<< ង៉ឺត >> រថយន្តស៊េរីទំនើបពណ៌ខ្មៅរលោងភ្លឺចែងចាំង Mercedes បានឈប់ចតយឺតៗ. ក្រោម Garage មុននឹងតៃកុងរូបសង្ហាដើរចេញពីក្នុងឡាន ស្របពេលអ្នកអ្នកបម្រើក៏ដើរចូលមកជួយកាន់របស់របរកម្លោះតូច ។
« ចាំខ្ញុំពរលោកប្រុសតូច »
« បាទ អរគុណហើយអ៊ំ »
« Jungkook » ស្របពេលដែលប្ដីប្រពន្ធវ័យក្មេង១ គូ កំពុងតែបោះជំហាន ចូលក្នុងវិមាន សំឡេងរបស់អ្នកម៉ាក់ជាមួយទឹកមុខដ៏មាំរបស់នាង បានធ្វើឱ្យនាយតូចសំងំបុកពោះជាខ្លាំង និយាយដោយត្រង់ចុះ ពេលនេះគេខ្លាចអ្នកម៉ាក់ក្មេក ជាងខ្លាចខ្មោចទៀត ។
« ម៉ាក់ហៅខ្ញុំមានការអី? »
« ទាល់តែមានការទើបម៉ាក់អាចនិយាយឯងកូនបានមែនទេ Jungkook? (ផាច់) » មួយដៃរបស់អ្នកម៉ាក់ វាត់មកលើថ្ពាល់កូនប្រុសពៅ លាន់រងំពេញត្រចៀកភរិយាតូចច្រឡឹងម្នាក់នេះ ឱ្យ រន្ធត់រាប់រយលានដង ។
« អ្នកម៉ាក់ ម៉េចក៏វាយ Jungkook ចឹង? »
« ទូរស័ព្ទ Call ទៅក៏មិនដែលលើក កូនទុកសម្ដីម៉ាក់ជាខ្យល់មែនទេ Jungkook ? »
« មកពីខ្ញុំទើបតែរកឃើញទូរស័ព្ទ »
« វាគ្រាន់តែជាលេស សម្រាប់មនុស្សប្រុសដែលមិនចេះទទួលខុសត្រូវដូចកូនប៉ុណ្ណោះ Jungkook រាល់ថ្ងៃកូនធ្វើអី គិតអីដឹងខ្លួនឯងហើយ មិនបាច់ឱ្យម៉ាក់និយាយប្រាប់ដដែលៗ. ទេ »
« Jungkook បងយ៉ាងម៉េចហើយ? ឈឺទេ? » សំឡេងដ៏ស្រទន់របស់ភរិយា មានរូបរាងតូចច្រឡឹង តាំងពីក្បាលរហូតដល់ចុងជើង មិនដែលលំបាកម្ដងណាសោះ បានបន្លឺឡើងយ៉ាងយកចិត្តទុក្ខដាក់ ចំពោះ Jungkook ដោយយកដៃស្រឡូនមកស្ទាបថ្ពាល់របស់នាយ ។
« Tae! កូនមិនចាំបាច់ទៅបារម្ភពី Jungkook ច្រើនពេកទេ! នេះមិនសមតម្លៃទេណា ឆាប់ឡើងទៅបន្ទប់ទៅ ម៉ាក់មានរឿងនិយាយជាមួយ Jungkook »
« អ្នកម៉ាក់ »
« គ្មានរឿងអីធំដុំទេ ឯងឆាប់ទៅចុះ » ព្រោះតែនាយមិនដឹង ថាអ្នកម៉ាក់ចង់និយាយពីអ្វី ក៏ប៉ុន្តែនាយតូចដែលដឹងច្បាស់ជាងថ្ងៃ គេពិតជារេរាមិនចង់ទៅបន្ទប់គេងមុននាយឡើយ ។