EP83: ខ្ញុំស្រឡាញ់លោក

727 92 2
                                    

« នេះយកទុកវិញចុះ »

« បាទ » Tae យកកែវទឹកពីដៃរបស់ Jungkook ទៅទុកលើតុ បន្ទាប់មកដើរមកជួយដោះក្រវ៉ាត់ក. អាវក្រៅ និងអាវដែលនៅជាប់ខ្លួនឲ្យគេ ដែល Tae គិតថានោះជាតួនាទីរបស់ភរិយាចំពោះស្វាមី ។

« លោក... ខ្ញុំមានរឿងមួយចង់សារភាព » ក្រោយបានស្ដាប់ការណែនាំរបស់អ៊ំ Nam គេសម្រេចចិត្តហើយថាគេត្រូវសារភាពរឿងក្នុងចិត្តប្រាប់ Jungkook បើទោះបីគេកំពុងតែអៀននាយក៏ដោយក្ដី ។

« សារភាពរឿងអី?? ប្រាប់មក »

« ខ្ញុំ... ខ្ញុំស្រឡាញ់លោក »

« ហ្ហាស?? ស្រឡាញ់យើង?? » វាជាការយល់សប្តិ ឬមួយផែនដីវិលខុសគន្លង?? គេមិនចង់ជឿនឹងត្រចៀកទាំងគូមួយនេះសោះ គេបើកភ្នែកធំៗ. ហាក់ដូចជាភ្ញាក់ផ្អើល ទាំងដែលចិត្តគេរន្ថើនចង់ហោះលើមេឃ ។

« បាទ ខ្ញុំស្រឡាញ់លោក » នាយតូចឆ្លើយបញ្ជាក់ទាំងញញឹមអៀនប្រៀន សម្លឹងមើលមុខ Jungkook ចំៗ. ដើម្បីបញ្ជាក់ថាគេនិយាយវាចេញពីចិត្តពិតប្រាកដមែន ។

« ខ្ញុំដឹងថាខ្ញុំបាត់ការចងចាំ តែអារម្មណ៍ដែលខ្ញុំស្រឡាញ់លោកនៅតែដដែលទេ » បន្ទាប់ពីនិយាយរួច Tae អៀនរឹតតែខ្លាំង ព្រោះគេបាននិយាយពាក្យស្រឡាញ់នោះ ច្រើនដងពេកហើយ ។

« ខ្ញុំអស់អីនិយាយហើយ ចឹងខ្ញុំចុះទៅក្រោមសិនហើយ » ដោយឃើញ Jungkook មិននិយាយស្ដីអ្វី ហើយកាន់តែមើលមុខនាយ គេកាន់តែអៀនបែបនេះ Tae ក៏សុំខ្លួនចេញទៅខាងក្រៅដោយយកកែវទឹក Jungkook ទៅជាមួយ ។ មានអារម្មណ៍ថា កាន់តែឃើញមុខ Jungkook ខ្លួនកាន់តែបាក់ស្រឹប ចឹងហើយទប់អៀនមិនជាប់ទេ សុំទៅសំងំអៀនកន្លែងផ្សេងវិញល្អជាង ។

ពេលថ្ងៃត្រង់ក៏បានខិតចូលមកដល់ត្រឹមមួយប៉ព្រិចភ្នែកនៃភាពអៀនប្រៀនរបស់នាយតូច ។

                #Shopping....

បន្ទាប់ពីអាហារពេលថ្ងៃត្រង់បានកន្លងផុតទៅ ជាង2 ម៉ោងក្រោយមក អ្នកស្រី Jeon ជាមួយនិងកូនប្រសារសំណព្វចិត្តរបស់នាង ក៏មកទិញទំនិញ ក៏ដូចជាគ្រឿងផ្ទះបាយខ្លះៗ. ។

« Tae ចង់បានទឹកអប់នេះមែនទេកូន?? »

« បាទ អ្នកម៉ាក់ តែខ្ញុំឃើញគេប្រើទឹកអប់ម៉ាកនោះហើយ ខ្ញុំមិនហ៊ានទិញឲ្យគេទេ » នាយតូចនិយាយទាំងខ្សែភ្នែកស្ងួតទៅរកម្ដាយក្មេកដែលចិត្តល្អ គេឃើញទឹកអប់ក្នុងទូច្រើនដបណាស់ ហើយ Jungkook ក៏ប្រើអាហ្នឹងទៀត ចឹងហើយគេមិនហ៊ានទិញឲ្យនាយទេ បើទោះបីជាគេពេញចិត្តទឹកអប់មួយនេះក៏ដោយ ព្រោះខ្លាចថា Jungkook មិនប្រើវា និង មិនចូលចិត្តវា ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now