ពិធីរៀបអភិសេកក៏បានចាប់ផ្តើមដោយមានមន្ត្រីមានឋានះខ្ពង់ខ្ពស់នឹងមានមុខមាត់ជាច្រើននាក់បានមកចូលរួចពិធីរៀបអភិសេករបស់យ៉ុនហ្គី នឹងព្រះនាងយ៉ាងច្រើននាក់ឡើងគគ្រឹកគគ្រេងមានទាំងមន្រ្តីប្រទេសកូរ៉េនឹងមានទាំងមន្ត្រីប្រទេសចិនជាច្រើននាក់ ពិធីរៀបអភិសេកចេះតែប្រព្រឹត្តិទៅមុខរហូតទាល់តែពេលយប់ទើបពិធីបញ្ចប់ដោយយ៉ុនហ្គី ក៏ស្រវឹងលែងចង់មានស្មារតីដែរហើយដោយសារតែត្រូវមន្ត្រីនៅក្រោមឱវាទនឹងបិតា បិតាក្មេកលើកស្រាជូនពរអស់ជាច្រើនពែងឯព្រះនាងវិញបានយាងមកគង់នៅក្នុងក្រឡាបន្ទប់ចាំយ៉ុនហ្គី រួចជាស្រេចចំណែកឯជីមីន វិញក៏សន្លប់មិនទាន់ដឹងខ្លួនដែរដោយសារតែតាំងតែពីព្រឹកជីមីន មិនទាន់បានហូបអីឲ្យបានចូលពោះបន្តិចទេ
«សឺត ហឹម»ជីមីន គ្រហឹមនៅក្នុងបំពង់ កបើកភ្នែកព្រឹមៗឲ្យផ្សាំទៅនឹងបន្លឺទៀនដែរបំភ្លឺនៅក្នុងបន្ទប់នឹងបានឃើញអាហារមួយថាសនៅលើតុមូលនៅក្នុងបន្ទប់របស់ខ្លួន
#កាត់
«អ៊ុនវូ ជូនយ៉ុនហ្គីទៅបន្ទប់ទៅ»ស្តេមមីនខស្ឹមប្រាប់ទៅកាន់អ៊ុនវូ ឲ្យយកយ៉ុនហ្គី ទៅបន្ទប់ដោយសារតែដល់វេលាដែរត្រញវចូលផ្សំដំណេកហើយ«ក្រាកទូល»និយាយរួចអ៊ុនវូ កីចូលខ្លួនមកគ្រាយ៉ុនហ្គី ទៅបន្ទប់ផ្សំដំណេក
«មិនមែនខាងហ្នឹងទេតែជាខាងនោះ»យ៉ុនហ្គី ក៏មានបន្ទូលទៅកាន់អ៊ុនវូ ដែរកំពុងតែគ្រាខ្លួនដោយទ្រង់បានចង្អុលទៅបន្ទប់របស់ជីមីន ឯអ៊ុនវូ វិញក៏រៀងអេះអុញៗដែរ
«មិចក៏ឈរធ្មឹង?»យ៉ុនហ្គី ក៏មានបន្ទូលរៀងគំហកបន្តិចឯអ៊ុនវូ ក៏មិនបានមាត់អីទៀតក៏គ្រាយ៉ុនហ្គី ទៅមុខបន្ទប់របស់ ជីមីន
«ឯងទៅវិញទៅ»ឯអ៊ុនវូ ក៏គោរពទៅកាន់យ៉ុនហ្គី បន្តិចបន្ទាប់មកក៏ដើរទៅបាត់
«បើកទ្វារ ជីមីនបើកទ្វារឲ្យយើង»យ៉ុនហ្គី មានបន្ទូលរៀងង៉ុលៗតាមបែបមនុស្សស្រវឹងឈរនៅមុខបន្ទប់របស់ជីមីន ឯជីមីន វិញភ្ញាក់ឲ្យព្រឺតកាលបើបានឮសម្លេងស្រែកហៅពីខាងក្រៅបន្ទប់
«ព្រះអង្គ!!!»ជីមីន ឧទានឡើងទាំងភ្ញាក់ផ្អើលកាលបើបានឃើញយ៉ុនហ្គី ឈរនៅចំពោះមុខខ្លួនបែបនេះដោយទ្រង់គ្រងនូវឈុតរៀបអភិសេកដែរមានពណ៌ក្រហមស្រស់ដោយព្រះភក្ត្រភ្ជាប់ដោយស្នាមញញឹមដោយគេមិននឹកស្មានសោះថាទ្រង់អាចឈរនៅចំពោះមុខគេថើ្មរនេះសមណាតែទ្រង់នៅក្នុងក្រឡាបន្ទប់ជាមួយនឹងម្ចាស់ក្សត្រីហ្វុងអុី ទើបត្រូវហេតុអីក៏ទ្រង់មករកគេទាំងថ្មើរនេះហើយទុកព្រះអគ្គមហេសីចោលនោះ?សំនួរជាច្រើនបានលេចឡើងនៅពេញខួរក្បាលរបស់ ជីមីន
«នៅឈរធ្មឹងអីឯងអត់យើងចូលក្នុងបន្ទប់ឯងមែន?»ជីមីន វិញក៏ឈប់សញ្ជឹងគិតទៀតក៏បើកផ្លូវឲ្យយ៉ុនហ្គី ចូលបន្ទប់ខ្លួន
«មិចក៏មានថាសអាហារនៅទីនេះ?»ចូលមកដល់ក្នុងបន្ទប់យ៉ុនហ្គី ក៏ទតឃើញអាហារមួយថាសដែរភីលានីក្នុងផ្ទះបាយយកមកឲ្យ ជីមីន
«គឺ.....»ជីមីន ស្រាប់តែរឹងអណ្តាតអស់ហើយពេលដែរឮ យ៉ុនហ្គីសួរខ្លួនបែបនេះ
«ហើយដៃឯទៅត្រូវនឹងអីមិចក៏ចាំបាច់រុំក្រណាត់?»យ៉ុនហ្គី ក៏បានលើកដៃជីមីន មកមើល
(ភាគក្រោយមាន emojiពណ៌ក្រហមណាអញ្ចឹងកុំភ្លេចឲ្យសោះ)✌️😂
បើសិនជាអ្នកសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...