« 1 2 - - » អាងតែនាយតូចមឹសៗ. Jungkook ក៏បានចិត្តរាប់យ៉ាងលឿនមើលតែមនុស្សរហន់យ៉ាងអ៊ីចឹង។
« ឈប់ៗ. ! លោកប្ដីកុំរាប់ទៀតអី អូនព្រមហើយ »
« អ៊ីចឹងលឿនឡើងមក » Jungkook និយាយរួច ក៏ប្រញាប់បិទភ្នែកចាំឱ្យនាយតូចថើបនាយ ដូចជាចាំម៉ាក់មកពីផ្សារយ៉ាងអ៊ីចឹង មុននឹងនាយតូចក៏ដាច់លោរបបូរមាត់ទៅថើបមាត់របស់នាយ ហើយប្រអប់ដៃដែលមានសរសៃរវៀមស្រវ៉ាក្ដោបចង្កេះមួយក្ដាប់តូចរឹតតែណែន ។
« គេងបាននៅលោកប្ដី? »
« នៅទេ ថើបយើងទៀតមក »
« តែអូនងងុយហើយ » ដោយសារតែមិញនេះ Jungkook ជញ្ជក់បបូរមាត់របស់គេថ្នមៗ. ស្រាលៗ. ពេក គេក៏ចាប់ផ្ដើមទន់ភ្នែកងងុយគេង ។
« យើងប្រាប់ហើយថាឯងត្រូវកំដរយើង »
« តែអូនពិតជាងងុយមែនណាលោកប្ដី » នាយតូចនិយាយដោយទឹកមុខកូនឆ្មា ដែលធ្វើឱ្យ Jungkook ឃើញហហើយ ទប់ចិត្តតមិនអាណិតភរិយាមិនបានឡើយ ។
« គេងទៅអ៊ីចឹង »
« អូន អរគុណហើយលោកប្ដី » បញ្ចប់សម្ដីដ៏សែនទន់ភ្លន់ គួរឱ្យស្រឡាញ់ដែលធ្វើឱ្យអ្នកបានស្ដាប់ទ្រាំមិនបាន ចង់តែចាប់អុកផ្អើលកណ្ដាលយប់ទេ ។
Jungkook មើលនាយតូចគេងជាមួយនឹងងឈុតគេងដ៏ស្ដើងសឹងតែធ្លុះសាច់ ជាមួយនឹងអារម្មណ៍ប្លែក វាជាអារម្មណ៍ដែលនាយពិបាកនឹងទប់ ហើយក៏មិនយល់ ដឹងត្រឹមតែថានាយចង់មានស៊ិ* ជាមួយ Tae នាយដូចជាចង់ថ្នាក់ថ្នមគេខ្លាំងណាស់ ។
[ S K I P ]
ព្រឹកថ្ងៃថ្មី ដែលនាំមកជាមួយនឹងពន្លឺព្រះអាទិត្យពណ៌មាសចែងចាំងឆ្លុះស្លឹកឈើព្រៀកៗ. ក្រឡេកមកក្នុងបន្ទប់គេម្ចាស់វិមាន ដែលមានតំណែងជា CEO នៅក្រុមហ៊ុន នៅក្នុងពិភពខាងក្រៅ តែបើនៅវិមាន គេមានអំណាចជាម្ចាស់ ហើយក៏ជាកម្មសិទ្ធរបស់ Jeon Taehyung ម្នាក់គត់ កំពុងតែគេងឱបគេយ៉ាងស្អិតរមួតក្នុងភួយតែមួយ ។
« Good morning លោកប្ដី » បានឃើញ Jungkook ព្យាយាម កម្រើកត្របកភ្នែកបែបហ្នឹង Tae ក៏និយាយរាក់ទាក់គេបែបគួរឱ្យស្រឡាញ់បំផុត ។
« ហាស?? ម៉េចក៏ឯងភ្ញាក់លឿនម្លេះ?? នេះម៉ោងប៉ុន្មានហើយ?? »
« ម៉ោង 6 10 នាទី »