ថ្ងៃថ្មីបានចូលមកដល់ដូចធម្មតា Jungkook និង Tae ក៏នាំគ្នាទៅធ្វើការដោយមាននាយជាតៃកុងឡាន ក្រោមការសង្កេតមើលរបស់លោក Jeon ។
« ហ៊ឹម.... ហេតុអីក៏ចុករោយខ្លួនយ៉ាងនេះ?? » អង្គុយឈ្ងោកធ្វើការបានបន្តិច Jungkook ក៏ប្រែជាចុករោយខ្លួនប្រាណយ៉ាងចម្លែក ដែលធ្វើឲ្យនាយងាកក. ចង់រឡេះទៅហើយ ។
« នេះកាហ្វេរបស់លោក » ដោយសារតែជាពេលព្រឹកចឹង បុគ្គលិកត្រូវរៀបចំម៉ាស៊ិនឆុងឲ្យរៀបរយ ទើបត្រូវយកកាហ្វេឲ្យនាយយូរបែបហ្នឹង ។
« ហ៊ឹម... ទុកត្រង់ហ្នឹងហើយ ហើយមកម៉ាស្សាខ្លួនឲ្យយើងតិចមក »
« ចាំខ្ញុំហៅស្រីម៉ាស្សាឲ្យ »
« កុំផ្ដេសផ្ដាស យើងមិនមែនលេងសើចទេ មកច្របាច់ស្មាឲ្យយើងតិចមក »
« ម៉ាស្សាឲ្យលោកហើយ ខ្ញុំបានអីមកវិញ?? »
« គ្រាន់តែច្របាច់ស្មាឲ្យយើងតិចសោះឯងចង់បានអី?? » Jungkook ក្របួចចិញ្ចើមដាក់នាយតូចទាំងមិនយល់បន្តិច ហួសចិត្តបន្តិច គ្រាន់តែគេប្រើបែបនេះសោះក៏ចង់បានអីត្រឡប់ទៅវិញដែរឬ?? ។
« ហ្នឹង ខ្ញុំសុំទៅ Shopping 2 ម៉ោង »
« ចុះការងារ?? »
« លោកប៉ាប្រាប់ថាមិនបាច់ឲ្យខ្ញុំធ្វើការពេកទេ ធ្វើខ្លួនដូចទីនេះជាកន្លែងដើរលេងទៅបានហើយ »
« ដូចកន្លែងដើរលេង?? ចឹងរាល់ថ្ងៃឯងមិនមែនមកធ្វើការទេ តែឯងមកលេង?? » ឮពាក្យសម្ដីនេះហើយ Jungkook សែនហួសចិត្តពន់ពេក ប៉ាគេទុកទីនេះជា Club ឬយ៉ាងម៉េច?? ។
« ធ្វើការតិចតួចដែរតើ »
« ជាលេខាមិនមែនបុគ្គលិក វិបិត្តជំនួញឯងត្រូវរកគំនិតដោះស្រាយ មិនមែនយើងទេ »
« ចុះឲ្យខ្ញុំធ្វើម៉េច លោកប៉ាជាអ្នកនិយាយខ្លួនឯងតើ លោកកុំតឹងតែងពេកបានទេ?? »
« តឹងតែង?? ត្រង់ណា៎ថាយើងតឹងតែង?? យើងម៉ត់ចត់ខ្លាំងណាស់ ការងារគឺការងារ បើឯងចង់ដើរលេងក៏ទៅដើរលេងកន្លែងណា៎ឲ្យបាត់ទៅ »
« ខ្ញុំនឹងទៅ » កំពុងតែរងចាំពាក្យនេះផង បាន Jungkook ដេញឲ្យទៅបែបនេះ អ្នកណា៎ភ្លើនៅទៀត គេ Discount ឲ្យ 3 ថ្ងៃ បើគេទៅបានតែ 1 ថ្ងៃ វាមិនសម ។