ៉ុនហ្គី ហើយក៏និយាយទាំងក្តៅពេញឧរ៉ា(ក្នុងរឿងយ៉ូនហ្គី គាត់មានកម្ពស់មួយម៉ែត្រចុចចិតសិនប្រាំពីរឯជីមីន វិញមួយម៉ែត្រចុចចិតសិបគត់)
«ឯប្រុសដែរតែជាប្រុសដែលមិនអាចក្លាយជាប្តីគេតែជាប្រពន្ធ ជុប»យ៉ុនហ្គី ឱនមុខទល់មុខជីមីន ហើយក៏បានឆ្មក់ថើបថ្ពាល់ជីមីន មួយខ្សឺតទៀត
«នែ លោកដូចជាញយដងពេកហើយណាមួយខ្សឺតលោកត្រូវធ្វើការងារកាត់កងឲ្យខ្ញុំុមួយខែហើយនៅព្រឹកមិញទៀតសរុបទាំងអស់គឺមួយឆ្នាំ»ជីមីន ក៏បាននិយាយគម្រាមទៅកាន់យ៉ុនហ្គី តែគិតថាយ៉ុនហ្គី ខ្លាចមែននៅធ្វើការឲ្យមួយជីវិតក៏បានគ្មានខ្លាចអីទេ
«អរ អញ្ចឹងសុំថែមកន្លះឆ្នាំទៀតហើយ អឹម ជីប ជីប ហឹម ជីប ជីប អឹម អឹម»យ៉ុនហ្គី បានបឺតជញ្ជក់បបូរមាត់រីកស្ទីករបស់ជីមីន ហើយក៏បានល្បួងចិត្តជីមីន ឲ្យទោរទន់តាមចលនាអណ្តាតដ៏មានជំនាញរបស់ខ្លួនធ្វើឲ្យជីមីន លើកដៃស្រាក់ចូលគ្នាឱប-កយ៉ុនហ្គី ជាប់យ៉ុនហ្គី បានលើកជីមីន ចូលមកចង្រ្កានបាយទាំងបបូរមាត់ជាប់គ្នានៅឡើយដោយយ៉ុនហ្គី បានលើកជីមីន មកដាក់នៅកន្លែងដាច់សាច់ដាក់បន្លែទាំងបបូរមាត់ទាំងពីរយ៉ាងសស្រាក់សស្រាំតែក៏ត្រូវផ្តាច់ចេញពីគ្នាពេលបានឃើញយ៉ុនហ្គីល ចូលមកនេះសំណាងហើយដែរជីមីន មិនបានបិទភ្នែក
«អាស ចេញ»ជីមីន រុញយ៉ុនហ្គី ចេញពីខ្លួនដោយខ្លាចថាយ៉ុនហ្គីល បានឃើសកម្មភាពមិនសមភ្នែករវាងអ្នកទាំងពីរដែរក្មេងមិនគួរឃើញឯយ៉ុនហ្គី សម្លឹងមើលមកយ៉ុនហ្គីល ទាំងមុខម៉ូវបន្តិចបើកាលខ្លួននៅធ្វើម្ហូបមួយថ្ងៃហើយមិនមកទេតែគ្រាន់តែខ្លួនបានថើបជីមីន មិនទាន់អស់ចិត្តផងក៏ធ្វើឯងមកមើលចង្រ្កានបាយអីណាហើយឡើងអញ្ចឹង>_<
«តោះទៅងូតទឹក»យ៉ុនហ្គី លើយ៉ុនហ្គីល មកពរចេញទៅខាងក្រៅចង្រ្កានបាយឯយ៉ុនហ្គីល វិញបានយ៉ុនហ្គី ពរឡើងញញឹមខ្ជឹមដូចគ្រាប់ជីដាក់នៅក្នុងទឹកកកឈូស
«ពូយ៉ុន ជូនហ្គីល ទៅរៀនបានទេ?»ណកៗថាមែនៗមកក្នុងចង្រ្កានបាយហ្នឹងមកឲ្យយ៉ុនហ្គី ជួយជូនខ្លូនទៅរៀនសោះដោយសារតែយ៉ុនហ្គីល ញ៉ាមយ៉ុនហ្គី អៀវឡើងភ្នំកាលពីថ្ងៃម្សិលមិញ
«ពូនឹងជូនហ្គីល ទៅសាលារៀនតែហ្គីល ត្រូវតែសន្យាជាមួយពូណាថាយប់ហ្នឹងហ្គីល ឆាប់ចូលដេក»យ៉ុនហ្គី លើកមម្រាមដៃខ្លួនមកថ្ពក់ជាមួយនឹងមម្រាមដៃយ៉ុនហ្គីល ហើយក៏បានយកមេដៃមកផ្តិចមេដៃដូចជាកិច្ចសន្យាមានក្រដាសស្នាមនឹងស្នាមផ្តិតមេដៃត្រឹមត្រូវ
«បាទ ហ្គីលសន្យា»យ៉ុនហ្គីល និយាយស្ញេញចេញធ្មេញសៗខ្លីៗដូចអើយដូចដូចធ្មេញយ៉ុនហ្គី អញ្ចឹង
«នៅស្រាតខោអាវចេញទៅចាំពូងូតទឹកឲ្យ»យ៉ុនហ្គី បានដាក់យ៉ុនហ្គីល ចុះឲ្យទៅដោះសម្លៀកបំពាក់ចេញ
«ឈូ ឈូ រងារ ណាស់ សឺត»ទឹកពាងត្រជាក់ចាលមកលើខ្លួនយ៉ុនហ្គីល ពីផ្តិលធ្វើយ៉ុនហ្គីល ទន្រ្ទាំជើងនៅលើដុំឈើខ្លាំងដោយសារតែនៅលើភ្នំពេលព្រឹកត្រជាក់ជាងពេលល្ងាចទៅទៀត(ទឹកហ្នឹងបើតាមនឹងងូតវាត្រជាក់ជាងទឹកនៅខែកត្តិកយើងជាងតែបន្តិចទេតែរឹងថ្គាមដូចគ្នា)
«នៅឲ្យស្ងៀមពូដុសក្អែលឲ្យ»យ៉ុនហ្គី បានដាក់ផ្តិចចូលពាងវិញហើយក៏បានអង្គុយបន្ទន់អង្គង់ចាប់ដៃយ៉ុនហ្គីល ដុសថ្នមៗនឹងបានដុសជើងដុសឆ្អឹងដងកាំបិតរបស់យ៉ុនហ្គីល និយាយរួមគឺដុសពេញមួយរាងកាយរបស់ យ៉ុនហ្គី
«ឈូ ឈូ ឈូ ឈូ ឈូ»យ៉ុនហ្គី ចាក់ទឹកតែបី បួនផ្តិលក៏បានលើយ៉ុនហ្គីល ចូលមកក្នុងបន្ទប់
«ជីមីន ជីមីន ក្រណាត់ជូតខ្លួនរបស់យ៉ុនហ្គីល នៅណា?»ដោយចូលមកអត់ឃើញក្រណាត់ជូតខ្លួនរបស់យ៉ុនហ្គីល ជូតកាលពីយប់មិញរកមុនឃើញយ៉ុនហ្គី ក៏បានស្រែសួរ
«ប្រាវ»សម្លេងធ្លាក់របស់ឮចេញពីចង្រ្កានបាយក៏បានធ្វើយ៉ុនហ្គី រត់មកមើលក៏ស្លុតចិត្តជាខ្លាំងយ៉ុនហ្គី ចាប់ផ្តើមមានទឹកភ្នែកដក់នៅរង្វង់ភ្នែកដែរវាស្ទើរតែហូរមកទៅហើយ

(អរុណសួស្តីអ្នកទាំងអស់គ្នា✨☄️)
  បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងនឹងបានឲ្យខ្ញុំបានដឹងពីចំណុចណាដែលបានខ្វះខាចដើម្បីបានតែតម្រូវវាចេញនៅពេលដែលអ្នកទាំងអស់គ្នាបានប្រាប់ខ្ញុំឲ្យបានដឹងᥫ᭡
  Keo_theary ⛈
 
 

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now