កាត់
បើកក្រឡេកមកមើលបន្ទប់របស់ព្រះនាងនឹងយ៉ុនហ្គី ឯណេះវិញពេញមួយយប់ដែរព្រះនាងនៅអង្គុយចាំមើលផ្លូវរបស់ព្រះស្វាមុីរបស់ខ្លួនតាំងពីយប់រហូតមកដល់ព្រឹកដោយមិនបានផ្ទុំពេញមួយយប់មកនេះ
«យើងមិនបានផ្ទុំពេញមួយយប់សុខចិត្តនៅរងចាំទ្រង់តែទ្រង់បែរជាមិនយាងមកបែបនេះ តើទ្រង់យាងទៅណា?»ព្រះមហេសីហ្វុងអុី មានបន្ទូលទាំងក្រោធជាខ្លាំងនឹងក្តាប់មម្រាមដៃខ្លួនឯងធ្វើឲ្យក្រចកបានមុតបាតដៃរបស់ទ្រង់
«ក្រាក»ទ្វារបន្ទប់ក៏ត្រូវបានបើកឡើងធ្វើឲ្យព្រះភក្ត្រព្រះមហេសីហ្វុងអុី ដែរខឹងក្រោធស្រាប់តែញញឹមស្រស់មកវិញ
«ព្រះអង្គ»ព្រះមហេសីហ្វុងអុី ក៏បានក្រោកពីលើគ្រែយាងមកជិត យ៉ុនហ្គី
«មិចក៏ព្រះភក្ត្រទ្រង់ស្លក់មេះ»យ៉ុនហ្គី ក៏ញញឹមបន្តិចទៅកាន់ ព្រះមហេសីហ្វុងអុី
«អូនគ្រាន់តែនៅរងចាំបងមិនបានផ្ទុំតែប៉ុណ្ំោះតែអត់មានអីទេ»ព្រះមហេសីហ្វុងអុី ក៏មានបន្ទូលទៅកាន់យ៉ុនហ្គី ដោយរក្សាព្រះភក្ត្រញញឹមដដែល
«យើងមិនចង់រំខានទ្រង់ដោយសារតែយប់មិញយើងស្រវឹងខ្លាំងពេកទើបទៅផ្ទុំនៅដំណាក់ផ្សេង»យ៉ុនហ្គី ក៏មានបន្ទូលទាំងកុហកទៅកាន់ព្រះមហេសីហ្វុងអុី ឯព្រះមហេសីក៏មិនបានសួរដេញដោលអីទៀតដែរ
កាត់
បើក្រឡេកមកមើលជីមីន ឯណេះវិញកំពុងតែញាប់ដៃញាប់ជើងធ្វើម្ហូបពេលព្រឹកទាំងឈឺផ្នែកខាងក្រោមតិចៗ«ហឹម ឈ្ញុយដល់ហើយ»ជីមីន ហិតម្ហូបដែរខ្លួនឯងដែរបានចម្អិនរួចទាំងញញឹម
«បងដួសដាក់ចានទៅ»ជីមីន ក៏ញញឹមទៅកាន់ភីលាដែរធ្វើការនៅផ្ទះបាយជាមួយ
«ចា»ពួកនាងក៏ញញឹមបន្ទាប់មកក៏ដួសម្ហូបដាក់ចានមិនក្រោកដប់មុខទេដែរជីមីន បានធ្វើជាមួយនឹងចុងភៅដែរមានជំនាញរាប់ឆ្នាំដែរនៅទីនោះ
កាត់
អាហារដែរជីមីន បានចម្អិនក៏បានលើកមកឲ្យយ៉ុនហ្គី ព្រះមហេសីហ្វុងអុី នឹងស្តេចមីន សោយ
«ម្ហូបទាំងនេះមានការតុបតែងបានស្អាតណាស់»គ្រាន់តែម្ហូបអាហារបានមកដល់លើតុភ្លាមព្រះមហេសីហ្វុងអុី ក៏លាន់មាត់សរសើរ
«ឆាប់សោយទៅ»បន្ទាប់ពីមានបន្ទូលរួចយ៉ុនហ្គី ក៏បានចាប់សាច់ដាក់ចាន ព្រះមហេសីហ្វុងអុី
«អ្នកណាជាអ្នកធ្វើម្ហូបនេះ?»ព្រះមហេសីហ្វុងអុី ក៏ចាប់សាច់នោះយកមកសោយដោយព្រះភក្ត្រញញឹម
«គឺជីមីន ជាអ្នកធ្វើ»យ៉ុនហ្គី មានបន្ទូលដោយទឹកមុខស្មើបន្ទាប់មកក៏ចាប់ផ្តើមសោយម្ហូបអាហារដែរជីមីន បានធ្វើជាមួយនឹងព្រះមហេសីទ្រង់ស្ទើរតែអស់គ្រប់ចាន
កាត់
បើក្រឡេកមកមើលជីមីន ឯណេះវិញកំពុងតែនៅបញ្ចុកបាយ លោកស្រីផាក«ជីមីន កកូនទៅត្រូវនឹងស្អីមិវក៏ក្រហមម៉េះកូន?»ហូបបបរសុខៗលោកស្រីផាក ក៏បានសួរទៅជីមីន រឿងកញ្ចឹង កក្រហមធ្វើឲ្យជីមីន ដាក់ចានបបរចុះនឹងបានយកដៃមកខ្ទប់ កខ្លួនឯង
«យប់មិចកូនភ្លេចដាក់មុងទើបមូសវាខាំ»ជីមីន ក៏និយាយទាំងមុខក្តៅភាយៗដោយសារតែរៀងអៀន>_<
«អរ ចេះតែចឹងកូនឯងនេះដេកអត់ដាក់មុងរហូតទាល់តែមុសខាំឡើងក្រហម ក»លោកស្រីផាក ក៏បានញញឹមផ្អែមទៅកាន់ជីមីន ឯជីមីន វិញបានត្រឹមតែសើចមិនសមទៅកាន់លោកស្រីផាក ដោយសារតែខ្លួនមានខ្លួនដែរបាននិយាយកុហសចឹងមានតែសើចញឹមៗបែបមិនសូវសមតែប៉ុណ្ណឹងឯង
កាត់
បើក្រឡេកមកមើលសាវនាការដែរមានយ៉ុនហ្គី គង់នៅលើរាជបាល័ង្គដែរមានព្រះមហេសសីហ្វុងអុី គង់នៅម្ខាងក្បែរនឹងទ្រង់«ហេតុអីក៏មានរឿងបែបនេះពួកលោករាល់ថ្ងៃនេះធ្វើជាមន្ត្រីបានតែយកប្រាក់ខែ តើមែនទេ?ចូលមកធ្វើជាមន្ត្រីដែរមានចំណេះដឹងខ្ពង់ខ្ពស់ហើយប្រព្រឹត្តរឿងពុករលួយ តើមែនទេ?»យ៉ុនហ្គី មានបន្ទូលទាំងក្រោធជាខ្លាំងដោយសារតែមន្ត្រីនៅក្រោមឱវាទប្រព្រឹត្តតែអំពើពុករលួយ សុីសំណូកស៊ូកប៉ាន់ មិនបានបម្រើបបរជារាស្រ្តហើយក៏មានមន្ត្រីខ្លះក្បត់នឹងចង់បោះបោរជាមួយទ្រង់ផងដែរតែទ្រង់មិនដឹងថាជាមន្ត្រីណាខ្លះឲ្យប្រាកដ
សូមផ្តល់មតិនៅខាងក្រោមសាច់រឿងផងបើសិនជាមិនពេញចិត្តកន្លែងណាខ្ញុំនឹងព្យាយាមកែសម្រួល
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romansa-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...