EP128:

565 71 8
                                    

« អ្នកប្រុស Jeon មើលទៅឈឺក្បាលខ្លាំង ចឹងហើយខ្ញុំបានចាក់ថ្នាំសន្លប់ឱ្យរួចរាលឭហើយ លោកប្រុសអាចចូលមើលអ្នកប្រុសបាន ព្រោះ 15 នាទីទៀត ទើបខ្ញុំនាំអ្នកប្រុស Jeon ចូលបន្ទប់ស្កេន »

« បាទលោកគ្រូពេទ្យ ខ្ញុំអរគុណហើយ » ចប់ប្រយោគនាយក៏ដើរចូលក្នុងបន្ទប់ដែលមាននាយតូចកំពុងតែគេងឈឺលើគ្រែ ។

« ឆាប់ដឹងខ្លួនឡើង បងចាំអូនណា Tae » នាយមិនខ្វល់ឡើយ ថានាយក៏មានរបួស សំខាន់ឱ្យតែ Tae មានសុវត្ថិភាពគ្រប់គ្រាន់ហើយ ។

« Jungkook »

« ម៉ាក់ »

« មានរបួសលើក្បាលទៀត ពួកកូនប្រហែលជាឈឺខ្លាំងហើយ »

« ខ្ញុំមិនអីទេម៉ាក់ ប៉ុន្តែ Tae ឈឺជាងខ្ញុំទៅទៀត »

« Tae ពិតជាគួរឱ្យអាណិតណាស់ ក្បាលក៏មានរបួសទៀត ចាំចូលបន្ទប់ស្កេនរួច ម៉ាក់ឱ្យ Tae ទៅនៅបន្ទប់ថ្មី »

« បាទម៉ាក់ ខ្ញុំក៏គិតចឹងដែរ »

« រួចចុះកូននោះ Jungkook? ក្បាលរបស់កូនក៏មានរបួសដែរ »

« ខ្ញុំមិនអីទេម៉ាក់ »

« ហ៊ឹម »

[ S K I P ]

បន្ទាប់ពីយកនាយតូចទៅស្កេនឱ្យប្រាកដរួចរាល់ហើយ គេក៏ត្រូវមកគេងបន្ទប់ថ្មីដែលអ្នកស្រី Jeon បានរៀបចំឱ្យ ។

« ថ្ងៃនេះខ្ញុំមិនបានទៅក្រុមហ៊ុនទេ នាងពន្យាពេលកិច្ចប្រជុំប្រធានផ្នែកផង »

( ចាសលោកអគ្គនាយក )

« ឆាប់ដឹងខ្លួនឡើងណា បងសូមទោស បងការពារអូនមិនបានល្អ » Jungkook អង្គុយនៅកៅអី កាន់ដៃនាយតូចជាមួយនឹងទឹកមុខស្រទន់ កែវភ្នែកបញ្ជាក់យ៉ាងច្បាស់ថាស្រឡាញ់នាយតូចខ្លាំងណាស់ សង្ឃឹមថាគេដឹងខ្លួនឆាប់ៗ. នេះ ។

« Jungkook »

« បាទម៉ាក់ ម៉ាក់និងប៉ាមិនទាន់បានទៅផ្ទះទេឬ? »

« ម៉ាក់មកមើលពួកកូនតែបន្តិចទេ ឃើញពួកកូនចេះមើលថែគ្នាបែបនេះ ចាំល្ងាចចាំម៉ាក់មកមើល Tae »

« បាទម៉ាក់ ខ្ញុំអរគុណហើយ »

« ហ៊ឹម តោះបង ពួកយើងកុំរំខានពួកគេអី »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now