♡︎ EP22 គេងក្បាលឯងស្អីអាឡប់!! ♡︎

1.7K 127 4
                                    

<< អ៊ួកៗៗ. >> បន្ទាប់ពីបែកផ្លូវគ្នារៀងៗ. ខ្លួន ពេលនេះម៉ោង 10 យប់ទៅហើយ សម្លេងក្អួតវ៉ក់ៗ. របស់នាយតូចក៏ស្រាប់តែបន្លឺឡើង គេមិនបានគេងលក់ស្កប់ស្កល់នោះទេ ដោយសារតែយប់នេះ រវល់តែក្អួតហ្នឹងឯង ។

       ៚ ........... ៚

នាយតូចទឹកមុខស្លេកស្លក់ដើរចេញពីថ្នាក់របស់ខ្លួនមួយៗ. ហាក់ដូចជាមនុស្សខ្ចិលលើកជើង រីឯជុងហ្គុកក៏តាមឈរមើលពីដំណើររបស់គេ មួយរយៈមកនេះដោយសារតែជួរខាងក្រោយ មានសិស្សសាលាផ្សេងដូរចូលមកទើបគេត្រូវអង្គុយឆ្ងាយពីថេយ៉ុង ។

កាលដំបូងពួកគេអង្គុយក្បែរគ្នាទេ ប៉ុន្តែថ្ងៃមួយនោះថេយ៍បែរជាទៅអង្គុយនៅជិតបង្អួចចន្លោះតុមួយ គេបម្រុងដើរទៅអង្គុយដែរប៉ុន្តែរំពេចនោះសិស្សថ្មីនោះត្រូវគ្រូប្តកាសអោយចូលហើយក៏អោយអង្គុយចន្លេះគេនិងថេយ៉ុងតែម្ដងទៅ ។

គ្រូៗ. ទាំងអស់កាចសឹងអីទៅហើយ សូម្បីតែងាកក៏ត្រូវមួយហ្វឺតដែរ ហើយនៅពេលចេញលេងទៀត មិត្តភក្តិគេតែងតែមកចាំគេក្បែរមាត់ទ្វាររហូត ពេលចេញទៅផ្ទះក៏ត្រូវពួកគេបង្ខំអោយទៅលេងបាត់បោះជាមួយដោយសម្អាងថាអាទិត្យក្រោយក្រុមនាយត្រូវប្រកួតជាមួយសាលាផ្សេង ម្លោះហើយម្នាក់ៗ. ប្រៀបដូចជាអ្នកដទៃយ៉ាងអញ្ចឹង ។

« ថេយ៍.. មុខឯងស្លេកទៀតហើយ! យប់មិញឯងអត់គេងទៀតហើយឬ?? » សង្ស័យតែខំមើលសៀវភៅពេកដល់ថ្នាក់ភ្លេចគេងហើយ មិនបានទេត្រូវតែស្ដីអោយខ្លះទើបបាន ។ នាងឃើញគេមានទឹកមុខស្លេកស្លាំងពីរបីថ្ងៃមកហើយ ទើបតែដាច់ចិត្តសួរថ្ងៃនេះប៉ុណ្ណោះ ។

« ហ្ហឹម... » នាយតូចងក់ក្បាលតិចៗ. ត្រូវហើយមួយរយៈខ្លីមកនេះក្អួតយកៗ. យប់ខ្លះបីដងឯណោះ ។

« នេះហើយលទ្ធផលខំមើលមេរៀនពេក ឥឡូវវាបែបហ្នឹងឃើញទេ »

« មិនមែនយើងអត់បានគេងដោយសាររវល់មើលមេរៀនទេ ប៉ុន្តែយើងឈឺក្រពះក្អួតសឹងតែលោតថ្លើមចេញមកតាមមាត់ទៅហើយ »

« ហ្ហាស៎..?? ឈឺក្រពះ!! មានថ្នាំលេបទេហ្នឹង?? » ថេយ៍ក្រវីក្បាលតិចៗ. ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now