EP111: គេយំនឹកបង ទើបអូននាំគេមករកបង

524 58 0
                                    

ព្រឹកថ្ងៃថ្មីបានចូលមកដល់ ដោយនាំយកពន្លឺចែងចាំងពណ៌មាស យ៉ាងស្រស់ស្រាយ រាល់ដងធ្លាប់តែនាយតូចក្រោកមុន Jungkook ព្រោះតែគេបានគេងឱបនាយ បាននៅក្បែរនាយ ទើបធ្វើឱ្យគេងមានដំណេកដ៏ស្កប់ស្កល់ ប៉ុន្តែព្រឹកនេះបែរជា Jungkook ក្រោកមុនទៅវិញ ។

« ភ្ញាក់ហើយហ៎? ឆាប់ក្រោកឡើងមកញុំាបបរសិន »

« អរគុណ » នាយតូចពោលពាក្យអរគុណ Jungkook យ៉ាងសមសួន បន្ទាប់ពីនាយដាក់កូនតុជាមួយនឹងថាសបបរ លើពូកឱ្យយ៉ាងរៀបរយ ។

« ហ៊ឹម... »

[ S K I P ]

  នៅក្នុងផ្ទះមានសភាពស្ងប់ស្ងាត់បន្តិច ដោយសារតែ អ្នកបម្រើក៏ធ្វើតាមតួនាទី ឯខាងក្រៅ លោកប៉ាក៏ជាប់រវល់ធ្វើលំហាត់ប្រាណ ក្នុងបន្ទប់កីឡា ខណៈពេលដែលអ្នកស្រី Jeon កំពុងតែរៀនចាក់អាវឱ្យកម្លោះតូចដែលជាចៅប្រុស ហើយ Mommy ក៏កំពុងតែនៅក្នុងបន្ទប់មើលកូនដែរ ។

« ហ្ហាៗៗ. ហ្ហាៗៗ. » នៅសុខៗ. កម្លោះតូច Jungwoon ក៏ស្រាប់តែយំ ដោយគ្មានមូលហេតុស្របពេលដែលនាយតូចទុកគេចោល ហើយដើរចូលបន្ទប់ទឹក ។

« ហ្ហេៗ. Woonie កុំយំ កូនសម្លាញ់ Mommy មកវិញហើយៗ. » ឮកូនយំភ្លាម ទឹកចិត្តជាអ្នកពពោះ កាន់តែស្ទុះស្ទា មករកកូនទាំងក្ដីបារម្ភថ្នមថ្នាក់ ដោយលើកយកមកពរកើយនឹងស្មា អង្អែលខ្នងៗ. ថើរៗ. ជាមួយនឹងពាក្យលួងលោម ។

« ហ្ហាៗ. ហ្ហា »

« សូមទោសណា Mommy មិនគួរទុក Woonie ឱ្យនៅម្នាក់ឯងទេ Mommy សូមទោស »

« ហ្ហាៗ. ហ្ហា »

« សឺត ឈប់ណាកូន កូនល្អរបស់ Mommy ឈប់យំណា Mommy សូមទោស »

« ហ្ហាៗ. ហ្ហា »

« Mommy សូមទោសហើយតើ ម៉េចក៏នៅយំទៀតចឹង? កុំយំណា Mommy ភ័យ » គេមិនស្ទាត់រឿងមើលកូនទេ បើ Woonie យំតែម៉ាកៗ. នេះ គេស្លុតស្លាប់ហើយ ។

« ហ្ហាៗ. ហ្ហា »

« Woonie ឃ្លានគោៗ. មែនទេ? ចាំបន្តិចណា » Tae ពរកូនបណ្ដើរ ដោយបោះជំហានទៅរកដោះគោកម្លោះតូច បន្ទាប់មកយកមកដាក់ក្បែរមាត់កូនប្រុស តែទាយាទម្នាក់នេះបែរជាងាកមុខចេញ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now