♡︎ EP02 មនុស្សចង្រៃ ♡︎

2.8K 223 8
                                    

- ហាងកាហ្វេ -

« អរគុណ Hyung ហើយ សម្រាប់ កាហ្វេមួយកែវនេះ »

« ប្ដូរពីពាក្យអរគុណមកដើរលេងជាមួយបងពេញមួយថ្ងៃបានទេ ថេយ៍?? »

« ហ្អឹម.. បែបនោះក៏បាន »

« អ៊ុំណាម ម៉ាក់ខ្ញុំមកហើយនៅ?? » ពេលល្ងាចបានចូលមកដល់ជុងហ្គុកក៏ចុះមកជាន់ខាងក្រោម គេមិនដឹងថាម៉ាក់គេទៅណា៎នោះទេ ហើយតាំងពីមកពីរៀនថ្នាក់បំប៉នមកគេសម្ងំនៅតែក្នុងបន្ទប់ ម្លោះហើយបានជាមិនដឹង ។

« អ្នកស្រីប្រាប់ថាម៉ោង 9 ទើបត្រឡប់មកវិញ »

« អញ្ចឹងហ្ហេស ហេតុអីផ្ទះស្ងាត់ម្លេះ?? »

« ចាស៎ ពិតមែនហើយ អ្នកស្រីមិនទាន់មកហើយអ្នកប្រុសថេយ៍.. » អ៊ុំណាមនិយាយបានត្រឹមហ្នឹងក៏ឈប់បន្តិច ព្រោះគាត់មិនឃើញថេយ៉ុងតាំងពីព្រឹកមកម្លេះ គាត់ក៏បារម្ភពីថេយ៍ដែរ ព្រោះតែគាត់ដឹងថាជុងហ្គុកមិនបានអោយថេយ៍ជិះឡានត្រឡប់មកផ្ទះវិញជាមួយ រីឯជុងហ្គុកកាលដែលឮអ៊ុំណាមរំលឹកឈ្មោះថេយ៍បែបនេះ ក្នុងចិត្តក៏មិនពេញចិត្តដែរ ។

« អោយគេទៅណា៎ក៏ទៅៗ. អ៊ុំកុំខ្វល់អី » បញ្ចប់សម្ដីហើយ ជុងហ្គុកក៏ដើរសម្ដៅទៅច្រកទ្វារផ្ទះ ទាញទូរស័ព្ទមកមើលធ្វើប្រងើយ ត្រូវហើយគេមិនដែលខ្វល់ពីក្មេងពូកែទូលពិតនោះស្រាប់ហើយ បើបានបាត់ចេញពីជីវិតគេទៀតរឹតតែល្អ ។

« ឆេ ចាំបងយូរទេ?? » នាយកម្លោះកម្ពស់ 1.78 បានមកដល់សួនកម្សាន្តមួយកន្លែង តម្រង់ទៅរកគូស្នេហ៍ដែលកំពុងតែឈរចាំក្បែរច្រកទ្វារចូលកន្លែងលេងកម្សាន្ត ការនិយាយសម្ដីថ្នាក់ថ្នមរបស់នាយ បានធ្វើអោយ នាងក្រមុំឆេរីមចាប់បានហើយក៏ងាកមកញញឹម លូកដៃទៅអោបចង្កេះនាយ ។

« មិនយូរទេ ពួកយើងចូលទៅលេងខាងក្នុងទៅ »

« នោះជាមិត្តរួមថ្នាក់ថេយ៍មែនទេ?? » ដើរបានមួយសន្ទុះ ឆាអុនក៏បានជួបនឹងកម្លោះជុងហ្គុកកំពុងតែបណ្ដើរសង្សារដែលល្បីថាជាស្រីស្អាតប្រចាំថ្នាក់ ហើយថេយ៍ក៏ងាកទៅតាមការប្រាប់រួចទើបងក់ក្បាលជាសញ្ញា ។

« តាមពិតមកដើរលេងជាមួយប្រុសសោះ » កាន់តែឮប្រយោគថេយ៍រឹតតែឆេះដុំ កែវភ្នែកក៏លួចសម្លក់ជុងហ្គុក មនុស្សស្អីនិយាយសម្ដីខ្វះសុជីវធម៌ កោតតែមានស្រីយកដែរ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now