EP49: Mommy ស្រឡាញ់តែ Taewoon ម្នាក់ទេ

983 108 17
                                    

« ... » Tae បីកូនប្រុសក្នុងរង្វង់ដៃដោយចុះពីក្នុងឡានយ៉ាងជាប់ ដើរចូលមកខាងក្នុង ជ្រួសផ្លូវជាមួយ Jungkook និង លេខាស្រីល្អ ដែលឈរក្រោយនាយ រាងឃ្លាតឆ្ងាយបន្តិច ដោយក្នុងគោលបំណង ចង់ឲ្យនាយតូចឃើញថា ពេលពួកគេនាំគ្នាទៅមន្ទីរពេទ្យ នាងនិង Jungkook នៅផ្ទះនេះតែ២ នាក់ ដែលជាហេតុធ្វើឲ្យនាយតូច មិនមាត់មិនក. តែក៏ប្រើក្រសែភ្នែកត្របាញ់មករក Jungkook ទាំងបង្កប់ឲ្យគេឃើញ ថាខ្លួនមិនបានពេញចិត្ត រួចទើបដើរទៅខាងលើ ។

« ខ្ញុំទៅក្រុមហ៊ុនវិញហើយលោកអគ្គនាយក » ស្រីល្អញញឹមសមចិត្ត ដែលបានបញ្ឈឺចិត្តនាយតូចមុននេះរួច ទើបដើរមកនិយាយជាមួយ Jungkook ហើយដើរចាកចេញពីទីនេះតាមច្រកទ្វារ ។

« ម៉ាក់យកឧបករណ៍ស្ទង់កម្ដៅមកឲ្យ » បន្ទាប់ពីដាក់អាល្អិតឲ្យគេង ដោយព្យាយាម មិនធ្វើឲ្យគេស្អុះស្អាប់ខ្លួនប្រាណដូចជា មិនដណ្ដប់ភួយឲ្យគេបានបន្តិច ម្ដាយក្មេកក៏ចូលមកជាមួយនិងប្រដាប់ប្រដាពិនិត្យ របស់អាល្អិត ។

« អរគុណហើយអ្នកម៉ាក់ » បានឮកូនប្រសារនិយាយបែបនេះរួច នាងក៏ងក់ក្បាលតិចៗ. ដើរមករកចៅប្រុស ដោយឱនមើលគេឲ្យជិតៗ. លើកដៃអង្អែលផ្ទៃមុខតូចសង្ហាថើរៗ. ហើយទើបដើរមករកនាយតូចវិញ ។

« មើលថែគេចុះ តែបើមានរឿងអីប្រាប់ម៉ាក់ណា៎ » លើកនេះ គាត់ចង់ឲ្យនាយតូចជាអ្នកមើលថែកម្លោះតូច ដោយមិនមានការជ្រៀតជ្រែកពីគាត់ ព្រោះគេជាសាច់ញាតិដែលកម្លោះតូចទទួលបានភាពកក់ក្ដៅបំផុត ។

« បាទអ្នកម៉ាក់ »

« ភ្ញាក់ហើយមែន?? ជុប ចាំ Mommy ឆុងទឹកដោះគោឲ្យណា៎ » បន្ទាប់ពីការចាកចេញរបស់ម្ដាយក្មេកដែលសែនស្លូត ស្រឡាញ់យកចិត្តគ្រប់យ៉ាងហើយ នាយតូចក៏ឡើងមកគ្រែ គេងមើលអាល្អិតដែលលង់លក់ស្កប់ស្កល់. អាយុ 4 ខែកន្លះ ទាំងលើកដៃឱបគេតិចៗ. តែបន្តិចក្រោយមកគេស្រាប់តែភ្ញាក់ដោយខ្លួនឯង ទើបនាយតូចថើបថ្ពាល់គេមួយដង្ហើមខ្លី ហើយទើបដើរទៅឆុងទឹកដោះគោឲ្យគេ ។

[ S K I P ]

« ... » សំឡេងគោះទ្វារបានធ្វើឲ្យនាយតូច ចុះពីលើគ្រែមកបើកទ្វារ ហើយក៏ប្រែទឹកមុខមួយរំពេចទាំងមិននិយាយស្ដី ព្រោះអ្នកដែលគោះទ្វារមិនមែនជាម៉ាក់ក្មេង តែជា Jungkook ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now